រមណីយដ្ឋាន​ធម្មជាតិ​ព្រែក​ត្នោត កំពុង​អភិរក្ស

អត្ថបទ និង​រូបភាពដកស្រង់ចេញពីគេហទំព័រ​ Cambodian Express News (CEN)

ដោយ : បញ្ញា (ថ្ងៃទី 17 មិថុនា)

1កំពត: ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា បាន​រីកចំរើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ​តំបន់​ទឹកធ្លាក់​ធម្មជាតិ ក៏បាន​ទាក់ទាញ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​មក​កម្សាន្ត​មិនតិច​ទេ ។ ដោយឡែក​តំបន់​ទេសចរ​ធម្មជាតិ​ព្រែក​ត្នោត ដែលមាន​ប្រភពទឹក​ពី​ភ្នំ​បូកគោ បាន​ស្រូប​ទាញ​អ្នកទេសចរ​មក​កម្សាន្ត​មិន​ដាច់​ក្នុង​រយៈ​ប៉ុន្មាន​ខែ​ពេល​ ចុងក្រោយ​។​

​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ព្រែក​ត្នោត មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ស្ថិតក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រែក​ត្នោត នៃ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ’​បូកគោ​” ដែលមាន​ចំងាយ​ប្រមាណ​២០​គ​.​ម ពី​ឧទ្យាន​ជាតិ​បូកគោ តាមផ្លូវ​ជាតិ​លេខ​៣ បត់​ស្តាំ​ដៃ តាម​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ចំងាយ​ប្រមាណ​១.៦០០​ម៉ែត្រ ។

​ស្នូរ ​ទឹក​ហូរ​មក​ប៉ះ​ផ្ទាំង​ថ្ម​ធំៗ ពី​ជម្រាលភ្នំ​បូកគោ ប្រដេញ​គ្នា​តាម​ដងព្រែក​ត្នោត ដែល​លម្អ​ដោយ​ព្រឹក្ស​ព្រៃ​ដុះ ត្រ​ដុំ​ត្រសង លាយឡំ​និង​សំលេង​បក្សាបក្សី​យំ​ឆ្លើយឆ្លង​គ្នា ឮសូរ​ចេចចាច ញ៉ាំង​ឲ្យ​អ្នក​ទេសចរណ៍​ដែល​បានធ្វើ​ដំណើរ​មក​កម្សាន្ត​រមណីយដ្ឋាន​ព្រែក​ ត្នោត មាន​អារម្មណ៍​ស្រស់ស្រាយ​មួយ​រំពេច​ន៍ ។ ពិសេស​បើ​បាន​ងូតទឹក​កម្សាន្ត​នៅទីនេះ ភាព​ក្តៅ​ស្អុះស្អាប់ ពី​កំដៅ​ព្រះអាទិត្យ​នា​រដូវប្រាំង អំឡុងពេល​ធ្វើដំណើរ​ម​ក​កាន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​នេះ និង​រលាយបាត់​អស់ហើយ​សព៌ាង្គកាយ​ត្រជាក់ស្រេង ហាក់ដូចជា​កំពុង​ស្ថិតនៅ​ភព​មួយ​យ៉ាង​សែន​មនោ​រម្យ បើទោះជា​នៅ​រដូវប្រាំង​មិនសូវមាន​ទឹក​ច្រើន​ដូច​រដូវវស្សា​ក៏ដោយ ។
​    ​
2 រមណីយដ្ឋាន​នេះ មាន​ប្រភពទឹក​ពី​ជម្រាលភ្នំ​ខាងត្បូង​នៃ​ភ្នំ​បូកគោ ត្រូវបាន​បង្កើតឡើង​នៅ​ខែវិច្ឆិកា ឆ្នាំ​២០០៧ ដោយមាន​ការសម្របសម្រួល​ពី​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា SCW (save Cambodia’s Wildlife) រួមជាមួយ​អាជ្ញាធរ​ដែនដី និង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ’​បូកគោ​” ។ ចាប់តាំងពី​បង្កើត​មក មាន​ភ្ញៀវទេសចរ​ទស្សនា​ជា​បន្តបន្ទាប់ ពិសេស​កាលពី​ឆ្នាំ​២០១០ កន្លងទៅ នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ មាន​អ្នកទេសចរ​តាម​រថយន្ត រហូតដល់​ទៅជា​១.០០០​គ្រឿង ។​

​ដោយ​ជំនួយ​ពី​អង្គការ IUCN របស់​ប្រទេស​ហុ​ល្លង់​ដ៏ ក្រោម​គម្រោង​សាកល្បង​រយៈពេល​៤​ឆ្នាំ ពី​២០០៧-២០១០ អង្គការ SCW បាន​បង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ ឃុំ​ព្រែក​ត្នោត​នេះ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ៤០.០០០ ដុល្លារ ។ គម្រោង​នេះ​គ្របដណ្តប់​លើ​ផ្ទៃដី ២.០០៦ ហិតា នៃ​ឃុំ​ព្រែក​ត្នោត ក្នុងនោះ ផ្ទៃដី​សហគមន៍​ទេសចរណ៍​មាន​ចំនួន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ ។​

​ក្រោយពី​ការបង្កើត​តំបន់​ទេសចរណ៍ធម្មជាតិ​មក​មាន​ភ្ញៀ​រទេស​ចរមក​កម្សាន្ត​ ជាច្រើន ពិសេស​នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ​មាន​ប្រមាណ​ពី​១០០-២០០​នាក់ ខណៈដែល​នៅ​ថ្ងៃ​បុណ្យទាន មាន​ប្រមាណ​ជាង​៥.០០០​នាក់ ។​

3 ​ដោយឡែក​ចំពោះ​ម្ហូបអាហារ​នៅ​ទីនោះ មាន​សេវាកម្ម​នាំ​ភ្ញៀវ ចម្អិន​ម្ហូបអាហារ តម្លៃ​សមរម្យ ។ ភ្ញៀវ​អាច​អង្គុយ​នៅតាម​ខ្ចូ​ស ដែលមាន​តម្លៃ​១០.០០០​រៀល ដែល​ក្នុងនោះ​៣០% ត្រូវបាន​ទៅលើ​សហគមន៍ ។​

​ជារួម​ក្រោយពេល​មាតុភូមិ​មាន​សុខសន្តិភាព​ពេញបរិបូរណ៍​មក​ទីតាំង​ធម្មជាតិ​ ជាច្រើន​កន្លែង នៅ​ខេត្តកំពត ដែលជា​អតីត​សម​ភូមិ​ប្រយុទ្ធ​រវាង​កងទ័ព​ខ្មែរក្រហម​និង​កងទ័ព​ រាជរដ្ឋាភិបាល ត្រូវបាន​អភិឌ្ឍន៍​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ប្រណិត ជាក់ស្តែង រមណីយដ្ឋាន​ព្រែក​ត្នោត នេះ​។ សម្រាប់​ប្រជាពលរដ្ឋ ដែល​ចូលចិត្ត​ការដើរ​កម្សាន្ត ជាពិសេស យុវវ័យ តែង​បបួលគ្នា​រក​ទីតាំង​ធម្មជាតិ​ណា ដែលមាន​លក្ខណៈ​ប្លែក ទាក់ភ្នែក​ទាក់​អារម្មណ៍ ។ ដូច្នេះ បើ​អាជ្ញាធរ​ពាក់ព័ន្ធ ចេះ​រៀបចំ​យ៉ាងណា​ឲ្យ​ទីតាំង​នេះ​កាន់តែ​ប្រណីត​ជាង​នេះ ច្បាស់​ណាស់​ថា ប្រភព​ចំណូល​ថវិកា​មិនចេះ​រីងស្ងួត​ទេ ដែល​នេះ​ក៏ដូចជា​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ក្នុងសង្គម​បាន​មួយចំណែក​ផង ៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=Nzc4MzI2NmEwMjBkNTM4ZGRhOTJkNmJjOTBkZGNm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: