រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត កំពុង​អភិរក្ស​

អត្ថបទ និង​រូបភាពដកស្រង់ចេញពីគេហទំព័រ​ Cambodian Express News (CEN)

ដោយ : មង្គល (ថ្ងៃទី 19 មិថុនា 2011)

Z5ប៉ៃលិន: ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​កំណើន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ធ្វើដំណើរ​ចេញចូល​មកលេង​កម្សាន្ត​នៅ​ខេត្ត​ប៉ៃលិន ក្នុងនោះ​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ត និង​ធ្វើ​សក្ការៈបូជា​ដែល​ប្រជាពលរដ្ឋ​មាន​ជំនឿ​រលើ​បារមី​លោកយាយ​យ៉ា​ត ស័​ក្ត​សិទ្ធិ​ជួយ​ថែរក្សា​ឲ្យ​ចំ​រ៉ុង​ចំរើន​បាន​ដូច​បំណង​។​

​ រមណីយដ្ឋាន​ភ្នំ​យ៉ា​ត អាជ្ញាធរខេត្ត​កំពុង​អភិរក្ស​កែច្នៃ​សមិទ្ធផល​ទាំងចាស់​និង​ថ្មី ជាច្រើន​បន្ថែមទៀត តាំង​ពីលើ​ភ្នំ​មកដល់​ចង្កេះភ្នំ ពិសេស​ទីកន្លែង​រូបសំណាក​លោកយាយ​យ៉ា​ត ដែល​ទើប​សាងសង់​ថ្មី​នៅ​ចង្កេះភ្នំ​យ៉ា​ត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៧ សម្រាប់​ប្រជាពលរដ្ឋ​ជាច្រើន​មកពី​ឆ្ងាយ​ជិត​ចូលទៅ​គោរពបូជា​បារមី​សុំ​ សេចក្ដីសុខ​សេចក្ដីចំរើន​។​

​រមណី​ដ្ឋា​ន​ភ្នំ​យ៉ា​ត ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ចម្ងាយ ៣៧៥ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៧ និង​មាន​ចម្ងាយ ៨៤ គីឡូម៉ែត្រ​ពី​ខេត្តបាត់ដំបង មាន​ចម្ងាយ ២០ គីឡូម៉ែត្រ​ពី​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ប្រទេស​កម្ពុជា​-​ថៃ​។ ម្យ៉ាងទៀត​ក៏​អាចធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥៩ មាន​ចម្ងាយ ១៤៤ គីឡូម៉ែត្រ ពី​សង្កាត់​កូនដំរី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មក​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានដែរ​។​

Z6    ​បើ​យើង​ទៅជិត​ដល់​រមណីយដ្ឋាន​ភ្នំ​យ៉ា​ត ប្រមាណ​ជា ៥០០​ម៉ែត្រ និង​មើលឃើញ​រូបរាង​ចេ​តី​យ​បូរាណ​មួយ​ព្រះវិហារ​មួយ ដងទង់​មួយ​គួរ ហើយ​និង​រូប​ព្រះពុទ្ធ​ដ៏​ធំ​មួយអង្គ​បែរមុខ​ទៅ​ទិស​ខាងលិច (​ព្រះពុទ្ធ​ទ្រង់​ផ្ចាញ់​មា​) មាន​កំពស់​២១​ម៉ែត្រ ទំហំ ៥ ខ្លួន​ម៉ែត្រ​នៅលើ​ខ្នងភ្នំ​យ៉ា​ត​នោះ​។ ពេលទៅដល់​ខាង​ចង្កេះភ្នំ និង​ឃើញ​រូបសំណាក​លោកយាយ​យ៉ា​ត ធ្វើ​ពី​ថ្មភ្នំ​មាន​ទម្ងន់​ជាង ៣០ តោន​ដែល​ទើប​ឆ្លា​ក់រួច​ដឹក​មក​ដាក់តាំង​នៅលើ​ទៅ​តម្កល់​ធ្វើ​បុស្បុក​។ យើង​ឡើងទៅ​ខាងលើ​ភ្នំ​យើង​បានឃើញ​រូប​ធ្វើ​ពី​ស៊ីម៉ង់ត៍​និយាយ​អំពី​ឋាននរក និង​អាសន្ន​លោកយាយ​យ៉ា​ត​ចាស់ នៅក្រោម​ដើម​ពោធិ​។ ចំណែក​ខាងក្រោយ​ព្រះវិហារ​ត្រង់​ចេ​តី​យ​បូរាណ​ដែល​ជនជាតិ​ភូមា (​កូ​ឡា​) សាងសងឡើង​កាលពី​យូរលង់​មកហើយ ត្រូវបាន​សប្បុរសជន​មក​ធ្វើការ​ជួសជុល និង​រៀបចំ​ធ្វើ​សួនច្បារ និង​សាលា​មួយ​ខ្នង​សម្រាប់​កន្លែង​គោរពបូជា​ផងដែរ​។​

​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថា​ចេ​តី​យ​បូរាណ​ដែល​ ខ្លះ​ហៅថា ចេ​តី​យ​ចៅ​ចិត្ត​នោះ គឺ​ធ្វើការ​ជួសជុល​ឡើងវិញ​មិន​ឲ្យ​បាត់​រូបរាង​ដើមឡើយ ហើយ​លាបថ្នាំ​ពណ៌​កែលម្អរ​ឲ្យ​បាន​ស្អាត​ដែលមាន​ការជួយ​ជ្រំ​ជ្រែង​ឧបត្ថម្ភ ​ពី​សប្បុរសជន​មកពី​ប្រទេស​ភូមា (​កូនៗ​ម្ចាស់​ចេ​តី​យ​ជា​ជនជាតិ​កូ​ឡា​កាលពីដើម​រស់នៅ​ប៉ៃលិន​នេះ​) ព្រមទាំង​ធ្វើ​សួនច្បារ​នៅ​ខាងលិច​ចេ​តី​យ​និង​សាលា​មួយកន្លែង​សម្រាប់​ ប្រជាពលរដ្ឋ​មក​គោរពបូជា​។​

Z2   ​ព្រះសង្ឃ​គង់នៅ​វត្តភ្នំ​យ៉ា​ត​មួយអង្គ​បាន​មាន​ពុទ្ធដីការ​ប្រាប់ថា ព្រះពុទ្ធ​មួយអង្គ​បែរមុខ​ទៅ​ទិស​ខាងលិច​ជា​ព្រះអង្គ​ផ្ចាញ់​មា​នេះ​ គណកម្មការ​វត្ត​និង​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស​បាន​ជួយ​កសាង និង​សូន​រូប​ឋាននរក​ធ្វើ​ពី​ស៊ីម៉ង់ត៍​ដាក់តាំង​ឲ្យ​ដឹង​ពី​អំពើ​របាប ដែល​មនុស្ស​ប្រព្រឹត្ត​ខុសត្រូវ​ទទួល​ទ​ជាតិ​ខាងមុខ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​យល់ដឹង​ពី​កំហុសឆ្គង​ខ្លាចរអា ជៀសវាង​ប្រព្រឹត្ត​តែ​អំពើរ​ល្អ​។ ចំណែក​នៅ​ខាង​ចង្កេះភ្នំ​យ៉ា​ត​កន្លែង​ទីតាំង​រូបសំណាក​លោកយាយ​យ៉ា​ត​ដែល​ ឆ្លាក់​ធ្វើ​ពី​ថ្ម មាន​ទម្ងន់​ជាង ៣០ តោន​ដែល​កំពុង​ធ្វើ​បុស្បុក (​ដំបូង​) នោះ​គឺ “​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ​ផ្កាយ​មាស​បួន អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ ផ្ដួចផ្ដើម​គៀងគរ​សប្បុរសជន​ក្នុង​ខេត្ត​កសាង​ទុកជា​និមិត្តរូប និង​តបស្នង​សងគុណ​ដែល​បារមី​លោកយាយ​យ៉ា​ត បាន​ជួយ​ថែរក្សា​ការពារ​ប្រជាពលរដ្ឋ​ប៉ៃលិន​បានរស់នៅ​មានបាន​រីកចំរើន​ កន្លងមក និង​សម្រាប់​ប្រជាពលរដ្ឋ​មកពី​ទីជិត​ឆ្ងាយ​បាន​គោរពបូជា​”​។​
​    ​
លោក ​អ៊ួ​ន លាង អនុប្រធាន​មន្ទីរ​ទេសចរណ​ខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា រមណីយដ្ឋាន​វប្បធម៌​ប្រ​ត្តិ​សាស្ត្រ​ភ្នំ​យ៉ា​ត អាជ្ញាធរ​កំពុង​អភិរក្ស​កែលម្អរ និង​សាងសង់​សមិទ្ធផល​សំណង់​ជាច្រើន​ដូចជា មាន​ព្រះ​ផ្ចាញ់​មា មាន​ជួសជុល​កែលម្អរ​ចេ​តី​យ​បូរាណ ធ្វើ​សួនច្បារ​មាន​សូន​រូប ឋា​ន្ត​នរក​ធ្វើ​ផ្លូវ​ឡើង​ភ្នំ​ពី​បេតុង ។​ល​។ ចំណែក​នៅ​ខាងក្រោម​អាជ្ញាធរ​បាន​ឆ្លាក់​ធ្វើ​រូបសំណាក​លោកយាយ​យ៉ា​ត​មួយ​ ទម្ងន់​ជាង ៣០ តោន​ដាក់​តម្កល់​លើ​ទីតាំង​សម្រាប់​ឲ្យ​បងប្អូន​ភ្ញៀវ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​ដែល​មកលេង​កម្សាន្ត​នៅ​ខេត្ត​ប៉ៃលិន ពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​ដែលមាន​ជំនឿរ​គោរព​បារមី​យាយ​យ៉ា​ត ចូលមក​បន់ស្រន់​សុំ​សេចក្ដីសុខ​រកស៊ី​មានបាន​ផងដែរ​។ លោក​បាន​បន្តថា ទាំងនេះ គឺជា​ការកែច្នៃ​រមណីយ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ត​នៅ​ខេត្ត​ប៉​ស​លិ​ន​។​

Z3លោក ​អនុប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បញ្ជាក់ថា ភ្ញៀវ​ទេសចរណ៍​ក៏​ដូច​ប្រជាពលរដ្ឋ​ដែលមាន​ជំនឿ​រលើ​បារមី​យាយ​យ៉ា​ត តែងតែ​មក​រៀបចំ​សែនព្រេន​ដុត​ទៀន​ធួ​ប​នៅ​ចំពោះមុខ​រួប​សំណាក​យាយ​យ៉ា​ត​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១០ និង​២០១១​នេះ​ភ្ញៀវ​ទេសចរណ៍​មាន​កំណើន​ច្រើន​ចូល​មកលេង​ខេត្ត​ប៉ៃលិន ដោយសារ​ផ្លូវ​លេខ​៥៧ បានធ្វើ​រួចហើយ​ដែរ​។ នៅ​រាល់ពេល​បុណ្យទាន​បុណ្យជាតិ​មាន​អ្នកធ្វើ​ទេសចរណ៍​ចូល​មកលេង​រមណីយដ្ឋាន​ ធម្មជាតិ​ទឹកធ្លាក់ និង​រមណីយដ្ឋាន​កែច្នៃ នៅ​ប៉ៃលិន​រាប់ម៉ឺន​នាក់​។ នៅ​រាល់ថ្ងៃ​សៅរ៍ អាទិត្យ​មាន​អ្នក​មកលេង​មធ្យម​ប្រមាណ​រាប់រយ​នាក់​។ មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរខេត្ត​ប៉ៃលិន បានរ​កដៃ​គូរ​វិនិយោគ​មក​អភិវឌ្ឍន៍​វិស័យ​ទេសចរ​ណ៍ហើយ​បាន​នែរ​នាំ​ដៃគូរ​ វិនិយោគ​ឲ្យ​ខិតខំ​កែប្រែ​កន្លែង​រមណីយដ្ឋាន​តាម​ស្តង់ដា របស់​ក្រសួង​ណែនាំ និង​បំរើសេវា​បានល្អ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ណ​មកលេង​បាន​ច្រើន​។​

​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​នៅក្បែរ​ជើងភ្នំ​យ៉ា​ត​ជាច្រើន​នាក់​បាន​និយាយ​ ប្រាប់ថា តាំងពី​អាជ្ញាធរខេត្ត​ប៉ៃលិន​កែច្នៃ​សាងសង់​សមិទ្ធិផល​ជាច្រើន ទាំង​លើ​ភ្នំ និង​ចង្កេះភ្នំ កែប្រែ​ភ្នំ​យ៉ា​ត ទៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​មក​បងប្អូន​បាន​បើក​ផ្ទះ​លក់​បាយ លក់​ធូប លក់​ផ្កា និង​គ្រឿងទេស​គ្រប់យ៉ាង ដាច់​ណាស់​អាច​រកប្រាក់​ចំណូល​ក្នុង​គ្រួ​សារបាន​បង្គួរ​ចិញ្ចឹមជីវិត​រស់នៅ ​បាន​ស្រួល​ជាង​មុន ព្រោះ​ពីមួយថ្ងៃ​
​ទៅមួយថ្ងៃ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ តែងតែ​មកលេង​កម្សាន្ត​និង​ចូលទៅ​បន់ស្រន់​រូបសំណាក​យាយ​យ៉ា​ត សុំ​សេចក្ដីសុខ​។ ភាគច្រើន​អ្នក​ចូលទៅ​បន់ស្រន់​រូបសំណាក​យាយ​យ៉ា​ត ជា​ប្រជាជន​ខ្មែរ​មាន​វ័យ​ចំណាស់​ដែលមាន​ជំនឿ​ទៅលើ​បារមី​។ ចំណែក​ភ្ញៀវ​បទេស​វិញ​គេ​មកលេង​កម្សាន្ត​មើល​ការកែប្រែ និង​ទៅលេង​កម្សាន្ត​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់ និង​ទៅលេង​កន្លែង​រមណីយដ្ឋាន​កែច្នៃ​៕

Z1

 

More infos: http://www.cen.com.kh/localnews/show_detail/23?token=MGYzNGMwNWE3YzZiNjE2ZGUxNmJmNzU2ZjI2Yzgx

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: