សក្តានុពលនៃវិស័យទេស​ចរណ៍នៅខេត្តមណ្ឌលគិរី

អត្ថបទ និងរូបភាពដកស្រង់ចេញពី​គេហទំព័រ Cambodian Express News (CEN)

ភ្ញៀវ​ទេសចរណ៍​បរទេស​ទៅកម្សាន្ត​ខេត្តមណ្ឌលគិរី ចូលចិត្ត​ជិះ​ដំរី​

ដោយ : បញ្ញា (ថ្ងៃទី 21 សីហា 2011)

12មណ្ឌលគិរី : ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​មក​កម្សាន្ត​ខេត្តមណ្ឌលគិរី​ភាគច្រើន​ចូលចិត្ត​ជិះ​ដំរី​ដើរលេង​។ ខេត្តមណ្ឌលគិរី ស្ថិតនៅ​ភូមិភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ដែល​សម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍ធម្មជាតិ ម្លោះ​ហើយ​បានជា​ភ្ញៀវ​ទេសចរណ៍​ចូលចិត្ត​មក​កម្សាន្ត​មិនដែល​ដាច់​។​

​ភ្ញៀវ​ទេសចរណ៍​ភាគច្រើន​ចូលចិត្ត​ការ​ជិះ​ដំរី​ដើរ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍ ព្រៃភ្នំ និង​ទឹកជ្រោះ​។​

​ ខេត្តមណ្ឌលគិរី​មាន​មណ្ឌល​កម្សាន្ត​ជិះ​ដំរី​ចំនួន ២ កន្លែង ។ ទី​១ នៅ​ភូមិ​ពូ​តាំង ដែលមាន​ដំរី​ទាំងអស់​ចំនួន​ប្រហែលជា ១០ ក្បាល សម្រាប់​បម្រើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជិះ​កម្សាន្ត​។ ដំណើរ​កម្សាន្ត​ដោយ​ការ​ជិះ​ដំរី ភ្ញៀវ​អាច​ជិះ​ដំរី​ចូលទៅក្នុង​ព្រៃ​ចំនួន ២ ទៅ ៣ ថ្ងៃ ទើប​មកវិញ ហើយ​ភ្ញៀវ​អាច​បន្តទៅ​កម្សាន្ត​នៅតាម​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់ នៅ​ជិត​បាន​យ៉ាង​ងាយស្រួល ។ រមណីយដ្ឋាន​ពូ​តាំង ឡាន និង​ម៉ូតូ មិនអាច​ចូលទៅ​ដល់​ទេ ប៉ុន្តែ​មាន​កន្លែង​ចត​ភ្ញៀវ​អាច​ដើរចូល​បាន​។​

​ កន្លែង​ទី​២ នៅ​ភូមិ​ពូ​លូ​ង មាន​ដំរី​ចំនួន ៤ ក្បាល​ប៉ុណ្ណោះ ចំពោះ​សេវា​តម្លៃ ភ្ញៀវ​អាច​ជិះ​ដំរី​ដើរលេង​កម្សាន្ត​ក្នុង​មួយថ្ងៃ ២៥ ទៅ ៣៥ ដុល្លារ​។

​ចំពោះ​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ត្រឡប់មក​កម្សាន្ត​ ក្នុងព្រៃ​វិញ អាច​សម្រាក​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ជនជាតិភាគតិច​ព្នង បាន​ចំនួន​មួយថ្ងៃ ឬ ពីរ​ថ្ងៃ​ទៀត​។
​សម្រាប់​តម្លៃ​សេវា​ផ្ទះសំណាក់​ មួយ​យប់​ចំនួន ៥ ដុល្លារ​។ ជាមួយគ្នា​នោះ ភ្ញៀវ​ទេសចរណ៍​អាច​ទិញ​វត្ថុ​អនុស្សាវរីយ៍​ដែល​ពួក​ជនជាតិ​ព្នង បានធ្វើ​ដោយផ្ទាល់​ដៃ និង​យក​ពី​ក្នុងព្រៃ ក៏​អាច​លក់បាន​នៅក្នុង​ទីផ្សារ ។

​ប្រាក់ចំណូល​ដែល​បាន​ពី​ការលក់​វត្ថុ​ទាំងនោះ អាច​កាត់បន្ថយ​ភាពក្រីក្រ និង​បង្កើន​ជីវភាព​របស់​ពួកគាត់​បាន​មួយកម្រិត​។​

​ ហ្មដំរី​ម្នាក់​បាន​និយាយថា ក្រៅពី​ការងារ​ជូន​ភ្ញៀវ​ទេសចរណ៍​ដើរលេង គាត់​អាច​ផលិត​ស្រា​ពាង​លក់​ជូន​ភ្ញៀវ​ទេសចរណ៍​បរទេស ក៏​និយម​ចូលចិត្ត​ស្រា​ពាង​ដែរ បើ​យើង​ផលិត​ឲ្យ​ស្អាត និង​មាន​អនាម័យ​ត្រឹមត្រូវ ។

​ហ្មដំរី​បាន​បន្តថា ភ្ញៀវ​ទេសចរណ៍​ពេល​ផឹកស្រា​ស្រវឹង អាច​ឡើង​រាំលេង​កម្សាន្ត​តាម​ចង្វាក់​របាំ​ជនជាតិដើម​ភាគតិច​ព្នង យ៉ាង​សប្បាយរីករាយ​។ នេះបើតាមកាសែត រស្មីកម្ពុជា៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=YWFkOWQzMmFmOWYyMDdkMmViOGNmMDYzODQ5Y2I5

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: