ភ្នំ​ហ្វូ​ហ្ស៊ី និមិត្តរូបរបស់ប្រទេសជប៉ុន

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ភ្នំ​ហ្វូ​ហ្ស៊ី ជា​ភ្នំ​ដែលមាន​កម្ពស់​៣.៧៧៦​ម៉ែត្រ របស់​ប្រទេស​ជប៉ុន

ដោយ : បញ្ញា (ថ្ងៃទី 16 កក្កដា 2011)

Fujisunriseប្រទេសជប៉ុន: ​ភ្នំ​ហ្វូ​ហ្ស៊ី “Mount Fuji” គឺជា​ភ្នំ​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ នៅក្នុង​ប្រទេស​ជប៉ុន​។ វា​ជា​ភ្នំភ្លើង​សកម្ម​មួយ​ដែល​បាន​ផ្ទុះ​លើកចុងក្រោយ​នៅ​ឆ្នាំ ១៧០៧-០៨​។ ភ្នំ​ហ្វូ​ហ្ស៊ី ស្ថិតនៅ​រយៈ​ចម្ងាយ​ប្រហែលជា ១០០ គីឡូម៉ែត្រ នា​ភាគ​និរតី​នៃ​ទីក្រុង​តូ​ក្យូ ហើយ​គេ​អាច​មើលឃើញ​វាពី​ទីក្រុង​នេះ នៅពេលណា​ដែល​មេឃ​ស្រឡះ​ល្អ​។ កោណ​ដែលមាន​លក្ខណៈ​សមសួន​យ៉ាង​វិសេស​ប្លែក នៃ​ភ្នំ​ហ្វូ​ហ្ស៊ី គឺជា​និមិត្តសញ្ញា​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ជប៉ុន និង​ជារឿយៗ​ត្រូវបាន​គេ​ពណ៌នា​នៅក្នុង​សិល្បៈ និង​រូបថត​ផ្សេងៗ​។ ក្រៅពី​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ភ្នំ​នេះ​ក៏ត្រូវ​បាន​ទៅលេង​ដោយ​អ្នក​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត និង​អ្នក​ឡើង​ភ្នំ​ផងដែរ​។​

Mt_fuji    ​ភ្នំ​ហ្វូ​ហ្ស៊ី គឺជា​កោណ​ភ្នំភ្លើង “volcanic cone” ដែលមាន​ភាព​ទាក់ទាញ និង​ជា​ប្រធានបទ​ដែលមាន​ជារឿយៗ នៅក្នុង​សិល្បៈ​ជប៉ុន​។ ស្នាដៃ​សិល្បៈ ទេសភាព​សាប​សិប​ប្រាំមួយ​នៃ​ភ្នំ​ហ្វូ​ហ្ស៊ី “Thirty-six Views of Mount Fuji” និង​ស្នាដៃ​សិល្បៈ ទេសភាព​មួយរយ​នៃ​ភ្នំ​ហ្វូ​ហ្ស៊ី “One Hundred Views of Mount Fuji” ស្ថិតនៅក្នុង​ចំណោម​ការ​ងារ​សិល្បៈ ដ៏​ល្បីល្បាញ​បំផុត​របស់​វិចិត្រករ Hokusai​។

​    ​ភ្នំ​ហ្វូ​ហ្ស៊ី គឺជា​លក្ខណៈ​សម្គាល់​នៃ​ភូមិសាស្ត្រ​ប្រទេស​ជប៉ុន​។ វា​មាន​រយៈកម្ពស់ ៣.៧៧៦ ម៉ែត្រ និង​មាន​ទីតាំង​ស្ថិត​នៅក្បែរ​មាត់សមុទ្រ​ប៉ា​ស៊ី​ភិ​ច នៃ​ទីប្រជុំ​កោះ Honshu នៅ​ចំ​ភាគ​ខាងលិច​ទីក្រុង​តូ​ក្យូ​។​

​    ​អាកាស​យាន្ត​ដ្ឋា​ន​ដែល​នៅ​ជិត​បំផុត គឺ​អាកាស​យាន្ត​ដ្ឋា​ន Mt. Fuji Shizuoka Airport ដែល​បាន​បើក​នៅក្នុង​ឆ្នាំ ២០០៩ ។ វា​មាន​ចម្ងាយ​ប្រហែលជា ៨០ គីឡូម៉ែត្រ ពី​ភ្នំ​ហ្វូ​ហ្ស៊ី​។

From_lake_kawaguchi​    ​នៅក្នុង​ឆ្នាំ ២០០៩ មនុស្ស​ជិត ៣០០.០០០ នាក់ បាន​ឡើង​ភ្នំ​ហ្វូ​ហ្ស៊ី​។ រយៈពេល​ទាក់ទាញ​បំផុត​សម្រាប់​មនុស្ស ដើម្បី​ឡើង​ភ្នំ​ហ្វូ​ហ្ស៊ី គឺ​ចាប់ពី​ខែកក្កដា​ដល់​ខែសីហា ជា​ពេលដែល​ផ្ទះ​ខ្ទម​តូចៗ និង​អគារ​ផ្សេងៗ​ទៀត កំពុងតែ​ចាប់ផ្តើម​បើកទ្វារ​។ ការឡើង​ភ្នំ​ចាប់ពី​ខែតុលា​ដល់​ខែឧសភា មានការ​រអាក់រអួល​យ៉ាងខ្លាំង ដោយសារ​គ្រោះថ្នាក់ និង​អាកាសធាតុ​ត្រជាក់​ខ្លាំង ត្រូវបាន​គេ​យកចិត្តទុកដាក់​។ ប្រជាជន​ជប៉ុន​ភាគច្រើន ចូលចិត្ត​ឡើង​ភ្នំ​ពេល​មេឃងងឹត ដើម្បី​ឲ្យ​បាន​ទៅដល់​ទីតាំង​ក្បែរ​កំពូល​ដែល​ខ្ពស់​ជាងគេ នៅពេលដែល​ព្រះអាទិត្យ​រះ​មក​។​

More infos: http://www.cen.com.kh/localnews/show_detail/23?token=ZjllZGI4MzgyMjRmZDc4YWU5OWU4ZDhlNjJlY2My

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: