ប្រវត្តិ​ភាពយន្ត​មាន​សំឡេង​ដំបូង​គេ​ក្នុង​លោក​

អត្ថបទ និងរូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : ខឿន សា​ឃាង​ (ថ្ងៃទី 16 តុលា 2011)

The-jazzភ្នំពេញ: ភាពយន្ត​មាន​សំឡេង (talking pictures ឬ talkies)   ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​ដំបូង​នៅ​ទីក្រុង​ប៉ារីស នា​ឆ្នាំ​១៩០០ ប៉ុន្តែ​ត្រូវ​ចំណាយពេល​កែលំអ​រហូតដល់​ឆ្នាំ​១៩២៧ ទើប​ភាពយន្ត​ប្រភេទ​នេះ​បាន​ត្រូវ​អភិវឌ្ឍន៍​ឱ្យមាន​លក្ខណៈ​ពេញលេញ  ។

​      តួអង្គ​ក្នុង​រឿង The Jazz Singer ជា​ភាពយន្ត​មាន​សំឡេង​មុន​ដំបូង​ក្នុង​លោក​
​ ពី​អតីត​រហូតដល់​ពាក់កណ្តាល​សតវត្សរ៍​ទី​១៩ ពាក្យ​ថា “ ភាពយន្ត​មាន​សំឡេង​” គឺជា​ពាក្យ​ថ្មីថ្មោង​ណាស់ ដែល​មនុស្ស​ក្នុង​លោក​មិនដឹងថា ពាក្យ​នេះ​មានន័យ​យ៉ាងណា​សោះឡើយ ។ ប៉ុន្តែ​សម្រាប់​ពួក​អ្នក​ច្នៃប្រឌិត​មួយចំនួន​នៅ​លោកខាងលិច ស្រមោល​នៃ​ភាពយន្ត​មាន​សំឡេងបាន​ផុស​ឡើង​នៅក្នុង​មនោគតិ​របស់​ពួកគេ​ជា​ បន្តបន្ទាប់​តាំង​ពាក់កណ្តាល​សតវត្សរ៍​ទី​១៩​មក ។​
​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​១៨៨៨ ពីរ​ថ្ងៃ​បន្ទាប់​ពី​បាឋកថា របស់លោក អេ​ដវ៉ា​ដ មូយ​ប្រ៊ី​ជ ស្តីអំពី “​ភាពយន្ត​មាន​សំឡេង​” មក ពួក​អ្នក​ច្នៃប្រឌិត​២​នាក់​បាន​ជួបគ្នា​ជា​ឯកជន ។ ក្រោយមក​លោក មូយ​ប្រ៊ី​ជ បាន​អះអាង​ថា គាត់​បាន​លើក​គម្រោង​សម្រាប់ “​ភាពយន្ត​មាន​សំឡេង​” ផ្សំ​ជាមួយគ្នា​នឹង​បច្ចេកវិជ្ជា​ថត​សំឡេង​របស់​លោក អេ​ឌី​សុន ។​
​ក្នុង ​រយៈពេល​១​ឆ្នាំ លោក អេ​ឌី​សុន បាន​ធ្វើ​ការពិសោធ​លើ​ប្រព័ន្ធ​ឈ្មោះថា Kinetoscope ។ នៅ​ឆ្នាំ​១៨៩៩ ប្រព័ន្ធ​ភាពយន្ត​ដែល​មាន​សំឡេង​ដែល​គេ​បានគ្រោង ត្រូវបាន​គេ​ស្គាល់​ថា Cinemacrophonograph ឬក៏ Phonorama ដែល​ពឹង​លើ​អ្នក​ច្នៃប្រឌិត ហ្វ្រា​ន​ខូ​អ៊ី​ស ឌូ​ស្សា​អ៊ូដ ដើមកំណើត​ស្វីស ត្រូវបាន​បង្ហាញ​នៅ​ទីក្រុង​ប៉ារីស ។ ប្រព័ន្ធ​ដែល​បាន​ច្នៃ​ឱ្យ​ប្រសើរ​ឡើង​មួយ ត្រូវបាន​បង្ហាញ​នៅ​ឆ្នាំ​១៩០០ ក្នុង​ពិធី​តាំង​ពិ​ព័ណ៌នា​ទីក្រុង​ប៉ារីស ។ ការបង្ហាញ​ទាំងនេះ​បាន​ក្លាយជា​ភាពយន្ត​ដែល​មាន​រូប និងមាន​សំឡេង​ថត​ភ្ជាប់​ជាមួយ​គ្នា​ដំបូង​ដែល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ ។ ប្រព័ន្ធ​ភាពយន្ត​មាន​សំឡេង Phonorama និង Théâtroscope ក៏​ត្រូវ​បាន​បង្ហាញ​ក្នុង​ពិធី​តាំង​ពិ​ព័ណ៌​នេះដែរ។ ទោះយ៉ាងណា នៅ​មាន​បញ្ហា​លំបាក​៣​យ៉ាងសំខាន់ៗ​គឺ​៖ សំឡេង​បើក​មិន​បាន​ឮ​ខ្លាំង , សំឡេង និង រូបភាព​ត្រូវ​ចាក់ចេញ​ពី​ម៉ាស៊ីន​ផ្សេងគ្នា និង​មិន​អាច​បង្ហាញ​រូបភាព​ខ្នាត​ធំ ។ ពួក​អ្នក​ច្នៃប្រឌិត​បាន​បន្ត​ធ្វើការ​នេះ​តទៅទៀត ។​
​ឆ្នាំ​១៩០២  លោក  Léon Gaumont បាន​ធ្វើ​បទ​បង្ហាញ​នូវ​ប្រព័ន្ធ​សំឡេង​តាម​ឌី​ស របស់​គាត់​ឈ្មោះ​ថា  Chronophone​។ ៤​ឆ្នាំ​ក្រោយមក លោក  Gaumont បាន​ណែនាំ​ប្រព័ន្ធ​១​ទៀត​ឈ្មោះ Elgéphone ជា​ប្រព័ន្ធ​អាស្រ័យ​លើ Auxetophone ដែល​ត្រូវបាន​កែ​ច្នៃ​ដោយ​អ្នក​ច្នៃប្រឌិត​អង់គ្លេស គឺ​លោក Horace Short និង Charles Parsons ។    ទោះយ៉ាង ណា ប្រព័ន្ធ​បញ្ចូល​សំឡេង​ថ្មី​របស់​លោក  Gaumont ទទួលបាន​ជោគជ័យ​ក្នុង​កម្រិត​មួយ​នៅឡើយ ដោយសារ​វា​មិន​អាច​ដោះស្រាយបាន​នូវ​បញ្ហា​សំខាន់ៗ​៣​ខាងដើម ។ ម្យ៉ាង​ទៀត​របស់​នោះ មាន​តម្លៃ​ថ្លៃ​ផង ។
​     ប៉ុន្មាន​ឆ្នាំ​ក្រោយមក ប្រព័ន្ធ Cameraphone របស់​អ្នក​ច្នៃប្រឌិត​អាមេរិកាំង​ម្នាក់​ឈ្មោះ E. E. Norton បាន​ចូលខ្លួន​មក​ប្រជែង​នឹង​ប្រព័ន្ធ​របស់លោក Gaumont ។ ប៉ុន្តែ​ប្រព័ន្ធ​ក៏​មិន​បាន​ជោគជ័យ​ដែរ ។​
​    ឆ្នាំ​១៩១៣ លោក អេ​ឌី​សុន បាន​បង្ហាញ​ផលិតផល​ថ្មី​មួយ​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​គាត់​បាន​បង្ហាញ​នៅ​ ១៨៩៥​ដែរ ហើយក៏​មិន​បាន​ជោគជ័យ​ទៀត ។​
​ឆ្នាំ​១៩០៧ លោក Eugene Lauste  រស់នៅ​ទីក្រុង​ឡុង​ដ៍ ដើមកំណើត​បារាំង ដែល​បាន​ធ្វើការ​នៅក្នុង​មន្ទីរ​ពិសោធ​របស់លោក អេ​ឌី​សុន នៅ​រវាង​ឆ្នាំ​១៨៨៦ និង ១៨៩២ បាន​ទទួលពាន​រង្វាន់​ក្នុង​ការ​បាន​រកឃើញ​បច្ចេកវិជ្ជា​សម្រាប់​សំឡេង​ក្នុង ​ភាពយន្ត ដែល​ត្រូវបាន​ហៅថា sound-on-film technology ។ sound-on-film technology បាន​ក្លាយទៅជា​គំរូ​សម្រាប់​ភាពយន្ត​មាន​សំឡេង​ទូទាំង​ពិភពលោក  ។
​    នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​ផែនដី គឺ​នៅ​អឺរ៉ុប ក៏​មាន​មនុស្ស​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​សំឡេង​នៅក្នុង​ ភាពយន្ត​ដែរ ។ នៅ​ឆ្នាំ​១៩១៩  អ្នក​ច្នៃប្រឌិត​ជនជាតិ​អាល្លឺម៉ង់​៣​រូប បានប្រកាស​នូវ​ប្រព័ន្ធ​សំឡេង​របស់​គាត់​មានឈ្មោះ​ថា Tri-Ergon ។
​នៅ​ ឆ្នាំ​១៩២៣ វិស្វករ ដា​ណឺ​ម៉ាក ២​នាក់ ឈ្មោះ Axel Petersen និង  Arnold Poulsen បានប្រកាស​នូវ​ប្រព័ន្ធ​សំឡេង​មួយ ដែល​សំឡេង​ត្រូវ​បាន​ថត ហើយ​ដំណើរការ​ស្របពេល​ជាមួយ​គ្នា​នឹង​រូបភាព ។​
​    ឆ្នាំ​១៩២៥ បច្ចេកវិជ្ជា​របស់ Warner Bros មានឈ្មោះ​ថា Vitaphone, ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​១៩២៦ តាមរយៈ​រឿង Don Juan ។​
​        ភាពយន្ត​ដែល​ភ្ជាប់​ជាមួយ​នឹង​សំឡេង​មុនដំបូង​ត្រូវបាន​គេ​ស្គាល់​ថា “ ភាពយន្ត​និយាយ​” (talking pictures ឬ talkies) ។ ភាពយន្ត​មាន​សំឡេង​មុនដំបូង​បំផុត​ឈ្មោះ  The Jazz Singer ត្រូវ​បាន​បញ្ចាំង​នៅ​ខែតុលា ឆ្នាំ​១៩២៧ ។  ចាប់ពី​ដើម​ទសវត្ស៍​១៩៣០ ភាពយន្ត​មាន​សំឡេង ក៏​បាន​ក្លាយជា​វត្ថុ​ដ៏​អស្ចារ្យ​ទូទាំង​ពិភពលោក ៕

http://www.cen.com.kh/localnews/show_detail/35?token=NGU2NTMyOGRlM2MxM2YzNzMzY2EwMDlkNjFkNWJi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: