ទស្សនាវដ្តីកម្ពុជសុរិយា មានផ្សាយតាមអ៊ីនធឺណែតហើយ

អត្ថបទដកស្រង់ចេញពីប្លុក eBudinst​ :

ភ្នំពេញ : ក្រុម​ការងារ​របស់​ខ្ញុំ​បាន​​ដាក់​ផ្សាយ​លើ​អ៊ីនធើណិត​​នូវ​ទស្សនាវដ្តី ​កម្ពុជសុរិយា​​​ដែល​មាន​វត្តមាន​តាំង​តែ​ពី​ឆ្នាំ ១៩២៦​ និង​ជា​ទស្សនាវដ្តី​ភាសា​ខ្មែរ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា។ ជា​ការ​គួរ​ឲ្យ​សោក​ស្ដាយ ទស្សនាវដ្តី​នេះ បាន​ផ្អាក​ការ​ចេញ​ផ្សាយ​របស់​ខ្លួន​ពី​ពុទ្ធសាសនបណ្ឌិត្យ​តាំង​ពី​ឆ្នាំ ២០០៦ មក​ម្លេះ។ តែ​លោក​អ្នក អាច​ស្រាវជ្រាវ​ និង​ស្វែង​រក​អត្ថបទ​ទាំង​នោះ​បាន​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម។

ជា​ដំបូង​

១. សូម​ចូល​ទៅ​ក្នុង​គេហៈទំព័រ http://www.open.org.kh

២. ក្នុង​ប្រអប់​ស្វែង​រក សូម​វាយ​ពាក្យ Kambuja Soriya រួច​ចុច  ស្វែងរក

៣. បន្ទាប់​មក​វា​នឹង​ចេញ​លទ្ធផល​ដូច​ខាង​ក្រោម

៤. សូម​ចុច​លើ​ link Kambuja Soriya នុះលោក​​អ្នក​នឹង​​ឃើញ​​ទស្សនាវដ្តី​កម្ពុជ​សុរិយា​ដែល​ត្រូវ​បាន​រៀប​តាម​ លំដាប់​ឆ្នាំ។ សូម​ចុច​ តាម​ឆ្នាំ​នីមួយ​ៗ​ នុះ​អ្នក​នឹង​ឃើញ​កម្រង​មាតិកា​អត្ថបទ​ ដែល​លោក​អ្នក​អាច​ទាញ​​យក​អត្ថបទ​ទាំង​នោះ​បាន​។ អត្ថបទ មាន​​ពីរ​ប្រភេទគឺ អត្ថបទ​ដែល​បាន​វាយ​ឡើង​វិញ​ក្នុង​ទម្រង់ OpenOffice Doc (.odt format) និង ឯកសារ​ដែល​បាន​ស្កេន​​ជា​ភីឌីអេហ្វ (PDF)។

ខ្ញុំ​មាន​កិត្តិយស​សូម​ជម្រាប​ថា ឯកសារ​ដែល​បាន​ដាក់​ផ្សាយ​នេះ​បាន​ផ្ទៀងផ្ទាត់​រួច​រាល់​ប្រមាណ ៩៥%​ហើយ និង​ប្រាកដ​ណាស់​ ពិត​ជា​នៅ​មាន​កង្វះ​ខាត​ដែល​ក្រុម​ការងារ​យើង​ខ្ញុំ​នឹង​ខិតខំ​បង្ហើយ​ កិច្ច​ការ​ទាំង​នេះ។

សូម​រីយរាយ​ជា​មួយ​អត្ថបទ​ដ៏​សម្បូរ​បែប​ដែល​មាន​ក្នុង​ទស្សនាវដ្តី​នេះ។

ស សុខនី

More infos, please contact : sorsokny@yahoo.com

ដើម្បីអានសៀវភៅកម្ពុជសុរិយាបាន លោកអ្នកត្រូវចូលទៅក្នុងគេហទំព័រដើមរបស់ និង​ធ្វើទៅតាមការណែនាំដែលមាន​បញ្ជាក់ស្រាប់​។​ eBudinst

តាងនាមអោយក្រុមការងារ​កេរដំណែល ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកបណ្ឌិត Michel ANTELME ដែលផ្សព្វផ្សាយនូវព៌ត័មានដ៏មានសារះប្រយោជន៍សម្រាប់កូនខ្មែរ។

សូមទទួលនូវការគោរពអំពីខ្ញុំ

បណ្ឌិត ចិន្ត ច័ន្ទរតនា

ប្រធានក្រុមស្ថាបនិកកេរដំណែលខ្មែរ

chanratana@kerdomnel-khmer.org

សូមអានបន្តអំពី :

ប្រវត្តិនៃទស្សនាវដ្ដីកម្ពុជសុរិយា

ផ្សាយដោយៈSophal

ប្រវត្តិនៃទស្សនាវដ្ដីកម្ពុជសុរិយា
លោក យូរ អ៊ុន រៀបរៀង
សំនួរៈ អ្វីហៅថាទស្សនាវដ្ដីកម្ពុជសុរិយា?
ចម្លើយៈ ទស្សនាវដ្ដី ជាពាក្យបាលី ប្រែថា ដំណើរវិលនៃការមើល គឺការមើលរឺអានវិលទៅតាមពេល កំណត់ដែលនឹងចេញអោយមើលអានបានកំណត់វេលាកន្លះខែឫមួយខែនឹងចេញ១លេខអោយមើល យ៉ាងនេះហៅថា ទស្សនាវដ្ដី
កម្ពុជសុរិយា ជាពាក្យបាលីប្រែថា ព្រះអាទិត្យកម្ពុជា។
ចំលងដោយៈ សុផល
ផ្សាយជាសាធារណសម្រាប់ជាចំនេះដឹងទូទៅ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: