រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​ដំបង​នៅ​ប៉ៃលិន

អត្ថបទ និង​រូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​ដំបង​នៅ​ប៉ៃលិន​បើក​ដំណើរការ​

ដោយ : មង្គល (ថ្ងៃទី 8 មិថុនា 2011)

01-(3)ប៉ៃលិន: ​បើ​យើង​ទៅលេង​រមណីយដ្ឋាន​ធម្មជាតិ ភ្នំ​ដំបង​នោះ គឺ​ត្រូវ​ធ្វើដំណើរ​ចេញពី​ខេត្ត​បាត់ដំបង តាម​ផ្លូវ​លេខ​៥៧ ប្រមាណ​ជា​៦២​គីឡូម៉ែត្រ និង​ឃើញ​ផ្លាកសញ្ញា បង្ហាញ​ទីតាំង​ត្រង់​ម្ដុំ​ផ្សារ ភូមិ​ប៉ាង​រលឹម (​ហៅ​ផ្សា​ក្រចាប់​ឬ​ផ្សា​៦២) ហើយ​បត់​ចូល​ទៅ​ឆ្វេង​ដៃ​ប្រមាណ​១៣​គីឡូម៉ែត្រ​ទៀត និង​ដល់​រមណីយដ្ឋានៅ​ភ្នំ​ដំបង​ហើយ ។ រមណីយដ្ឋាន​មាន​ស្ទឹង​ធម្មជាតិ​ទឹក​ថ្លា​មាន​ថ្មដា​ទឹក​ហូរ​យ៉ាង​ត្រជាក់ ដែល​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ទៅលេង​សប្បាយរីករាយ ។ ពិសេស​នោះ គឺ​ម្ចាស់​វិនិយោគ បាន​កែច្នៃ​ខ្ចូស កន្លែង​អង្គុយលេង យ៉ាងច្រើន មាន​កន្លែង​ទុកដាក់​ឡាន​ម៉ូតូ យ៉ាង​ស្រូល ដែល​មិន​ធ្វើឲ្យមាន​ការព្រួយបារម្ភ​ពី​សុវ​ត្ថភាព​អ្វី​ឡើយ ។​

​    ​លោក​ឡោ ស៊ុន​ជាង​ម្ចាស់​វិនិយោគរ​ម្មណី​យដ្ឋា​ន​ធម្មជាតិ​ភ្នំ​ដំបង​បានឲ្យដឹង​ថា​ រមណីយ​ដ្ឋា​ន​ភ្នំ​ដំបង បាន​ចាប់​ដំណើរការ​តាំងពី​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១១​កន្លងមក ។ លោក​បាន​បន្ត​ថា​ទាំង​ការកែច្នៃ​ខ្ចូស​អង្គុយ​លេង​និង​ទីធ្លារ​ចត​ទុក​ដាក់​ ឡាន​ផ្លូវ​ស្ពាន (​ស្ពានឈើ​) ជណ្ដើរ​ចុះ​លេង​ទឹក​។​ល​។​និង​អាហា​រដ្ឋា​ន សម្រាប់​លក់ដូរ​ពេល​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​ចូល​ទៅ​លេង​មាន​បាយ​ទឹក​លក់​ជាស្រេច ។​

01-(1)​    ​ស្ត្រី​អ្នកលក់​បាយទឹក​ភេ​សជ្ចៈ​នៅ​រមណីយដ្ឋាន ភ្នំ​ដំបង បាន​និយាយថា​កាលពី​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​មាន​មនុស្ស​ចូល​មក​លេង​ កម្សាន្ត​ច្រើនណាស់ មាន​ទាំង​ភ្ញៀវ ជាតិ និង​អន្តរជាតិ ។ ហើយ​ការលក់ដូរ​ដាច់​ណាស់ដែ​ល​ធ្វើឲ្យ​គាត់​បាន​ចំណេញ​ប្រាក់ចំណូល​ប្រចាំ​ ថ្ងៃ​គួ​សមដែរ ។ ប៉ុន្តែ​ក្រោយពេល​មាន​បុណ្យទាន គឺ​នៅ​មាន​ថ្ងៃ​សៅរ៍​ថ្ងៃអាទិត្យ​ទៀត ក៏​មាន​មនុស្ស​ចូល​ទៅ​លេង ច្រើន​រាប់​រយ​នាក់​ដែរ ។ បើ​ក្នុង​ថ្ងៃ​ចន្ទ​ទៅដល់​ថ្ងៃ​សុក្រ មិនសូវ​មាន​មនុស្ស​ទៅ​លេង​ទឹក​ទេ
​មាន​ប្រមាណ​ជា​២០​ទៅ ៣០​នាក់​ប៉ុណ្ណោះ ។​

​     ​ស្ត្រី​ម្នាក់​ជា​អ្នក​លក់​មួក​នៅត្រង់​ផ្លូវបំបែក ផ្សា​ប៉ាង​រលឹម បាន​និយាយ​ប្រាប់​ថា តាំង​ពី​រមណីយដ្ឋាន​ភ្នំ​ដំបង បើក​ដំណើរការ ទទួលភ្ញៀវ​ទេសចរ ដែល​ចូល​ទៅ លេង​ពួកគាត់​មានការ​សប្បាយចិត្ត ព្រោះ​ការលក់ដូ​រដាច់​ច្រើន អាច​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ បាន​គ្រប់គ្រាន់​ហូបចុក ។ ហើយ​ក៏​អរគុណ ដល់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដែល​រក​បាន​ដៃគូ​រ​វិនិយោគ មក​កែច្នៃ​បង្កើត​ជា​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​ដំបង​នេះ ជា​ការទាក់ទាញ​ភ្ញៀវទេសចរ ទាំង​ជិត​ឆ្ងាយ មក​លេង​កម្សាន្ត យ៉ាង​សប្បាយ​បាន ។​

​    ​ភ្ញៀវទេសចរ​ជាតិ​ខ្មែរ​ម្នាក់​បាន​និយាយថា​គាត់​បាន​មក​ពី​ខេត្ត​បាត់ដំបង ​នាំ​កូនចៅ​ទាំង​គ្រួសារ​មក​លេង​នៅ​រមណីយដ្ឋាន​ភ្នំ​ដំបង​នេះ គឺ​មាន​ទេសភាព ខ្យល់​អាកាស​ត្រជាក់​បែប​ធម្មជាតិ​មាន​ទឹកថ្លា​ហូរ​កាត់​ថ្មដា​នៅក្នុង​ ស្ទឹង​ភ្នំ​ដំបង​នេះ ដែល​ធ្វើឲ្យ​ទឹកចិត្ត​ភ្លេច​ការនឿយហ​ត់កាល​ពីកំពុង រវល់ ជាប់​ការងារ​តែម្ដង ។ នៅ​រមណីយដ្ឋាន​ភ្នំ​ដំបង ម្ចាស់​វិនិយោគ បាន​យកចិត្តទុកដាក់ ទទួលភ្ញៀវ​ទេសចរ ដែល​ចូល​មក​លេង និង​ទទួល​ការពារ មធ្យោបាយ​ធ្វើដំណើរ​ដូចជា ឡាន​ម៉ូតូ មាន​
​ទីកន្លែង​ចត មិន​ធ្វើឲ្យមាន​ការព្រួយបារម្ភ ភ័យខ្លាច​ពី​ការបាត់បង់​ឡើយ ។​

01-(2)​     លោក​ឡោ ស៊ុន​ជាង​អ្នកទទួលខុសត្រូវរ​មណី​យដ្ឋា​ន​ភ្នំ​ដំបង​បានឲ្យដឹងថា​តាំងពីបើក​ ដំណើរការ កាល​ពី​ចូលឆ្នាំ​ខ្មែរ​នោះ មាន​មនុស្ស​រាប់ពាន់​ម៉ឺន​នាក់ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ចូល​មក​លេង នៅ​រមណីយដ្ឋាន​ភ្នំ​ដំបង ព្រោះ​ការធ្វើដំណើរ​ចូល​មក​គឺ​ផ្លូវ​ក៏​បាន​ធ្វើ​ស្រួល​គ្មាន​លំបាក​ឡើយ ។ នៅក្នុង​រមណីយដ្ឋាន វិញ ក៏​មាន​អាហា​រដ្ឋា​ន​សម្រាប់​លក់​ទទួលភ្ញៀវ​ដែរ ។ ឯ​អ្នកស្រុក​ភូមិ​ក្បែរៗ​រមណីយដ្ឋាន​បាន​យក​ផ្លែឈើ​ដូចជា​ល្ហុង ចេក ខ្នុរ ដែល​ដាំ​តាម​បែប​ធម្មជាតិ
​គ្មាន​ជាតិគីមី​ទេ យកមក​លក់​ដូរ​ជូន​ភ្ញៀវទេសចរ​ចង់​ហូប​ឬ​ទិញ​យក​ទៅ​ផ្ទះសម្បែង​ក៏​បាន ។​

​     ​លោក​ឡោ ស៊ុន​ជាង​បានបញ្ជាក់​ថា​ការ​ដែល​មិនសូវ​មាន​មនុស្ស​ចូល​មក​លេង​ក្រោយ​ថ្ងៃ​ បុណ្យ​ទាន​នោះ គឺ​ម្យ៉ាង​មក​ពី​រមណីយដ្ឋាន​ភ្នំ​ដំបង ទើប​កែច្នៃ​បើក​ថ្មី​ផង ហើយ​លោក​និង​មាន​ការអភិវឌ្ឍន៍​កែច្នៃ កន្លែង​ឲ្យបាន​សមស្រប​តាម​ការ​ណែរ​នាំ របស់​ក្រសួង ក៏ដូចជា​មន្ទី​ទេសចរណ៍​បាន​ណែនាំ​ទៀត ៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=ZGYzMzc0MWI0ZDI5ZDQzYTM2NTQ2NGE2MWU2NmM1

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: