ការពិនិត្យ​ទៅលើ​សៀវភៅ​របស់លោក ចូ​អេ​ល ព្រីង​ឃ្លី ដែលមាន​ចំ​ណើ​ង​ជើង​ថា “​បណ្ដាសារ​របស់​កម្ពុជា ៖ ប្រ​វ​ត្ដិ​សាស្ដ្រ​សម័យ​ទំនើប​នៃ​ទឹកដី​ដែលមាន​បញ្ហា​”

 

Front Coverអត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : អេង កុក​ថា​យ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (ថ្ងៃទី 29 ឧសភា 2011)

ភ្នំពេញ: ​សៀវភៅ​ថ្មី​មួយ​របស់លោក ចូ​អេ​ល ព្រីង​ឃ្លី បោះពុម្ព​នៅ​ខែមេសា ឆ្នាំ​២០១១ ដែលមាន ចំណងជើង​ថា “​បណ្ដាសារ​របស់​កម្ពុជាៈ ប្រ​វ​ត្ដិ​សាស្ដ្រ​សម័យ​ទំនើប​នៃ​ទឹកដី​ដែលមាន​បញ្ហា​” គឺជា​ការសិក្សា​ទូទៅ​ដំបូង​អំពី​ប្រទេស​កម្ពុជា​បន្ទាប់ពី​លោក អ៊ី​វេន ហ្គ​ត​ថេ​ស​មេន​បាន សរសេរ​សៀវភៅ “​ប្រទេស​កម្ពុជា​បន្ទាប់ពី​របប​ខ្មែរក្រហម​” ឆ្នាំ​២០០៤​។ លោក ហ្គ​ត​ថេ​ស​មេន បានធ្វើការ​រិះគន់​រាង​ស្រាល​ហើយ​បែបបទ នៃ​ការសរសេរ​របស់គាត់​មាន​លក្ខណៈ​ផ្លូវការ​ជាង​លោក ចូ​អេ​ល ព្រីង​ឃ្លី​។​
​      នៅក្នុង​សៀវភៅ​របស់លោក ព្រីង​ឃ្លី មិនមាន​ផ្នែក​ណាមួយ​នៅក្នុង​នយោបាយ​សង្គម ជាតិ ឬ​បរទេស​ដែល​គាត់​លើក​ឡើងជា ឧទាហរណ៍​វិជ្ជមាន​ទេ ហើយ​សូម្បីតែ​ប្រជាជន​នៅក្នុង​ប្រទេស​នោះ​ក៏​ត្រូវបាន​គាត់​រិះគន់​ក្នុងន័យ ​អវិជ្ជមាន​ដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ ខ្ញុំ​មាន​សេចក្ដីសោមនស្ស​និង​គោរព ចំពោះ​លោក ព្រីង​ឃ្លី ចំពោះ​កិច្ចប្រឹងប្រែង​និង​ចំណង់​នៃ​ការសរសេរ​សៀវភៅ​នេះ​។​
​    ​សៀវភៅ​នេះ​មាន​លក្ខណៈ​វែង និង​ត្រូវបាន​រៀបរៀង​ជា​១៧​ជំពូក​។ ជំពូក​នីមួយៗ​ត្រូវបាន​រៀបរៀង​ទៅតាម​ដំណាក់កាល​នៃ​ពេល វេលា​។ ប៉ុន្ដែ​គ្រប់ជំពូក​នីមួយៗ​មិនមាន​ចំណងជើង​ដែល​បក ស្រាយ​ពី​ខ្លឹមសារ​ចម្បង​របស់​ជំពូក​ទាំង​នោះទេ​។ លោក ព្រីង​ឃ្លី​ព្យាយាម​លើក ឡើង​ពី​គ្រប់​ទិដ្ឋភាព នៃ​ប្រទេស​កម្ពុជា​ក្រោយ​អំពើប្រល័យ ពូជសាសន៍ គឺ​ក្រោយពី​មាន​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ នៅ​កម្ពុជា (​អ៊ុនតាក់​)​។
​    ​ជំពូក​ដំបូង​បានចាប់ផ្ដើម​ដោយ​ពាក្យសម្ដី​របស់​អតីត​ឯកអគ្គរដ្ឋទូត​ សហរដ្ឋអាមេរិក​លោក ចូសេប មូ​សូ​មេ​លី​ដែល​ធ្លាប់​និយាយ ថា​“​អ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ពីព្រោះ​ប្រទេស​កម្ពុជា​គឺ​កន្លែង​ដែល​ គ្រោះ ថ្នាក់​បំផុត​ក្នុងចំណោម​ប្រទេស​ដែល​អ្នកនឹង​ទៅ​ទស្សនា​។​អ្នកនឹង ស្រឡាញ់​ប្រទេស​នេះ​ប៉ុន្ដែ​នៅ​ទីបញ្ចប់​ប្រទេស​នេះ​នឹងធ្វើ​ឱ្យ​អ្នក​ខូច​ ចិ​ត្ដ​”​។ ខ្ញុំ​បាន​ជួប​លោក ចូសេប មូ​សូ​មេ​លី ដោយផ្ទាល់​។​លោក​គឺជា​មនុស្ស ដែល​ស្រឡាញ់​ប្រទេស​កម្ពុជា​ខ្លាំង ហើយក៏​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ដែរ​។ នៅពេល ដែល​លោក​ធ្វើជា​ឯកអគ្គរដ្ឋទូត​ស្ថានទូត​អាមេរិក​បាន ផ្លាស់ប្ដូរ​មុខមាត់  និង​មាន​លក្ខណៈ​រួសរាយ​រាក់ទាក់​ចំពោះ​ប្រជាជន​កម្ពុ​ជាជាង​មុន​។ ខ្ញុំ​មិន​គិតថា​សម្ដី​របស់ ចូសេប មូ​សូ​មេ​លី​ជាការ​រិះគន់ ប្រទេស​កម្ពុជា​ទេ ប៉ុន្ដែ​គឺជា​ការសរសើរ​ទៅវិញ​ទេ​។ យ៉ាងណាមិញ វា​ហាក់ដូចជា​ថា​លោក ព្រីង​ឃ្លី ប្រហែលជា​ធ្លាប់មាន​បទពិសោធន៍​អាក្រក់ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ធ្វើឱ្យ​លោក​នៅមាន​អារម្មណ៍​ខឹង​នៅឡើយ​។
​សេចក្ដី​សង្ខេប​តាម​ជំពូក និង​អនុសាសន៍​
​ នៅក្នុង​ជំពូក​ទីមួយ អ្នកនិពន្ធ​បាន​ពិភាក្សា​ពី​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​កម្ពុជា​ពី​សម័យ​ អារ្យធម៌​អង្គរ រហូតដល់​ការធ្វើ​រដ្ឋប្រហារ​របស់​សេនាប្រមុខ លន់ នល់ ទម្លាក់​សម្ដេច សីហនុ នៅ​ខែមីនា​ឆ្នាំ ១៩៧០​។ ហេតុការណ៍​ជាច្រើន​នៃ​សម័យ​កាលនោះ​ដែលមាន​រៀបរាប់​នៅក្នុង​សៀវ​នេះ​ត្រូវបាន ​គេ ដឹងឮ​គ្រប់គ្នា​ទៅហើយ​។​នៅក្នុង​ជំពូក​ផ្សេងៗ​ទៀត​នៅក្នុង​សៀវភៅ​នេះ​ខ្ញុំ​ យល់ឃើញថា​អ្នកនិពន្ធ​បាន​ចាប់យក​ចំណុច​អវិជ្ជមាន​ពី​អតីតកាល​មក​ធ្វើ​ សេចក្ដីសន្និដ្ឋាន​ទៅលើ​បច្ចុប្បន្នភាព​។​ពេលខ្លះ​អ្នកនិពន្ធ​បាន​ដកស្រង់​ ពាក្យសម្ដី​របស់​ប្រជាជន​កម្ពុជា​ដែល​បង្ហាញ​ពី​អំពើ​ព្រៃផ្សៃ​ដូចជា​ ការលើកឡើង​រប​ស់លោក​ព្រីង​ឃ្លី​ពី​វិធីសាស្ដ្រ​ដែល​ស្ដេច​ខ្មែរ​ ដាក់ទណ្ឌកម្ម​អ្នកទោស​។​ទោះបីជា​នៅក្នុង​សម័យ​ដើម​ក៏ដោយ​តើ​មាន​អ្នកណា​អាច​ រំពឹង​ពី​ការដាក់ទណ្ឌកម្ម​ឱ្យមាន​លក្ខណៈ​មនុស្សធម៌​ជាង​មុន​?​។​
​    ​អ្នកនិពន្ធ​ក៏បាន​ពិភាក្សា​ពី​អំពើ​ព្រៃផ្សៃ​នៃ​ការ​លួច​យក​ថង់​ប្រមាត់​ ដើម្បី​ពង្រីក​អំណាច​របស់ខ្លួន (​ទោះបីជា​មានតែ​សេនាប្រមុខ លន់ នល់ និង លន់ និល ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ដែល​ជឿ​លើ​ការ អនុវត្ដ​ន៍​បែបនេះ និង​អនុវត្ដ​ន៍​ជា​ផ្លូវការ​ក៏ដោយ​)​និង​ចំណុច​មួយចំនួន​ដែល​សន្ម​ត់ ថា​ប្រជាជន​កម្ពុជា​ខ្វះ​ភាព​វ័យឆ្លាត ខ្ជិលច្រអូស ព្រងើយកន្ដើយ ល្ងង់ខ្លៅ អសកម្ម និង​ប្រកាន់យក​អំពើពុករលួយ បន្សល់ទុក​ពី​ប្រ​វ​ត្ដិ​សាស្ដ្រ​។ ការអះអាង​បែបនេះ​ត្រូវបាន​ដកស្រង់​តាម​ពាក្យសម្ដី​អ្នកស្រាវជ្រាវ​ជន ជាតិ​ថៃ វៀតណាម និង​បារាំង  ខណៈពេលដែល​វៀតណាម ថៃ​និង កម្ពុជា​ធ្លាប់មាន​ជម្លោះ​ប្រកាន់​ជាតិ​សាសន៍​ជាមួយ​កម្ពុជា​ជា​យូរណាស់​ មកហើយ​ក៏ដោយ​។ ប្រជា​ជាន​កម្ពុជា​ក៏មាន​រឿងរ៉ាវ​ជាច្រើន​ដែល​ត្រូវ និយាយ​ពី​ប្រទេស​វៀតណាម​ដែរ​។​ត្រង់ចំណុច​មួយ​អ្នកនិពន្ធ​ក៏បាន​លើកឡើងថា​ ភាពខ្វះខាត​មហិច្ឆតា​និង​ការតស៊ូ​របស់​ប្រជាជន​កម្ពុជា​ក្នុងការ​ធ្វើឱ្យមាន ​ការផ្លាស់​ប្ដូរ​បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​សាសនា​របស់ខ្លួន គឺ​ព្រះពុទ្ធសាសនា​ហិន​យាន​ដែល​លោក ព្រីង​ឃ្លី​យល់ឃើញថា​មាន លក្ខណៈ អសកម្ម និង​ខ្វះខាត​ក្នុងការ​តាំងចិត្ដ​ប្រឆាំង​។
​    ​ជំពូក​ទី​ពីរ​ពិភាក្សា​ពី​ការគ្រប់គ្រង​របស់​ខ្មែរក្រហម​នៅ​កម្ពុជា ដែល​មិនមែន​ចេញពី​ទស្សនៈ​ខាង ក្នុង​របស់​ប្រទេស​កម្ពុជា​ទេ​ប៉ុន្ដែ ចេញពី​សកម្មភាព​រប​ស់​សហគមន៍​អន្ដរជាតិ​ជាក់ស្ដែង​គឺ​មន្ដ្រី​សហរដ្ឋអាមេរិក ​។​ខ្ញុំ​គិតថា​សៀវភៅ​ស្ដីពី​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​គួរតែ​ដាក់បញ្ចូល​ ចរិតលក្ខណៈ​របស់​កម្ពុ​ជា​ឱ្យ បាន​ច្រើន​។ ជំពូក​នេះ​ផ្ដើម​ដោយ​ខ្លឹមសារ​ទាក់ទង​នឹង​ការរកឃើញ​របស់​អតីត​ឯកអគ្គរដ្ឋទូត ខេ​និ​ត ឃ្វី​ន​ពី​ការដុត​ភូមិករ របស់​ប្រជាជន​ដែល​ប្រ​ព្រឹ​ត្ដ​ឡើង​ដោយ​ខ្មែរក្រហម​។​លោក​ខេ​និ​ត​ឃ្វី​ន​ បានឃើញ​ព្រឹ​ត្ដិ​ការណ៍​នោះ​ពី​ទីទួល​មួយ​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​ កាលពីដើម​ទសវត្សរ៍​៧០​។ បន្ទាប់ មក លោក ឃ្វី​ន បាន​សរសេរ​របាយការណ៍​ស្រាវជ្រាវ​មួយ​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៧៤ អំពី​ស្ថានភាព​បច្ចុប្បន្ន​នាពេល នោះ​និង​អនាគត​របស់​ខ្មែរក្រហម​។​ប៉ុន្ដែ​លោក​ព្រីង​ឃ្លី​នៅតែ​ជឿថា​លោក​ ឃ្វី​ន​បាន​អះអាង​ខុស​នៅក្នុង​អត្ថបទ​ស្រាវជ្រាវ​របស់លោក​ដែល​យល់ឃើញថា​ជន​ កុម្មុយនីស្ដ​កម្ពុជា​ទាំងអស់​គឺជា​ក្រុម​កុម្មុយនីស្ដ​ប្រឆាំង​រៀ​ត​ណា​ម តែ​មិនមែន​សុទ្ធតែជា​ខ្មែរក្រហម​នៅ​ភូមិភាគ​នីរ​តី​។  តាមពិត ការអះអាង​របស់លោក ឃ្វី​ន មិន​ខុស​ទេ​។
​    ​អ្នកនិពន្ធ​ក៏បាន​ពិភាក្សា​ពី​គោលនយោបាយ​របស់​អាមេរិក​ជាមួយនឹង​កម្ពុជា​ គឺ​សំដៅលើ​ការទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​។​ជំពូក​នេះ បញ្ចប់​ដោយ​ការរៀបរាប់​ពី​ការចូល​មកដល់​ភ្នំពេញ​របស់​ខ្មែរក្រហម​នៅ​ខែមេសា​ ឆ្នាំ​១៩៧៥​។​អ្នកនិពន្ធ​បាន លើកឡើង​ពីបទ​ពិសោធន៍​របស់​អតីត​ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ ​កម្ពុជា​ម្នាក់ទៀត​គឺ​លោក​ឆាល​ធ្វី​ន​នី​ង​ដែល​លោក​បាន​មកដល់​បាងកក​នៅ​ ខែមិថុនា​ឆ្នាំ​១៩៧៥​ដើម្បី​អង្កេត​មើល​ស្ថានភាព​ប្រទេស​កម្ពុជា​នៅពេលដែល​ ការគាបសង្កត់​របស់​ខ្មែរក្រហម​បានចាប់ផ្ដើម​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ លោក ព្រីង​ឃ្លី​ក៏បាន រួមបញ្ចូល​ការ ពិភាក្សា​មួយ​ថា តើ​ស្ថាន ភាព​នៅ​កម្ពុជា​ដែល​ត្រួតពិនិត្យ​ពី​ព្រំដែន​មានការ​កាប់ សម្លាប់​ដែរឬទេ​? ការចែករំលែក​មួយ​ដែល​គួរឱ្យ ចាប់អារម្មណ៍​របស់​ព្រីង​ឃ្លី​គឺ​ការរៀបរាប់​ពី​ក្រុមមន្ដ្រី​របស់​ សេនាប្រមុខ​លន់នល់​ចំនួន​៨១​នាក់​ដែល​បាន​ព្យាយាម​ត្រឡប់មក​ប្រទេស​កម្ពុជា​ វិញ​បន្ទាប់ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម​។ បន្ទាប់ មក​អ្នក​ទាំងនោះ​ត្រូវបាន​សម្លាប់​នៅក្នុង​គុក​ទួលស្លែង​។     ​    ​ជំពូក​នេះ​បាន​បន្ដ​រៀបរាប់​ពី​ការអង្កេត​របស់ សហរដ្ឋអាមេរិក​ទៅលើ​ខ្មែរក្រហម​និង​ភាព​សាហាវឃោរឃៅ​របស់​ខ្មែរក្រហម នៅ​ប្រទេស​កម្ពុជា ហើយ​ជំពូក​នេះ​ក៏​បញ្ចប់​ដោយ​ការរៀបរាប់​ស្ដីពី​ការមកដល់​របស់​វៀត​ណា​ម​នៅ​ ឆ្នាំ ១៩៧៩​។
​    ​ជំពូក​ទី​បី​បន្ដ​រៀបរាប់​ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម និង​ការធ្វើដំណើរ​របស់​ប្រជាជន​កម្ពុជា ទៅ​ព្រំដែន​ថៃ​។​ជំពូក​នេះ​ក៏បាន​រៀប រាប់​ពី​ការអង្កេត​ការណ៍​ពី​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​នៅ​ព្រំដែន ថៃ​ដោយ​មន្ដ្រី​សហរដ្ឋអាមេរិក​ដូចជា​លោក ស្ទី​ហ្វិ​ន សូ​ឡា​ហ្ស​, ស៊ីន​ឌី ខូ​ល​មេន ដែល​ចង់ដឹង​ពី​បុព្វ ហេតុ​នៃ​ប្រទេស​កម្ពុជា​។ អ្នកនិពន្ធ​ក៏បាន​ធ្វើ​កំណត់សម្គាល់​យ៉ាង​ត្រឹមត្រូវ​ថា ទោះបី​ជាមាន​ភ័ស្ដុតាង​ជាច្រើន បង្ហាញ​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​របស់​ខ្មែរក្រហម​“​ក៏​មន្ដ្រី​ អាមេរិក​ហាក់ដូចជា​ត្រឹមតែ​ដឹងថា​វៀ​ណា​ម​ដែលជា​សត្រូវ​ដ៏​ជូ​ចត់​របស់​ សហរដ្ឋអាមេរិក​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​”​។​
​    ​បន្ទាប់ពី​ពិភាក្សា​ពី​សម័យកាល​ក្រោយ​របប​ខ្មែរក្រហម​មក​ជំពូក​នេះ​ក៏បាន​ ពិភាក្សា​ពី​ការជជែក​ដេញដោល​របស់​អង្គការ​សហ​ប្រជា​តិ ស្ដីពី​ការធ្វើជា​តំណាងឱ្យ​ប្រទេស​កម្ពុជា​នៅក្នុង​មហាសន្និបាត​។​ដូចដែល​ បាន​ល្បី​ដឹង​គ្រប់គ្នា​នៅ​ទីបញ្ចប់​ខ្មែរក្រហម​នៅតែ​បន្ដ​ធ្វើជា​តំណាងឱ្យ​ ប្រទេស​កម្ពុជា​។​លោក​ព្រីង​ឃ្លី​បាន​និយាយ​យ៉ាង​ត្រឹមត្រូវ​ថា​ជម្រើស​ នៅពេលនោះ​គឺ​អតីត​រដ្ឋាភិបាល​ប្រល័យពូជសាសន៍​និង​រដ្ឋាភិបាល​ដែលមាន​ សម្ព័ន្ធភាព​ជាមួយ​សហភាពសូវៀត​។ ខ្ញុំ​ពេញចិត្ដ​នឹង​ចំណុច​ដែល ព្រីង​ឃ្លី បាន​និយាយ​ពី​ចំណាប់អារម្មណ៍​របស់លោក​មេធាវី​អាមេរិក រ៉ូបឺត រ៉ូ​សេន​ស្ទុ​ក ដែលថា បន្ទាប់ពី​ជួប​ជាមួយ អៀង សារី “​ខ្ញុំ​មាន​អារម្មណ៍​ច្បាស់​ថា​មាន​អ្វី​គួរឱ្យ​ខ្ពើម នៅពេល ដែល​ខ្ញុំ​ចាប់ដៃ អៀង សារី​” ។
​    ​ជំពូក​នេះ​ក៏បាន​ពិភាក្សា​យ៉ាង​សង្ខេប​ទៅលើ​បក្ស​ប្រជាមានិត​កម្ពុជា​ដែល​ ផ្ដើម​ដោយ​ការរៀប រាប់​ស្ដីពី​ការតែងតាំង​សម្ដេច ហេង សំរិន​ដោយ​វៀតណាម​ការមកដល់រ​បស់​សម្ដេច​ហ៊ុនសែន​នៅ​ឆ្នាំ​១៩៨៥​ក្នុង​ សមាសធាតុ​ជា​នាយករដ្ឋមន្ដ្រី​និង​ការដក​ទ័ព​របស់​វៀត​ណា​ម​នៅ​ឆ្នាំ​១៩៨៩​។​ អ្នកនិពន្ធ​ក៏បាន​ព្យាយាម​លើកឡើង​ពី​គ្រប់ភាគី​នៅក្នុង​ជម្លោះ​កម្ពុជា​ ដោយនិយាយ​ពី​ប៉ុលពត​តាមរយៈ​ការយល់ឃើញ​របស់​អតីត​លេខា​របស់ ប៉ុល ពត ឈ្មោះ ម៉ី មាគ និង​របាយការណ៍​រប​ស់ អ្នកយកការណ៍​របស់​កាសែត ញូវយ៉ក ថែម​ស៍ លោក ហេន​រី ខេ​ម​។ ជំពូក​នេះ​ពិភាក្សា ពី​ការបង្កើត​សន្ធិសញ្ញា​សន្ដិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣​តុលា​ឆ្នាំ​១៩៩១​ ។​នយោបាយ​ពិភពលោក​បាន​ផ្លាស់ប្ដូរ​។​ចិន​និង​វៀតណាម​បាន​ចងសម្ព័ន្ធ​មិ​ត្ដ​ ភាព​នឹង​គ្នា​វិញ​ហើយ​ចិន​ក៏បាន​ធ្វើឱ្យ​ទំនាក់ទំនង​របស់ ខ្លួន​ជាមួយ​វៀតណាម​វិល​ទៅរក​ភាព​ធម្មតា​។​បន្ទាប់មក​ចិន​ក៏​ចាប់ផ្ដើម​ កាត់ផ្ដាច់​ជំនួយ​ឱ្យ​ខ្មែរក្រហម​។​នៅ​ខែកក្កដា​ឆ្នាំ​១៩៩០​សហរដ្ឋអាមេរិក​ បាន​បញ្ឈប់​ជំនួយ​ឱ្យ​ខ្មែរក្រហម​។​ដោយ​គ្មាន​ជំនួយ​ខ្មែរក្រហម​បាន​កាប់​ ព្រៃ​និង​រក​ត្បូង​ដើម្បី​មក​ទ្រទ្រង់​កងទ័ព​។​ផ្លូវ​បាន​បើក​សម្រាប់​ ការមកដល់​របស់​អាជ្ញា​ធរ​បណ្ដោះអាសន្ន​អង្គការ សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។​ខ្ញុំ​ពេញចិត្ដ​ផ្នែក​នៃ​ជំពូក​នេះ​ ពីព្រោះ​វា​បាន ក្ដោប​គ្រប់​ចំណុច​សំខាន់ៗ និង​ព្រឹ​ត្ដ​ការណ៍​នៅក្នុង​របប​នោះ​។
​    ​ជំពូក​ទី​បួន​ពិភាក្សា​ពី​ការមកដល់​របស់​អាជ្ញា​ធរ​បណ្ដោះអាសន្ន​ អង្គការសហប្រជា ជាតិ​ប្រចាំ​នៅ កម្ពុជា និង​ប្រធាន​បេសកកម្ម យ៉ា​ហ្ស៊ូ​ហ្ស៊ី​អាកា​ហ្ស៊ី​នៅ​ខែឧសភា​ឆ្នាំ​១៩៩២​។​អ្នកនិពន្ធ​បាន​រៀបរាប់ ​ពី​ការជួប​ដោយ​ចៃដន្យ​របស់​អាកា​ហ្ស៊ី​ជាមួយ​កុមារ​យោធា​ខ្មែរក្រហម​នៅ​ កន្លែង​ត្រួតពិនិត្យ​នៅ ជិត​ព្រំដែន​។
​    ​លោក ព្រីង​ឃ្លី បាន​លើកឡើងថា អាកា​ហ្ស៊ី មាន​ភាព​ខឹងសម្បារ​នៅពេលដែល​គាត់​ត្រូវបាន​កុមារ​យោធា​ម្នាក់​នោះ​បញ្ជូន​ ត្រឡប់ មកវិញ​។ ខ្ញុំ​មិន​គិតថា​រឿង​នោះ​មាន​លក្ខណៈសាមញ្ញ​ដូច្នោះ​ទេ ហើយក៏​មិន​គិតថា​កុមារ​យោធា​នោះ​មានតែ​ម្នាក់ឯង​ដែរ​។ ជាក់ស្ដែង លោក ព្រីង​ឃ្លី លើកឡើង​តែ​ពី ចំណុច​មួយ​នេះ​ដើម្បី​បង្ហាញ​ពី​ភាព​គ្មាន​ច្បាប់ទម្លាប់ និង​ការខ្វះខាត​ការសហការ​របស់​ខ្មែរក្រហម​ដែល ធ្វើឱ្យ អាកា​ហ្ស៊ី ខឹង​នឹង​ខ្មែរក្រហម ព្រមទាំង​ការដែល​ធ្វើឱ្យ​ខ្មែរក្រហម​យល់ថា​អាជ្ញាធរ​បណ្ដោះអាសន្ន​ អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​គឺជា​ខ្លាក្រដាស​។
​តាមរយៈ​ ពាក្យសម្ដី​រប​ស់លោក​អគ្គរាជទូតរ​បស់​អង្គការសហប្រជាជាតិ​ច​ន​ប៊​ល​តុ​ន​,​ លោក​អគ្គ​រដ្ឋលេខាធិកា​រ​រ៉ា​ហ្វឺ​ឌី​ន​អា​ម៉េ​ត​និង​បុគ្គល​មួយចំនួនទៀត ជំពូក​នេះ​ពិភាក្សា​ពី​ការជជែក ដេញដោល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​“៣​ពាន់​ លាន​ដុល្លារ​”​ដល់​អាជ្ញាធរ បណ្ដោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ដែល​អ្នកនិពន្ធ​អះអាងថា ​ត្រូវបាន​ចំណាយ​ទៅលើ ប្រាក់បៀវត្សរ៍​ដ៏​ច្រើន​ហួស ការ ចំណាយ​ខ្ជះខ្ជាយ ការកំសាន្ដ​ផ្លូវភេទ និង​គ្រឿង​ស្រវឹង ហើយ​ប្រាក់​មួយចំនួន​ក៏​ត្រូវបាន​បាត់បង់​ដោយសារ​ចោល​លួច​ទៀតផង​។
​     លោក ព្រីង​ឃ្លី បាន​បន្ថែម ទៀតថា នៅ​អំឡុងពេល​ដែលមាន​អាជ្ញាធរ​បណ្ដោះ អាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា សេរីភាព​ថ្មី​បានកើត​មាននៅ​កម្ពុជា​។ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល​ចាប់ផ្ដើម​លេច​រូបរាង​។     ​    ​ជំពូក​នេះ​ក៏បាន​បង្ហាញ​ពី​អ្នកនយោបាយ​កម្ពុជា​ថ្មី​ដែល​រួមមាន​ ព្រះអង្គម្ចាស់ ន​រោ​ត្ដម រណឫទ្ធិ និង សឺ​ន សាន​។ សឺ​ន សាន មិនមែនជា​អ្នកនយោបាយ​ថ្មី​ទេ ប៉ុន្ដែ​គាត់​ទើបតែ​មានឈ្មោះ​បោះ​សំឡេង​នៅ ក្នុងសង្គម​នយោបាយ​ក​ម្ពុ​ជា​នៅ​អំឡុងពេល​នោះដែរ​។​ជំពូក​នេះ បាន​បន្ដ​រៀបរាប់​ពី​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៣​ឧសភា​ឆ្នាំ​១៩៩៣​ដែលមាន​ រយៈពេល​៥​ថ្ងៃ​ហើយ​ដែល មាន​បេក្ខជន​គ្រប់លក្ខណៈ​បោះឆ្នោត​ចំនួន​៩០​ភាគរយ​។ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​៥១​កៅអី ចំណែក​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ឈ្នះ​៥៨​កៅអី​។ ជំពូក​នេះ​បានបញ្ចប់​ដោយមាន​ការ ពិភាក្សា​ទៅលើ​ការរៀបចំ​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ ហ្វ៊ុនស៊ីនប៉ិច​។​នេះ​គឺជា​ជំពូក​ល្អ​ដែលមាន​ការបកស្រាយ​ផ្ដោត​សំខាន់​ទៅលើ​ គ្រប់​ព្រឹ​ត្ដ​ការណ៍​ទាំងអស់​។
​    ​ជំពូក​ទី​៥​ចាប់ផ្ដើម​រិះគន់​ទៅលើ​នយោបាយ​ក្នុងស្រុក​របស់​កម្ពុជា នយោបាយ​របស់​ប្រទេស​ម្ចាស់ជំនួយ​របស់​កម្ពុជា​និង​ជម្លោះ​ផ្នែក នយោបាយ​។ ជំពូក​នេះ​បានបង្ហាញ​ពី​តួអង្គ​ថ្មី​គឺ​មេដឹកនាំ​គណបក្សប្រឆាំង​របស់ សម រង្ស៊ី​។ យោងទៅតាម​លោក ព្រីង​ឃ្លី , លោក សម រង្ស៊ី មាន​ភាពក្លាហាន​និង​សប្បុរស​ដែល​គាត់​បាន​ចាក​ចេញពី​តំណែង​ជា​ រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​ដើម្បី​ទៅ​បង្កើត​គណបក្ស​ថ្មី​ដើម្បី​ លុបបំបាត់​អំពើពុករលួយ​។
​    ​ជំពូក​នេះ​បានលើកឡើង​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​គណបក្ស​ប្រជាជន​ កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច នៅ​ខែកក្កដា​ឆ្នាំ​១៩៩៧ ដោយ​រំឭក​ពី​ការ​ក្រើនរំឭក​របស់​អតីត​ឯកអគ្គរដ្ឋទូត​ឆាល​ធ្វី​ន​នី​ង​ដែលថា​ ការ​វាយ​ប្រយុទ្ធ​បែបនេះ​អាច​នឹង​កើតមានឡើង​។​ជំពូក​នេះ​ក៏បាន​ចាប់ផ្ដើម​ លើកឡើង​ដោយ​ការអះអាង​របស់​អ្នកនិពន្ធ​ដែលថា​សហគមន៍​ម្ចាស់ជំនួយ​នៅ​កម្ពុជា​ មិនមាន​អំណាច​ជំ​រុញឱ្យ​រដ្ឋាភិបាល​ដឹកនាំ​កម្ពុជា​ធ្វើការ​ផ្លាស់ប្ដូរ​ទេ​ ។​ជំពូក​នេះ​បាន​ដកស្រង់​ពី​តួលេខ​ដែល​បង្ហាញថា​ជំនួយ​បរទេស​មាន​ជា​មធ្យម​ គឺ​ប្រហែល​៥០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​នៅក្នុង​ទសវត្សរ៍​៩០ ហើយ​វា​បាន​កើន​ដល់​ប្រហែល​១​ពាន់ លាន​ដុល្លារ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​២០០០​។ ជាមួយគ្នា​នោះ​ក៏មាន​ការរៀបរាប់​ស្ដីពី​បញ្ហា​សង្គម​ដែល​កើន ឡើងជា​បន្ដបន្ទាប់​ដែល​ក្នុងនោះ​បញ្ហា​ធំជាងគេ​គឺ​បញ្ហា​អំពើពុករលួយ​។
​     ​ទោះបីជា​វា​មានការ​លំបាក​ក្នុងការ​កំណត់​ពី​ការផ្ដោត​សំខាន់​របស់​ជំពូក​ នីមួយៗ​ក៏ដោយ ជំពូក​ទី​៦​បាន​ផ្ដោតទៅលើ​ការ​វាយ​ប្រយុទ្ធ គ្នា​នៅ​ខែកក្កដា ឆ្នាំ​១៩៩៧ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​។ ទោះបីជា​ចំណងជើង​សៀវភៅ​នេះ​សរសេរថា​នេះ​ជា សៀវភៅ​អំពី​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ក៏ដោយ​ក៏​សៀវភៅ​នេះ​ពោរពេញ​ទៅដោយ​ ខ្លឹមសារ​ស្ដីពី​ច​រិ​ក​លក្ខណៈ​បរទេស​និង​ជារឿយៗ​ពី​គោល នយោបាយ​របស់​សហ​រដ្ឋ​អាមេរិក​មក​លើក​ម្ពុ​ជា​។​ជំពូក​នេះ​ចាប់ផ្ដើម​ដោយ​ ការរៀបរាប់​ពី​ការចាកចេញ​របស់​ឯក​អគ្គរដ្ឋទូត​ឆាល​ធ្វី​ន​នី​ង​និង​ការមកដល់ ​របស់​ឯក​អគ្គរដ្ឋទូត​ខេ​និ​ត​ឃ្វី​ន​ដែលជា​អ្នក​ទាំងពីរ​ជាម​នុស្ស​ស្រឡាញ់ ​ចូល​ចិ​ត្ដ​កម្ពុជា​។​អ្នក​ទាំង​ពីរបាន​ទស្ស​ទាយ​ថា​គណបក្ស​គ្រប់គ្រង​ អំណាច​ទាំងពីរ​នឹងមាន​ការ​វាយ​ប្រយុទ្ធ​គ្នា​។​
​    ​លោក ព្រីង​ឃ្លី បានលើកឡើង​ពី​ការវាយប្រហារ​ដោយ​គ្រាប់បែកដៃ​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩៩៧​ទៅលើ​ការធ្វើ​បាតុកម្ម​នយោបាយ របស់​គណបក្ស​សមរ​ង្ស៊ី​ដែល​បាន​“​សម្លាប់​មនុស្ស​ចំនួន​១៦​នាក់​និង​របួស​ ១៥០​នាក់​”​។​ការបកស្រាយ​ពី​ការវាយ ប្រហារ​ផ្ដោតទៅលើ​មន្ដ្រី​សហរដ្ឋអាមេរិក​ម្នាក់​ដែលមាន​ឈ្មោះថា​រ៉​ន​អេប​នី ​ដែលជា​ប្រធាន​វិទ្យាស្ថាន​សា​ធារ​ដ្ឋ​អន្ដរជាតិ​។​ការ​ត្រូវរបួស​របស់​រលាក ​រ៉​ន​អេប​នី​ដោយ​ការ វាយប្រហារ​នេះ​បានធ្វើឱ្យ​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​FBI​ចាប់ផ្ដើម​ ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ឧ​ប្ប​ត្ត​ហេតុនេះ​។​ទោះបីជា​យ៉ាងណាក៏ដោយ​ ការិយាល័យ​សហព័ន្ធ ស៊ើបអង្កេត​មិនបាន​បោះពុម្ពផ្សាយ​របាយការណ៍​ស៊ើបអង្កេត​របស់ខ្លួន​ឡើយ​។     ​អ្នកនិពន្ធ​ក៏​មិន​បានធ្វើ​សេចក្ដីសន្និដ្ឋាន​ទៅលើ​អ្នក​ដែល​នៅ​ពី​ ក្រោយខ្នង​ការវាយ ប្រហារ​នេះដែរ​។​អ្នកនិពន្ធ​បកស្រាយ​ថា​សមរង្ស៊ី​គឺ​​ជា​មនុស្ស​ពូកែ​កុហក ​ម្នាក់ និង​ជា​បុរស​ដែល​ចូល​ចិ​ត្ដ ធ្វើដំណើរ​ទៅ​បរទេស​ដូចជា​ទៅ​ប្រទេស​អូស្ដ្រាលី បារាំង និង​សហរដ្ឋអាមេរិក ដើម្បី​បញ្ចុះបញ្ចូល​មេដឹកនាំ​ប្រទេស​ទាំងនោះ​ឱ្យ​គាំទ្រ​ខ្លួន​។​ប៉ុន្ដែ​ តាមពិត​សមរង្ស៊ី​មិនមែនជា​បុរស​ដែល​តស៊ូ​និង​មាន​ឆន្ទៈ​ខ្ពស់​ដើម្បី​ ប្រជាជន​ឡើយ​។ អ្នកនិពន្ធ​បានសរសេរថា សម រង្ស៊ី មិនបាន​លះបង់​គ្រប់គ្រាន់ សម្រាប់​គណបក្ស​របស់​ខ្លួន​ឡើយ​។​ក្រុម​យោធា​ខ្មែរក្រហម​បាន ចាប់ផ្ដើម ចុះចូល​រាជរដ្ឋាភិបាល​វិញ​ហើយ​នៅ​ខែសីហា​ឆ្នាំ​១៩៩៦​អៀង​សារី​ក៏បាន​ចុះចូល​ ដែរ​។​ភាគី​ទាំង​ពីរបាន​ប្រមូល​កងកម្លាំង​យោធា​និង​អាវុធ​។​អ្នកនិពន្ធ​ បានធ្វើ​សេចក្ដី​សន្និដ្ឋានថា​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​បាន​បង្ក​ការប្រយុទ្ធ​ នៅ​ខែកក្កដា​ឆ្នាំ​១៩៩៧​ប៉ុន្ដែ​វា​មិនមែនជា​ការធ្វើ​រដ្ឋប្រហា​រ​ដោយ​ គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។​ជំពូក​នេះ​ក៏បាន​រៀបរាប់​ពី​ការឆ្លើយតប​របស់​ សហ​រដ្ឋ​អាមេរិក​ទៅលើ​ការប្រយុទ្ធ​គ្នា​ដែរ​។
​    ​ជំពូក​៧​លើកឡើង​ពី​បញ្ហា​សុខភាព​ផ្លូវ​ចិ​ត្ដរបស់​ប្រជាជន​កម្ពុជា​ដែល​ បណ្ដាលមកពី​របប​ខ្មែរក្រហម​និង​ជម្លោះ​អូសបន្លាយ​ជា បន្ដបន្ទាប់​។​អ្នកនិពន្ធ​បាន​ដកស្រង់​អត្ថបទ​មួយ​របស់លោក​សេដ​មី​ដាន​ អ្នករាយការណ៍​ឱ្យ​កាសែត​ញូវយ៉ក​ថែម​ស៍​ដើម្បី​មក​គាំទ្រ​សេចក្ដីសន្និដ្ឋាន​ របស់ខ្លួន​ដែលថា​ករណី​ជំងឺ​បាក់ស្បាត​និង​បញ្ហា​ផ្លូវ​ចិ​ត្ដ​ផ្សេងទៀត​ កើតឡើង​ជាទូទៅ​ចំពោះ​ប្រជាជន​កម្ពុជា​។​ដើម្បី​គាំទ្រ​អំណះអំណាង​របស់ខ្លួន​ ប​ន្ថែ​ម​ទៀត អ្នកនិពន្ធ​ក៏បាន​លើកឡើង​ពី​ព្រឹ​ត្ដិ​កា​រណ៍ប​ន្ទុះ​គ្រាប់​គ្រាប់​មិនទាន់ ​ផ្ទុះ ដែល​ធ្វើឡើង​ដោយ​អង្គការ ស៊ីម៉ាក់ CMAC នៅ​ចុង​ទសវត្សរ៍​៩០ និង​ការ​ជ្រួលច្របល់​របស់​ប្រជាជន​កម្ពុជា​ដែល​អ្នកនិពន្ធ​បានចាត់ទុក​ថា​ជា ​សញ្ញាណ​នៃ​បញ្ហា​ផ្លូវ​ចិ​ត្ដ​សង្គម​។​នៅក្នុង​សៀវភៅ​នេះ​អ្នកនិពន្ធ​ មិនបាន​បែងចែក​ឱ្យ​ច្បាស់​ពី​ឥរិយាបថ​ធម្មតា​របស់​ប្រជាជន​និង​រោគសញ្ញា​នៃ​ ជំងឺ​បាក់ស្បាត​ទេ​។​ប្រតិកម្ម​របស់​ប្រជាជន​កម្ពុជា​អាច​កើតឡើង​ដោយសារ​ ការខ្វះខាត​ព័ត៌មាន​ក្នុងប្រទេស​ដែល ពោរពេញ​ដោយ​សង្គ្រាម និង​សំឡេង​កាំភ្លើង​តែប៉ុណ្ណោះ ហើយ​ប្រសិនបើ​ប្រជាជន​កម្ពុជា​មិនបាន បញ្ចេញ​ប្រតិកម្ម​អ្វី​នោះ​អ្នកនិពន្ធ​ប្រហែលជា​អះអាងថា​បញ្ហា​សុខភាព​ផ្លូវ ​ចិ​ត្ដ​បាន​បង្ក​ឱ្យ​ប្រជាជន​កម្ពុជា​ក្លាយជា​មនុស្ស​យឺតយ៉ាវ​ក្នុង​ ការបញ្ចេញ​ប្រតិកម្ម​នឹង​គ្រោះថ្នាក់​។
​    ​ខ្ញុំ​ជឿថា ការពិភាក្សា​ពី​បញ្ហា​សុខភាព​ផ្លូវ​ចិ​ត្ដ​គួរតែ​ជា​កិច្ចការ​របស់​អ្នក​ចិ​ ត្ដ​សាស្ដ្រ​ដែល​ផ្អែក​អំណះអំណាង​របស់ខ្លួន​ដោយ​ការសិក្សា ស្រាវជ្រាវ​ដ៏​ច្បាស់លាស់ ជាជាង​ការ​គ្រាន់តែ​ដកស្រង់​ពាក្យ សម្ដី និង​អារម្មណ៍​របស់​អ្នក​ដែល​មិនមែនជា​អ្នក​ចិ​ត្ដ​វិទ្យា​។ លោក ព្រីង​ឃ្លី បាន  គូស​បង្ហាញថា​ជំនឿ​អ​រូបិយ​របស់​កម្ពុជា​គឺជា​កត្ដា​ដែល​អាច​បង្កើន​ ស្ថានភាព បញ្ហា​ជំងឺ​បាក់ស្បាត​។ ខ្ញុំ​គិតថា វា​មិន​ត្រឹមត្រូវ​ទេ​។​ការ​ដេក​ដោយ មិន​កម្រើកខ្លួន​បាន​មិនមែនជា​រោគ សញ្ញា​មួយ​នៃ​ជំងឺ​បាក់ស្បាត​ទេ​។ ប្រជាជន​កម្ពុជា​បានដាក់​ឈ្មោះ​សម្រាប់​ហៅ​ករណីនេះ​ថា​“​ខ្មោច​សង្កត់​”​។ វា​មិនមែនជា​រឿង​អ្វីដែល​ថ្មី​ឡើយ​។ អ្នក​ទាំងអស់គ្នា​ដឹង​ពី​បញ្ហា​នេះ​តាំង​ពីមុន​ខ្មែរក្រហម​មកម្ល៉េះ​។ វា​កើតឡើង​នៅពេលដែល​អ្នក​ដេក​យូរពេក ហើយ​មិនអាច​ងើបឡើង​បាន ទោះបីជា​អ្នក​ចង់ ងើប​ក៏ដោយ​។
​    ​ប្រជាជន​កម្ពុ​ជាមាន​ជំនឿ​ច្រើន ហើយ​ជឿ​ទៅលើ​ព្រលឹង​វិញ្ញាណ​។ ពេលខ្លះ​អ្នក​ទាំងនោះ​យល់ ស​ប្ដិ​ឃើញ​ខ្មោច​ហើយ​ខ្មោច​នៅក្នុង ប្រទេស​កម្ពុជា​ត្រូវបាន​បកស្រាយ​ថា​ជា​ស្រមោល​ធំ​ខ្មៅ​។​រឿងរ៉ាវ​នេះ​បាន​ កើតមានឡើង​នៅមុន​ពេល​ខ្មែរក្រហម​ទៅទៀត​។​វា​គឺជា​ផ្នែក​មួយ​នៃ​ប្រពៃណី​ ខ្មែរ​។​វា​គឺជា​ការពិត​ដែលថា​ជំងឺ​បាក់ស្បាត​បាន​កើតមាន ឡើង​នៅក្រោយ​ការសម្លាប់​និង​ជម្លោះ​ដ៏​យូរអង្វែង​ប៉ុន្ដែ​ខ្មែរ​បង្ហាញ​ពី​ រោគសញ្ញា​របស់ ខ្លួន​តាមរ​យៈ​មធ្យោបាយ​និង​ទម្រង់​ផ្សេងៗ​គ្នា​។
​    ​លោក ព្រីង​ឃ្លី បាន​បន្ដ​ពិភាក្សា​ពី​ដំណោះស្រាយ​នយោបាយ​បន្ទាប់ពី​ការប្រយុទ្ធ​គ្នា​នៅ​ខែ កក្កដា​ឆ្នាំ​១៩៧៧​គឺ​ការរៀបចំ​សម្រាប់​ការ បោះឆ្នោត​ដោយ​ប្រជាធិបតេយ្យ​លើក​ទី​ពីរ​នៅ​ឆ្នាំ​១៩៩៨​និង​ដំណើរការ​ បោះឆ្នោត​នោះ​។​ជំពូក​នេះ​បានបញ្ចប់​ដោយ​ការរៀបរាប់​ពី​ការចូល​មកដល់​របស់ លោក​អតីត​ឯកអគ្គរដ្ឋទូត ខេន វៀ​ដឺ​មេន នៅ​ខែសីហា​ឆ្នាំ​១៩៩៩​។​
​    ​នៅក្នុង​ជំពូក​ទី​៨ លោក ព្រីង​ឃ្លី បាន​បកស្រាយ​ពី​ការគ្រប់គ្រង​ព្រៃឈើ​។ វា​គឺជា​រឿង​ល្អ​មួយ​ដែល​អ្នកនិពន្ធ​ចាប់ផ្ដើម​ជំពូក​នេះ​ដោយ ការពិភាក្សា​ទៅលើ​ការពិត​ដែលថា​ប្រជាជន​កម្ពុជា​គឺជា​អ្នក​ស្រឡាញ់​ព្រៃឈើ​ ពីព្រោះ​មានតែ​ចំណុច​ល្អ​បន្ដិចបន្ដួច​ប៉ុណ្ណោះ​ត្រូវបាន​រៀបរាប់​នៅក្នុង​ សៀវភៅ​នេះ​។​អ្នកនិពន្ធ​បាន​ផ្ដើម​ដោយ​រៀបរាប់​ពី​ការបំផ្លិចបំផ្លាញ​ព្រៃឈើ ​ដោយ​ខ្មែរក្រហម​នៅ​ចុង​និង​ដើម​ទសវត្សរ៍​៩០​និង​ការបំផ្លិច បំផ្លាញ​ដោយ​ភាគី​ដទៃទៀត​។ ធនាគា​ពិភពលោក បានមក​ធ្វើការ ជួយសង្គ្រោះ​បញ្ហា​ព្រៃឈើ​នៅ​កម្ពុជា​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ដោយ​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​សកម្មភាព​កាប់​ព្រៃ​និង​បញ្ឈប់​ការកាប់​ ព្រៃឈើ​។​ដូចដែល​អ្នកនិពន្ធ​បាន​និយាយ​ទោះបីជា​មានការ​ចូលរួម​ពី​ធនាគា​ ពិភពលោក​ក៏ដោយ​ក៏​ព្រៃឈើ​ភាគច្រើន​បាន​បាត់បង់​ហើយ​អ្នកមាន​ជាច្រើន​បាន​ លេចមុខ​មាត់​ឡើង​។​ជំពូក​នេះ​ក៏បាន​ពិភាក្សា​ពី​ការជួញដូរ​មនុស្ស​សម្រាប់​ អ្នករកស៊ី​ផ្លូវភេទ​និង​ទារក​សម្រាប់​យកទៅ​ចិញ្ចឹម​នៅ​ប្រទេស​ផ្សេង​។​ជំពូក ​នេះ​ក៏មាន​រួមបញ្ចូល​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ខែកុម្ភៈ​ឆ្នាំ​២០០២​ដែល​ នៅពេលនោះ​គណៈ​ប្រជាជន​កម្ពុជា​បានឈ្នះ​ឆ្នោត​នៅ​ឃុំ​ចំនួន​១៦០០ ឃុំ​។ ត្រង់ចំណុច​នេះ​លោក​ព្រីង​ឃ្លី​ចាប់ផ្ដើម​ការពិភាក្សា​អំពី​ការដាក់​សម្ពាធ​ របស់​ស​ហគ​មន៍​អន្ដរជាតិ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បីឱ្យ​អនុម័ត​ច្បាប់​ ប្រឆាំង​អំពើពុករលួយ​។​នេះ​គឺជា​ជំពូក​ល្អ​ដែលមាន​ផ្ដល់ព័ត៌មាន​គ្រប់គ្រាន់ ​ទៅលើ​បញ្ហា​របស់​កម្ពុជា​និង​ការរៀបរាប់​ពី​ស្ថានភាព​នីមួយៗ​ដោយ​មិន លម្អៀង​។
​    ​ជំពូក​ទី​៩​ចាប់ផ្ដើម​ដោយ​ការ​រឹបអូស​យក​ដីធ្លី ការកាប់​ព្រៃឈើ និង​ការគ្រប់គ្រង​ធនធាន ធម្មជាតិ​។​សៀវភៅ​នេះ​ពិភាក្សា​ពី​ការ កាប់​ព្រៃឈើ​នៅ​ខេត្ដ​ពោធិ៍សាត់ ដោយ​ក្រុមហ៊ុន​ភាព​ពី​ម៉ិច របស់ ឧកញ៉ា ឡោ ម៉េង​ឃី​ន​។ អ្នកនិពន្ធ​បាន​បកស្រាយ​ពី​អត្ថន័យ​នៃ​ពាក្យ ឧកញ៉ា ពី​ប្រភព​នៃ​ពាក្យ នេះ និង​ថា​តើ​អ្នក​ទាំងនោះ​អាច​ទទួលបាន​ងារ​ជា​ឧកញ៉ា​បាន​ដោយ​ឧបត្ថម្ភ​ប្រាក់​ ១​សែន​ដុល្លារ​សម្រាប់​គម្រោង​សាធារណៈ ដោយ​របៀប​ណា​។​អ្នកនិពន្ធ​ក៏បាន​ពិភាក្សា​ពី​យុទ្ធសាស្ដ្រ​របស់​នាយករ​ដ្ឋ​ មន្ដ្រី​ហ៊ុនសែន​ក្នុងការ​សាងសង់​សាលារៀន​និង​ផ្លូវ​នៅ​ក្នុងភូមិ​ ដាច់ស្រយាល​ដោយ​ប្រើប្រាស់​ប្រាក់ឧបត្ថម្ភ ពី​ឧកញ៉ា​។ ជំពូក​នេះ​ក៏បាន​ពិភាក្សា​ពី​ការ​បូម​យក​ខ្សាច់​ពី​សមុទ្រ ជម្លោះ​ផលប្រយោជន៍​របស់​អ្នក តំណាងរាស្ដ្រ​ដែលមាន​ក្រុមហ៊ុន​ឯកជន​និង​ការបោះឆ្នោត ជាតិ​នៅ​ឆ្នាំ​២០០៣​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​បានចាប់ផ្ដើម​មាន​ ប្រជាប្រិយ ភាព​ជាង​មុន​។ អ្នកនិពន្ធ​ក៏បាន​ពិភាក្សា​ពី​យុទ្ធសាស្ដ្រ នយោបាយ​របស់​គណបក្ស​ប្រឆាំង ហើយ​វិធីសាស្ដ្រ​ថា​តើ​នៅ​ទីបញ្ចប់​ព្រះអង្គម្ចាស់ ន​រោ​ត្ដម រណឫទ្ធិ ដោះស្រាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​របៀប​ណា​។​
​    ​ជំពូក​ទី​១០​ចាប់ផ្ដើម​ដោយ​ការពិភាក្សា​ពី​ស្រូវ​ដែល​ឧបត្ថម្ភ​ដោយ​ រដ្ឋាភិបាល និង​បញ្ចប់​ដោយ ផលិក​ម្ម​ស្រូវ​និង​ការខ្វះខាត​ស្រូវ​។ ជំពូក​នេះ​ក៏បាន​បកស្រាយ​ពី​កម្មវិធី​របស់​រដ្ឋាភិបាល​ក្នុងការ​កសាង​សាលា​ ខេត្ដ​ដោយ​ប្រើប្រាស់​សម្ភារៈ​បរិក្ខា​ប្រជុំ​ទំនើប​។​អ្នកនិពន្ធ​ក៏បាន​ជួប ​និយាយ​ជាមួយនឹង​មន្ដ្រី​នៅ ខេត្ដ​បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន កំពង់ធំ​និង​សៀមរាប​ដើម្បី​ស្វែងយល់​ពី​ទស្សនៈ​របស់​អ្នក​ទាំងនោះ​ទៅលើ​ការ ឧបត្ថម្ភ​អាហារ ជីវភាព​របស់​ប្រជាជន​នៅ​ជនបទ និង​ទស្សនៈវិស័យ​របស់​អ្នក​ទាំងនោះ​ទៅលើ​ខេត្ដ​របស់ខ្លួន​បន្ទាប់ពី​មានការ​ អនុវត្ដ​វិមជ្ឈការ រដ្ឋាភិបាល​នៅ​ឆ្នាំ​២០០៩​។ អ្នកនិពន្ធ​ក៏បាន​អះអាង ថា​វ៉ែនតា​ដែល​ពាក់​ដោយ​មន្ដ្រី​ទាំងនោះ​គឺជា​ការបង្ហាញ​ពី​ទ្រព្យសម្បត្ដិ​ របស់​អ្នក​ទាំងនោះ​។ ខ្ញុំ​មិន​ច្បាស់ ថា​ការអះអាង​នេះ​ជា​ពិត​នៅពេល​បច្ចុប្បន្ន​ទេ​។ សិស្ស​ក្មេងៗ​នៅ​ភ្នំពេញ និង​នៅតាម​ទីរួមខេត្ដ​ដែលមាន​បញ្ហា​ភ្នែក​ក៏​អាចមាន វ៉ែនតា​សម្រាប់​ពាក់​ដែរ​។ នេះ​គឺជា​ឧទាហរណ៍​នៃ​ការបកស្រាយ​មិន​ត្រឹមត្រូវ ទៅលើ​ឧបករណ៍​។     ​    ​អ្នកនិពន្ធ​ក៏​ពិភាក្សា​ពី​វិស័យ​រោងចក្រ​សម្លៀកបំពាក់ ការងារ​ដែល​វិស័យ​នោះ បង្កើតឡើង​និង​ការគ្រប់គ្រង​ទៅលើ​វិស័យ​នោះ​ដោយ​រដ្ឋាភិបាល​។ លោក​បាន​សម្ភាស៍​ជាមួយ​លោកនាយក​ប្រតិ​ប​ត្ដិ​នៅ​ធនាគារ​អេស៊ីលីដា​អ៊ិន​ ចាន់នី​ពី​ទស្សនៈ​របស់លោក​ទៅលើ​វិស័យសេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ពាណិជ្ជកម្ម ​។
​    ​ជំពូក​១១​ពិភាក្សា​ពី​ប្រព័ន្ធ​អប់រំ និង​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អប់រំ​នេះ​។ អ្នកនិពន្ធ​បាន​ដកស្រង់​ការចោទប្រកាន់​ពី​ការស៊ីសំណូក​នៅ សាលារៀន ប្រាក់ខែ​ទាប​របស់​គ្រូ ការខ្វះខាត​ថ្នាក់រៀន និង​ការខ្វះ ខាត​ការអប់រំ​ដល់​ប្រជាជន​កម្ពុជា​ក្មេងៗ​។ លោក ព្រីង​ឃ្លី​ក៏​និយាយ​ពី​ការ អប់រំ​នៅតាម​ទី​វត្ដ​អា​រ៉ា​ម ដែលជា​ការអប់រំ​បន្ថែម​សម្រាប់​ការអប់រំ​ជា​ផ្លូវការ​នៅ​ដើម​សតវត្សរ៍​ទី​២០ ​។ ចំណុច​មួយ​ដែល​ខ្ញុំ​មិន​ពេញចិត្ដ​នៅក្នុង ជំពូក​នេះ​គឺ​ការវាយប្រហារ​មួយទៀត​ទៅលើ​ប្រពៃណី​ដែល​ខ្ញុំ​គិតថា​គឺជា​ ការបកស្រាយ មិន​ត្រឹមត្រូវ​។
​    ​អ្នកនិពន្ធ​សរសេរថា​“​តាំងពីដើម​មក ក្មេងៗ​កម្ពុជា​បាន​យល់ថា​ភាព​លោភលន់ និង​ចំណង់​ផ្ទាល់ខ្លួន​មិនគួរ​ឬ​មិន​អាចជា​ផ្នែក មួយ​នៃ​អត្ដ​ច​រិ​ក​របស់ខ្លួន​ឡើយ​”​។​ព្រះសង្ឃ​បាន​ទូន្មាន​ថា​ត្រូវ​ ពេញចិត្ដ​នឹង​ជិវិត​ដែល​អ្នកមាន​ទោះបីជា​អ្នកក្រ​ឬ​ជា​ខ្ញុំបម្រើ​គេ​ក្ដី​” ​។​ដូចនឹង​ការអប់រំ​ជាច្រើន​ផ្សេងទៀត​ដែរ​ប្រសិនបើ​យើង​បកស្រាយ​ការ​ទូន្មាន ​នេះ​ខុស​វា​នឹង​ខុស​។​ព្រះសង្ឃ​បាន​ផ្ដោតទៅលើ​តណ្ហា​និង​ការ​លោភលន់​ជ្រុល​ ដែល​បាន​កើត ឡើង​នៅក្នុង​សង្គម​កម្ពុជា​។​ព្រះសង្ឃ​លើកឡើង​ពី​ដំណោះស្រាយ​ដើម្បីឱ្យ​ ប្រទេស​កម្ពុ​ជាមាន​សន្ដិភាព​។​ព្រះសង្ឃ​ក៏បាន​ប្រាប់​ឱ្យ​ប្រជាជន​ ខំប្រឹងប្រែង​ធ្វើការ និង​ធ្វើបុណ្យ ទាន​ដើម្បី​ទទួលបាន​អ្វីដែល​ខ្លួន​គួរតែ​ទទួល ដោយ​មិន​ទៅ​លួច​ឬ​ប្លន់​ពី​អ្នកដទៃ​ដោយ​កំហឹង​ទេ​។ ទោះបីជា អ្នក​ដែល​ដើរ​លើផ្លូវ​នយោបាយ ក៏​គេ​ត្រូវតែ​ប្រកាន់ខ្ជាប់​សកម្មភាព​អហិង្សា​ដែរ​។ នេះ​គឺជា​អ្វីដែល​ព្រះ សង្ឃ​ទូន្មាន​ប្រៀនប្រដៅ​ប្រជាជន​កម្ពុជា ប្រសិនបើ​លោក ព្រីង​ឃ្លី នៅ​ស្ដាប់​យូរ​ជាង​នេះ គាត់​នឹង បាន​យល់ច្បាស់​។
​    ​ជំពូក​ទី​១២​បកស្រាយ​ពី​ប្រព័ន្ធ​ច្បាប់​ដែល​នរណា​ក៏​ដឹងថា​វា​ដំណើរ​ ការមិន​ប្រក្រតី​។​អ្វីដែល​ខ្ញុំ​មិន​ពេញចិត្ដ​នៅក្នុង​ជំពូក​នេះ​គឺ​ការ​​ យល់ឃើញ​ទូទៅ​របស់​អ្នកនិពន្ធ​មកលើ​ប្រជាជន​កម្ពុជា ដូចជា​ការ និយាយថា “​ប្រជាជន​កម្ពុជា​គឺ​មនុស្ស​ចូល​ចិ​ត្ដ​ជម្លោះ ជាទូទៅ​អសកម្ម ស្ងាត់ស្ងៀម​មិន​គំរាមកំហែង ប៉ុន្ដែ​មានលទ្ធភាព​អាច​បង្ក​ហឹ​ង្សា​ដ៏​ចម្លែក​និង​ព្រៃផ្សៃ​។​” “​ដំណោះស្រាយ​ជម្លោះ​គឺ​មិនអាច​កើតមាន​នៅក្នុង វប្បធម៌​កម្ពុជា​ឡើយ​។​”“​មិនមាន​ប្រពៃណី​វប្បធម៌​សម្រាប់​ផ្សះផ្សា​ទស្សនៈ​ ពីរ​ខុសគ្នា​ទេ​សូម្បីតែ​ការទទួលស្គាល់​ទស្សនៈ​ផ្ទុយ​នោះ​ក៏​មិនមាន​ដែរ​”  ហើយ​“​នៅក្នុង​ករណី​ភាគច្រើន ការ​ប្រ​ព្រឹ​ត្ដ​សកម្មភាព​ហិង្សា​គឺជា​បាក់មុខ​មួយ​”​។ ទាំងនេះ​សុទ្ធតែ​មិន​ត្រឹមត្រូវ​។ ប្រទេស​កម្ពុជា​ក៏មាន​បញ្ហា សង្គម​ដូចជា​ប្រទេស​ដទៃទៀត​ដែរ​។​ប្រជាជន​កម្ពុជា​ក៏មាន​ភាព​វៃឆ្លាត​ គ្រប់គ្រាន់​ក្នុងការ​យល់ឃើញថា​មានការ​ដោះស្រាយ​ជម្លោះ​តាម​មធ្យោបាយ​ច្រើន​ ។​មេដឹកនាំ​សហគមន៍​មេដឹកនាំ​សាសនា​និង​អ្នកចេះដឹង​គឺជា​អ្នកទទួលបន្ទុក​លើ​ ការងារ​ទាំងនេះ​។​កម្រិត​នៃ​ដំណោះស្រាយ​ជម្លោះ​មាន​លក្ខណៈ ខុសគ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។​
​    ​ជំពូក​ទី​១៣​ផ្ដោតទៅលើ​ការថែទាំ​សុខភាព​។ ជំពូក​នេះ​មាន​រួមបញ្ចូល​រឿងរ៉ាវ​ដែល​គ្រូពេទ្យ ទាមទារ​សំណូក​លក់​សម្ភារៈ​និង​ថ្នាំ ពេទ្យ​និង​ការខ្វះខាត​ឧបករណ៍​ពេទ្យ​ទូទៅ​។​អ្នកនិពន្ធ​ក៏បាន​ចង្អុលបង្ហាញ​ ពី​បញ្ហា​ផ្លូវ​ចិ​ត្ដរបស់​ប្រជាជន​កម្ពុជា​ដែល​ធ្វើបាប​បុគ្គលិក​ជំនួយ​ នៅក្នុង​វិស័យ​សុខាភិបាល​។ នៅ ចំណុច​នេះ អ្នកនិពន្ធ​បាន​ត្រឡប់​ទៅ​ដកស្រង់​ពាក្យសម្ដី​របស់​អតីត​ឯកអគ្គរដ្ឋទូត ចូសេប មូ​សូ​មី​លី​ដែល​និយាយថា ប្រជាជន​កម្ពុជា​បានធ្វើឱ្យ​អ្នក​ខូច​ចិ​ត្ដ​នៅ​ចុងបញ្ចប់​ទៅវិញ​។​ខ្ញុំ​ គិតថា​អ្នកនិពន្ធ​គួរតែ​ដកស្រង់​ពាក្យសម្ដី​អ្នក​ដែលមាន​ទស្សនៈ​វិជ្ជមាន​ មកលើ​ប្រទេស​កម្ពុជា​ផង​។​
​    ​ជំពូក​ទី​១៤ បាន​ពិភាក្សា​ពី​បញ្ហា​ប្រជាជន​កម្ពុជា​ទាក់ទង​នឹង​ការ​រឹបអូស​ដី​។ លោក ព្រីង​ឃ្លី​បានលើកឡើង​ពី​ករណី​នៅ​សហគមន៍ បឹងកក់ ក្រុម​៧៨ ដីក្រហម អណ្ដូង សំបុកចាប​និង​កន្លែង​ផ្សេងទៀត​។​លោក​បាន​ស្ទាបស្ទង់​ពី​ជីវភាព​របស់​ប្រជាជន ​ដែល​ត្រូវបាន​គេ​រឹបអូស​ដីធ្លី និង​លើកឡើង ពី​របាយការណ៍​សក្ខីកម្ម​ពិភពលោក​ស្ដីពី​“​មែក ធាង​គ្រួសារ​របស់​ប្រទេស​កម្ពុជា​”​ដែល​រដ្ឋាភិបាល​ស្អប់​។​ចំណុច​នេះ​គួរតែ ​យក ទៅ​ដាក់បញ្ចូល​នៅក្នុង​ជំពូក​ស្ដីពី​ការគ្រប់គ្រង​ព្រៃឈើ​។​ជំពូក​នេះ​ក៏មាន ​រួមបញ្ចូល​កិច្ច​ខំប្រឹងប្រែង​របស់​ធនាគា​រ​ពិភពលោក​ក្នុង​ការជួយ​ប្រជាជន​ ឱ្យទទួល​បាន​ប្លង់ដី​ដែរ​។
​    ​ជំពូក​១៥​បាន​បក​ទៅ​និយាយ​ពី​ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​ទំនាក់ទំនង​របស់​ម្ចាស់ជំនួយ ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា​។​អ្នកនិពន្ធ ចាប់ផ្ដើម​ដោយ​ដកស្រង់​ពាក្យសម្ដី​របស់​អតីត​ឯកអគ្គរដ្ឋទូត មូ​សូ​មី​លី នៅក្នុង​អង្គប្រជុំ​ជាមួយ​ម្ចាស់ជំនួយ​នៅ​ខែមីនា​ឆ្នាំ​២០០៨​។​យោង​ទៅ តាម​សៀវភៅ​នេះ​ការចេញ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​គឺជា​ការព្រួយបារម្ភ​ធំ​ មួយ​របស់​ម្ចាស់ជំនួយ​ហើយ​វា​ត្រូវបាន​គេ​មើលឃើញថា​ជា​គ្រាប់ កាំភ្លើង​វេទមន្ដ​មួយ​សម្រាប់​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅក្នុង​ប្រទេស​ កម្ពុជា​។​វា​នឹង​លុប បំបាត់​“​ភាព​គ្មាន​ច្បាប់​ការរំលោភ​សិទ្ធិមនុស្ស​ភា​ព​ក្រីក្រ​ដែល​មិន​ ដែលមាន​ភាពប្រសើរ ឡើង អំពើពុករលួយ កម្លាំង​សន្ដិសុខ​ដែល​ច្រើន​ហួស និង​សេដ្ឋកិច្ច​ដែល​បានមកពី​ពេស្យាចារ ការជួញដូរ​ថ្នាំ​ណា​កូ​ទីក ការ​រឹបអូស​ដី និង​ការកាប់​ព្រៃ​ខុសច្បាប់​”​។
​    ​នៅក្នុង​ជំពូក​ដដែល អ្នកនិពន្ធ​បាន​ប្រឹងប្រែង​បង្ហាញថា ទោះបីជា​រដ្ឋាភិបាល​មិនអាច​ឆ្លើយតប​នឹង​តម្រូវការ​របស់​ម្ចាស់ជំនួយ​ក៏ដោយ ក៏​ម្ចាស់ជំនួយ​នៅតែ​ផ្ដល់​ថវិការ​ដល់​រដ្ឋាភិបាល​ច្រើនឡើងៗ​ពីមួយ​ឆ្នាំទៅ​ មួយឆ្នាំ​ដែរ​។​ទោះបីជា​យ៉ាងណាក៏ដោយ​ព័ត៌មាន​ដែល​គាត់​ប្រើប្រាស់​ដើម្បី​ ប្រៀបធៀប​ពី​សកម្មភាព​រដ្ឋាភិបាល​និង​ជំនួយ​ថវិការ​គឺមាន​តិចតួច​។​គាត់​ ក៏បាន​ព្យាយាម​បកស្រាយ​ថា​ហេតុអ្វី​បានជា​ម្ចាស់ជំនួយ​ចង់​បន្ដ​ធ្វើការ​នៅ​ កម្ពុជា​ទោះបីជា រដ្ឋាភិបាល​មិន​ធ្វើ​ផ្លាស់ប្ដូរ​ក៏ដោយ​។ លោក ព្រីង​ឃ្លី បាន​រៀបរាប់​ពី​កត្ដា​មួយចំនួន​ដូចជា ជីវភាព​សុខ ស្រួល​ការកកើតឡើង នូវ​ភោជនីយដ្ឋាន បា​និង​ហាង​កាហ្វេ កាសែត​ភាសា​អង់គ្លេស​ពីរ​ដែល​ល្អ​ជាងគេ (​គឺ​ឌឹ​ខេ​ម​បូ​ឌា ដេលី និង ភ្នំពេញ​ប៉ុស្ដិ៍​) ប្រាក់ខែ​ច្រើន​ជ្រុល អ្នកបម្រើ និង​ផ្ទះ​ដែលមាន​ផាសុខភាព​។ អ្នកនិពន្ធ​ក៏បាន​លើកឡើងថា​នៅ​កម្ពុជា​មិន​តម្រូវឱ្យមាន​ពន្ធ​លើ​ ប្រាក់ចំណូល​ទេ​។ ខ្ញុំ​គិតថា​ស្ថានភាព​នេះ កំពុងតែ​ផ្លាស់ប្ដូរ​ហើយ​។​អង្គ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​ត្រូវ​តម្រូវឱ្យ​ បង់ពន្ធ​លើ​ប្រាក់ចំណូល​លើកលែងតែ​អង្គការ​អន្ដរជាតិ​ខ្លះ​ដែលមាន​អនុស្សារណៈ ​យោគយល់​គ្នា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​។​ការ​ក្ដោប​ទៅលើ​បញ្ហា​ ដែល​លើកឡើង​នៅក្នុង​ជំពូក​នេះ​គឺ​មិនមាន​របៀបរៀបរយ​ប៉ុន្មាន​ទេ​។
​    ​នៅក្នុង​ជំពូក​ទី​១៦ អ្នកនិពន្ធ​ក៏បាន​វិភាគ​ពី​សាលាក្ដី​ខ្មែរក្រហម ថា​តើ​សាលាក្ដី​នេះ​ត្រូវបាន បង្កើតឡើង​និង​ដំណើរការ​ដោយ​របៀប ណា​?​និង​ពិភាក្សា​ពី​បញ្ហា​តានតឹង​ផ្លូវ​ចិ​ត្ដ​ដែល​កើតមាន​ចំពោះ​ ជនរងគ្រោះ​នៅពេល​និយាយ​រៀបរាប់​អំពី​អតីតកាល​របស់ខ្លួន​និង​សកម្មភាព​ ផ្សព្វផ្សាយ តាម​មូលដ្ឋាន របស់​សង្គម​ស៊ីវិល​។ ជំពូក​នេះ​ក៏បាន​ពិនិត្យ​ទៅលើ​នយោបាយ​ពុករលួយ​នៅ​សាលាក្ដី​ខ្មែរក្រហម និង​ថា​តើ លោក ស៊ាន វិសុទ្ធ​ត្រូវបាន​រួចខ្លួន​ពី​ការចោទប្រកាន់​អំពើពុករលួយ​ដោយ​របៀប​ណា​?​។​ ខ្ញុំ​គិតថា​អ្នកនិពន្ធ​យល់​ខុស​ទៅលើ​ជំងឺ​តានតឹង​ដែល​ប្រហែលជា​ជាប់​ ពាក់ព័ន្ធ​នឹង​ការដែល​ឱ្យ ប្រជាជន​កម្ពុជា​ទទួល​បាន​ព័ត៌មាន​ពី​ខ្មែរក្រហម​។ មិន​ដូចជា​ប្រជាជន​កម្ពុជា​ដែល​បច្ចុប្បន្ន​រស់នៅ កន្លែង​ផ្សេង​ទេ ប្រជាជន​កម្ពុជា​ក្នុងស្រុក​បាន​បង្កើត​មធ្យោបាយ​ជាច្រើន​ដើម្បី​មើលទៅ​ ខ្មែរក្រហម​។     ​    ​    ​អ្នក​ទាំង​នោះបាន​ពិភាក្សា​ពី​អតីតកាល​កាលពី​ជាង​៣០​ឆ្នាំមុន​ជាមួយ​មួយ​ កូនចៅ​របស់ខ្លួន​និង​សាច់ញាតិ​និង​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ពេល​ ប្រារឰ​ទិវា​ចងកំហឹង​និង​ថ្ងៃ​៧​មករា​។​អ្នក​ទាំង​នោះបាន​ដោះស្រាយ​ជាមួយនឹង ​អតីតកាល​នៅក្នុង​វត្ដ​និង​នៅក្នុង​សហគមន៍​។​គោលបំណង​មួយ​របស់​សាលាក្ដី​ ខ្មែរក្រហម​នៅ​កម្ពុជា គឺ​ចង់ឱ្យ​ប្រជាជន​ចូលរួម​ក្នុង​ដំណើរការ​កាត់ទោស​រប​ស់​តុលាការ​។ តើ​យើង​អាចឱ្យ​គាំទ្រ​លើ​ចំនុច​នេះ ប្រឆាំងនឹង​ការបារម្ភ​របស់​អ្នកនិពន្ធ​ដែលថា​វា​អាច​បណ្ដាលឱ្យមាន​បញ្ហា​ ផ្លូវ​ចិ​ត្ដ​ម្ដងទៀត​ដោយ​របៀប​ណា​?​ចុះ​ចំណែក​ផលប្រយោជន៍​ដែល​បានមកពី​ ការនិយាយ​ចេញ​ជាជាង​នៅ​ស្ងៀម​វិញ​?​នៅក្នុង​សហគមន៍​ខ្លះ​ប្រជាជន​បាន​ដើរ​ ទៅមុខ​ដោយ​ការ​អភ័យទោស​និង​ការផ្សះផ្សា​តាមរយៈ​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ តានតឹង​ក្នុងស្រុក​និង​តាមបែប​ទំនៀមទម្លាប់​ប្រពៃណី​។​អង្គការ​ចិ​ត្ដ​សង្គម ​អន្ដរ​វប្បធម៌​បាន​ចូលរួម​យ៉ាងសកម្ម​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្ដែ​អង្គការ​នេះ​ក៏​ត្រូវបាន​រិះគន់ ចំពោះ​ការដែល​មិនបាន​រួមបញ្ចូល​វិធីសាស្ដ្រ​ព្យាបាល​ក្នុងស្រុក​ដ៏​មាន​ ប្រសិទ្ធភាព​ទៅវិញ​។
​    ​នៅ​ជំពូក​ចុងក្រោយ​អ្នកនិពន្ធ​បានធ្វើ​សេចក្ដីសន្និដ្ឋាន​តាម​ការ​យល់ឃើញ​ របស់ខ្លួន​។​អ្នកនិពន្ធ​ចាប់ផ្ដើម​ដោយ​ត្រឡប់​ទៅ​លើកឡើង​ពី​​ការខ្វះខាត​ ការអប់រំ​នៅ​កម្ពុជា​ដោយ​ដកស្រង់​ពាក្យសម្ដី​អ្នក​ដាក់​អាណានិគម​បារាំង​ ម្នាក់​ដែល​និយាយ​ពី​ការ​ធ្វើតាម​គេ​និង​ភាព​ខ្ចិ​ល​ច្រអូស​របស់​ប្រជាជន​ កម្ពុជា​។​អ្នកនិពន្ធ​ក៏បាន​និយាយថា​ប្រជាជន​កម្ពុ​ជាមាន​ភាពល្ងង់ខ្លៅ​។​ នៅពេល​មើល​បន្ដ​នៅក្នុង​ជំពូក​នេះ​វា​មាន​អារម្មណ៍​ថា​អ្នកនិពន្ធ​កំពុងតែ​ បង្ហាញ​ពី​ទស្សនៈ​របស់​អឺរ៉ុប​នៅ​សតវត្សរ៍​ទី​១៩​ដែល គ្រោតគ្រាត​ប្រកាន់ពូជសាសន៍​មកលើ​ខាង​បូព៌ា​។ គាត់​បាន​ដកស្រង់​ពាក្យ​របស់​អ្នកនិពន្ធ ម៉ៃ​ខឺ​វី​ក​ខឺ​រី​នៅ​ឆ្នាំ​១៩៦២​ដែល​និ​យា​ថា​“​មាន​ក្មេងប្រុស​ព្រៃ​ដែល​ កាន់​បង្គួ​យ​ចង​ជា​ខ្សែ​ដូច​ត្រី​ដែល​ទើបតែ​ចាប់បាន​”​ដែលមាន​ឪពុកម្ដាយ​ជា ​មនុស្ស​កាច និង​ខ្វះ​ភាព​ឆ្លាត​វៃ​ក្នុងការ​លក់ទំនិញ និង​ទំនិញ ធ្វើ​ដោយ​ដៃ​របស់ខ្លួន​ដើម្បី​បាន​លុយ​ច្រើន​។     ​    ​    ​អ្នកនិពន្ធ​ក៏​និយាយថា​ប្រជាជន​កម្ពុជា​បាន​សារភាពថា​ខ្លួន​មិនមាន​អត្ដ​ សញ្ញាណ​ជាតិ​មួយ​ទេ​។ នេះ​គឺ​មិន​ត្រឹមត្រូវ​ទេ​។​ប្រទេស​កម្ពុជា មិនមែនជា​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែលមាន​ក្រុម​ជនជាតិ ភាគតិច​ជាង​៣០​ក្រុម​នោះទេ​។ ប្រជាជន​កម្ពុជា​ដឹង​ច្បាស់​ថា​ខ្លួនឯង​ជា​អ្នកណា ពីព្រោះ​ប្រជាជន កម្ពុជា​ភាគច្រើន​មាន​សាសនា​ដូចគ្នា លើកលែងតែ​ចាម​មូស្លីម​។ ហើយ​ប្រជាជន​ភាគច្រើន​បាន​សម្គាល់​យក​សម័យអង្គ​រថា ជា​អត្ដ​សញ្ញាណ​របស់ខ្លួន និង​និយាយ​ភាសា​ដូចគ្នា​។ ទោះបីជា ចាម​ឧ​មូស្លីម​ក៏ដោយ ក៏​គេ​យក​ភាសា​ខ្មែរ​ជា​អត្ដ​សញ្ញាណ​របស់ខ្លួន​ដែរ​។ ជាងនេះទៅទៀត នៅ ប្រទេស​កម្ពុជា ករណី​ជម្លោះសាសនា ឬ​ជម្លោះ​ជាតិពន្ធុ​ធ្លាប់​កើតមាន​តិចតួច​ណាស់​។ លើកលែង តែ​នៅក្នុង​របប លន់ នល់ នៅពេលដែល​ជនជាតិភាគតិច​វៀតណាម​ត្រូវបាន​សម្លាប់ ការសម្លាប់​ដោយ​មូលហេតុ​សាសនា​មិនដែល​ឃើញ​កើតមាន​ក្នុង​កម្រិត​ច្រើន​ទេ​។ សូម្បីតែ​នៅក្នុង​ការសម្លាប់​នៅក្នុង​របប​ខ្មែរក្រហម​ក៏​ហេតុផល​នយោបាយ​គឺជា ​កត្ដា​ជំរុញ​ខ្លាំង​ដែរ​។​ប៉ុន្ដែ​ចំពោះ​អ្នកនិពន្ធ​វិញ​ប្រជាជន​កម្ពុ​ ជាមាន​ជម្លោះផ្ទៃក្នុង​ធ្ងន់ធ្ងរ​ជាង​ប្រជាជន បុល​ហ្គា​រី ឥណ្ឌា ម៉ា​លេ បូ​លី​វាន ប៉ូល ភូមា និង​អ៊ីរ៉ង់​ទៅទៀត​។​នៅក្នុង​ប្រទេស​កម្ពុជា​អត្ថបទ​ខ្មែរ​ចុងក្រោយ ដែល​ខ្ញុំ​បានឃើញ ថា​សរសេរ​ឡើង​ប្រៀបធៀប​ប្រជាជន​ប្រឆាំង​គ្នា​ដូចនេះ​គឺ​សរសេរ​ឡើង​ដោយ​ ខ្មែរក្រហម​។
​អនុសាសន៍​ចុងក្រោយ​
​ ពេញចិត្ដ ៖ លោក ព្រីង​ឃ្លី បាន​សរសេរ​សៀវភៅ​ដោយ​ការពេញចិត្ដ និង​មាន​រួមបញ្ចូល​ចំណុច គួរឱ្យ​ចង់​សើច​មួយចំនួន​។​វា​ជា​សៀវភៅ សម្រាប់​អាន​កំសាន្ដ​។ ពេលខ្លះ​អ្នកអាន​យល់​ពី​អារម្មណ៍ ខឹង​របស់គាត់​ទៅលើ​បញ្ហា​។ ដោយ​សរសេរ​ឡើងជា​សៀវភៅ​ប្រ​វ​ត្ដិ​សាស្ដ្រ​សៀវភៅ នេះ​មាន​រួមបញ្ចូល​ពេលវេលា​ជាច្រើន​ហើយ​ប្រធានបទ​ជាច្រើន​ក៏​ត្រូវបាន​ ដោះស្រាយ​ដែរ​។​លោក​ព្រីង​ឃ្លី​មិនមាន​អារម្មណ៍​ស្ទាក់ស្ទើ​ក្នុង​ការរិះគន់ ​នរណាម្នាក់​ឡើយ​នៅពេលដែល​គាត់​គិតថា​វា​ចាំបាច់​។
​    ​ខ្ញុំ​ពេញចិត្ដ​នឹង​ការសិក្សា​ល្អិតល្អន់​ពី​ប្រ​វ​ត្ដិ​សាស្ដ្រ សង្គម និង​នយោបាយ​របស់​ប្រទេស កម្ពុជា​។ នៅក្នុង​ជំពូក​ខ្លះ​ការវិភាគ​របស់ អ្នកនិពន្ធ​ទៅលើ​សកម្មភាព​ពុករលួយ​របស់​រដ្ឋាភិបាល​កម្ពុ​ជា​គឺជា​រឿង​ គួរឱ្យ​ភ្ញាក់​ផ្អើ​រ​មួយ​។​ការសិក្សា​របស់គាត់​ទៅ​លើ​គោលនយោបាយ​បរទេស​របស់ សហរដ្ឋអាមេរិក​នៅ​ប្រទេស​កម្ពុជា​គឺមាន​សារប្រយោជន៍​។ ព្រឹ​ត្ដ​ការណ៍​នៅក្នុង​សៀវភៅ នេះ​រួមមាន​ប្រ​វ​ត្ដិ​សាស្ដ្រ ប្រព័ន្ធ​អប់រំ ការ ថែទាំ​សុខភាព ការ​រឹបអូស​ដី ការគ្រប់គ្រង​ព្រៃឈើ សហគមន៍​អន្ដរជាតិ ប្រព័ន្ធតុលាការ យុត្ដិធម៌​សម្រាប់​ខ្មែរក្រហម សុខភាព​ផ្លូវ​ចិ​ត្ដ កំណែទម្រង់​រដ្ឋាភិបាល សង្គម និង​វប្បធម៌​។ ទោះបីជា​ប្រធានបទ​ជាច្រើន​នៅក្នុង​សៀវភៅ​នេះ ត្រូវបាន​រៀបរាប់​ត្រួសៗ​ក៏ដោយ ក៏​ជំពូក​ខ្លះ​មាន​រួមបញ្ចូល​ព័ត៌មាន​លម្អិត​ស្ដីពី​ព្រឹ​ត្ដ​ការណ៍ និង ប្រ​វ​ត្ដិ​របស់​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​។​
​មិន​ពេញចិត្ដ​៖​ទោះបីជា​ ជំពូក​នីមួយៗ​ត្រូវបាន​បង្ហាញ​ដោយមាន​ការផ្ដោត​ជាក់លាក់​ក៏ដោយ​ក៏​ អ្នកនិពន្ធ​បាន​ផ្លាស់ប្ដូរ​ពេលវេលា​និង​ប្រធានបទ​ភ្លាមៗ​នៅក្នុង​ជំពូក​ ដដែល​នោះ​។ មានការ​ដកស្រង់ ពាក្យ​ជាច្រើន ហើយ​ភាគច្រើន​ខ្លឹមសារ​ទាំងនេះ​ចាក​ក្រៅពី​ប្រធានបទ​។
​    ​សៀវភៅ​នេះ​ពោរពេញ​ដោយ​កំហុស មិន​ថា​ជា​អង្គហេតុ ការវិភាគ ឬ​សេចក្ដីសន្និដ្ឋាន ឡើយ​។​ដោយសារតែ​អ្នកនិពន្ធ​បាន​ព្យាយាម រិះគន់​មនុស្ស​គ្រប់គ្នា​ដែលជា​ប់​ពាក់ព័ន្ធ ហើយ សៀវភៅ​នេះ​ប្រហែលជា​ត្រូវបាន​សរសេរ​ឡើង​ឆាប់​ពេក និង​មានការ​ផ្ទៀងផ្ទាត់​តិចតួច​ជាមួយនឹង ឯកសារ​ដើម​នោះ ការរិះគន់ និង​អំណះអំណាង​គាំទ្រ​មិនមាន​ខ្លឹមសារ​រឹងមាំ​ឡើយ និង​ពេលខ្លះ ខុស​ទៀតផង​។     ​ទស្សនៈ​របស់​អ្នកនិពន្ធ​ទៅលើ​សង្គម​កម្ពុជា និង​វប្បធម៌​ភាគច្រើន​គឺ​ខុស​។ ចំណុច ដែល​គាត់​ថា​ប្រជាជន​កម្ពុជា​ខ្ចិ​ល​ច្រអូស អសកម្ម និង​ល្ងង់​បានធ្វើឱ្យ​សៀវភៅ​នេះ​ក្លាយជា​សៀវភៅ​ប្រភេទ​បែប​ប្រកាន់ពូជសាសន៍​ ។​បញ្ហា​សង្គម​និង​នយោបាយ​នៅ​កម្ពុជា​គឺជា​បញ្ហា​ធម្មតា​សម្រាប់​ប្រទេស​ ក្រោយ​ជម្លោះ​។​ដូចដែល​អ្នកនិពន្ធ​បាន​និយាយ​នៅ​ទំព័រ​ចុងក្រោយ​អ្វីៗ​ ទាំងអស់​កំពុងតែ​ផ្លាស់ប្ដូរ​ហើយ​វា​បាន​ផ្លាស់ប្ដូរ​តាំងពី​១០​ឆ្នាំមុន​ឬ​ តាំងពី​ប្រទេស​កម្ពុជា​ចូលដល់​សម័យ​សន្ដិភាព​។ ជា​លទ្ធផល បញ្ហា​សង្គម និង​នយោបាយ​គួរតែ​ត្រូវបាន​យកមក​មើល​ដោយ​បណ្ដោះអាសន្ន មិនមែន​ដូច​អ្នកនិពន្ធ​អះអាងថា​ប្រជាជន​កម្ពុ​ជាមាន​និន្នាការ​ពុករលួយ​ នោះទេ​។​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​និយាយថា​នយោបាយ​ភូមិសាស្ដ្រ​ជាពិសេស​ សង្គ្រាម​នៅ​ប្រទេស​វៀតណាម​គឺជា​កត្ដា​ចម្បង​មួយ​ដែល​រុញច្រាន​ឱ្យ​កម្ពុជា​ ធ្លាក់​ទៅក្នុង​អំពើ​ប្រល័យពូជសាសន៍​និង​ជម្លោះ​ក្រោយ​សង្គ្រាម​ដ៏​រាំ​រ៉ៃ​ ។​នៅ​បរិបទ​នេះ​លោក​ចូ​អេ​ល​ព្រីង​ឃ្លី​កំពុងតែ​ដាក់​បណ្ដាសារ​កម្ពុជា​ ចំពោះ​បញ្ហា​ទាំងនេះ​មិនមែន​កំពុងតែ​បង្ហាញថា​កម្ពុជា​គឺជា​ទឹកដី​ដែលមាន​ បណ្ដាសារ​នេះ​ទេ​។
​    ​វា​ហាក់ដូចជា​ថា គ្រប់ភាគី​ទាំងអស់​នៅក្នុង​នយោបាយ​អភិវឌ្ឍ​សង្គម​ទទួល​ការស្ដីបន្ទោស​ពី សៀវភៅ​នេះ​ដែល​រួមមាន​តាំងពី ប្រជាជន​កម្ពុជា​សាមញ្ញ​ត្រូវបាន​ស្ដីបន្ទោស​ថា​ខ្ចិ​ល​មិនមាន​ភាពក្លាហាន​ ល្ងង់​និង​សាហាវ​រហូតដល់​រដ្ឋាភិបាល​ត្រូវបាន​ស្ដីបន្ទោស​ថា​ដឹកនាំ​ដោយ​ ប្រើ​បណ្ដាញ​បក្សពួកនិយម​មិន​ទទួលខុសត្រូវ​និង​ពុករលួយ​និង​សហគមន៍​ ផ្ដល់ជំនួយ​ថា​គិតតែ​ខ្លួនឯង​និង​មិនអាច​បង្ខំ​ឱ្យមាន​ការផ្លាស់ប្ដូរ​នៅ​ កម្ពុជា​បាន​។ គ្មាន​នរណាម្នាក់​ល្អ​ឡើយ​។ គ្មាន​នរណាម្នាក់​សម​នឹង ទទួលបាន​ការកោតសរសើ​រ ចំពោះ​អ្វីដែល​ខ្លួន​បានធ្វើ និង​តស៊ូ​មក​ឡើយ​។ ដូច្នេះ តើ​អ្នកនិពន្ធ​មាន​ដំណោះស្រាយ​អ្វី​?​តើ​អ្នកនិពន្ធ​អាច​ដើរ​ឱ្យ​ហួស​ពី​ ការរិះគន់​ដើម្បី​ចាត់វិធានការ​បានដែរ​ឬទេ​?​។​ប៉ុន្ដែ​មុនពេល​ដែល​គាត់​ អាចធ្វើ​ដូច្នោះ​បាន គាត់​គួរតែ​ចំណាយ​ពេលវេលា​ច្រើន​នៅក្នុង ប្រទេស​កម្ពុជា ចូលរួម​ជាមួយ​ប្រជាជន​ក្នុង​តំបន់​ឱ្យបាន​ច្រើន​សិក្សា​ពី​វប្បធម៌​និង​ ប្រពៃណី សិក្សា ពី​ផ្លូវ​ចិ​ត្ដរបស់​មន្ដ្រី​រដ្ឋាភិបាល ស្វែងរក​ហេតុការណ៍​ជាក់ស្ដែង​ឱ្យបាន​ច្រើន និង​ជួប​ជាមួយ​សមាជិក សង្គម​ស៊ីវិល​ឱ្យបាន​ច្រើនជាង​នេះ​។
​ទោះបីជា​សៀវភៅ​នេះ​សរសេរ​ពី​ប្រ​វ ​ត្ដិ​សាស្ដ្រ​កម្ពុជា​ក៏ដោយ ក៏​ជំពូក​ភាគច្រើន​បែរជា ពិភាក្សា​ពី​គោលនយោបាយ​បរទេស​របស់​អាមេរិក និង​ការពាក់ព័ន្ធ​របស់​អាមេរិក​នៅក្នុង នយោបាយ​កម្ពុជា ជាពិសេស​តាំងពី​ទសវត្សរ៍​៩០​។ តើ​លោក ព្រីង​ឃ្លី ហៅ​សៀវភៅ​នេះ​ថា​ជា​សៀវភៅ ប្រ​វ​ត្ដិ​សាស្ដ្រ​ដោយ​របៀប​ណា​ប្រសិនបើ​គាត់​ក៏​ទទួលស្គាល់ថា​អាជ្ញាធរ​ បណ្ដោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ត្រូវបាន​កត់ត្រា​ នៅក្នុង​សៀវភៅ​នេះ​លឿន​ពេក​?​សៀវភៅ​នេះ​គួរតែមាន​ចំណង​ថា​ព្រឹ​ត្ដប​ត្រ​ របស់លោក​ចូ​អេ​ល​។​ពេលខ្លះ​សៀវភៅ​នេះ​ហាក់ដូចជា​សៀវភៅ​រៀបរាប់​ពី​អត្ថបទ​ ព័ត​មាន​ទៅវិញ​ទេ​។ ឧទាហរណ៍​ដ៏​ល្អ​មួយ គឺ​នៅ​ទំព័រ​២០៨​ដែល​លោក ព្រីង​ឃ្លី បានសរសេរថា​“​គ្រូ​ម្នាក់​មកពី​សាលា​បឋម សិក្សា​អនុវត្ដ​នៃ​ទីក្រុង​ភ្នំពេញ​ដែល​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​បាន​ និយាយ​ថ្ងៃ​ច័ន្ទ​ថា​…”​លោក​ចូ​អេ​ល​ព្រីង​ឃ្លី​ភ្លេច​លុប​ពាក្យ​ថ្ងៃ​ ច័ន្ទ​ពី​អត្ថបទ​មុន​របស់គាត់​។​

​អនុសាសន៍ ៖ ខ្ញុំ​សង្ឃឹមថា​សៀវភៅ​នេះ​ត្រូវបាន​សរសេរ​ដោយ​យក​ចិ​ត្ដ​ទុ​ដាក់​ជាង​នេះ​។ អង្គហេតុ រឿងរ៉ាវ​ទាក់ទង​នឹង​បញ្ហា​វប្បធម៌​គួរតែ​ត្រូវ បាន​ពិនិត្យមើល កែសម្រួល​និង​រៀបចំ​សារជាថ្មី​។ ខ្ញុំ​ពេញចិត្ដ​ការរិះគន់​របស់​សៀវភៅ​នេះ ប៉ុន្ដែ​ប្រសិនបើ​មិនមាន​ព័ត៌មាន​ច្បាស់លាស់ និង​ការវិភាគ គ្មាន​នរណាម្នាក់​ស្ដាប់​ទៅលើ​ការរិះគន់​ទាំងនេះ​ទេ ហើយ​សៀវភៅ​នេះ​នឹង​ក្លាយជា​អត់​បានការ​។

More infos: http://www.cen.com.kh/localnews/show_detail/35?token=YzhkNjgxNzFiZWYwMmFlNDRhNDkxNGJmOTU2YzI5

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: