ភូមិ​ប្រវត្តិសាស្ត្រ​ហ្ស៊ី​រ៉ា​កា​វ៉ា​-​ហ្គោ និង​ហ្គូ​កា​យ៉ាម៉ា ប្រទេស​ជប៉ុន​

អត្ថបទ និង​រូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : បញ្ញា (ថ្ងៃទី 24 មិថុនា 2011)

Shirakawaប្រទេសជប៉ុន: ​ភូមិ​ប្រវត្តិសាស្ត្រ​ហ្ស៊ី​រ៉ា​កា​វ៉ា​-​ហ្គោ និង​ហ្គូ​កា​យ៉ាម៉ា គឺជា​តំបន់​ទេសចរណ៍ និង​ជា​តំបន់​មរតក​ពិភពលោក​មួយ​របស់​អង្គការ​យូណេស្កូ ដែលមាន​ទីតាំង​ស្ថិតនៅ​ជ្រលង​ទន្លេ​សូ​ហ្គា​វ៉ា របស់​ប្រទេស​ជប៉ុន​។ សំណង់​ក្រុម​អគារ​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​ផ្គុំ​ឡើង​ដោយ​ផ្ទះ​ចំនួន ១១៧ និង​រចនាសម្ព័ន្ធ​ចំនួន​ប្រាំពីរ​ផ្សេងទៀត​។ ភូមិ​ប្រវត្តិសាស្ត្រ​នេះ គឺជា​គំរូ​យ៉ាង​ល្អប្រសើរ​បំផុត​សម្រាប់​លំនៅឋាន​របស់​មនុ​ស្សនា​សម័យបូរាណ ដែល​បាន​សម្រប​ខ្លួន​យ៉ាង​ល្អឥតខ្ចោះ​ទៅនឹង​បរិស្ថាន និង​ហេតុផល​នៃ​អត្ថិភាព​សង្គម​និង​សេដ្ឋកិច្ច​របស់​ពួកគេ ហើយ​ពួកគេ​បាន​កែសម្រួល​នូវ​បម្រែបម្រួល​សេដ្ឋកិច្ច​ដ៏​ខ្លាំង​បំផុតបាន​ យ៉ាង​ជោគជ័យ​នៅក្នុង​ប្រទេស​ជប៉ុន កាលពី​ពាក់កណ្តាល​សតវត្សរ៍​មុន​។​

​     ​នៅ​សតវត្សរ៍​ទី ៨ នៃ​គ​.​ស តំបន់​នេះ​ត្រូវបាន​គេ​បង្កើតជា​ទីកន្លែង​មួយ​សម្រាប់​ការគោរព​ប្រ​ណិ​ប័ត​ សាសនា ដែល​តាំងនៅ​ចំ​កណ្តាល​ភ្នំ​ហា​គូ​សាន “Mount Hakusan” ជាទី​កន្លែង​ចំណាស់​មួយ​សម្រាប់​រួមបញ្ចូល​នូវ​ជំនឿ​ព្រះពុទ្ធសាសនា​ បុរាណសម័យ​មុន ជាមួយនឹង​ព្រះពុទ្ធសាសនា​ដែលមាន​អ្នកប្រតិបត្តិ​តិចតួច​។ នៅក្នុង​សតវត្សរ៍​ទី ១៣ សាសនា​នេះ​បាន​ស្ថិតនៅក្រោម​ឥទ្ធិពល​នៃ​និកាយ​ធិ​ន​ដៃ អ៊ី​សូ​ធឺ​រិ​ក “Tendai Esoteric sect” និង​ក្រោយ​មកក្រោម​ឥទ្ធិពល​និកាយ​ចូ​ដូ ហ្ស៊ី​ន​ហ្ស៊ូ “Jodo Shinshu” ដែល​នៅតែ​បន្ត​មាន​ឥទ្ធិពល​នៅក្នុង​តំបន់​នេះ​។ ការ​ប្រៀនប្រដៅ​នៃ​សាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​ការអភិវឌ្ឍន៍​រចនាសម្ព័ន្ធ​សង្គម​សម្រាប់​តំបន់​នេះ ដោយ​ផ្អែកទៅលើ​ប្រព័ន្ធ​គូ​មី “kumi system” សម្រាប់​ការធ្វើ​សហប្រតិបត្តិការ​ទៅវិញទៅមក​រវាង​ក្រុមគ្រួសារ​ដែល​នៅក្បែរៗ ​គ្នា​។​

Gokayama​    ​ភូមិ​ហ្ស៊ី​រ៉ា​កា​វ៉ា​-​ហ្គូ គឺជា​ចំណែក​នៃ​ទឹកដី​របស់​បក្ខ​សម្ព័ន្ធ​តា​កា​យ៉ាម៉ា “Takayama Clan” នៅ​ដើម​សម័យកាល​អ៊ី​ដូ “Edo period” ប៉ុន្តែ​ចាប់តាំងពី​ចុង​សតវត្សរ៍​ទី ១៧ រហូតដល់​សម័យ​បដិវត្តន៍​ម៉េ​ជី​ឆ្នាំ ១៨៦៨ គឺជា​សម័យ​កាលដែល​ស្ថិតនៅក្រោម​ការដឹកនាំ​ដោយផ្ទាល់​ពី​របប​អ៊ី​ឌូ បា​គូ​ហ្វូ “Edo Bakufu” ដែលជា​រដ្ឋាភិបាលយោធា​។ ហើយ​ភូមិ​ហ្គូ​កា​យ៉ាម៉ា ស្ថិតនៅក្រោម​ការដឹកនាំ​ដោយផ្ទាល់​ដោយ​បក្ខ​សម្ព័ន្ធ​កា​ណា​ហ្សា​វ៉ា “Kanazawa Clan” ពេញ​មួយ​សម័យកាល​អ៊ី​ឌូ​។​

​    ​ដោយសារតែ​ជា​ដី​តំបន់ភ្នំ ការបង្កើត​វាលស្រែ​តាមបែប​ប្រពៃណី​Shirakawa_gifu_village-historic_villages_of_shirakawa-go_and_gokayama-image-1មិន​ទទួលបាន​ជោគជ័យ​ទាំងស្រុង​ឡើយ​ នៅក្នុង​តំបន់​នេះ ហើយ​ហេតុដូច្នេះ កសិករ​ទាំងឡាយ​បាន​បែរ​ទៅរក​ការផ្លាស់ប្តូរ​គ្រាប់​ធញ្ញជាតិ ដូចជា buckwheat និង millet ដែល​ដាំ​ដុះ​ក្នុង​ស្រែ​តូចៗ ប៉ុន្តែ​ដោយ​ការប្រើ​ពូជ​ធញ្ញជាតិ​ទាំងនេះ ការធ្វើ​កសិកម្ម​មា​នក​ម្រិ​ត​កម្ពស់​កើន​លើស​តម្រូវការ​ក្នុងការ​រស់នៅ​ បន្តិច​។ ផលិតផល​មួយចំនួន​តូច​មកពី​តំបន់​នេះដែ​លអាច​លក់​លើ​ទីផ្សារ​បាន គឺ​ផលិតផលក្រដាស​ជប៉ុន​ដែល​ផលិត​ពី​សរសៃ​នៃ​ដើម​ម៉នដែល​ដុះ​តាម​ធម្មជាតិ​ ក្នុង​តំបន់ កាល់ស្យូម​នីត្រាត​សម្រាប់​ការផលិត​រំសេវ និង​ផលិតផល​មូលដ្ឋាន​នៃ​កសិកម្ម​សូត្រ​ទាញយក​សូត្រ​។

ដូច្នេះភូមិទាំងពីរ គឺជាតំបន់ទេសចរណ៍ធម្មជាតិដែលមានលក្ខណៈពិសេសខាង ផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត និងមានតម្លៃសម្រាប់មនុស្សជាតិរបស់ប្រទេសជប៉ុន។

More infos: http://www.cen.com.kh/localnews/show_detail/23?token=YzZiMzVmN2UwMDFmM2U0NDY4MThkYmIxMzlmYWVk

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: