ប្រឡង​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សកល​លើក​ទី​២ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​២៣​ធ្នូ​

ភ្នំពេញ: គណៈកម្មការ​អន្តរក្រសួង​រៀបចំ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល បានចេញ​សេចក្ដីជូនដំណឹង​ដល់​សាធារណជន សិល្បករ សិល្បការិនី​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ស្រឡាញ់​ចូលចិត្ត​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ​ទាំងអស់ ឲ្យ​បាន​ជ្រាបថា ដើម្បី​លើកស្ទួយ និង​ថែរក្សា “​សិល្បៈ​ចម្រៀង​ខ្មែរ​” ឲ្យ​ថ្កុំថ្កើង និង​ឋិតថេរ​ជា​អមតៈ​ក្នុង​បេះដូង​កូន​ខ្មែរ​នោះ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១១ នឹង​រៀបចំ​បង្កើន​នូវ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ នៅ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដែលមាន​ឈ្មោះថា “​មហោស្រប​ប្រលង​ចម្រៀង​សម័យ និង​បុរាណ​”​។​

​តាម​សេចក្ដីប្រកាស សន្និសីទ​សារព័ត៌មាន នឹងត្រូវ​រៀបចំឡើង នៅ​ទីស្ដីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ស្ដីពី ការផ្សព្វផ្សាយ​ពី​កម្មវិធី​មហោស្រព និង​លទ្ធផល​ជ្រើស​តាម​បណ្ដា​ខេត្ត​-​រាជធានី​។

​ការប្រលង​ជ្រើសរើស​ ដំណាក់កាល​ទី​២ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នឹងធ្វើ​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១១ ហើយនឹង​បិទ​ប្រកាស​លទ្ធផល​ប្រលង​ជ្រើសរើស​ដំណាក់កាល​ទី​២ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១១ ។

​ សេចក្ដីប្រកាស​ព័ត៌មាន​បន្តថា នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១១ ក៏​នឹងមាន​សន្និសីទ​មួយ​ផ្សេងទៀត នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោយមាន​បង្ហាញ​បេក្ខជន ដែលមាន​ឈ្មោះ​ត្រូវ​ប្រលង​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​កម្មវិធី​ប្រលង​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​មជ្ឈមណ្ឌល​កោះ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១១ វេលា​ម៉ោង ៦​ល្ងាច​។ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១១ គឺជា​ការប្រលង​ផ្ដាច់ព្រ័ត្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ហើយ​ពិធី​បិទ​សម័យ​ប្រលង និង​ប្រកាស​ជ័យលាភី នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១១ វេលា​ម៉ោង ៦​ល្ងាច​។​

​គួរ​បញ្ជាក់ថា បេក្ខជន​ទាំងពីរ​ភេទ បានធ្វើ​ការប្រលង​ជ្រើសរើស​ដំណាក់កាល​ទី​១ រួចហើយ តាម​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ រា​ធានី​-​ខេត្ត ដែល​សាមី​បេក្ខជន​បានដាក់​ពាក្យ​តាម​កាលបរិច្ឆេទ​មួយ ដែល​កំណត់ឡើង​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​-​ខេត្ត ក្នុង​ចន្លោះ​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១១៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: