គំរោង​ជួសជុល​គំនូរ​ព្រះវិហារ​វត្ត​បាគង

អត្ថបទ និងរូបភាពដកស្រង់ចេញពី​គេហទំព័រ​ Cambodian Express News (CEN)

គំរោង​ជួសជុល​គំនូរ​ព្រះវិហារ​វត្ត​បាគង ដោយ​ប្រើ​រយៈពេល​១៨​ខែ​

ដោយ : បាយ័ន (ថ្ងៃទី 4 មិថុនា 2011)

1-(5)សៀមរាប: វត្ត​ប្រាសាទបាគង គឺ​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​មាន​ចម្ងាយ​ប្រមាណ ១៦​គីឡូម៉ែត្រ ប៉ែក​ខាងកើត​ទី​រួម​ខេត្តសៀមរាប ។ នៅលើ​ទីទួល​មួយ នៃ​បរិវេណ​ប្រាសាទបាគង ព្រះវិហារ នៃ​វត្ត​បុរាណ​មួយ​ដែល​ឆ្លងកាត់ អាយុកាល​រាប់រយឆ្នាំ​មក​ហើយ​នេះ ហើយ​ក៏​ស្ថិត​ក្នុង​ភាព​ទ្រុឌទ្រោម​ផង​ដែរ​នោះ ត្រូវបាន​ជួសជុល​តែ​លំអ​ឡើងវិញ ហើយ​ក្រោម​គំរោង​អភិរក្ស នៃ​អាជ្ញាធរ​អប្សរា ។ ក្រៅពី​មាន​វត្ត​ទីនោះ ក៏​ជា​ប្រា​សទ​បុរាណ​មួយ​ផង​ដែរ ឈ្មោះ ប្រាសាទបាគង មានន័យ​ថា វត្ត និង​ប្រាសាទ​នៅ​ជាប់​គ្នា លើ​បរិវេណ​ទីទួល​តែមួយ ។​

​ក្នុង​ពិធី​ទទួល និង​ប្រគល់​គំរោង​ជួសជុល​កែលំអ​គំនូរ​ព្រះវិហារ​វត្ត​ប្រាសាទបាគង ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១១ កន្លងទៅ គឺ​តំណាង​អាជ្ញាធរ​អប្សរា​មាន​លោក ឃួន ឃុន​នាយ អគ្គនាយករង​អាជ្ញាធរ​អប្សរា និង​តំណាង​ក្រុមហ៊ុន​ហ៊ូ​ល​ស៊ីម តំណាង​ដោយ​លោក គុជ ស៊ី​នី​ត ។​បើតាម​កិច្ចសហប្រតិបត្តិការ​លើ​គំរោង​ជួសជុល និង​កែលំអ​គំនូរ​ព្រះវិហារ​នេះ គឺ​បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០០៩ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១១ គឺ​មាន​រយៈពេល ១៨​ខែ ។​

1-(3) គំរោង​នេះ​ឲ្យឈ្មោះ​ថា “ គំរោង​អភិរក្ស​ជួសជុល​ព្រះវិហារ នៃ​ប្រា​សាទ​បាគង ” ។ ក្រៅពី​មាន​ស្ថាប័ន​អប្សរា​ជា​ម្ចាស់​គំរោង​នោះ អ្នក​អនុវត្ត​គំរោង គឺ​មាន​គណៈកម្មការ​ចំរុះ​របស់​អាជ្ញាធរ​អប្សរា​សហការ​ជាមួយ​ក្រុមហ៊ុន​ហ៊ូ​ល ​ស៊ីម (HOLCIM GROUP SUPPORTS) នៃ​ប្រទេស​ស្វីស រីឯ​អ្នកម៉ៅការ គឺ​ឈ្មោះ “ វិមាន​ជ័យ​គ្រូ​ប ” ។​

​លោក ឃួន ឃុន​នាយ បាន​និយាយថា ការ​ដែល​នាំឲ្យ​មាន​ការជួសជុល​គំនូរព្រះ​វិហារ​នេះ​ឡើង គឺជា​គំនិត​ផ្តួចផ្ដើមឡើង​ដោយ​បណ្ឌិត​សាស្ដ្រាចារ្យ វិចតី​រី​យ៉ូ ផ្នែក​ប្រវត្តិសាស្ដ្រ​នៃ​គំនូរ​បូរាណ​ក្នុង​ព្រះវិហារ ។ លោក ឃួន ឃុន​នាយ បន្តថា លោក វិច​តូ​រី​យ៉ូ គាត់​មាន​លុយកាក់​បន្តិច​បន្ទួ​ចចង់​ជួសជុល​គំនូរវត្ត​ប្រាសាទបាគង តែ​មិន​អាច​ទៅរួច ហើយ​លោក វិច​តូ​រី​យ៉ូ ក៏​បាន​ទៅ​ទំនាក់ទំនង​មិត្ត​ភ​ក្រ​នៅ​ប្រទេស​ស្វីស ហើយ​ក៏​ជួប​នឹង​ក្រុមហ៊ុន​ហ៊ូ​ល​ស៊ីម នៅ​ប្រទេស​ស្វីស ។ ក្រុមហ៊ុន​ហ៊ូ​ល​ស៊ីម គឺជា​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​ដ៏​ធំ​នៅ​ប្រទេស​ស្វីស ហើយ​ក៏​ឈាន​ទៅដល់​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អប្សរា​ជួសជុល​កែលំអ​គំនូរ​ ព្រះវិហារ​នេះ​ឡើង​វិញ ។​

1-(7)​លោក​សាស្ដ្រាចារ្យ​កន្លងមក​ធ្លាប់បាន​ ចងក្រង​ចេញ​នូវ​សៀវភៅ​ចំនួន​ពីរ​រួចមកហើយ និយាយ​អំពី​វប្បធម៌ ។ សៀវភៅ​ទី​១ និយាយ​អំពី​គំនូរ​ក្នុង​ព្រះវិហារ និង​ស្នាដៃ​ទី​២ គឺ​សៀវភៅ​និយាយ​អំពី​គំនូរ​ព្រះបត់ និង​សៀវភៅ​ទី​២​កំពុងតែ​ចងក្រង​និយាយ​អំពី​គំនូរ​ក្នុង​ព្រះវិហារ​វត្ត​ ប្រាសាទបាគង​ខាងលើ ។ លោក គុជ ស៊ី​និត បាន​និយាយថា ពិតមែន​តែ​គំនូរ​ត្រូវបាន​ប្រគល់ឲ្យ​ប្រើប្រាស់​ក៏​ពិតមែន ក៏​ប៉ុន្តែ​ក្រុមហ៊ុន​បាន​សន្យា និង​ថែ​ទាំង​រយៈពេល​មួយ​ឆ្នាំ​ទៀត បើ​មាន​អ្វី​ត្រូវ​កែលំអ​ឡើងវិញ​នោះ ។​

​លោក គុជ ស៊ី​និត បន្តថា អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​ស្នើ​សុំ​ឲ្យ​ព្រះសង្ឃ អាចារ្យ អ្នកគ្រប់គ្រង​វត្ត​បាគង ទាំងអស់ ត្រូវ​ចេះ​ថែរក្សា​វត្ត​អារាម ជាពិសេស​ផ្នែក​គំនូរ​ថ្មី​ឲ្យបាន​ល្អ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។​

​ ទោះបីយ៉ាងណា​ក៏ដោយ មិន​មាន​អ្នកណាម្នាក់​អះអាងថា វត្ត​និង​ព្រះវិហារ​វត្ត​ប្រាសាទបាគង​កសាង​នៅ​ឆ្នាំ​ណា​ពិតប្រាកដ​ឡើយ ។ ប៉ុន្តែ​គ្រាន់តែ​ជំនាញ​មួយ​មើល​សិលា​ចារិក ហើយ​ប៉ានស្មាន​ថា វត្ត​បាន​គង​កសាង​នៅ​អំឡុង​សតវត្ស​ទី​១៥ ទៅ​១៦ ដែល​មាន​អាយុកាល​ប្រហែល ៥០០ ទៅ ៦០០​ឆ្នាំ មកហើយ ។​

1-(6)​ដោយឡែក​ព្រះវិហារ​ក៏​មិន​ខុស​ពី​វត្ត​ ប៉ុន្មាន​ដែរ ព្រោះ​ព្រះវិហារ​អាច​កសាង​ក្រោយ​វត្ត​បន្តិចបន្តួច ហើយក៏​មាន​អាយុ​យ៉ាងតិច​ក៏ ៥០០​ឆ្នាំ​ដែរ ។ ប៉ុន្តែ​គេ​បានដឹងថា ប្រាសាទបាគង​ដែល​នៅ​ក្បែរ​វត្ត​បាគង​ដែរនោះ ត្រូវបាន​កសាង​ក្នុង​ឆ្នាំ​៨៨១ ដោយ​ស្ដេច​ឥន្ទៈ​វរ្ម័នទី​១ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា ។ ហើយ​ទីក្រុង​បាគង គឺ​ជា​ទីក្រុង​បុរាណ​វ័យ​ចំណាស់​ទី​២ នៃ​រាជាណាចក្រ​ខ្មែរ​ជំនាន់​នោះ បន្ទាប់​ពី​ភ្នំ​គូលែន ដែល​ជា​ក្រុង​ទី​១ កសាង​ប្រាសាទ​នៅលើ​ភ្នំ​នោះ​ឆ្នាំ​៨០២ ដោយ​ស្ដេច​ជ័យវរ្ម័ន​ទី​២ បន្ទាប់​ពី​ប្រកាស​ផ្ដាច់​ទីក្រុង​ចេញពី​ចេនឡា​ទឹក និង​ចេនឡា​គោក​នោះមក ។​

​ ទាំង​វត្ត​បាគង និង​ប្រាសាទបាគង គឺ​បេតិកភណ្ឌ​ជាតិ​របស់​កម្ពុជា នៅលើ​ទឹកដី​ខេត្ត​សៀមរាប ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បានឡើយ ហើយ​អ្វី​ដែល​សំខាន់​នោះ​សមិទ្ធផល​បុរាណ​បន្សល់​ទុក​ទាំងពី​ខាងលើ​វា​ កំពុងតែ​ទាក់ទាញ​ភ្ញៀវទេសចរ​បំផុត ហើយ​ភ្ញៀវ​គ្រប់រូប​បាន​កោតសរសើរ​មិន​ដាច់​ពី​មាត់​ថា នេះ​ជា​អរិយធម៌​គ្មាន​ពីរ​នៅក្នុង​លោក ៕

1-(1)

More infos: http://www.cen.com.kh/localnews/show_detail/23?token=NmI0MTcyZTI5YTRmNTI3NmJhMWQ0OGM5NjQxZGY1

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: