បច្ចុប្បន្នភាពនៃការងារអភិរក្សប្រាសាទនៅខេត្តស្ទឹងត្រែង

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN) រូបភាព Internet

ប្រាសាទបុរាណ​ជាច្រើន​កន្លែង​នៅ​ខេត្តស្ទឹងត្រែង​គ្មាន​ការអភិរក្ស​

ដោយ : សេសាន (ថ្ងៃទី 24 វិច្ឆិកា 2011)

ស្ទឹងត្រែង: រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តស្ទឹងត្រែង ត្រូវបាន​គេបោះបង់​ចោល និង​គ្មាន​អ្នក​ស្គាល់ ដោយសារតែ​គ្មាន​ការអភិរក្ស​។ គេសង្កេតឃើញថា ប្រាសាទ​ទាំងនោះ​ស្ថិត​ក្នុងព្រៃ ខ្លះទៀត​នៅ​រាយប៉ាយ​ក្នុងព្រៃ​។​
​    ​
​តើ​ខេត្តស្ទឹងត្រែង​មាន​ប្រាសាទបុរាណ​អ្វីខ្លះ​?
​- ​ប្រាសាទ​ព្រះ​គោ ស្ថិតក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ គឺជា​ប្រាសាទ​មួយ​ដែល​អ្នកស្រុក​នៅ​ទី​គោរព និង​មានជំនឿថា​ស័ក្តិ​សិទ្ធ ផ្តល់​សេចក្តីសុខ​ដល់​ប្រជាពលរដ្ឋ​។ គេ​អាចធ្វើដំណើរ​កម្សាន្ត​ទៅ​ទីនោះ​បាន​តាម​កាណូត ឬ ជិះ​សាឡាង​ឆ្លងកាត់​ទន្លេមេគង្គ ដែលមាន​ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តស្ទឹងត្រែង ឆ្ពោះទៅ​ត្រើយ​ខាងលិច​។ ប្រាសាទ​នេះ កើតមាន​លើទឹក​ដី​ខេត្តស្ទឹងត្រែង​តាំងពី​ចន្លោះ​សតវត្សរ៍​ទី​៦-៧ ក្នុង​រជ្ជកាល​ស្តេច​ព្រះបាទ​ជ័យវរ្ម័ន​ទី​១ ដើម្បី​ឧទ្ទិស​ដល់​លទ្ធិ​ព្រហ្មញ្ញសាសនា​។ ដោយសារតែ​ទំនៀមទម្លាប់​ជំនឿ​តាំងពី​បុរាណកាល ទើប​មាន​ជាប់​ជា​រៀងរហូត​មកដល់​សព្វ​ថ្ងៃនេះ​។​
​    ​
​តាម​ ការសង្កេត​ពី​ស្ថានភាព​ទូទៅ ប្រាសាទ​ព្រះ​គោ​សង់​ឡើង​ពី​វត្ថុធាតុដើម​ពីរ​ទៅ​បី​មុខ​ប៉ុណ្ណោះ​។ ភាគច្រើន​គេ​ឃើញ​មាន​ដីឥដ្ឋ​ក្រហម ថ្មបាយក្រៀម និង​ថ្មភក់​ជាដើម ហើយ​សំណង់​ទាំង​នោះបាន​បាក់បែក​ខ្លះៗ​ទៅហើយ​។
​តួ​ប្រាសាទ​នេះ មាន​ទទឹង​ប្រហែល ៧​ម៉ែត្រ បណ្តោយ ៨​ម៉ែត្រ និង​កម្ពស់ ៧​ម៉ែត្រ​។ រូបសំណាក​បាក់បែក​ទាំ​ង​នោះ បានក្លាយ​ទៅជា​វត្ថុ​ស័ក្តិសិទ្ធិ​សម្រាប់​អ្នកស្រុក​នៅ​ទីនោះ គោរព​តាម​ជំនឿ​ជា​រៀងរាល់ឆ្នាំ​។​
​    ​
​រូប​ព្រះ​គោ​ដែល​ធ្វើ​អំពី ​ថ្មភក់ ត្រូវបាន​គេ​តាំងនៅ​ខាងមុខ​ប្រាសាទ បែរមុខ​មក​កើត និង​មាន​ទីវាល​មួយ​សម្រាប់​លេងល្បែង​វាយ​ខែល តាម​ប្រពៃណី​ជនជាតិខ្មែរ​គួ​យ​។ រៀងរាល់ឆ្នាំ ពិធីបុណ្យ​នេះ​មាន​រយៈពេល​ពី ៣​យប់ ៤​ថ្ងៃ ប្រារព្ធ​ឡើង​នៅក្នុង​ខែមេសា មុន​បុណ្យចូលឆ្នាំ​។​
​    ​
– ​ប្រាសាទ​ប្រាំបី​ល្វែង ស្ថិតនៅ​ភូមិ​កាំ​ង​តេ​ជោ ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ មាន​ចម្ងាយ​ប្រហែលជា ២​គីឡូម៉ែត្រ ខាងត្បូង​ប្រាសាទ​ព្រះ​គោ​។
​ប្រាសាទ ​មួយ​នេះ​បាន​លាក់​បំពួន​ខ្លួន​ក្នុងព្រៃ​ចម្ការ​របស់​អ្នកស្រុក​។ ប្រាសាទ​ប្រាំបី​ល្វែង​ត្រូវគេ​បំផ្លាញ​កាលពី​សម័យ​សង្គ្រាម ហើយ​ជនល្មើស​បាន​ជីក​គាស់​លួច​យក​វត្ថុ​បុរាណ​អស់​។ សព្វថ្ងៃនេះ​គេ​ឃើញ​នៅសល់តែ​ផ្តែរ និង​ថែវ​មួយចំនួន​ប៉ុណ្ណោះ​។​
​    ​
​ ផ្តែរ មាន​ឆ្លាក់​រូប​រា​ហ៊ូ​ដែលជា​អាទិទេព ឆ្លាក់​នៅលើ​គុ​បូ​រៈ (​ទ្វារ​ចូល​របស់​ប្រាសាទ​)​។ ប្រាសាទ​នេះ​សង់​ឡើង​ក្នុង​សតវត្សរ៍​ទី​៧ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​១ ដើម្បី​ឧទ្ទិស​ដល់​លទ្ធិ​ព្រហ្មញ្ញសាសនា​។​
​    ​
– ​ប្រាសាទ​បា​ដឺ​ម ស្ថិតនៅ​ស្រុក​សេ​សាន មាន​ចម្ងាយ ២០​គីឡូម៉ែត្រ ពី​ទី​រួមខេត្តស្ទឹងត្រែង ស្ថិតនៅតាម​បណ្តោយ​ដង​ទន្លេសេសាន​។ បា​ដឺ​ម គឺជា​ពា​ក្ស​ភាសា​ឡាវ មានន័យថា​ឪពុក​ដើម ដែល​ស្ថិត​ក្នុងភូមិ​សាម​ឃួ​យ ស្រុក​សេសា​ន​។ ប្រវត្តិ​ប្រសាទ​បា​ដឺ​ម ក៏​មិន​ខុសគ្នា​ពី​ប្រាសាទ​ដទៃទៀត​ខាងលើ​ដែរ ពោលគឺ​កសាង​ក្នុង​សតវត្សរ៍​ទី​៧ ដូចគ្នា​ដែរ​។​
​    ​
-​ប្រាសាទ​គូ និង​អណ្តូង​បុរាណ ស្ថិតនៅ​ឆ្ងាយ​ពី​ប្រាសាទ​បា​ដឺ​ម ៥​គីឡូម៉ែត្រ​។ អណ្តូង​បុរាណ គឺជា​អាថ៌កំបាំង​បង្ហាញ​ភស្តុតាង​មួយ នៅក្បែរ​ប្រាសាទ​ជាប់​នឹង​ដី មាន​លាយ​បាយអរ ថ្មកំបោរ​។ អណ្តូង​នេះ​មាន​អង្កត់ផ្ចិត ១​ម៉ែត្រ ជម្រៅ ១​ម៉ែត្រ ហើយ​មានទឹក​ដក់​មិនចេះ​រីងស្ងួត​។
​អ្នកស្រុក​នៅ​ទី​នោះបាន​អះអាងថា អណ្តូង​បុរាណ គឺជា​ទឹកមន្ត​ស័ក្តិសិទ្ធិ ដែល​អាច​នាំមក​នូវ​លាភ​សំណាងល្អ នៅពេល​យក​វា​មក​ផឹក ឬ​លាងមុខ​។
​បច្ចុប្បន្ន​អណ្តូង​បុរាណ​នេះ​គេ​មិនមាន​ការថែទាំ​ទេ ពោលគឺ​ស្លឹកឈើ​ជ្រុះ​ធ្លាក់ចូល​ស្ទើរ​ពេញ​ប្រើប្រាស់​មិនកើត​។​
​    ​
– ​ប្រាសាទព្រះធាតុ ស្ថិត​លើ​កំពូលភ្នំ​ដ៏​តូច​មួយ នៅ​ទិស​ខាងលិច​ក្រុង​ស្ទឹងត្រែង​តែម្តង​។ ភ្នំ​នេះ​ត្រូវបាន​គេ​ជីក​កាយ​យក​ដី​ទៅប្រើ​ប្រាស់ ដោយ​គ្រឿងចក្រ​រាល់ថ្ងៃ មិនមាន​ការហាម​ប្រាម​នោះឡើយ សូម្បីតែ​ផ្លូវ​ចូលទៅ​កាន់​ប្រា​សា​ព្រះ​ធាតុ ក៏​គ្មាន​ការយកចិត្តទុកដាក់ និង​ថែទាំ​ដែរ​។
​ប្រាសាទ​នេះ​សាងសង់ឡើង​នៅ ​សម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី​១ ដើម្បី​ឧទ្ទិស​ដល់​លទ្ធិ​ព្រហ្មញ្ញសាសនា​។ ចំឡែក​ខុសគេ​ត្រង់​ប្រាសាទ​នេះ បន្សល់ទុក​ទម្រ​យោនី​និង​សិវលិង្គ​បាក់បែក​រហូត​សព្វថ្ងៃនេះ​។​
​    ​
​ លោក​ខេង ណា​ឡៃ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង ធ្លាប់មាន​ប្រសាសន៍ថា ប្រាសាទ​ជាច្រើន​នៅ​ស្ទឹងត្រែង គេ​មិន​ចាត់ទុកថា​ចំ​តួ​ជា​ប្រាសាទ​ឡើយ ហើយ​ខាង​ជំនាញ​ក៏​ខ្វះ​ថវិកា​សម្រាប់​កែលម្អ​វា​ដែរ​៕

http://www.cen.com.kh/localnews/show_detail/132?token=MjczZDlkMWVmMzE1ZDYyNDkyNGQzYmQ5NDQ4MzUx

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: