កោះ​ម៉ាក​ការី ទីកន្លែង​សម្រាប់​គយគន់​ទស្សនីយភាព​នៃ​ហ្វូង​សត្វ​ផេ​ន​ឃ្វី​ន​

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : បញ្ញា (ថ្ងៃទី 21 កក្កដា 2011)

7ប្រទេសអូស្ត្រាលី: ​កោះ​ម៉ាក​ការី “Macquarie Island” គឺជា​កោះ​មហាសមុទ្រ​មួយ​មាន​ទីតាំង​ស្ថិតនៅក្នុង​មហាសមុទ្រ​ភាគខាងត្បូង ដែល​សណ្តូក​នៅ​រយៈ​ចម្ងាយ ១.៥០០ ម៉ែត្រ នា​ប៉ែក​អាគ្នេយ៍​នៃ​រដ្ឋ​តា​ស្មា​នៀ “Tasmania” ប្រទេស​អូស្ត្រាលី និង​រយៈ​ចម្ងាយ​ប្រហែល​ពាក់​កណ្តាលផ្លូវ រវាង​ប្រទេស​អូស្ត្រាលី​និង​ទ្វីប​អង់​តាក​ទិច​។ កោះ​នេះ គឺជា​កំពូល​ដែល​លេចឡើង​ពី​ពំនើងផ្នត់​ម៉ាក​ការី “Macquarie Ridge” ក្រោម​ផ្ទៃសមុទ្រ ដែល​បាន​លូត​ដល់ទី​តាំង​បច្ចុប្បន្ន​របស់​វា ជាទី​ដែល​ផ្ទាំង​ទ្វីប​សាត់ Indo-Australia ជួបនឹង​ផ្ទាំង​ទ្វីប Pacific​។ វា​គឺជា​តំបន់​អភិរក្ស​ភូមិសាស្ត្រ​សំខាន់​ចម្បង​មួយ ដែល​កំពុងតែ​ក្លាយជា​ទីកន្លែង​តែមួយគត់ ដែល​ថ្ម​ទាំងឡាយ​ដែល​បានមកពី​ស្រទាប់ Mantle របស់​ផែនដី (​ជម្រៅ ៦ គីឡូម៉ែត្រ ខាងក្រោម​បាតសមុទ្រ​) ដែល​កំពុងតែ​ផុស​ឡើង​យ៉ាងសកម្ម​ពី​កម្រិត​ផ្ទៃសមុទ្រ​។​

3    ​តាម​នយោបាយ កោះ​នេះ​ត្រូវបាន​បង្កើតជា​ផ្នែក​មួយ​នៃ​រដ្ឋ​តា​ស្មា​នៀរ​បស់​អូស្ត្រាលី ចាប់តាំងពី​ឆ្នាំ ១៩០០ មកម្ល៉េះ និង​បាន​ក្លាយជា​តំបន់​អភិរក្ស​មួយ​នៃ​រដ្ឋ​តា​ស្មា​នៀ ក្នុង​ឆ្នាំ ១៩៧៨ ហើយ​រហូតមកដល់​ឆ្នាំ​១៩៩៧ វា​បាន​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​របស់​អង្គការ​យូណេស្កូ​។ វា​គឺជា​ផ្នែក​មួយ​នៃ​ទីប្រជុំ​ក្រុង​អ៊ី​ស្ពឺ​រែ​ន “Esperance Municipality” រហូតដល់​ឆ្នាំ ១៩៩៣ នៅពេលដែល​ទីប្រជុំ​ក្រុង​នេះ​ត្រូវបាន​បញ្ចូល​ជាមួយ​ទីប្រជុំ​ក្រុង​ដ៏​ទៃៗ​ ទៀត ទៅជា​តំបន់​ហួន វ៉​ល​ឡេ “Huon Valley”​។ តាម​បរិស្ថានវិទ្យា វា​គឺជា​ផ្នែក​មួយ​នៃ​តំបន់​បរិស្ថាន Antipodes Subantarctic Islands tundra ecoregion​។

​    ​កោះ​ម៉ាក​ការី គឺជា​កោះ​តែមួយគត់​នៅក្នុង​ពិភពលោក ដែល​បានកកើតឡើង​ទាំងស្រុង​ពី​សំបក​បាតសមុទ្រ “oceanic crust” និង​ថ្ម​ទាំងឡាយ ដែល​បានមកពី​ស្រទាប់ Mantle នៅ​ខាងក្រោម​ផ្ទៃ​ជ្រៅ​របស់​ផែនដី​។
​    ​
​    ​កោះ​ម៉ាក​ការី ប្រហែលជា​បានចាប់ផ្តើម​ពី​ពំនើងផ្នត់​ដែល​រីក​ធំ​នៅ​ខាងក្រោម​សមុទ្រ ជាមួយនឹង​ការកកើត​នៃ​សំបក​បាតសមុទ្រ​ថ្មី​ត្រ​ង់ក​ន្លែ​ណាមួយ ចន្លោះ​ពី ១១ លាន​ឆ្នាំ ទៅ ៣០ លាន​ឆ្នាំ​កន្លង​ទៅហើយ​។​
​    ​
6​    ​នៅ​តំណាក់កាល​ខ្លះ ការរីក​ធំ​នេះ​បាន​បញ្ឈប់ ហើយ​សំបក​ផែនដី​បានចាប់ផ្តើម​សង្កត់ ដែល​ជាការ​ច្របាច់​ថ្ម​ទាំងឡាយ​អោយ​ឡើង​មកលើ ពី​ខាងក្នុង​ស្រទាប់ Mantle​។ នៅពេលដែល​ពំនើងផ្នត់​បាន​រីកធំឡើង វា​បាន​ផុស​ឡើង​ពីលើ​ផ្ទៃសមុទ្រ​ជា​បណ្តើរៗ ប្រហែល​តាំងពី ៦០០.០០០ ឆ្នាំ​កន្លង​ទៅហើយ​។ ដូច្នេះ ជាធម្មតា​មានតែ​ថ្ម​ទាំងឡាយ​ដែល​កើតឡើង​នៅ​ខាងក្នុង​ស្រទាប់ Mantle របស់​ផែនដី​ប៉ុណ្ណោះ ដែល​បាន​លេចឡើង​នៅលើ​ផ្ទៃសមុទ្រ​។

​    ​ចាប់តាំងពី​កោះ​ម៉ាក​ការី​បាន​លេចឡើង​ពី​ផ្ទៃ​ទឹក វា​ត្រូវបាន​ពត់​បង្កោង​ដោយ​សកម្មភាព​សមុទ្រ​នានា​ជាសំខាន់ ដូចជា​សកម្មភាព​រល​ក​ជាដើម ដែល​មិន​ដូចគ្នា​នឹង​កោះ​ក្បែរ​អង់​តាក​ទិច ដែល​បាន​បង្កើត​រូបរាង​ឡើង​ដោយ​ផែន​ទឹកកក​នោះឡើយ​។
​    ​
​    ​រូបភាព​ដ៏​ប្លែក​វិសេស​ទាំងនេះ រួមមាន​គំរូ​ដ៏​ល្អ​ក្រៃលែង​នៃ​ថ្មភ្នំ​ភ្លើង​រាង​មូល​ដូច​ខ្នើយ “pillow basalts” និង​ថ្ម​ក​ម្អែ​ភ្នំភ្លើង “extrusive rocks” ផ្សេងៗ​ទៀត​។

​     ​ទម្រង់​ទេសភាព​សំខាន់​ជាងគេ គឺ​ផ្ទៃរាប​ផ្នែក​កណ្តាល​ដែលមាន​ចំណោត​តិច កម្ពស់ ២៥០-៣០០ ម៉ែត្រ លើ​កម្រិត​ផ្ទៃ​ទឹកសមុទ្រ បាន​ចែក​ព្រំដែន​នៅ​គ្រប់​ជ្រុង​ដោយ​ច្រាំង​ថ្ម​ចោត ដែល​ចាប់ពី​បាត​ក្រោម​មក​ពង្រីក​បានជា​ច្រាំង​សមុទ្រ​មាន​ចម្ងាយ​ឆ្ងាយ​ រហូតដល់ ៨០០ ម៉ែត្រ​។ គំនរ​ទឹកកក​មាន​កម្រាស់​ដល់​ទៅ ២០ ម៉ែត្រ គ្របដណ្តប់​ច្រើន​លើ​ផ្ទៃ​កោះ​រាបស្មើ និង​មាន​បឹង​ផ្សេងៗ​ជាច្រើន​។

2    ​នៅក្នុង​ចំណោម​ទស្សនីយភាព​យ៉ាង​ល្អ​បំផុត​នៃ​កោះ​នេះ គឺ​ហ្វូង​ធំៗ​នៃ​ពពួកសត្វ​ផ្សេងៗ ជាពិសេស​គឺ​ពពួកសត្វ​ផេ​ន​ឃ្វី​ន ដែល​រស់​នៅលើ​ផ្ទៃរាប​នៃ​ទី​ជម្រាល​ដ៏​សក្តិសម ជាពិសេស​នៅ​អំឡុង​រដូវ​បង្កាត់​ពូជ​។

​    ​នៅ​អំឡុង​រដូវ​បង្កាត់​ពូជ ឆ្មាសមុទ្រ​មាឌ​ដំរី “elephant seals” ក៏​បង្កើតជា​អាណាចក្រ​យ៉ាង​ធំ​សម្បើម​ផងដែរ​។ ភាវរស់​ចំនួន​បួន​ប្រ​ទេ​ភ​នៃ​អម្បូរ​សត្វ​បក្សី​អាល​បា​ត្រុ​ស “albatross” បានធ្វើ​សំបុ​ក្រ​នៅលើ​ទី​ចំណោត និង​ច្រាំង​ថ្ម​ចោត​រដិបរដុប ទាំង​នៅលើ​កោះធំ និង​ទាំង​នៅលើ​កោះ​ប៊ី​សប់ “Bishop” និង​កោះ​គ្លើ​ក “Clerk”​។

​    ​ដូច្នេះ កោះ​ម៉ាក​ការី​គឺជា​ទីកន្លែង​សម្រាប់​គយគន់​នូវ​ទស្សនីយភាព​យ៉ាង​ល្អ​ ហ្មត់ហ្មង នៃ​ហ្វូង​ធំៗ​របស់​ពពួកសត្វ​ផេ​ន​ឃ្វី​ន ឆ្មាសមុទ្រ​មាឌ​ដំរី និង​ពពួក​បក្សី​នៃ​អម្បូរ​អាល​បា​ត្រុ​ស មិនតែប៉ុណ្ណោះ វា​ក៏​ជាទី​កន្លែង​សម្រាប់​ស្រូបយក​ខ្យល់អាកាស​ស្រស់ថ្លា​បរិសុទ្ធ​ពី​ ធម្មជាតិ ដើម្បី​បន្ធូរ​នូវ​អារម្មណ៍​តានតឹង និង​បង្កើន​នូវ​ភាពស្រស់ថ្លាសម្រាប់អ្នកទេសចរគ្រប់រូប​ផងដែរ​៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=NTcyNWI4YzRkZTBjN2EyZTlkNWJmYjQxNDBmNWUz

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: