ទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៤ ឆ្នាំ២០១២ ប្រារព្ធ នៅខេត្តប៉ៃលិន

អត្ថបទ និងរូបភាពដកស្រង់ពីគេហទំព័រ Cambodian Express News (CEN)

ដោយ : មង្គល (ថ្ងៃទី 3 មីនា 2012,03:53:PM)

02ប៉ៃលិន: ពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ លើកទី១៤ ក្រោមប្រធានបទអ្វីៗទាំងអស់ ដើម្បីនិរន្តរភាពវប្បធម៌ កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១២ នៅបរិវេណសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន ព្រមទាំងគណៈប្រតិភូអ្នកមុខអ្នកការ និងប្រជាពលរដ្ឋ មន្ត្រីរាជការជាច្រើនពាន់នាក់ចូលរួមផងដែរ។

លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន មានប្រសាន៍ថា ខេត្តប៉ៃលិន ទទួលប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៤ ឆ្នាំ២០១២ ក្រោមប្រធានបទអ្វីទាំងអស់ ដើម្បីនិរន្តរភាពវប្បធម៌។ ទិវានេះ ពិតជាផ្ដល់មហាកិត្តិយស ដល់ខេត្តប៉ៃលិន បានលើកទឹកចិត្ត និងផ្ដល់ការយល់ដឹងពីផ្នែកវប្បធម៌ ដល់ប្រជាពលរដ្ឋប៉ៃលិន។

04

លោក អ៊ី ឈាន បានបន្តថា ប្រវត្តិសាស្ត្រខ្មែរ ចាប់តាំងពីសម័យបុរេប្រវត្តិសាស្ត្រ មុនគ្រឹះសករាជ ដល់សម័យចេនឡា សម័យអង្គរ សម័យក្រោយអង្គរ រហូតដល់បច្ចុប្បន្នខ្មែរ យើងពិតជាមានមួលដ្ឋានគ្រឹះវប្បធម៌ជាតិ ដោយខ្លួនឯង ហើយកិច្ចការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ បានបន្សល់ទុកនូវស្នាដៃ ពោរពេញដោយកិត្តិនាម កិត្តិស័ព្ទល្បីល្បាញ ក្នុងពិភពលោក និងធ្វើឲ្យវប្បធម៌ជាតិ ព្រលឹងជាតិ ស្ថិតស្ថេរគង់វង្ស រហូតដល់សព្វថ្ងៃ។ គ្រប់យុគ្គសម័យនីមួយៗ សុទ្ធតែបានខិតខំអភិរក្ស និងអភិវឌ្ឍន៍ប្រពៃណីវប្បធម៌ជាតិ។

ប៉ុន្តែមានការប្រែប្រួល ក្នុងរបទនយោបាយក្នុងជាតិខ្លះ បានធ្វើឲ្យវប្បធម៌ ចុះទន់ខ្សោយ នាំឲ្យបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យជាតិមួយចំនួន គួរឲ្យសោកស្ដាយ។ ទាំងអស់នេះ ដោយសារកុលបុត្រ កុលធិតាខ្មែរ ក្នុងសម័យនោះ មិនទាន់យល់ជ្រួតជ្រាប ពីសារៈសំខាន់ នៃវប្បធម៌ជាតិយើង។

05

លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ សម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំ២០១២នេះ រាជរដ្ឋាភិបាលបានបន្តរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៤ ដោយសម្រេចកំណត់ យកប្រធានបទអ្វីៗទាំងអស់ ដើម្បីនិរន្តរភាពវប្បធម៌ជាតិ ក្នុងគោលបំណងធ្វើឲ្យប្រជាជនទូទាំងប្រទេស ចូលរួមកាន់តែសកម្មថែមទៀត ការពារបេតិកភណ្ឌវប្បធម៌ជាតិលើកកំពស់សីលធម៌សង្គម និងសីលធម៌ ដ៏ថ្លៃថ្លារបស់ជាតិ ដើម្បីសុខដុមភាពនៃសង្គម។

ទិវាវប្បធម៌ ជាតិ ធ្វើឡើង ដើម្បីចូលរួមទប់ស្កាត់ការហូរចូលនៃវប្បធម៌អវិជ្ជមាន មកក្នុងសង្គមកម្ពុជា ជាពិសេសក្នុងស្រទប់យវជន និងកុមាដើម្បីរក្សាបាននូវ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ។ ក្នុងនោះ ក៏ដើម្បី បានស្គាល់ និងយល់កាន់តែច្បាស់ពីភាពសម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការបង្កើតការងារ និងកាលានុវត្តភាព ដើម្បីទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធិភាព ព្រមទាំងចេះប្រើប្រាស់សក្ដានិពលវប្បធម៌ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។

ជាមួយគ្នានោះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការអភិរក្សការពារ និងលើកតម្លៃវប្បធម៌ អរិយធម៌ជាតិ ស្របតាមគោលនយោបាយវប្បធម៌របស់រាជរដ្ឋាភិបាល។

03

ការអភិរក្ស និងការអភិវឌ្ឍលើមូលដ្ឋាន ប្រកបដោយនិរន្តរភាពសំដៅអភិរក្សអត្តសញ្ញាណជាតិ និងប្រែក្លាយវិស័យវប្បធម៌ ទៅជាកត្តារួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយនឹងការខិតខំប្រឹងប្រែងនេះ ក៏ជួបបញ្ហាប្រឈមមួយចំនួនទៀត ដែលទាមទារឲ្យយើងត្រូវរួមគ្នា ដោះស្រាយដើម្បីធានានូវនិរន្តរភាព នៃវប្បធម៌របស់ជាតិយើង។

បញ្ហាប្រឈម គឺដូចជា មានការខូចខាតទ្រុឌទ្រោមប្រាសាទ និងបូរាណវត្ថុជាច្រើន ដោយសង្គ្រាមរបបប្រល័យពូជសាសន៍ និងកង្វះការថែទាំ។ ការជីកគាស់ កកាយបំផ្លិចបំផ្លាញ ស្ថានីយបូរាណ និងរមណីយដ្ឋានប្រាសាទ ដើម្បីរុករកវត្ថុមានតម្លៃ និងអំពើលួចប្លន់ជួញដូរវត្ថុបូរាណខ្មែរ ដោយខុសច្បាប់ តាមរូបភាពផ្សេងៗទៅបរទេស។

លំហូរចូលឥតឈប់ឈរ នៃវប្បធម៌អវិជ្ជមាន និងពាលាអាវាសែពីបរទេស តាមរយៈចរន្តសកលភាវូបនីយកម្ម ដែលកំពុងញាំញី និងរារាំងដល់កិច្ចការពារ អភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជាតិយើង។

លោកស្រី ម៉ែន សំអន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុង និងទាំងក្រៅប្រទេស និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី ត្រូវរួមគ្នាជាធ្លុងមួយ សំដៅធ្វើឲ្យបេតិកភណ្ឌវប្បធម៌ជាតិ ទទួលបានសុវត្ថិភាព និងនិរន្តរភាព តាមរយៈការស្រាវជ្រាវផ្សព្ធផ្សាយ អប់រំបណ្ដុះបណ្ដាលបង្កើនចំណេះដឹង។ ពោលគឺយើង
ទាំងអស់គ្នាដើម្បីការការពារវប្បធម៌ជាតិ ហើយវប្បធម៌ជាតិដើម្បីយើងទាំងអស់គ្នា៕

More info: http://www.cen.com.kh/localnews/show_detail/132?token=NWVlMGIwYTEyMzU1ZjdmMDNhNjhlZTMyYzZkMTc3

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: