គីន​កា​គូ​-​ហ្ស៊ី ប្រាសាទ​ពុទ្ធសាសនា​មួយ​ដែល​ស្ថិតនៅក្នុង​ទីក្រុង​ក្យូ​តូ ប្រទេស​ជប៉ុន​

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : បញ្ញា (ថ្ងៃទី 20 កក្កដា 2011)

Kinkaku-ji-3ទីក្រុងក្យូតូ ប្រទេសជប៉ុន:គីន​កា​គូ​-​ហ្ស៊ី “Kinkaku-ji” ដែល​គេ​អាច​ស្គាល់ឈ្មោះ​ផ្សេង​ទៀតថា ប្រាសាទ​ពន្លា​មាស “Temple of the Golden Pavilion” ឬ​ប្រាសាទ​សួន​ក្តាន់ “Deer Garden Temple” គឺជា​ប្រាសាទ​ពុទ្ធសាសនា​មួយ ដែល​ស្ថិតនៅក្នុង​ទីក្រុង​ក្យូ​តូ “Kyoto” របស់​ប្រទេស​ជប៉ុន​។ បរិវេណ​សួនច្បារ គឺជា​គំរូ​ដ៏​ល្អ​វិសេស​មួយ​សម្រាប់​គំនូស​ប្លង់​សួនច្បារ​នា​សម័យកាល​មូ​ រ៉ូ​ម៉ា​ជី “Muromachi”​។ វា​ត្រូវបាន​គេ​កសាង​ទៅជា​តំបន់​ប្រវត្តិសាស្ត្រ​ពិសេស​របស់​ជាតិ និង​ទេសភាព​ពិសេស​របស់​ជាតិ ហើយ​វា​ជាទី​តាំង​មួយ​ក្នុងចំណោម​ទីតាំង​ចំនួន ១៧ ដែល​ដាក់បញ្ចូល​ជា​តំបន់​មរកត​ពិភពលោក​ខាង​ផ្នែក​បូជនីយដ្ឋាន​ ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង​ក្យូ​តូ​បុរាណ​។ មិនតែប៉ុណ្ណោះ វា​គឺជា​អគារ​មួយ​ក្នុងចំណោម​អគារ​ដ៏​ពេញនិយម​បំផុត​នានា នៅក្នុង​ប្រទេស​ជប៉ុន ដែល​អាច​ទាក់ទាញ​អ្នកទេសចរ​បាន​ចំនួន​យ៉ាងច្រើន ជា​រៀងរាល់ឆ្នាំ​។
Kinkaku-ji-4    ​តំបន់​គីន​កា​គូ​-​ហ្ស៊ី ដើមឡើយ​គឺជា​វីឡា​មួយ​ដែល​គេ​ហៅថា គី​តា​យ៉ាម៉ា​-​ដៃ “Kitayama-dai” ដែលជា​កម្ម​សិទ្ធ​របស់​រដ្ឋបុរស​ដ៏​មាន​ឥទ្ធិពល​មួយរូប ដែលមាន​ឈ្មោះថា សៃ​អន​ហ្ស៊ី គីន​ស៊ូ​នី “Saionji Kintsune”​។ ប្រវត្តិ​របស់​ប្រាសាទ​គីន​កា​គូ​-​ហ្ស៊ី មាន​ចាប់តាំងពី​ឆ្នាំ ១៣៩៧ មកម្ល៉េះ នៅពេលដែល​វីឡា​នេះ​ត្រូវបាន​ទិញ​ពី សៃ​អន​ហ្ស៊ី គីន​ស៊ូ​នី ដោយ​មេបញ្ជាការ​កងទ័ព​អា​ស្ស៊ី​កា​ហ្គា យ៉ូ​ស្ស៊ី​មី​តស៊ូ “Ashikaga Kinkaku-ji-2Yoshimitsu” និង​បានប្រែក្លាយ​ទៅជា​អគារ​គីន​កា​គូ​-​ហ្ស៊ី “Kinkaku-ji complex”​។ នៅពេលដែល​លោក​យ៉ូ​ស្ស៊ី​មី​តស៊ូ ទទួលមរណភាព​បាត់​ទៅ អគារ​នេះ​ត្រូវបាន​កែប្រែ​ទៅជា​ប្រាសាទ​ព្រះពុទ្ធសាសនា​មហាយាន​មួយ ដោយ​កូនប្រុស​របស់គាត់ ដែលជា​ការធ្វើ​ទៅតាម​បំណងប្រាថ្នា​របស់គាត់​។

Goldenpavillion2     ​នៅ​អំឡុងពេល​នៃ​សង្គ្រាម​អូ​នី​ន “Onin war” អគារ​ទាំងអស់​នៅក្នុង​ទីធ្លា​សងខាង​ពន្លា ត្រូវបាន​ដុតបំផ្លាញ​ចោល​។ នៅ​ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ១៩៥០ ពន្លា​នេះ​ត្រូវបាន​ដុតបំផ្លាញ​ចោល​ដោយ​លោក​នេន​ព្រះជន្ម ២២ វស្សា​មួយអង្គ ព្រះនាម ហា​យ៉ា​ស្ស៊ី យ៉ូ​គិ​ន “Hayashi Yoken” ដែល​នៅពេល​នោះបាន​ព្យាយាម​ធ្វើអត្តឃាត​លើ​ទីទួល Daimon-ji នៅ​ខាងក្រោយ​អគារ​នេះ​។ គាត់​បាន​រួច​ផុតពី​សេច​ក្កី​ស្លាប់ និង​ក្រោយមក​ត្រូវបាន​នាំខ្លួន​ទៅកាន់​កន្លែង​ឃុំឃាំង​។ សង្ឃ​អង្គ​នេះ ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​រយៈពេល​ប្រាំពីរ​ឆ្នាំ ប៉ុន្តែ​ត្រូវបាន​ដោះលែង​វិញ នៅ​ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ១៩៥៥ ដោយសារតែ​កើត​ជំងឺផ្លូវចិត្ត ហើយ​ក្រោយមក​ក៏បាន​សុគត​ក្នុង​រយៈពេល​យ៉ាងខ្លី ដោយសារ​រោគរបេង នៅក្នុង​ឆ្នាំ ១៩៥៦​។​
​    ​
​ Kinkaku-ji-1   ​រចនាសម្ព័ន្ធ​ពន្លា​បច្ចុប្បន្ន ​កើតមាន​តាំងពី​ឆ្នាំ ១៩៥៥ មកម្ល៉េះ នៅពេលដែល​ពន្លា​នេះ​ត្រូវបាន​សាងសង់​ឡើងវិញ​។ ការស្ថាបនា​ឡើងវិញ​នេះ ត្រូវបាន​គេ​និយាយថា ជាការ​ចម្លង​យក​យ៉ាង​ប្រិតប្រៀន​មួយ​ពី​ពន្លា​ដើម បើទោះបី​ជាមាន​មន្ទិល​មួយចំនួន អំពី​ការ​លាប​ស្រទាប់​ទឹកមាស​យ៉ាង​ធំ​មួយ ដែល​ត្រូវបាន​ប្រើ​ទៅលើ​រចនាសម្ព័ន្ធ​ដើម​។ នៅក្នុង​ឆ្នាំ ១៩៨៤ ការ​លាបទឹក​ថ្នាំ​របស់​ជប៉ុន បាន​ជួបប្រទះ​នឹង​ដំណើរ​ឆាប់​ពុកផុយ​បន្តិច ប៉ុន្តែ​ការ​លាបទឹក​ថ្នាំ​ថ្មី ព្រមទាំង​ការ​ស្រោប​ស្រទាប់​ទឹកមាស កាន់​តែមាន​កម្រាស់​ច្រើនជាង​ការ​លាបទឹក​ថ្នាំ​ពីមុន (​កម្រាស់​ថ្មី ៥/១០.០០០ មី​លី​ម៉ែត្រ ជួស​អោយ​កម្រាស់​ពីមុន ១/១០.០០០ មី​លី​ម៉ែត្រ​) ត្រូវបានធ្វើ​រួចរាល់​នៅក្នុង​ឆ្នាំ ១៩៨៧​។ លើសពីនេះ​ទៀត ផ្នែក​ខាងក្នុង​អគារ​ដែល​រួមមាន​គំនូរ និង​រូបសំណាក​របស់លោក​យ៉ូ​ស្ស៊ី​មី​តស៊ូ ក៏ត្រូវ​បាន​កែលម្អ​ឡើងវិញ​ផងដែរ​។ ហើយ​ជា​ចុងក្រោយ ដំបូល​ត្រូវបាន​ស្ថាបនា​ឡើងវិញ​នៅក្នុង​ឆ្នាំ ២០០៣​៕​

More infos: http://www.cen.com.kh/localnews/show_detail/23?token=ZmQ3MzhmMDc4ODk1OTNkOTEyNjg2ZmZmYjM0NDFj

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: