​​អង្គរវត្ត​ត្រូវគេ​ចម្លងសាងសង់​​នៅ​ឥណ្ឌា

អត្ថបទ និងរូបភាពដកស្រង់ចេញពីគេហទំព័រ Kampuchea Daily News (KDN)
Thursday, 08 March 2012 11:13

Written by Rithy

អង្គរវត្តត្រូវគេចម្លងសាងសង់នៅឥណ្ឌា

ប្រព័ន្ធ ផ្សព្វផ្សាយអន្តរជាតិBBCបាន ផ្សាយអោយដឹងថា ឥណ្ឌាបានចាប់ផ្តើមសាងសង់ប្រាសាទព្រហ្មសាសនាមួយដែលចម្លងរូបរាងពី ប្រាសាទអង្គរវត្តរបស់កម្ពុជានៅក្នុងទីក្រុងបាហៀរក្នុងប្រទេស ឥណ្ឌា។ប្រាសាទចម្លងពីអង្គរវត្តនេះ នឹងក្លាយទៅជាប្រសាទព្រហ្មញ្ញសាសនាដ៏ធំជាងគេនៅលើពិភពលោកនេះ។ កម្ពុជានៅមិនទាន់មានប្រតិកម្មផ្លូវការនៅឡើយទេ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលលោកខៀវ កាញារីទ្ធបានប្រាប់អ្នកសារព័ត៌មានថា វត្តមាននៃប្រាសាទចម្លងនឹងប្រាប់ពិភពលោកអោយដឹងអំពីវត្តមាននៃ ប្រាសាទពិតនៅកម្ពុជាកាន់តែច្រើន។

យោងតាមការផ្សព្វផ្សាយរបស់ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិBBC ពិធីបញ្ចុះបឋមសិលាមួយដែលជាការចាប់ផ្តើមសាងសង់ប្រាសាទដែលមាន រូបរាងដូចអង្គរវត្តត្រូវបានគេធ្វើឡើងនៅក្បែរទីក្រុងBihar ក្នុងប្រទេសឥណ្ឌា។ គម្រោងសាងសង់ប្រាសាទដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានេះត្រូវកសាង ដោយអង្គការ Mahavir Mandir Trust ដែលត្រូវចំណាយពេល១០ឆ្នាំ ក្នុងតម្លៃ២០លានដុល្លារ។
តំណាងអង្គការនេះបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយBBCថា ប្រាសាទដែលថតចម្លងរូបរាងពីប្រាសាទអង្គរវត្តរបស់កម្ពុជា នឹងក្លាយជាប្រាសាទព្រហ្មញ្ញសាសនាធំជាងគេនៅក្នុងពិភពលោក។ ប្រាសាទនេះនឹងត្រូវគេអោយឈ្មោះថា ប្រាសាទវីរ៉ាតអង្គរវត្តរ៉ាម។

អាចមានសំណួរជាច្រើនដែលអាចចោទឡើងជុំវិញការប៉ះពាល់ដល់ប្រាសាទ បុរាណខ្មែរចំណាស់១០០០ឆ្នាំ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធបានអត្ថាធិប្បាយប្រាប់សារព័ត៌មានក្នុងស្រុកថា រដ្ឋាភិបាលកម្ពុជានៅមិនទាន់ប្រតិកម្មយ៉ាងណាជាមួយគម្រោងសាងសង់ ប្រាសាទអង្គរវត្តចម្លោងនេះនៅឡើយទេ។ ប៉ុន្តែលោកបញ្ជាក់ថា ប្រជាពលរដ្ឋឥណ្ឌា១ ០០០លាននាក់ដែលបានឃើញប្រាសាទថតចំលងនៅឥណ្ឌាហើយ អាចនឹងមានចិត្តមកទស្សនាប្រាសាទបុរាណដើមពិតប្រាកដនៅក្នុងប្រទេស កម្ពុជា។

សម្រាប់ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍លោក អាំង គីមអ៊ាងវិញ វត្ថុថ្មីនិងថតចម្លងនៅតែមិនអាចប្រៀបធៀបជាមួយវត្ថុពិតចំណាស់ ១០០០ឆ្នាំឡើយ។ ប៉ុន្តែលោកបារម្ភថា វត្តមាននៃប្រាសាទអង្គវត្តចម្លងអាចធ្វើអោយបាត់បង់ភាពអស្ចារ្យនៃ ប្រាសាទនេះដែលលែងមានតែមួយក្នុងលោកទៀតហើយ៕

More info: http://rkdnews.com/en/home/current/4627-2012-03-08-04-13-49

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: