សក្តានុពលទេសចរណ៍នៅក្នុងខេត្តសៀមរាប

អត្ថបទ និង​រូបភាពដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

រមណីដ្ឋាន​នានា​នៅ​សៀមរាប​មាន​សម្រស់​ដូចជា​ឋានសួគ៌​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​

ដោយ : បាយ័ន (ថ្ងៃទី 6 មិថុនា 2011)

001-(3)ក្រុង​-​ខេត្តសៀមរាប: ក្រៅ​ពី​ភាព​ទាក់ទាញ​ភាពប៉ិនប្រសព្វ នៃ​ស្នាដៃ​បុព្វបុរស​ខ្មែរ​ជំនាន់​ក្រោយ​មុន​បន្សល់​ទុក​មក​ដល់​បច្ចុប្បន្ន គឺ​ប្រាង្គ​ប្រាសាទ​នោះ គឺ​នៅ​មាន​សម្រស់​ដើមឈើ ដ៏​ស្រស់បំព្រង យ៉ាង​ទ្រ​ឈឹង​ទ្រ​ឈៃ ក៏​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាង​ពិសេស ដែល​ប្រទេស​នានា​នៅលើ​ពិភពលោក គ្មាន​នរណា​មាន​អាច​មក​ប្រៀបផ្ទឹម នៃ​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​បាន​ឡើយ ។​

​សៀមរាប​ជា​ទី​រមណីដ្ឋាន ​ដែល​សំបូរ​ទៅដោយ ប្រាង្គ​ប្រាសាទ​បុរាណ​ជាច្រើន​នៅ​ទីក្រុង​អង្គរ​ខេត្តសៀមរាប ត្រូវបាន​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍​ចាត់ទុកថា គឺ​ចា​ភាព​ទាក់ទាញ​មួយ យ៉ាង​សំខាន់​សំរាប់​ភ្ញៀវទេសចរ​ទូទៅ​ឲ្យមក​កម្សាន្ត ហើយក៏​មិន​អាច​បំភ្លេច​ពី​វប្បធម៌​ដ៏​ផូផង់​មួយនេះ ។​

​លោក​ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរ​នៅ​ខេត្ត​សៀមរាប ដែល​កម្ពុជា​ចាត់ទុកជា​ប៉ូល​ទេសចរណ៍​ទី​១ នៃ​ព្រះរាជាណាចក្រ ហើយ​ជា​តំបន់​ឧស្យាហកម្ម​គ្មាន​ផ្សែង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា វា​ពិត​ណាស់ វា​តំបន់​ទេសចរណ៍​នៅ​សៀមរាប ជា​ចំណុច​ទាញ់​ទាញ​ភ្ញៀវទេសចរ​យ៉ាងសំខាន់​បំផុត តែ​ដើមឈើ​ដ៏​ធំ​ល្វឹងល្វើយ វា​ពិត​ជា​ការបង្ហាញ ភាព​ទាញ់​ទាញ​ភ្ញៀវទេសចរ យ៉ាងសំខាន់​បំផុត​មួយ​ដែរ ។​

001-(4)លោក​ប្រធាន​មន្ទីរ​បាន​ថ្លែងថា ការ​ដុះ​ព្រៃឈើ​នៅ​តាម​តំបន់​រមណីដ្ឋាន​នានា​ក្នុង​ទីក្រុង​អង្គរ​និង​តំបន់ ​ជុំវិញ ដោយ​គ្មាន​មនុ​ស្សដាំ​គឺ​គ្មាន​ប្រទេស​ណាមួយ​មាន ឬ​ប្រៀបបាន​ដូច​និង​តំបន់​រមណីយ៍ដ្ឋាន​អង្គរវត្ត​ឡើយ និយាយ​រួម​គ្មាន​ពីរ​លើ​ពិភពលោក​យើង​នេះ ។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ដើមឈើ​ដែល​ដុះ​ហ៊ុមព័ទ្ធ ក្រុង​អង្គរ និង​តំបន់​ជុំវិញ​គ្មាន​មនុស្ស​ដាំ ប៉ុន្តែ​យើង​ក៏​បាន​ថែម​ទាំ​វា​មិនឲ្យ​មាន​ការបំផ្លាញ​និងរ​ស់​នៅ​លាយឡំ​ ជាមួយ​មនុស្ស ហើយ​គង់វង្ស​បាន​យូរ ។​

​លោក​បន្តថា ដើម​ឈើ​ខ្លះ​មាន​អាយុកាល​រាប់រយឆ្នាំ ដែល​បង្ហាញ​ពី​ភាព​អស្ចារ្យ​គ្មាន​តំបន់​ណា​នៅ​លើ​ពិភពលោក​មក​ប្រៀបផ្ទឹម​ បានឡើយ ការ​ហត់នឿយ នៃ​មនុស្ស​ទាំងឡាយ​បើ​គេ​មក​កម្សាន្ត​នៅ​អង្គរ​ហើយ​បាន​ឃើញ​ដើមឈើ​យ៉ាង​ទ្រ​ ឈឹង​ទ្រ​ឈៃ យ៉ាង​ស្រស់បំព្រង​ប​ញ្ចេញ​នូវ​សម្រស់​ពណ៌​បៃតង ពួកគេ​ពិតប្រាកដ​ណាស់​ថា ភាពស៊ាំ​ញ៉ាំ​និង​ហត់នឿយ​ទាំងឡាយ និង​បាត់បង់​អស់​ពី​ខ្លួន តាមរយៈ​សម្រស់​ព្រៃ​ប្រឹក្សា​នៅ​តំបន់​អង្គរ ។​

​ លោក​ហ៊ុយ ហ្វួយ មគ្គុទេសក៍​ទេសចរ​ប្រចាំ​តំបន់​សៀមរាប​អង្គរ ក៏​បាន​បញ្ជាក់​ដែរ​ថា ភ្ញៀវទេសចរ​គេ​ចេះ​តែ​សួរនាំ​អំពី​ព្រៃឈើ​ដ៏​ច្រើន នៅតាម​តំបន់​រមណីដ្ឋាន​នានា​នៅ​សៀមរាប​ថា នេះ​ដាំ​ពី​ពេល​ណា​មក មគ្គុទេសក៍​ទេសចរ​រូបនេះ បញ្ជាក់ប្រាប់​ភ្ញៀវទេសចរ​វិញ​ថា មនុស្ស​មិនដាំ​ឡើយ ប៉ុន្តែ​ដើមឈើ​ទាំងនោះ​បន្សល់ទុក​តាំងពី​ដូនតា​មក ។ ចំពោះ​សម្រស់​ដើមឈើ​នៅ​អង្គរ​ពិត​ធ្វើឲ្យ​ទេសចរ​គ្រប់រូប​មាន​ការចាប់​ អារម្មណ៍​មួយបែប ព្រោះ​ពួកគេ​បង្ហាញឲ្យឃើញ​ពី​ភាព​គ្មាន​នឿយហត់ ហើយ​គេ​ប្រែ​ក្លាយទៅជា​ភាពសប្បាយ​រីករាយ​ទៅវិញ ។​

001-(5)​អ្វី​ដែល​ភ្ញៀវ​ ចាប់អារម្មណ៍​ខ្លាំង​បំផុត ត្រូវបាន​មគ្គុទេសក៍​ទេសចរ​រូបនោះ​បញ្ជាក់ថា គឺ​ដើម​ស្ពង់​ជាច្រើន​ដើម​ដែល​ដុះ​លើ​ប្រាង្គ​ប្រាសាទតាព្រហ្ម ។ ចំណុច​នោះ​ហើយ គឺជា​ចំណាត់ថ្នាក់​គ្មាន​ពីរ​ហើយ​ទេសចរ​បាន​ចាប់អារម្មណ៍​ខ្ពស់បំផុត ។ លោក​ហ៊ុយ ហ្វួយ បាន​លើកឡើង​ថា ដើមឈើ​ដែល​ដុះ​នៅលើ ប្រាង្គ​ប្រាសាទ គឺ​គ្មាន​ភ្ញៀវទេសចរ​ណា​ដើរ​រំលង​ឡើយ ហើយ​គេ​គ្រប់​គ្នា​បាន​ឈប់​សុំ​ថត​អនុស្សាវរីយ៍​គ្រប់ៗ​គ្នា ដើម្បី​បញ្ជាក់​ថា រមណីដ្ឋាន​ប្រវត្តិសាស្ត្រ ប្រទេស​កម្ពុជា គឺ​តា​ព្រហ្ម​គ្មាន​ពីរ​លើ​លោក​ហើយ​ជា​ប្រាសាទ​មួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ បំផុត ។​

* សៀមរាប​ដល់​រដូវ​ធ្លាក់​ភ្ញៀវ តែ​ប្រៀបធៀប​ឆ្នាំមុន​កើតឡើង​

​ រដូវ​ខែ​នេះ នៅ​ខេត្ត​សៀមរាប​បាន​ធ្លាក់​ចុះ​នូវ​ភ្ញៀវទេសចរ​ទាំងឡាយ ព្រោះថា​ជា​ខែ​ភ្លៀង ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ​មន្ត្រី​ទេសចរណ៍​ខេត្ត​សៀមរាប​អះអាងថា បើ​ប្រៀបធៀប​ឆ្នាំ​២០១០ កន្លង​ទៅ​ភ្ញៀវទេសចរ​កើនឡើង​ដល់​ទៅ ១២,៣៩ ភាគរយ​ឯណោះ ។​

001-(1)​លោក​ឆឺយ ឆន ប្រធានការិយាល័យ​រដ្ឋ​បាល នៃ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា រយៈពេល ៤ ខែ ដើមឆ្នាំ២០១១ គឺមាន​ភ្ញៀវទេសចរ​មក​ទស្សនា​ខេត្ត​សៀមរាប​ចំនួន ១២០២.២៤៤ នាក់ គឺ​កើន ១២, ៣៩ ភាគរយ បើ​ប្រៀប​ទៅ​និង​ឆ្នាំ​ដូចគ្នា ២០១០ កន្លងទៅ ។​

​លោក​ឆឺយ ឆន បាន​បញ្ជាក់ទៀតថា ក្នុងចំណោម​ភ្ញៀវទេសចរ​សរុប ៤ ខែ​ដើមឆ្នាំ ២០១១ នេះ គឺ​ភ្ញៀវទេសចរ​បរទេស​ទទួល​បាន ៥៦៥.៩២៨ នាក់ កើន ១៨,៩១ ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​ដូចគ្នា ២០១០ និង​ភ្ញៀវទេសចរ​ក្នុងស្រុក ទទួលបាន ៦៣៦១៩ នាក់ គឺ​កើនឡើង ១៧,១៥ ភាគរយ បើ​ប្រៀបធៀប​ដូចគ្នា​ឆ្នាំ ២០១០ ។​

* ភ្ញៀវ​ទេសចរ​កូរ៉េ​ឈរ​លេខ​រៀង​ទី​១

​ លោក​ឆឺយ ឆន បានបញ្ជាក់​ថា ភ្ញៀវ​ទេសចរ​កូរ៉េ​ឈរ​លំដាប់​លេខ​រៀង​ទី​១ មានន័យ​ថា ៤ ខែ​ដើមឆ្នាំ​២០១០ នេះ ភ្ញៀវ​កូរ៉េ ចូល​មក​ទស្សនា​ខេត្តសៀមរាប មាន​ចំនួន ៩៦៧៦២ នាក់ កើន ៣៥,០៧ ភាគរយ ភ្ញៀវទេសចរ​វៀតណាម​ឈរ​លេខ​រៀង​ទី​២ គឺ​មាន​ចំនួន ៩២៩១៩ នាក់ ២៩ ភាគរយ ភ្ញៀវទេសចរ​ជប៉ុន ទទួលបាន​ចំណាត់ថ្នាក់​លេខ ៣ គឺ​មាន​ចំនួន​សរុប​ប្រទេស​ចិន​ទទួលបាន​ចំណាត់ថ្នាក់​លេខ ៤ គឹ​មាន​ចំនួន​សរុប ៤០៤២៥ នាក់ គឺ​កើនឡើង ១១៤,៧ ភាគរយ ។​

* សៀមរាប​ព្យាករណ៍​ភ្ញៀវទេសចរ​សំរាប់​ឆ្នាំ​២០១១

001-(2)​ លោក​ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​និយាយ​ដែរ​ថា តាម​ការព្យាករណ៍​ភ្ញៀវទេសចរ​សំរាប់​ឆ្នាំ​២០១១ ថា ខេត្តសៀមរាប និង​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ ១ ៤០០ ០០០ នាក់ និង​ភ្ញៀវ​ក្នុងស្រុក​ប្រមាណ ១ ៧០០ ០០០ នាក់ ។​
​លោក​ង៉ូវ​សេង កាក់ បញ្ជាក់ថា រដូវ​នេះ​ជា​រដូវ​ធ្លាក់ចុះ នៃ​ចំនួន​ភ្ញៀវទេសចរ ។ ព្រោះ​ថា​ភ្ញៀវ​ធ្លាក់​ចុះ​ចាប់​ពី​ខែ​៤ ហើយ​ភ្ញៀវ​ចាប់ផ្តើម​កើន​ឡើង​វិញ​នៅ​ខែ ៩ ជា​រៀងរាល់ឆ្នាំ ៕

 

More infos: http://www.cen.com.kh/localnews/show_detail/23?token=ZGYzMmZlMzlhNTllNjQ0OGYxNWFmMmFmYTIxZGEw

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: