រកឃើញផ្នូរបុរាណមានអាយុកាលជាង ៣,០០០ ឆ្នាំនៅល្អាងស្ពាន

អត្ថបទ និងរូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជា-បារាំង រកឃើញផ្នូរបុរាណចំនួន ២ អាយុជាង ៣ ពាន់ឆ្នាំនៅស្ថានីយ៍បុរេប្រវត្តិសាស្ត្រល្អាងស្ពាន

ដោយ : មង្គល (ថ្ងៃទី 22 កុម្ភៈ 2012,04:42:PM)

02

បាត់ដំបង: ក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជា-បារាំងមួយក្រុម បានរកឃើញផ្នូរបុរាណចំនួន ២ និងមានវត្ថុបុរាណជាច្រើនទៀតមាន អាយុកាលជាង ៣ ពាន់ឆ្នាំ ខណៈដែលក្រុមអ្នកបុរាណវិទ្យាស្រាវជ្រាវ នេះចុះធ្វើកំណាយកាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១២ នៅតំបន់ស្ថានីយ៍បុរេ ប្រវត្តិសាស្ត្រល្អាងស្ពាន ក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
បេសកកម្មស្រាវជ្រាវនេះ ដឹកនាំដោយលោកជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

លោកជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ក្រុមស្រាវជ្រាវបានរកឃើញផ្នូរបុរាណចំនួន ២ នៅជិតៗគ្នា ហើយនិងយកឆ្អឹងសពបុរាណនេះទៅពិនិត្យក្នុងមន្ទីរពិសោធន៍ឯប្រទេស បារាំង។ ផ្នូរខ្មោចបុរាណនេះ មានអាយុកាលជាង ៣.៣០០ ឆ្នាំមកហើយ។ តាមរយៈការធ្វើកំណាយនៅស្ថានីយ៍បុរេប្រវត្តិសាស្ត្រនេះ គេបានប្រទះឃើញមានវត្ថុបុរាណជាច្រើនមុខទៀតដែលនៅជិតផ្នូរសព បុរាណនេះ មាន ផ្តិល ប្រដាប់ប្រើប្រាស់ប្រចាំថ្ងៃ មានកាំបិត ពូថៅធ្វើពីថ្មរំលីង និងថ្មរឹង។

04

លោកជុច ភឿន បានប្រាប់ថា ក្រៅពីនេះនៅមានកំទេចកំទីឆ្អឹងសត្វរមាស ជ្រូក ពពែ ក្តាន់ និងប្រើស ដែលមនុស្សជំនាន់មុននោះ បរបាញ់សត្វសម្រាប់យកមកធ្វើជា អាហារប្រចាំថ្ងៃ។

កាលសម័យនោះ កន្លែងណាមានការលូតលាស់ គិតតែលូតលាស់ឡើង ហើយកន្លែងណាដែលមិនរីកចម្រើនកាន់តែដុនដាបទៅៗ។ យើងនៅមិនទាន់ដឹងថា តើមនុស្សជំនាន់នោះចេះស្លៀកពាក់ហើយឬនៅ។ បើតាមការធ្វើកំណាយបន្តទៀតនោះ បានរកឃើញវត្ថុតាងដែលទាក់ទងនិងគ្រឿងតម្បាញ ដែលឆ្លុះបញ្ចាំងថា មនុស្សជំនាន់នោះមានការស្លៀកពាក់ដែរ។ តាមការស្រាវជ្រាវឃើញមានកន្លែងខ្លះពួកមនុស្សសម័យមុនមានការ ស្លៀកពាក់ ដោយសំពត់ត្បាញខ្លួនឯងរួមទាំងមានគ្រឿងអលង្ការផងដែរ។

លោកជុច ភឿន បានបញ្ជាក់ថា តាមច្បាប់កំណត់តំបន់ស្ថានីយ៍បុរេប្រវត្តិសាស្ត្រល្អាងស្ពាននេះ ហាមមិនឲ្យមនុស្សចូលទៅធ្វើការជីកបំផ្លិចបំផ្លាញកាប់គាស់ចាប់ពី ចម្ងាយ ៣០០ ម៉ែត្រទៅ ១.៣០០ ម៉ែត្រ។

ចុងក្រោយលោកជុច ភឿន សង្ឃឹមថា តំបន់ស្ថានីយ៍បុរេប្រវត្តិសាស្ត្រនេះ នឹងក្លាយជាតំបន់រមណីយដ្ឋាន ប្រវត្តិសាស្ត្រមួយ ពីព្រោះទីនេះមានព្រៃភ្នំ ល្អាងធំទូលាយ មានផ្ទាំងថ្មតូច ធំបែបធម្មជាតិសុទ្ធសាធតែម្តង។ ហើយបញ្ហាលំបាកចំពោះមុខ គឺបញ្ហាផ្លូវចូលទៅកាន់ស្ថានីយ៍មិនទាន់បានឈូសឆាយឲ្យបានសា្អត និងពង្រីកឲ្យធំទូលាយងាយស្រួលដល់ភ្ញៀវទេសចរចេញចូល៕ R

06

More info: http://www.cen.com.kh/localnews/show_detail/132?token=MWQyNzczNGNkZWEwMTQ0YTFmNmIzN2ZhODEzYWZj

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: