រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អូរ​តា​វ៉ៅ ខេត្ត​ប៉ៃលិន​

អត្ថប​ទ និង​រូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : មង្គល (ថ្ងៃទី 10 មិថុនា 2011)

Pl-012ប៉ៃលិន: ​បើ​យើង​ធ្វើដំណើរ​ពី​ខេត្ត​នានា​ទៅតាម​ផ្លូវជាតិ​លេខ​៥៧ រហូតដល់​ស្ពានថ្ម​អូរ​តា​វ៉ៅ​ឡើងទៅ​ប្រហែល​ជាង ១០០ ម៉ែត្រ​ក្នុង​ខេត្ត​ប៉ៃលិន​នោះ និង​ឃើញ​ផ្លាកសញ្ញា​បង្ហាញ​ទីតាំង​ត្រង់​ម្ដុំ​ផ្លូវបំបែក​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ពី​ខាងឆ្វេង​ដៃ ហើយ​បត់​ចូលទៅ​ប្រមាណ ៧ គីឡូម៉ែត្រ​ទៀត និង​ដល់​កន្លែង​រមណីយដ្ឋាន​ធម្មជាតិ​ទឹកថ្លា​ក់​ក្បាល​អូរ​តា​វ៉ៅ​ហើយ​។

រមណី​ដ្ឋា​ន​មាន​ស្ទឹង​ធម្មជាតិ​ទឹកថ្លា មាន​ជ្រោះ​ទឹក​ហូរ​ធ្លាក់​លើ​ល្បាក់​ថ្មដា យ៉ាងខ្ពស់ ខ្យល់អាកាស​ត្រជាក់​ដល់​ក្រអៅបេះដូង​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ទៅលេង​សប្បាយរីករាយ​។ ពិសេស​នោះ គឺ​ម្ចាស់​វិនិយោគ​បាន​កែច្នៃ​ខ្ចូ​ស​កន្លែង​អង្គុយលេង​នៅក្បែរ​មាត់​ស្ទឹង​អូរ​តា​វ៉ៅ​ជាច្រើន​កន្លែង មាន​ខ្ចូ​ស​អង្គុយ​នៅ​ខាងលើ​ច្រាំង និង​ខាងលើ​កន្លែង​ចត​ឡាន សម្រាប់​ភ្ញៀវ​ទេសចរណ៍​រងចាំ​ក្រុមគ្រួសារ​ចុះទៅ​លេង​ទឹកជ្រោះ​ធ្លាក់​បែក​ផ្កាត្រែង​។ ចំណែក​កន្លែង​ទុកដាក់​ឡាន​ម៉ូតូ​យ៉ាង​ស្រូល​ដែល​មិន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សុ​វត្ថ​ភាព​បាត់បង់​អ្វី​ឡើយ​។​

Pl-013លោក​អ៊ួ​ន លាន អនុប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថា រមណី​ដ្ឋា​ន​ក្បាល​ទឹកធ្លាក់​អូរ​តា​វ៉ៅ​បាន​ចាប់ដំណើរការ​តាំងពី​ឆ្នាំ​២០០៥ មក​ម្លេះ​។ លោក​បាន​បន្តថា ទាំង​ការកែច្នៃ​ខ្ចូ​ស​អង្គុយលេង និង​ទីធ្លា​ចត​ទុកដាក់​ឡាន​ផ្លូវ​ស្ពានថ្ម​ឆ្លងកាត់​អូរ​តាមផ្លូវ​ចូលទៅ​រមណី​ដ្ឋា​ន​ជណ្ដើរ​ចុះ​លេង​ទឹក​។​ល​។ និង​អាហារ​ដ្ឋា​ន​សម្រាប់​លក់ដូរ​ពេល​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ចូល​ទៅលេង​មាន​បាយទឹក​លក់​ជាស្រេច​។​

​ស្ត្រី​អ្នកលក់​បាយទឹក​ភេសជ្ជៈ​នៅ​រមណី​ដ្ឋា​ន​ទឹកធ្លាក់​អូរ​តា​វ៉ៅ​បាន​និយាយថា តាំងពី​រមណីយដ្ឋាន​ចាប់ដំណើរការ​តាំងពី​ផ្លូវ​លំបាក​រហូត​ម្ចាស់​វិនិយោគ​បានធ្វើការ​កែប្រែ​បានល្អ​វិញ ហើយ​ពេល​មានបុណ្យ​ទាន ឬ បុណ្យជាតិ​ម្ដងៗ មាន​មនុស្ស​ចូល​មកលេង​កម្សាន្ត​ច្រើនណាស់ មាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ហើយ​ការលក់ដូរ​ដាច់​ណាស់ដែ​ល​ធ្វើ​ឲ្យ​គាត់​បាន​រកប្រាក់​ចំណូល​ប្រចាំថ្ងៃ​គួ​សម​ដែរ​។ ប៉ុន្តែ​ក្រោ​យ​ពេល​មានបុណ្យ​ទាន គឺ​នៅមាន​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ​ទៀត ក៏មាន​មនុស្ស​ចូល​ទៅលេង​ច្រើន​រាប់រយ​នាក់​ដែរ​។​

​ស្ត្រី​ម្នាក់​ជា​អ្នកលក់ដូរ​ភេសជ្ជៈ​នៅត្រង់​ផ្លូវបំបែក​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ បាន​និយាយ​ប្រាប់ថា តាំងពី​រមណី​ដ្ឋា​ន​ទឹកធ្លាក់​អូរ​តា​វ៉ៅ​បើក​ដំណើរ​ការទទួល​ភ្ញៀវទេសច​រណ៍​ដែល​ចូល​ទៅលេង​ពួកគាត់​មានការ​សប្បាយចិត្ត ព្រោះ​ការលក់ដូរ​ដាច់​ច្រើន​អាច​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​កូនចៅ​បាន​គ្រប់គ្រាន់​ហូបចុក​។​

Pl-011 ​ស្ត្រី​ម្នាក់​ក្នុងចំណោម​អ្នកជិះ​ឡាន​កូ​រេ​២​តោន​កន្លះ​មួយគ្រឿង​បាន​និយាយ​ប្រាប់ថា គាត់​បានមកពី​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង នាំ​កូនចៅ​ទាំង​គ្រួសារ​និង​អ្នក​នៅ​ជិតគ្នា​ក្នុងភូមិ​មក​ងូតទឹក​ធ្លាក់ ស្រូបខ្យល់​អាកា​សពិតៗ​ពី​ធម្មជាតិ​តាម​ដងអូរ​ក្បាល​ទឹកធ្លាក់​អូរ​តា​វ៉ៅ​នេះ មាន​ទឹកថ្លា​ធ្លាក់​ហូរ​ជ្រោះ​កាត់​ថ្មដា ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ថ្លា ភ្លេច​ការនឿយហត់​កាលពី​កំពុង​រវល់​ជាប់​ការងារ​តែម្ដង​។ នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ម្ចាស់​វិនិយោគ​បាន​យកចិត្តទុកដាក់​ទទួល​ភ្ញៀវ​ទេសចរណ៍​ដែល​ចូលមក​លេង និង​ទទួល​ការពារ​មធ្យោបាយ​ធ្វើដំណើរ​ដូចជា ឡាន ម៉ូតូ មាន​ទីកន្លែង​ចត​មិន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ភ័យខ្លាច​ពី​ការបាត់បង់​ឡើយ និង​ការការពារ​ពេល​មាន​មេឃងងឹត​ចង់រក​ភ្លៀង គឺ​អ្នកទទួលខុសត្រូវ​បាន​ប្រកាស​មេក្រូ​ឲ្យ​អ្នក​ចុះទៅ​លេង​ក្នុង​ទឹកធ្លាក់​ប្រញាប់​ឡើងមក​ខាងលើ​ច្រាំង ដើម្បី​ការពារ​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍​កុំ​ឲ្យ​មាន​ថ្នាក់​ដោយសារ​ទឹកភ្លៀង​ជន់​ហូរ​អូសទាញ​មនុស្ស​ទៅ​។​

​បុរស​ម្នាក់​នៅ​លក់​ឥ​វ៉ាន់​ហូបចុក​ខាងលើ​ច្រាំង​ក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ​បាន​ឲ្យ​ដឹងថា នៅ​តំបន់​ព្រៃភ្នំ​ដែលមាន​ជ្រោះ​ទឹកធ្លាក់​បែបនេះ គឺ​ពេល​មាន​ភ្លៀង​នៅ​ខាង​ក្បាល​ស្ទឹង​ទឹកជំនន់​ទឹកភ្លៀង​ជន់​លឿន​ណាស់ ចាប់​ចានឆ្នាំង​ចង្អេរ​មិនទាន់​ផង មួយ​ប្រ​ព្រិច​ភ្នែក​ពេញ​ស្ទឹង​តែម្ដង​។​

​បុរស​នេះ​បន្តថា ពេល​មេឃងងឹត​រក​ចង់​មាន​ភ្លៀង​ម្ដងៗ​នោះ គឺ​អ្នកទទួលខុសត្រូវ​មើល​ការងារ​រមណីយដ្ឋាន​ទឹកធ្លាក់ បានប្រកាស​មេក្រូ​ឲ្យ​អ្នក​ចុះ​លេង​ទឹក​ក្នុង​ស្ទឹង​ឡើង​មកលើ​ច្រាំង​វិញ យ៉ាង​ប្រញាប់​​ដើម្បី​ការពារ​សុវត្ថិភាព​បងប្អូន​ភ្ញៀវ​ទៅធ្វើ​ទេសចរណ៍​នៅទីនេះ​។​

Pl-008   ​លោក​ពៅ សេង​ហាក់ ម្ចាស់​វិនិយោគ​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ​មិនអាច​ទំនាក់ទំនង​បានទេ ដោយ​ទូរស័ព្ទ​របស់លោក​មិន​ដំណើរការ​ឡើយ​នៅក្រៅ​តំបន់​សេវា​។ ប៉ុន្តែ​លោក​អ៊ួ​ន លាន បាន​និយាយ​ប្រាប់ថា មន្ទី​ទេសចរណ៍​និង​អាជ្ញាធរខេត្ត​ប៉ៃលិន​បាន​ណែនាំ​ឲ្យ​ម្ចាស់​វិនិយោគ​ត្រូវធ្វើ​ការអភិវឌ្ឍន៍​កែប្រែ​ទីធ្លា និង​កន្លែង​ភ្ញៀវ​អង្គុយលេង​ព្រមទាំង​ជណ្ដើ​ចុះ​ទោ​លេង​ទឹក​ក្នុង​ជ្រោះ​អូរ​តា​វ៉ៅ​ឲ្យ​បានល្អ និង​ថែទាំ​ផ្លូវថ្នល់​ដែល​ធ្វើដំណើរ​ចូលទៅ​រមណីយដ្ឋាន​ឲ្យ​បានល្អ​ប្រសើ​ថែមទៀត​៕

 

More infos: http://www.cen.com.kh/localnews/show_detail/23?token=YjlkOGQwZWNkMWM0ZmYyZGFlYTkzZmVhYTViMWYz

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: