មហោស្រព​ភាពយន្ត​សហភាព​អឺរ៉ុប​នៅក្នុង​ខេត្ត​សៀមរាប​

អត្ថបទដកស្រង់ចេញពី​គេហទំព័រ Cambodian Express News (CEN)

ដោយ : CEN (ថ្ងៃទី 2 មិថុនា 2011)

ភ្នំពេញ​: នៅក្នុង​សប្តាហ៍​នេះ ប្រតិភូ​សហភាព​អឺរ៉ុប រួមជាមួយ​នឹង ស្ថានទូត​នៃ​បណ្តា​រដ្ឋ​ជា​សមាជិក​របស់​​សហភាព​អឺរ៉ុប នៅក្នុង​ប្រទេស​កម្ពុជា នឹង​ដាក់​បញ្ចាំង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា នៅក្នុង​ខេត្ត​សៀមរាប​ នូវ​ខ្សែភាពយន្ត​អឺរ៉ុប​ជាច្រើន​រឿង​មកពី​ប្រទេស​បារាំង អាល្លឺម៉ង់ ហូ​ឡង់ អេ​ស្ប៉ាញ និង ​ស៊ុយអែត​។ ពិធី​សម្ពោធ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ​នឹង​ប្រារឰ​ធ្វើឡើង​នៅ​រោងភាពយន្ត ​បារាយ​អណ្តែត ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ស៊ូ ភិរិន អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម ​រ៉ា​ហ្វា​អែល ដូ​ឆាវ ម៉ូ​រេណូ ភារធារី​នៃ ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​។​ ​តំណាង​មកពី​អាជ្ញាធរ​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល និង​និស្សិត​ប្រហែលជា ៣០០ នាក់ មកពី​​សកល វិទ្យាល័យ​អង្គរ BBU, CUS, PUC និង UC ខេត្តសៀមរាប (​សូម​ស្វាគមន៍​ចំពោះ​ការ​ចូល​​រួម​របស់​អ្នក​សារ ព័ត៌មាន​នៅ​ក្នុង​ពិធី​សម្ពោធ​នេះ​)​។​ ​មហោស្រព​ភាពយន្ត​អឺរ៉ុប​ត្រូវបាន​រៀបចំឡើង​ជា​ប្រចាំ​ឆ្នាំ ជា​ផ្នែក​មួយ​នៃការអបអរសាទរ​​ទិវា​អឺរ៉ុប (​ថ្ងៃទី ៩ ឧសភា​) ។ ​កាលពី​ខែ​មុន នៅក្នុង​ទីក្រុង​ភ្នំពេញ ស្របពេល​ជាមួយនឹង​ការដាក់​បញ្ចាំងភាពយន្ត​ជា​ផ្លូវការ​​នៅ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង (CCF) ភាពយន្ត​របស់​សហភាព​អឺរ៉ុប​ទាំង​នេះ បាន​ទទួល​ការ​ចូល​​រួម​ទស្សនា​ពី​សំណាក់​ទស្សនិកជន​កម្ពុជា​យ៉ាងច្រើន​កុះករ ជាពិសេស ទស្សនិកជន​ក្មេងៗ តាម​​រយៈ​ការដាក់​បញ្ចាំងភាពយន្ត​ក្រៅ​រោង​នៅ កោះ​ពេជ្រ ដែល​ជា​កន្លែង​កម្សាន្ត​ដ៏​ពេញនិយម​បំផុត​​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។មហោ ស្រព​ភាពយន្ត​របស់ សហភាព​អឺរ៉ុប​ទាំងនេះ នឹងដាក់​បញ្ចាំង​​នៅក្នុង​ខេត្ត​សៀមរាប (​រោងភាពយន្ត​បារាយ​អណ្តែត​) ចាប់ពី​ថ្ងៃ​ទី ៣ ដល់​ទី ៦ ខែ មិថុនា​។​ ​ប្រធានបទ​នៃ​មហោស្រព​ភាពយន្ត​របស់​សហភាព​អឺរ៉ុប​ឆ្នាំ ២០១១ នេះ គឺ “​យុវជន​”​។ យុវជន​​ជំនាន់​ថ្មី គឺ​ជា​អនាគត​របស់​ប្រទេសជាតិ​។ នៅ​គ្រប់ទិសទី​ក្នុង​ពិភពលោក សន្តិភាព និង​ការ​​អភិវឌ្ឍន៍​ក្នុង​ពិភពលោក គឺ​ស្ថិតនៅក្នុង​ដៃ​របស់​ពួកគេ​។ ឯកឧត្តម រ៉ា​ហ្វា​អែល ដូ​ឆាវ ម៉ូ​រេណូ ​មានប្រសាសន៍ថា “​មហោស្រព​ភាពយន្ត​របស់​សហភាព​អឺរ៉ុប គឺជា “​បង្អួច​ទៅរក​អឺរ៉ុប​” តាមរយៈ​​បង្អួច​នេះ សាធារណជន​កម្ពុជា ជាពិសេសយុវជន​យុវនារី​កម្ពុជា អាច​មើលឃើញ​នូវ​ភាព​ចម្រុះ ​និង​ភាព​សម្បូរបែប​នៃ​វប្បធម៌​អឺរ៉ុប និង​ជីវិត​របស់​យុវជន​អឺរ៉ុបក្នុង​បរិយាកាស​សង្គម -​សេដ្ឋកិច្ច​​ផ្សេងៗ​គ្នានៅ​ទូទាំង​អឺរ៉ុប​ទាំងមូល​។ ​តាមរយៈ​មហោស្រព​ភាពយន្ត​របស់​សហភាព​អឺរ៉ុប​នេះ ប្រជាពលរដ្ឋកម្ពុជាអាច​ស្វែងយល់​ពី​​ការយល់ឃើញ​របស់​យុវជន​យុវនារី​នៅ​អឺរ៉ុប​អំពី​ជីវិត​របស់​នៅ​របស់​ពួកគេ របៀប​ដែលពួកគេ​​ដោះស្រាយ​បញ្ហា និង​ការយល់ឃើញ​ផ្ទាល់​របស់​ពួកគេ​អំពី​ពិភពលោក​”​។ ​​សម្រាប់​ព័ត៌មាន​បន្ថែមសូម​ទំនាក់ទំនង​លោកស្រី ពួន ប៉ុក នៅ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​​ប្រទេសកម្ពុជាតាមរយៈ​លេខ​ទូរស័ព្ទ ០៩០ ៣៣៥ ៨៨៨ ( pok.poun@eeas.europa.eu)៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=ZWJjMDk5ZTI3MWIwYWI2M2FlMzgyNTM4YWE2NDcw

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: