ប្រាសាទព្រះធាតុ​ខេត្តស្ទឹងត្រែង​អាច​នឹង​បាត់បង់ បើ​គ្មាន​អ្នក​អភិរក្ស​

អត្ថបទ និង​រូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : សេសាន (ថ្ងៃទី 9 សីហា 2011)

Dsc05751ស្ទឹងត្រែង:  ប្រាសាទព្រះធាតុ​ស្ថិតនៅលើ​កូនភ្នំ​តូច​មួយ ប៉ែក​ខាងលិច​មាន​ចម្ងាយ​ប្រមាណ ៣ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តស្ទឹងត្រែង​ដែល​អ្នកស្រុក ព្រមទាំង​ទេសចរ​ធ្លាប់តែ​ទៅ​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​តាម

​ជំនឿ​រៀងៗ​ខ្លួន មានការ​ព្រួយបារម្ភ​ថា អាច​នឹង​បាត់បង់​បើសិនជា​គ្មាន​អ្នកថែរក្សា​ឬក៏​រៀបចំ​ការពារ​ទីនោះ​ឱ្យបាន​ល្អ​។​

​     ​ប្រាសាទ​មួយ​នេះ គឺជា​កន្លែង​ដ៏​សក្តិ​សិទ្ធ​មួយ​សម្រាប់​អ្នកស្រុក និង​អ្នកទេសចរ​ធ្លាប់ធ្វើ​ដំណើរ​ទៅ​គោរពបូជា​តាម​ជំនឿ​រៀងៗ​ខ្លួន​។
​បើតាម​ឯកសារ​មួយ​បាន​បញ្ជាក់ថា ប្រាសាទ​នេះ​បាន​សាងសង់​តាំងពី​អំឡុង​សតវត្សរ៍​ទី​៦ ដល់ ៧ ដោយ​ព្រះមហាក្សត្រ​ជ័យ​វរ្ម័នទី​១ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សី​វៈ នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា​។​
​បើ​យើង​បាន​ទៅដល់​នឹង​ឃើញ ជាក់ស្តែង​មាន​រចនា​គ្រឹះ របស់​សំណង់​ប្រាសាទ​បាក់បែក​នៅជាប់​ដី​។ សង់​អំពី​ឈើ ដំបូល​ប្រក់​ដែក​ស័​ង្គ​សី តូច​មួយ​ដែល​ខាង មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​សង់​យូរ​ឆ្នាំ​ហើយ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​។ នៅ​ជុំវិញ​បរិវេន​ប្រាសាទ​ស្មៅ​និង​ដើមឈើ​ដុះ​ទ្រុប​ស្ទើរ​ក​មើលផ្លូវ​ចូល​ប្រាសាទ​មិនឃើញ​ទេ​។​
Dsc05752 លើសពីនេះទៅទៀត​ឃើញ​មាន​បំណែក​យោនី​ដែលជា​ទម្រ​ព្រះ​សិវលិង្គ​បាក់បែក​ ស្ថិតនៅ​ចំ​កណ្តាល​នៃ​តួ​ប្រាសាទ​នោះ​។ ខ្លះទៀត​ឃើញ​មាន​បំណែក​នៃ​ផ្នែក​ផ្សេងៗ​មាន​ផ្តែរ​និង​រូបចម្លាក់​។

​     ​តាម​ការសន្និដ្ឋាន របស់​អ្នកសិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​បាន​បង្ហាញថា ប្រាសាទព្រះធាតុ​មួយ​នេះ​សង់​ពី​ដីឥដ្ឋ​បុរាណ​និង​ថ្ម​ភួ​ក​។ ហើយក៏​មិន​ខុសពី​ប្រាសាទ ជាច្រើន​ទៀត​បន្សល់ទុក​រហូត បច្ចុប្បន្នស្ថិតនៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ត្រើយ​ខាងលិច​ទន្លេមេគង្គ​ដែរ​។​

​    ​កាលពីមុន​កូនភ្នំ​មួយ​នេះ​រំលេច​ឡើង​ដោយ​ព្រៃ​ដុះ​ជុំជិត​ស្រស់ស្អាត​ ចង់ឱ្យ​គយគន់ ព្រោះ​ខណៈពេល យើង​ឡើង​ទៅលើ​ភ្នំ​នេះ អាច​មើលឃើញ​ពី​ទេស​សភាព​ទី​រួម​ខេត្តស្ទឹងត្រែង​ទាំងមូល​បាន​។     ​

Dsc05755​ ប​ច្ចុន​ប្បន្ន កូនភ្នំ​ដ៏​ស្រស់ស្អាត​មួយ​នេះ​នឹង​រលាយបាត់​បន្តិច​ម្តងៗ​ទៅ​ដោយសារ​ អាជ្ញាធរខេត្ត​ស្ទឹងត្រែង​យក​គ្រឿងចក្រ​ទៅ​រំលាយ​ភ្នំ​យក​ដី​ដើម្បី​ ប្រើប្រាស់​រាល់ថ្ងៃ​។
​    ​កន្លែង​ខ្លះ​នៅក្នុង​បរិវេណ​ប្រាសាទ​មាន​ទាំង​បំពង់​ទុយ​យោ និង​ដប​ទឹក​សុទ្ធ សម្រាប់​ក្រុម​អ្នក​ប្រើ​សារធាតុ​គ្រឿងញៀន​បាន​យក​ទីតាំង​នោះ​សម្រាប់​ ប្រើប្រាស់​។ បានជា​ជន​ទាំងនោះ​យក​ទីតាំង ប្រាសាទប្រាសាទព្រះធាតុ ធ្វើជា​កន្លែង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយសារ នៅលើ​តំបន់​ប្រាសាទ​នោះ បាន​ក្លាយជា​ព្រៃស្តុក និង​ស្ងប់ស្ងាត់​គ្មាន​អ្នក​ស្គាល់​ឬ​ទៅដល់​ទៀតឡើយ​។​

Dsc05757    ​លោក​ខេង ណា​ឡៃ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង​មានប្រសាសន៍ថា នៅ​ខេត្ត​មួយ​នេះ​មិនមែន​ចាត់ទុកជា​ប្រាសាទ​ណាមួយ​ថា​ឈ្មោះ ឱ្យចំ​ជា​ប្រាសាទ​នោះទេ ព្រោះ​វា​បាក់បែក​ស្ទើរ​ទាំងស្រុង​អស់ហើយ​។ ដូចនេះ​ភ្ញៀវទេសចរ​គេ​មិនសូវ​ជា​ចាប់អារម្មណ៍​ខ្លាំង​ដែរ​។ ការរៀបចំ​វិញ​ក៏​មិនទាន់មាន​ដែរ​និយាយថា ប្រាសាទ​ទៅ​វា​មិន​ចំ​ជា​តួ​ប្រាសាទ​។ សូម្បីតែ​ប្រាសាទ​ព្រះ​គោ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក៏​មិនអាច​ចាត់ទុកជា​ប្រាសាទ​ដែរ​៕

More infos: http://www.cen.com.kh/localnews/show_detail/132?token=NWEyNDZhYWMxOTZkYzQxYmE5MjhjMjIyNzM5OTNh

1 Comment

  1. Anonymous said,

    August 1, 2013 at 4:25 am

    I love to disseminate knowledge that will I’ve accrued with the calendar year to help enhance group efficiency.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: