កម្ពុជារំលឹកខួប ១៩ ឆ្នាំនៃការដាក់បញ្ចូលតំបន់អង្គរ

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

រូបភាព Internet

គម្រប់​ខួប ១៩​ឆ្នាំ នៃ​ការដាក់​តំបន់​ប្រាសាទ​អង្គរ ចូល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​

ដោយ : បាយ៉ង់ (ថ្ងៃទី 13 ធ្នូ 2011)

File:Facade of Angkor Wat.jpgសៀមរាប: នៅ​ថ្ងៃ​ព្រហស្បត្ដិ៍​ទី​១៥ ខែធ្នូ ឆ្នាំ​២០១១ ខាងមុខ នឹងត្រូវ​ដល់​គម្រប់​ខួប ១៩​ឆ្នាំ នៃ​ការដាក់​តំបន់​ប្រាសាទ​អង្គរ​ដ៏​ល្បីល្បាញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​មរតក​ដូនតា​ខ្មែរ​បាន​បន្សល់​ទុកជា​យូរលង់​ណាស់​មកហើយ​នោះ ចូល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក ក្រោម​ការផ្ដួចផ្ដើម​ព្រះតម្រិះ​អតីត​ព្រះមហាវរក្សត្រ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ​។​
​    ​
​លោក​បណ្ឌិត មី​សែ​ល ត្រា​ណេ ជា​អ្នក​បាន​ចូលរួមចំណែក​រៀប​ចំឯ​ក​សារសំខាន់ៗ ដើម្បី​ដាក់​តំបន់​ប្រាសាទ​អង្គរ ចូល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក បាន​បកស្រាយ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១១​ថា សម្រាប់​ប្រជាជន​ទូទៅ ជាពិសេស​សម្រាប់​កម្ពុជា អង្គរ​ជា​និ​មិ​ត្ដ​រូប​នៃ​អត្ដ​សញ្ញាណ​ខ្មែរ​ដ៏​សំខាន់​។ តាមពិតទៅ​អង្គរ​មានន័យថា ទីក្រុង ដែល​ចេញពី​ពាក្យ​សំស្ក្រឹត “​នគរ​” សំដៅ​ក្រុម​ប្រាសាទ​មួយចំនួនធំ ដែលមាន​ប្រាសាទ​ជាង ៥០ ចែកចាយ​ក្នុង​តំបន់​មួយ​មាន​ទំហំ ២៣០ គីឡូម៉ែត្រ​ការ៉េ​។ នេះ​មានន័យថា អង្គរ គឺជា​តំបន់​មួយ​ដែលមាន​ទំហំ​ដ៏​មហា​ធំធេង ពី​ដើម​សត​វ​ត្យ​រ៍​ទី​៩ ដល់​សត​វ​ត្យ​រ៍​ទី​១៣ ដោយមាន​ប្រាសាទ​អង្គរ​ជា​រាជធានី ឬ ជា​មជ្ឈមណ្ឌល​នយោបាយ​ស្នូល​។​
​    ​
​លោក​បាន​បន្ដទៀតថា ក្នុង​បរិបទ​នេះហើយ​ដែល​អ្នកស្រុក​នៅតែ​ចងចាំ​ថា អង្គរតូច គឺ​សំដៅទៅ​ប្រាសាទ​អង្គរ​ដែលជា​ប្រាសាទ នៃ​ទីក្រុង​ខ្មែរ​បុរាណ​នា​សម័យ​មហានគរ ក្នុងដំណាក់កាល​ទី​១ ស្ថិតនៅក្រោម​រជ្ជកាលរ​បស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ (​វ​ម៌​ទី​២) ។ រីឯ​អង្គរធំ គឺ​សំដៅទៅ​រាជធានី​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ (​វ​ម៌​ទី​៧) ដែល​ប្រាសាទបាយ័ន​ជា​ស្នូល​នៃ​ទីក្រុង​បុរាណ​ដ៏​មហា​រុងរឿង​។​
​    ​
Angkor Wat Temple

បើ​និយាយ​ម្យ៉ាងទៀត លោក​បញ្ជាក់ថា ទាំង​ប្រាសាទ​អង្គរវត្ដ ទាំង​ប្រាសាទបាយ័ន ឬ អង្គរធំ សុទ្ធសឹងតែ​ជា​ប្រាសាទ​ផង និង​ជាទី​ក្រុង​ផង​។ ក្រុម​ប្រាសាទ​ដែល​ស្ថិតនៅក្នុង​តំបន់​អង្គរ ឬ ក្រុម​ប្រាសាទ​នៃ​តំបន់​អង្គរ គឺជា​ការដ្ឋាន​បុរាណវិទ្យា​ដ៏​ធំជាងគេ​បំផុត​នៅក្នុង​សកលលោក ដែល​មុន​ឆ្នាំ​១៩៧០ មាន​បុគ្គលិក​ធ្វើការ​អភិរក្ស​ប្រាង្គ​ប្រាសាទ​ជា​អចិន្ដ្រៃយ៍​យ៉ាងតិច​ក៏ ៨០០ នាក់​ដែរ​។ ការដ្ឋាន​បុរាណវិទ្យា​ដ៏​ធំ​សម្បើម​នេះ ស្ថិតនៅក្រោម​ការទទួល​ខុសត្រូវ​របស់បុរាណ​វិទូ​ជាតិ​បារាំង​ម្នាក់ ឈ្មោះ ភី​លី​ប ហ្គូ​លី​យេ​។ ថ្វីត្បិតតែ​ការឧបត្ថម្ភ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​១ និង​រដ្ឋាភិបាល​បារាំង​មាន​ចំនួន​ហូរហៀរ​ក្ដី ក៏ប៉ុន្ដែ​ការដ្ឋាន​ត្រូវបាន​បន្ដ​រហូតដល់​ឆ្នាំ​១៩៧២ ហើយ​កិច្ច​អភិរក្ស​ត្រូវ​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​១៩៧៥ មុន​ប្រទេស​ខ្មែរ​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ខ្មែរក្រហម​។​
​    ​

សូម​ រម្លឹក​ផងដែរ​ថា ក្រុម​ប្រាសាទ​នៃ​តំបន់​អង្គរ ត្រូវ​បានទទួល​ការអភិរក្ស​ដោយ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៨៩៩ ហើយ​កិច្ចការ​ត្រូវ​បន្ដ​នៅពេល​ប្រទេស​ថៃ​បាន​សង​ទៅ​ខ្មែរ​វិញ​នៅ​ឆ្នាំ​ ១៩០៧ នូវ​ខេត្ដ​បាត់ដំបង ខេត្ដ​ស៊ីសុផុន និង​ខេត្ដ​សៀមរាប​។ ដូច្នេះ​ការអភិរក្ស​នៃ​ក្រុម​ប្រាសាទ​នៅ​តំបន់​អង្គរ ត្រូវបានធ្វើ​អស់​រយៈពេល​ជិត ១ សតវត្សរ៍​។​
​    ​
​ដូច​បានបញ្ជាក់​ ខាងលើ ចាប់ពី​ក្រោយ​ឆ្នាំ​១៩៧០ ការ​អភិ​រ្ស​ប្រាង្គ​ប្រាសាទខ្មែរ​ដោយ​អភិរក្ស​ដ្ឋា​ន​អង្គរ ត្រូវ​រអាក់រអួល​ដោយ​ភ្លើងសង្គ្រាម ហើយ​នៅ​ទីបំផុត​ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ​១៩៧៥​។ មិនយូរប៉ុន្មាន ក្រុម​ប្រាសាទបុរាណ​ខ្មែរ​ត្រូវគេ​បោះបង់ចោល និង​បំផ្លិចបំផ្លាញ​ថែម​ទៀតផង​។​
​    ​
​នៅ​ឆ្នាំ​១៩៧៩ ពេលដែល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ត្រូវ​បង្កើតឡើង ក៏មាន​ការផ្ដួចផ្ដើម​បើកចំហរ​តំបន់​សៀមរាប​អង្គរ ឱ្យ​អ្នកឯកទេស​បរទេស​ម​ក​សិក្សា​ស្រាវជ្រាវ ដើម្បី​ប្រយោជន៍​អភិរក្ស​មរតក​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ​។ នៅក្នុង​ករណីនេះ​ហើយ ដែល​គេ​ឃើញ​មាន​លោក​សាស្ដ្រាចារ្យ អ៊ី​ស៊ី​ហ្សា​វ៉ា នៃ​សាកលវិទ្យាល័យ​សូ​ហ្សា ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បាន​អញ្ជើញ​មក​ធ្វើការ​ពិនិត្យ​ស្ថានភាព​នៃ​ក្រុម​ប្រាសាទខ្មែរ​មួយចំនួន​។​
​    ​

បើ​យោងតាម​សេចក្ដីរាយការណ៍​របស់​លោក​សាស្ដ្រាចារ្យ​ខាងលើនេះ ស្ថានភាព​នៃ​ក្រុម​ប្រាសាទ​នៅ​តំបន់​អង្គរ ដែល​រួមមាន ប្រាសាទ​អង្គរវត្ដ ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយស្រី -​ល​- ត្រូវ​ទទួលរង​ការខូចខាត​ជា​ដំណំ ដោយ​កក្ដា​មនុស្ស (​ការបំផ្លាញ​ដោយ​គ្រាប់កាំភ្លើង ការ​បំបែក​ដើម្បី​យក​ចម្លាក់​ទៅ​លក់ ការជីក​កកាយ​រក​វត្ថុ​បុរាណ​) និង​កក្ដា​ធម្មជាតិ អាកាសធាតុ​ធ្វើឱ្យ​ប្រាសាទបុរាណ​សឹករិចរឹល ហើយ​រុក្ខជាតិ​ធ្វើឱ្យ​ថ្ម​ញែក​រលំ​ប្រាសាទ​។​
​    ​
​ទោះ​យ៉ាងនេះ​ ក្ដី ក៏​អភិរក្ស​ដ្ឋា​ន​អង្គរ​ត្រូវ​បានរៀបចំ​ឡើងវិញ​ដែរ ហើយ​ការអភិរក្ស​ប្រាង្គ​ប្រាសាទ ជាពិសេស​ការ​ដុះ​សម្អាត​ស្លែ នៃ​ប្រាសាទ​អង្គរវត្ដ ក៏​ត្រូវបាន​អនុវត្ដ​ឡើង​ឆ្នាំ​១៩៨៥ ដោយមាន​បុគ្គលិក ៩៥ នាក់ ហើយ​ចំនួន​បុគ្គលិក​ក៏ត្រូវ​បានជ្រើសរើស​បន្ថែ​ម​ជា​បន្ដបន្ទាប់​។ នេះ​ស​ឱ្យឃើញថា ទោះបីជា​ស្ថិតនៅ​ស្ថានភាព​យ៉ាប់យ៉ឺន​យ៉ាងណាក៏ដោយ ក៏​កង្វះ​អ្នកឯកទេស ក៏ដូចជា​កង្វះ​សម្ភារៈ​គ្រប់​ប្រភេទ ត្រូវបាន​ប្រមុខ​ដឹកនាំ​ខ្មែរ​នា​ជំនាន់​នោះ បាន​ផ្ដោត​ការយក​ចិ​ត្ដ​ទុកដាក់​លើ​មរតក​វប្បធម៌​ជាតិ គឺ​ក្នុង​បរិបទ​នយោបាយ​សេដ្ឋកិច្ច​ខាងលើ​នេះហើយ ដែល​កិច្ចព្រមព្រៀង​សហការ​អន្ដរជាតិ​មួយ​ត្រូវបាន​អនុវត្ដ​ឡើង​។​
​    ​

​ រដ្ឋ​កម្ពុជា​សម័យ​នោះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ទទួល​ជំនួយ​សម្រាប់​ជួសជុល​បេតិកភណ្ឌ​ជាតិ​របស់ខ្លួន ដូចជា​ជំនួយ​ពី​ឥណ្ឌា ប៉ូឡូញ និង​សហព័ន្ធរុស្ស៊ី ជាដើម​។ ខាងលើនេះ គឺជា​ការចាប់ផ្ដើម​នៃ​ការទទួល​ជំនួយ​អន្ដរជាតិ ដើម្បី​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អង្គរ ហើយក៏​ផ្ដល់​លទ្ធភាព​ឱ្យ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ អតីតព្រះមហាក្សត្រ​ខ្មែរ ចាប់​ផ្ដើមឡើង ដោយ​ទ្រង់​ឈ្វែ​ង​យល់ថា ត្រូវតែ​ដាក់​តំបន់​ប្រាសាទ​អង្គរ​ឱ្យចូល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​ ឱ្យខាងតែបាន​។​
​    ​
​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​១៩៩១ សម្ដេចឪ​ព្រះ​ន​រោ​ត្ដម សីហនុ បាន​អំពាវនាវ​ទៅ​អង្គការ​យូណេស្កូ ឱ្យ​ដាក់​ប្រាសាទ​ទៅក្នុង​តំបន់​ប្រាសាទ​អង្គរ ដើម្បី​អភិរក្ស ថែរក្សា និង​ការពារ​។​
​    ​

​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​១៩៩១ អគ្គនាយក​អង្គការ​យូណេស្កូ បាន​ឆ្លើយតប​ដោយ​ធ្វើ​យុទ្ធនា​ការឱ្យ​សហគមន៍​អន្ដរជាតិ​ជួយ​អភិរក្ស និង​សង្គ្រោះ​តំបន់​ប្រាសាទ​អង្គរ​។
​នៅ​ខែធ្នូ ឆ្នាំ​១៩៩២ មាន​សម័យប្រជុំ​លើក​ទី​១៦ របស់​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​ប្រជុំ​នៅ​ទីក្រុង​សាន់​តា​ហ្វី ប្រទេស​អាមេរិក ដោយបាន​សម្រេច​ចុះបញ្ជី​ដាក់​ប្រាសាទ​អង្គរ និង​តំបន់​អង្គរ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​កំពុងស្ថិត​ក្នុងកា​រ​គំរាមកំហែង​។​

Angkor Wat in Cambodia

បើ​យោងតាម​ឯកសារ​ផ្លូវការ​ របស់​អង្គការ​យូណេស្កូ ការចុះបញ្ជី​តំបន់​ប្រាសាទ​អង្គរ​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ ហើយ​ដល់​ថ្ងៃទី​១២ និង​១៣ ខែតុលា ឆ្នាំ​១៩៩៣ ទើប​មាន​សន្និសីទ​អន្ដរជាតិ​លើក​ទី​១ ស្ដីអំពី​ការជួយ​សង្គ្រោះ​ប្រាសាទ​អង្គរ និង​តំបន់​អង្គរ ធ្វើ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​
​    ​
​នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​១៩៩៣ គេ​បាន​បង្កើត​គណៈកម្មការ​អន្ដរជាតិ ដើម្បី​ជួយសង្គ្រោះ និង​អភិវឌ្ឍន៍​មរ​ណី​យ​ដ្ឋា​ន​អង្គរ​។ ខណៈនោះ​ដោយមាន​សហប្រធាន​បារាំង និង​ជប៉ុន ហើយ​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​១៩៩៥ រាជរដ្ឋាភិបាល​ខ្មែរ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ បាន​បង្កើត​អាជ្ញាធរ​មួយទៀត​ឡើង គឺ “​អាជ្ញាធរ​អប្សរា​”​។​
​    ​
Vue de Banteay Srei Temple dans le Angkor. Siem Reap, Cambodge.  Banque d'images - 6394729 ដោយហេតុថា ប្រាសាទ​អង្គរវត្ដ ក៏ដូចជា​ប្រាសាទបាយ័ន គឺជា​សម្បត្ដិ​អច្ឆរិយៈ​ដ៏​ល្បីល្បាញ​បំផុត​របស់​ខ្មែរ ហើយ​ជា​សម្បត្ដិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​មហាសាល មិនអាច​កាត់ថ្លៃ​បាន​។ លោក​បណ្ឌិត​បាន​រម្លឹក​អំពី​ការចូលរួម​សង្គម​របស់ខ្លួន​ថា “​ខ្ញុំ​បាន​ទៅ​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ជប៉ុន ជាមួយ​លោក​បណ្ឌិត ​វណ្ណ ម៉ូលីវណ្ណ ជា​ទេសរដ្ឋមន្ដ្រី​ខាង​វប្បធម៌ ដែល​ខណៈនោះ​លោក នុត ណា​រាង ជា​រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ឆ្នាំ​១៩៩៣​។ ខ្ញុំ​បានរៀបចំ​ឯកសារ​ដាក់​ប្រាសាទ​មួយចំនួនទៀត រួមមាន​ប្រាសាទព្រះវិហារ​ផងដែរ​។ ការចូលរួម​ប្រជុំ​កាលនោះ មាន​តំណាង​ក្រសួង​ពាក់ព័ន្ធ​ដូចជា ក្រសួងទេសចរណ៍ ការបរទេស និង​បរិស្ថាន ទៅ​ប្រជុំ​នៅ​ប្រទេស​ជប៉ុន​ចំនួន ២​ដង​”​។​
​    ​
​លោក​បាន​ បន្ដទៀតថា ទាំងអស់នេះ​ជាហេតុ​បណ្ដាលឱ្យមាន​ការចុះបញ្ជី​ក្រុម​ប្រាសាទ​នៅ​តំបន់​សៀមរាប ​អង្គរ ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក និង​ជា​សម្បត្ដិ​វប្បធម៌​របស់​មនុស្សជាតិ​ដ៏​មានតម្លៃ មិនអាច​កាត់ថ្លៃ​បាន​៕

More infos: http://www.cen.com.kh/localnews/show_detail/132?token=ZGJkMzMxYTJlZmRiNDMxZTFjYTQ4YmMzOWQxM2Jm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: