វត្តឧណ្ណាលោមសង់លើបូជនីយដ្ឋានបុរាណនាសម័យអង្គរ

អត្ថបទ និង​រូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ប្រាសាទ​ពោធិ​លោម ស្ថិតនៅក្នុង​វត្ត​ឧណ្ណាលោម​

ដោយ : បាយ៉ង់ (ថ្ងៃទី 18 សីហា 2011,04:30:PM)

03-m-lភ្នំពេញ:  វត្ត​ឧណ្ណាលោម គឺជា​វត្ត​មួយ​ស្ថិតក្នុង​ចំណោម​វត្ត​ចំនួន ៦ នៅក្នុង​រាជធានី​ភ្នំ​ដែល​កសាងឡើង​ដោយ​រជ្ជកាល​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បរម​រាជា​ពញាយ៉ាត នា​ឆ្នាំ​១៤៣៧​។ វត្ត​បុរាណ​ទាំងនោះ​មានតែ​វត្ត​ឧណ្ណាលោម​មួយ​ទេ ដែលមាន​ស្លាកស្នាម​វប្បធម៌​សម័យអង្គរ​នៅសល់ ដូច្នេះហើយ​គេ​អាច​ចាត់ទុកបាន​ថា រាជធានី​ចតុមុខ ធ្លាប់មាន​ប្រជាជន​រស់នៅ​រួច​ស្រាច់​ទៅហើយ នា​សម័យអង្គរ ពោលគឺ​មុ  ន​ការកសាង​រាជធានី​ភ្នំពេញ​ទៅទៀត​។​
​    ​
​លោក​បណ្ឌិត​សាស្ត្រា ចា​រ្យ​មី​សែ​ល ត្រា​ណេ ឯកទេស​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា បាន​ចុះ​ទៅដល់​វត្ត​ឧណ្ណាលោម នៅ​ខាងត្បូង​ជាប់​ផ្សារកណ្តាល ខណ្ឌដូនពេញ គឺជា​កន្លែង​បុរាណ​ស្ថាន​វ័យ​ចំណាស់​មួយ នៅក្នុង​សតវត្សរ៍​ទី​១១ ដែលជា​ប្រាសាទ​ទោល​។ ប្រាសាទ​នេះ​បុព្វបុរស​ដូន​ខ្មែរ​យើង កសាងឡើង​អំពី​ថ្មភក់ ដែលមាន​កំពែង​ព័ទ្ធ​ជុំ​វិ  ញ​ទៅដោយ​ថ្មបាយក្រៀម​។​
​    ​
​ ប្រាសាទ​ពោធិ​លោម ស្ថិតនៅ​ចំ​កណ្តាល​វត្ត​ឧណ្ណាលោម ជាប់​ពី​ខាងលិច​ព្រះវិហារ មាន​ចេតិយ តូចៗ នៅក្បែរនោះ​យ៉ាងច្រើន​កុះករ​។ ពុទ្ធបរិស័ទ​ខ្មែរ​យើង បានធ្វើ​ចេតិយ​ហ៊ុមព័ទ្ធ​ស្រោប​ពីលើ​ប្រាសាទ នេះ​យ៉ាង​ធំ ធ្វើ​ឱ្យគេ​មើល​ពី​ចម្ងាយ​ទៅ គឺ​មិន​យល់ថា មាន​ប្រាសាទបុរាណ​ទេ តែ​នៅពេល​យើង​ចូល​ទៅដល់​ខាងក្នុង​ប្រាសាទ ទើប​មើលឃើញ​ផ្ទាំង​ថ្មភក់​ធំៗ​ហើយ​ក្រាស​ពណ៌​ខ្មៅ​។​
​    ​
​ប្រាសាទ ​ពោធិ​លោម ហ៊ុមព័ទ្ធ​បេតុង​ពណ៌​ក្រហម ដូច​មាស មាន​កំពូល​ស្រួច​ខ្ពស់ នៅ​ចំ​កណ្តាល​មួ យ និង​មាន​កំពូល​តូចៗ នៃ​ចេតិយ​ទាំង ៤ ទិស​ទៀត ជាប់ៗ​គ្នា ប៉ុន្តែ​គេ​អាច​មើល​យល់​ពី​ខាងក្រៅ​ជ្រុង​ខាងជើង និង​ខាងត្បូង ដែល​លៀន​ចេញ​ជ្រុង​ប្រាសាទ​ថ្មភក់ ពណ៌​ខ្មៅ​។ នៅ​ខាងក្នុង​ប្រាសាទ មានការ​រៀបចំ​បាន​យ៉ាង​ល្អ ជាពិសេស​មាន​ព្រះ​ពុទ្ធអង្គ​ធំ​ពណ៌​ខ្មៅ ដ៏​ស័ក្តិសិទ្ធិ ដែល​ពុទ្ធបរិស័ទ​ខ្មែរ​ទីជិត​ឆ្ងាយ ទៅ​អុជ​ធូប គោរពបូជា បន់ស្រន់ ធ្វើឱ្យ​ខាងក្នុង​នៃ​ប្រាសាទ​ពណ៌​ខ្មៅ​រុំ​ព័ទ្ធ ទៅដោយ​ផ្សែង​ទៀនធូប​។​

02-m-lប្រាសាទ​ទោល​នេះ មាន​ទ្វារ​ពិត​មួយ​បែរមុខ​នៅ​ទិសខាងកើត គឺ​រក​ទន្លេសាប តំណាងឱ្យ​ជីវិត​ភ្លឺ​ថ្លា ដូច​ព្រះអាទិត្យ​។ អ្វីដែល​គួរឱ្យ​សោកស្តាយ​យ៉ាងខ្លាំង​នោះ គេ​ពុំ​អាច​មើលឃើញ​ក្បាច់​ផ្តែរ និង​សិលា ចារិក​ឡើយ នៃ​ប្រាសាទ​នេះ​។ វា​បាន​បន្សល់ទុក​នៅ តែ​បំណែក​ថ្មភក់ និង​ថ្មបាយក្រៀម​ធំៗ រាយប៉ាយ
​នៅ​ខាងលិច​ខឿន​ប្រាសាទ​មួយចំនួន​ តែប៉ុណ្ណោះ​។ ខាងក្នុង​ប្រាសាទ​មាន​ផ្នឹ​ម​ឈើ​១ បណ្តោយ​ថ្ងៃ​យ៉ាង​ធំ ហើយ​មាន​លោកតា​ម្នាក់ នៅ​ថែរក្សា​អនាម័យ​យ៉ាង​ល្អ​នៅ​ទីនោះ​។​

​សិលា ​ចារិក​ដែលជា​អក្សរ​ថ្ម​គ្មាន​ពីរ លើ​លោក​របស់​ខ្មែរ​យើង ជា​ទិន្នន័យ​ព័ត៌មាន​មួយ​យ៉ាងសំខាន់​បំផុត ដែល​ធ្វើឱ្យ​យើង​ដឹង​អំពីខ្ញុំ​ប​ប្រើ ឬ អ្នកបម្រើ​ការ​ព្រះ​ប្រុស​ស្រី​ដីស្រែ​ចម្ការ សត្វពាហនៈ​របស់​​របរ​ក្នុង​ប្រាសាទ និង​ជាពិសេស​អ្នកធ្វើ​អំណោយ​ដល់​ព្រះ​មានឈ្មោះ​…​៘ រីឯ​ក្បាច់​ផ្តែរ គេ​អាច​ដឹង​អំពី​រចនាបថ​ការកសាង​ប្រាសាទ​នៅក្នុង​សម័យ​នីមួយៗ​ជាដើម​។ នៅលើ​សិលាចារឹក​មួយចំនួន​ក៏មាន​ចុះ
​កាលបរិច្ឆេទ​ត្រឹមត្រូវ​។​

05-m-tលោក​បណ្ឌិត សាស្ត្រាចារ្យ​មី​សែ​ល ត្រ​ណេ ជំនាញ​ឯកទេស​ប្រវត្តិសាស្ត្រ ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា វត្ត​ឧណ្ណាលោម គឺជា​ឈ្មោះ​របស់​ចេតិយ​ធំ​មួយ​ដែល​ស្ថិតនៅ​ចំ​កណ្តាល​ចេតិយ ទាំង ៥ នៅ​ផ្នែក​ខាងលិច​ព្រះវិហារ វត្ត​ឧណ្ណាលោម​បច្ចុប្បន្ន​។ តាមពិតទៅ​វត្ត​នេះ ត្រូវបាន​សាងសង់ឡើង​ក្រោយ​សម័យអង្គរ​បន្តិច នៅលើ​ទីតាំង​នៃ​ប្រាសាទ​សម័យអង្គរ​។​

​គួរ​បញ្ជាក់ថា សារសំខាន់​នៃ​ឈ្មោះ​ចេតិយ​នេះ ដោយសារ​ព្រះ​ភិក្ខុសង្ឃ​ខ្មែរ​ច្រើន សម័យកាល បានចាត់ទុក​ទីនេះ​ជា​កន្លែង​បញ្ចុះ​ព្រះ​ឧណ្ណាលោម (​រោម​ប្រជុំ​ចិញ្ចើម​របស់​ព្រះ​អស្ស​ជិត​ត្ថេ​រ​) តាំងនៅ  បុរាណកាល​មក​។​
​    ​
​ តាម​ការសិក្សា​ស្រាវជ្រាវ ខាង​ស្ថាបត្យកម្ម​របស់លោក​បណ្ឌិត នៅ​ឆ្នាំ​១៩៩៥ បានឱ្យដឹង​ទៀតថា ចេតិយ​មួយ​ដ៏​ធំ​ដែល​ព្រះរាជ​ពង្ស​សាវតារ​ខ្មែរ​បាន​ពិពណ៌នា​នោះ គឺជា​តួ​ប៉ម​នៃ​ប្រាសាទ​មួយនា​សម័យអង្គរ ដែល​ត្រូវបាន​ប្រែ​ទម្រង់​ដើម​ឱ្យ​ក្លាយទៅជា​ព្រះ​ចេតិយ​នា​សម័យ​នៅក្រោយ​ អង្គរ​។​
​    ​
​លទ្ធផល​ដំបូង​នៃ​ការស្រាវជ្រាវ​ខាង​បុរាណវិទ្យា លោក​បានលើកឡើង​ទៀតថា “​ប្រាសាទ​ទោល​នេះ ធ្វើ​អំពី​ថ្មភក់​ហ៊ុមព័ទ្ធ​ដោយ​កំពែង​ធ្វើ​អំពី​ថ្មបាយក្រៀម​ពិតជា​ ស្ថិតក្នុង​សតវត្សរ៍​ទី​១១ យ៉ាងពិត​ប្រា កដ​។ ទោះជា​យ៉ាងនេះ​ក្តី យើង​ត្រូវធ្វើ​ការស្រាវជ្រាវ​បន្តទៀត ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​អំពី​កាលបរិច្ឆេទ ពិតប្រាកដ​របស់​ប្រាសាទបុរាណ​នេះ​។ តាម​ទស្សនៈ​ផ្ទាល់​របស់លោក​គិតថា គេ​ត្រូវ​សិក្សា​ប្រៀបធៀប  ទម្រង់ នៃ​តួ​ប៉ម​ប្រាសាទ​សម័យអង្គរ​ខាងលើនេះ ទៅនឹង​ប្រាសាទ​ដ៏ទៃទៀត ដែល​ស្ថិតនៅ​ត្រើយម្ខាង​ទៀត​នៃ​ទន្លេមេគង្គ ជាពិសេស​នៅ​តំបន់​វិហារ​សួគ៌​ជាដើម ដើម្បី​ទទួល​នូវ​ទិន្នន័យ​ថ្មីៗ​បន្ថែមទៀត​”​។​

​លោក​ឡេង កុក​អាន ជា​អ្នកទទួលខុសត្រូវ ក្នុងការ​អភិរក្ស​សត្រា​ស្លឹក​រិ​ក្ត​ខ្មែរ នៃ​សាលា​បារាំង​ចុង​បូ​ព៌ោ នៅក្នុង​វត្ត​ឧណ្ណ​លោម​បានឱ្យដឹងថា លោក​ក៏​មិនបាន​ឃើញ​មាន​សិលា​ចារិក​អ្វី​ដែរ ក៏ប៉ុន្តែ​ការដែល​គេ​ដឹង​រឿង​អំពី​ប្រាសាទ វា​ជាការ​សម្មត់ យល់ឃើញ​ខុសៗ​គ្នា​។ លោក​បន្តថា ប្រាសាទ​នេះ​តាមពិតទៅ​មាន​ជា​យូរ​មកហើយ​។ ពី​ដើម​អ្នកដំណើរ​ខ្មែរ ធ្វើដំណើរ​តាម​ទូក​, កាណូត និង​កប៉ាល់ គេ​មើលឃើញ​ប្រាសាទ​នេះ ដោយ​កំណត់​យក​ធ្វើជា​តម្រុយ​ព្រោះ​វា​មាន​តាំងពី​មិនទាន់មាន​វត្តភ្នំ​។​

5 (2)​ លោក​បាន​រំលឹក​ទៀតថា ពី​ដើម​នៅ​កន្លែង​វត្ត​ឧណ្ណាលោម វា​ជា​ទួល​មួយ​ខ្ពស់​ហើយ​មើលឃើញ រាជធានី​ភ្នំពេញ​ច្បាស់ ព្រោះ​នៅក្នុង​សម័យ​នោះ​វា​ជា​តំបន់​ទឹក​ព័ទ្ធជុំវិញ​ហើយ​វាល​ព្រៃរបោះៗ​។ ពី​ដើម វត្ត​ខ្ពប​តា​យ៉ង ហៅ​វត្ត​បទុម​វ​តី ខ្មែរ​យើង​កសាង​អំពី​ឈើ​ប្រក​ក្បឿង និង​ស្លឹក​តូចៗ ដូចគ្នា​នឹង​វត្ត​ឧណ្ណាលោម​អ៊ីចឹង​ដែរ​។ ប៉ុន្តែ​សម័យ​ក្រោយមក​ខ្មែរ​យើង​បាន​កសាង​វត្ត​អារាម​ធ្វើ​អំពី​បេតុង​ធំ​ ហើយ​ខ្ពស់ៗ​ដូច​សព្វថ្ងៃ​។​    ​    ​    ​

​លោក​ស៊ឹង គា ប្រធាន​អង្គការ​ចតុទិស​សង្គហៈ និង​ជា​ម្ចាស់ផ្ទះ​ជ័យ​ភូមិ​ដែលជា​អ្នកស្រាវជ្រាវ​ជំនាន់​ថ្មី​ដ៏​ឆ្នើម​បាន ​លើកឡើងថា បើ​យោងតាម​ឯកសារ​ព្រះរាជ​ពង្ស​សាវតារ​ខ្មែរ​ដ៏​ចំណាស់​របស់​ខ្មែរ​យើង​នោះ​ ថា ក្នុង​រាជ​ព្រះ​បរ​មខ​ត្តិ​យាម​ហា​ចន្ទ​រាជា​និង​រាជ​ព្រះ​សម្តេច​កន​ គ្រប់គ្រង​ប្រទេស​ម្ខាង​ម្នាក់​នោះ ចៅពញា​សង្គ្រាម “​សុក​” មន្ត្រី​ខាង​ព្រះ​ចន្ទ​រាជា បាន​នាំ​ពល ៥០០ នាក់ រុករក​ព្រះ​បញ្ចៈ​ក្សត្រ​នោះ​ក៏បាន ទៅ​ឃើញ​ប្រាសាទ​ថ្ម​មួយ ដែលមាន​ចារឹក​អក្សរ​ថា “​ព្រះ​ចេតិយ ព្រះ​ឧណ្ណាលោម​” នៅក្នុង​ពុទ្ធសករាជ  ២០៨៣ ត្រូវ និង​ឆ្នាំ​គ្រិ​ស្ក​សករាជ ១៥៣៩​។​
​    ​
​លោក​បាន​ បន្តទៀតថា ក្រោយពី​ពញា​សង្គ្រាម “​សុក​” ជួប​ប្រាសាទ​ព្រះ​ឧណ្ណាលោម​ក៏បាន​នាំ​សេចក្តីក្រាបបង្គំទូលថ្វាយ​ព្រះ​ចន្ទ​ រាជា ខណៈនោះ​ទ្រង់​ក៏​ចាត់ចែង​តាក់តែង​ប្រាសាទ​នោះ​ជា​ព្រះ​អារាម​តាំង​ចៅអធិការ​ បញ្ចុះសីមា រួច​ចាត់​ឱ្យមាន​រេហ៍ពល​សម្រាប់​វត្ត​ឱ្យនៅ​ថែរក្សា​ចាប់តាំងពី​ពេលនោះ​មក​។ ​
​    ​
​លោក​គា​បានបញ្ជាក់ ពី​ប្រវត្តិ​លម្អិត ទៀតថា លុះ ១៤៥ ឆ្នាំ​ក្រោយមក ក្នុង​រាជ​ព្រះ​ជ័យ​ចេស្តា ស្រាប់​តែមាន​គេ​ហៅ ទី​ព្រះ​អារាម​នោះ​ថា “​វត្ត​ព្រះ​ស្រកា​លេញ​” ទៅវិញ គឺ​ក្នុង​ព​.​ស ២២២៨ នៃ​គ​.​ស១៦៨៤ អ៊ីចឹង​គេ​អាច​និយាយបានថា ប្រាសាទ​ថ្ម​ដែលមាន​អក្សរ​ចារិក​ថា “​ព្រះ​ចេតិយ​ព្រះ​ឧណ្ណាលោម​” បានជា​វត្ត​អារាម​ទៅហើយ​តាំងពី ៤៧២ ឆ្នាំមុន​។​
​    ​
​ម្ចាស់ផ្ទះ​ជ័យ​ភូមិ មាន​យោបល់​ទាក់ទង​អំពី​ការបាត់បង់​ប្រាសាទបុរាណ​ខ្មែរ មួយចំនួន​ថា​ប្រាសាទតូចៗ ដែល​ធ្វើ​អំពី​ថ្មបាយក្រៀម​និង​ធ្វើ​អំពី​ឥដ្ឋ​ដី​ដុត​មួយចំនួនធំ ត្រូវបាន​បាត់បង់​ដោយសារ​បុព្វ​បុ​រ ស​ខ្មែរ​ក្រោយ​សម័យអង្គរ បាន​សាងសង់​វត្ត​អារាម​ផ្នែក​ព្រះពុទ្ធសាសនា គ្រប​សន្ធប់​ពីលើ​អ៊ីចឹង​ហើយ​បានជា​បំណែក ឬ សំណល់​របស់​ប្រាសាទ​ដូចជា​ផ្តែរ សសរ​ពេជ្រ និង​សិលា​ចារិក ដែលមាន​នៅក្នុង​ប្រាសាទ ត្រូវ​ខ្ចាត់ខ្ចាយ​ធ្វើឱ្យ​ខ្វះ​ព័ត៌មាន​រហូតមកដល់​សព្វថ្ងៃនេះ​។​

​ ប្រធាន​អង្គការ​ចតុទិស​សង្គហៈ​ដដែល​បានលើកឡើង​ទៀតថា ម្យ៉ាងទៀត​ក្នុង​រយៈពេល​រាប់រយឆ្នាំ​កន្លង​ទៅនោះ ពិតជា​មានការ​ធ្វើចរាច​រណ៍​បំលាស់​ទី​បំណែក​ប្រាសាទពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀ ត​។ នេះ​ក៏​ជា​ផល​លំបាក​មួយ​ដ៏​ធំ​បំផុត​ដែល​ធ្វើឱ្យ​អ្នកស្រាវជ្រាវ​ជំនាន់​ ក្រោយ​របស់​យើង​មានការ​ភ័​ណ្ឌ​ច្រឡំ និង​សន្និដ្ឋាន​ខុស​ការពិត​។​

​ មន្ត្រី​ធ្វើការ​នៅ​សាលា​បារាំង​ចុង​បូ​ព៌ោ​លាក​គុន សុភាព ក៏បាន​រៀបរាប់​អំពី​មហា​ចេតិយ (​ប្រាសាទបុរាណ​) និង​ចេតិយ​ធ្វើ​នៅ​សម័យ​ក្រោយ ដោយមាន​ខ្លឹមសារ​លម្អិត​ដូចខាងក្រោម​ថា មហា​ចេ​តិ   យ (​ប្រាសាទបុរាណ​) មាន​ទីតាំងនៅ​ចំ​កណ្តាល​ទី​វត្ត​ឧណ្ណាលោម ឋិត​នៅ​ខាងលិច​ជាប់​នឹង​ព្រះវិហារ​សព្វថ្ងៃនេះ មាន​ផ្ទៃដី​ខាងក្រោម នៃ​ប្រាសាទ​ទាប​ជាង​ខាង​ផ្ទៃដី​ព្រះវិហារ ៤៥ សង់ទីម៉ែត្រ​។​

​បរិវេណ ​ដី​ប្រាសាទ​នេះ​មាន​រាង ៤ ជ្រុង​ស្មើ​ដែលមាន​ប្រវែង ៣០ ម៉ែត្រ​ក្នុង​មួយ​ជ្រុង​មាន​កំពែង​ព័ទ្ធជុំវិញ​ធ្វើ​អំពី​ឥដ្ឋ និង ស៊ីម៉ងត៍ ដែលមាន​កម្ពស់ ២,៦៥ ម៉ែត្រ​។ កាលពី​ឆ្នាំ​១៩៩៩ សម្តេចព្រះសង្ឃរាជ​ទេព វង្ស បានឱ្យ​ជាង​ជួសជុល​កែលំអ​កំពែង​ខាងក្រៅ​ដោយមាន​ដាំ​បន្តុំ​បន្ថែម​ពីលើ​ កំពែង​នោះ​នូវ​រូប​សន្លឹក​សីមា​ផ្លឹ​ត ធ្វើ​អំពី​ស៊ីម៉ងត៍ ដែល​នៅក្នុង​រូប​សន្លឹក​សីមា​ផ្លឹ​ត​នីមួយៗ មាន​រូបចម្លាក់​អ​ទិ​ទេព បែប​បុ​រា  ណ​ដូចជា រូប​ព្រះព្រហ្ម ព្រះ​ឥសូរ ព្រះ​នរាយណ៍ រូប​តាបស​ឥសី​…​។​

​នៅតាម​ជញ្ជាំង​កំពែង​ខាងកើត​មាន​ចម្លាក់​ រូបភាព​ពួក​ទេវតា និង​ពួក​អសុរ​យក​ពស់​វាស​កី​នាគរាជ ធ្វើជា​ព្រ័ត្រ​ទាញ​គ្នា (​រូបភាព​យក្ស​កូរ​សមុទ្រ​ទឹកដោះ​) និង​រូប​ចម្បាំង​របស់​ស្តេច​ខ្មែរ​តាម​រូបភាព​ប្រាសាទ​អង្គរ ធ្វើ​ពី​ស៊ីម៉ងត៍​។ កំពែង​ខាងក្រៅ​មាន​ទ្វារ​ចេញចូល ៣ គឺ​ទ្វារ​ខាងកើត ២ និង​ខាងលិច ១​។​

​ខឿន​ខាងក្នុង​នៃ​តួ​ប្រាសាទ​មាន​រាង ៤ ជ្រុង​ស្មើ​ដែលមាន​ប្រវែង ១៤ ម៉ែត្រ​ក្នុង ១ ជ្រុងៗ នៃ​ខឿន​នោះ​មាន​កម្ពស់​ខ្ពស់​ពី​ដី ១,៦០ ម៉ែត្រ មាន​ជណ្តើរ​សម្រាប់​ឡើង​ចុះ ៥ ទិស គឺ​ទិសខាងកើត ទិស​ខាងជើង និង​ទិស​ខាងត្បូង ទិស​ពាយព្យ និង​ទិសនិរតី​។ កម្ពស់​ពី​ដី​នៃ​ខឿន​ខាងក្រោម ដល់​ខឿន​ខាងលើ​នៃ​ប្រាសាទ​មាន​កម្ពស់ ០,៦០ ម៉ែត្រ​។

​តួ​ប្រាសាទ​ នេះ​សង់​អំពី​ថ្មភក់​រូបភាព​ពិត​ពី​ដើម​មាន​ប្រវែង​ប្រហែល ៥,៥ ម៉ែត្រ​បួន​ជ្រុង​ស្មើ​និង​កម្ពស់​ពី​ដី​រហូតដល់​កំពូល​លើ​ប្រវែង ១៨ ម៉ែត្រ​។ បើតាម​ការសន្និដ្ឋានរ​បស់​លោក​សុភាព បានឱ្យដឹងថា ប្រាសាទ​នេះ​ប្រហែលជា​កសាង ក្នុងសម័យ​អង្គរ ឬ ក៏​មុន​សតវត្សរ៍​ទី​១៥ ព្រោះ​សំអាងថា កាលពី​គ​.​ស  ១៤៣៤ សម្តេចព្រះ​បរម​រាជា​ពញាយ៉ាត​បាន​កសាង​វត្ត​ឧណ្ណាលោម​នេះ​ឡើង ដោយ​ឱ្យឈ្មោះ​វត្ត​នេះ​តាម​នាម​មហា​ចេតិយ​ឧណ្ណាលោម​។ ដូច្នេះ​ប្រាសាទ​នេះ​បាន​សាង​មុន​រាជ​របស់​ពញាយ៉ាត​។​
​    ​
​បើ​ គិតពី​ឆ្នាំ​ដែល​សម្តេចព្រះ​បរម​រាជា​ពញាយ៉ាត យាង​មក​គង់នៅ​រាជធានី​ភ្នំពេញ រហូតមក​ដ ល់​សព្វថ្ងៃ​ឃើញថា មាន​អាយុកាល ៥៦៦ ឆ្នាំ​ហើយ​។ ប្រាសាទ​នេះ​កសាងឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ ចំពោះតែ​ព្រះពុទ្ធសាសនា​មួយ​តែប៉ុណ្ណោះ ដូច​បានឃើញ​ព្រះ​ពុទ្ធរូប​គង់នៅ​ក្នុង​ប្រាសាទ​នេះ​ស្រាប់​ហើយ​។ រីឯ ទ្រង់ទ្រាយ​ព្រះពុទ្ធ​រូបនេះ​សោត ក៏​ពិនិត្យឃើញ​មាន​រូបរាង​សណ្ឋាន​ដូចគ្នា នឹង​ព្រះ​ពុទ្ធរូប​ថ្ម​ទាំងឡាយ​នៅក្នុង​សម័យបុរាណ​នោះដែរ​។​

​ នៅក្នុង​សម័យកាល សម្តេច​ព្រះមហា​សង្ឃរាជា​ព្រះនាម​និល ទៀង ព្រះអង្គ​បាន​សាង​ភ្ជាប់​បន្ត​ពី​ប្រាសាទ​ចាស់ ជា​ប្រាសាទ ៥ ទៀត ដែល​ធ្វើ​អំពី​ឥដ្ឋ និង​បាយអ ដោយមាន​ប្រវែង​ជាប់​ពី​ប្រាសាទ​ចាស់​​ទៅ​ប្រហែល ៣,៥ ម៉ែត្រ​ក្នុង​ប្រាសាទ​នីមួយៗ​ដែលមាន​រាង ៤ ជ្រុង​។​

​បើ​គិតពី​ បន្ទាត់​ទ្រូង​នៃ​តួ​ប្រាសាទ​ថ្មី ដែល​ធ្វើ​ភ្ជាប់​ប្រាសាទ​ចាស់​ផង ពី​ខាងជើង​ទៅ​ទល់នឹង​ខាង ត្បូង​មាន​ប្រវែង ១២,៥ ម៉ែត្រ និង ពី​ខាងលិច​ទៅដល់​នឹង​ខាងកើត មាន​ប្រវែង ១២,៥ ម៉ែត្រ ដូចគ្នា​។ តួ​​ប្រាសាទ​ខាងមុខ (​ខាងកើត​) មាន​ប្រវែង ៨,៤ ម៉ែត្រ កម្ពស់​ខ្លោងទ្វារ ប្រវែង ២,១៣ ម៉ែត្រ និង​ទំហំ​ច  ន្លោះ​ទទឹង​ទ្វារ ១,៤៥ ម៉ែត្រ​។ តួ​មុខ​ប្រាសាទ​ខាងជើង​ខាងត្បូង និង​ខាងលិច​មាន​ប្រវែង ៣,៥ ម៉ែត្រ ឬ មាន​ខ្លះ​តូច​ខ្លះ​ធំ​ជាង​នេះ​បន្តិច​ប​ន្ទួ​ច​ដែរ​។ ឯ​កម្ពស់​ទ្វារ​ចូល​មាន​ប្រវែង ២ ម៉ែត្រ និង​ទំហំ​ចន្លោះ​ទ្វារ​ប្រវែង ១ ម៉ែត្រ​។ ហោជាងប្រាសាទ​ខាងមុខ (​ខាងកើត​) សម្តេចព្រះសង្ឃរាជ​ទេព វង្ស បានឱ្យ​ជាង​កែលំអ​នៅក្នុង​ឆ្នាំ​១៩៩៩ តាម​រចនាបថ​ប្រាសាទ បន្ទាយស្រី​។ នៅ​នឹង​ផ្តែរ​ទ្វារ​ខាងមុខ មាន​ចារិក​អក្សរ​មួយ​ផ្ទាំ​ដែលមាន ១៥ ចំណុច​សំខាន់​ដោយ​រៀបរាប់​ឈ្មោះ​អ្នក​កសាង​នៅ​សម័យ​ក្រោយ​។​

​ដោយឡែក ​ស្តីពី​ប្រវត្តិ​នៃ​ការកកើត​រាជធានី​ភ្នំពេញ​ដំបូង មាន​ដំណាល​ថា គឺ​លោកយាយ​ពេញ​ទេ ដែល​មួយថ្ងៃ​បាន​រកឃើញ​ច​ន្លា​ក់​ទេវរូប និង​ពុទ្ធរូប​ជាច្រើន​អង្គ​ដែល​គេ​ជឿថា មកពី​ទីតាំង​ផ្សេងៗ  ហើយ​ក៏បាន​សាងសង់​ព្រះវិហារ​នៅលើ​ទួល​មួយ គឺ​វត្តភ្នំ ដើម្បី​តម្កល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងនោះ សម្រាប់​ជាទីគោរព​បូជា​។ ខាងលើនេះ គឺជា​ភស្តុតាង​មួយ​ក្នុងចំណោម ភស្តុតាង​ទាំងឡាយ​បានបង្ហាញ​នូវ​ចំណាស់  នៃ​ការកាន់កាប់​ទឹកដី​រាជធានី​ភ្នំពេញ ព្រមទាំង​ភាព​ចម្រុះ​នៃ​វិស័យ​ជំនឿ​សាសនា​ខ្មែរ​ក្នុង​តំបន់​នេះ​។​    ​
​    ​
​ ព្រះរាជ​ពង្ស​សាវតារ​ខ្មែរ​បាន​កត់ត្រា​ទុក​ថាវ​ត្ត​ឧណ្ណាលោម គឺជា​ពុទ្ធសាសនា​ស្ថាន​មួ​យួ​ដែលមាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មកហើយ ដោយហេតុថា ជាប់​ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ នៃ​ការហូរចូល នៃ​លទ្ធិ​ព្រះពុទ្ធសាសនា ជា​លើកដំបូង​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។​
​    ​
​ គួរបញ្ជាក់​ចុងក្រោយ​ថា ប្រាសាទបុរាណ​ខ្មែរ​នៅក្នុង​រាជធានី​ភ្នំពេញ​នានា មាន​ច្រើន​ក្រៅពី​ប្រាសាទ​ពោធិ​លោម​, នៅមាន​ប្រាសាទ ក្នុង​វត្ត​ទួល​ទំពូង​, ប្រាសាទ វត្ត​សារា​វ័ន​តេ​ជោ​, ប្រាសាទ​នៅ​វត្ត​ព្រៃ​វែង​ខណ្ឌដង្កោ​ខាងលិច​ព្រៃ​ស​, ប្រាសាទ​សែន​សុខ​នៅ​ខាងជើង​វត្ត​ឃ្មួញ​, ប្រាសាទ​វត្ត​ទួល​ប្រ​ស្រី​បច្ចុប្បន្ន ហៅថា បុរី​កីឡា​សព្វថ្ងៃ​នៅ​ខាងលិច​សាលា​បាក់​ទូក​, ប្រាសាទ​ឥដ្ឋ​នៅ​ពី​ខាងក្រោយ សាលាសង្កាត់​សាក់ សំពៅ​, ប្រាសាទ​វត្ត​ជើងឯក​មាន​បន្សល់​ក្បាច់​ផ្តែរ និង​សំ​ណា​ល់​ថ្ម​ផ្សេងៗ​ដែលជា​ភូមិ​មូល​សម័យ​បុរេប្រវត្តិសាស្ត្រ​ខ្មែរ​៕

01-m-l

More infos: http://www.cen.com.kh/localnews/show_detail/132?token=ZDMxMzY0ZDZkYzVmYzE3YzM2YTVjN2NiYThkOTYz

1 Comment


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: