ផ្សារធំថ្មី ដ៏មានវ័យចំណាស់

អត្ថបទដកស្រង់ចេញពីគេហទំព័រ ភ្នំពេញប៉ុស្តិ៍

មុខ​មាត់​ថ្មី​របស់​ផ្សារ​ធំ​ថ្មី​នឹង​ទាក់​ទាញ​​អតិថិជន និង​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន

ដោយ​ ស៊ឺន សាយ Thursday, 26 May 2011

ភ្នំពេញៈ តូប​ប្រមាណ​ជាង​៣​ពាន់​​តូប​នៅ​ផ្សារ​ធំ​ថ្មី ត្រូវ​បាន​បើក​សម្ពោធ​ទទួល​អតិថិជន និង​ភ្ញៀវ​ទេសចរ កាល​ពី​ម្សិល​មិញ ដោយ​អាជីវ​ករ​នៅ​ក្នុង​ផ្សារ​នេះសង្ឃឹម​ថា​ពួក​គេ​នឹង​ទទួល​បាន​ចំណូល​ កាន់​តែ​ច្រើន និង​មាន​អារម្មណ៍​​ផាសុក​ភាព​ចំពោះ​ទី​កន្លែង​ថ្មី។

ការ​ងារ​សាង​សង់​ជួស​ជុល​ផ្សារ​ធំ​ថ្មី​ឡើង​វិញ​បាន​ទទួល​ជំនួយ​ពី​សាលា​រាជ​ធានី​ភ្នំពេញ​និង​ទី​ភ្នាក់​ងារ​​អភិវឌ្ឍន៍​បារាំង (AFD)។

AFD បាន​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​​៦​លាន​ដុល្លារ​ដល់​គម្រោង​នេះ​។ ក្រុម​ហ៊ុន​ស្ថាបត្យ​កម្ម Arte Charpentier និង Villaparc បាន​អនុវត្ត​ការ​ងារ​នេះ ក្រោម​​ការ​ត្រួត​ពិនិត្យ​ពី​ការិយាល័យ​វិស្មកម្ម​Kosan Engineering​។

លោក កែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ផ្សារ​ថ្មី​នឹង​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​កម្ពុជា​នា​ពេល​អនាគត​។

លោក​បាន​ថ្លែង​​នៅ​ក្នុង​ពិធី​​បើក​សម្ពោធ​ផ្សារ​ធំ​ថ្មី​កាល​ពី​ម្សិល​ មិញ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​ផ្សារ​ថ្មី​នេះ នឹង​ជួយ​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ​នា​ពេល​ អនាគត និង​ជួយ​លើក​សោ​ភណភាព​ទីក្រុង​បាន​មួយ​កម្រិត​ទៀត​ផង​ដែរ»។

លោក Eric Beungnot ដែល​ជា​តំណាង​ភ្នាក់​ងារ​អភិវឌ្ឍន៍​បារាំង AFD បាន​ឲ្យ​ដឹង​ថា៖ «​យើង​នឹង​រក្សា​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​​តែ​កំពុង​ជួយ​ដល់​គម្រោង​ផ្សេង​ទៀត​នៅ​កម្ពុជា»។

លោក សុខ គឹម​ហេង ប្រធាន​ផ្សារ​ធំ​ថ្មី បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា អាជីវករ​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី​ នឹង​ទទួល​បាន​អតិថិជន​កាន់​តែ​ច្រើន ​និង​ប្រាក់​ចំណូល​កើន​ឡើង ពេល​លក់​នៅ​ក្នុង​ទី​កន្លែង​ថ្មី។

លោក​បាន​លើក​ឡើង​ថា៖ «​កន្លែង​​ថ្មី​នឹង​ទាក់​ទាញ​អតិថិជន ឬ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កាន់​ផ្សារ​នេះ ហើយ​ពួក​គេ​នឹង​​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​ពី​អតិថិ​ជន​តាម​រយៈ​កន្លែង ​ថ្មី ហើយ​ស្អាត​»​​។

លោក​បន្ត​ថា៖ «យើង​បាន​ស្នើ​ឲ្យ​​អ្នក​លក់​ទំនិញ​ដែល​មាន​គុណ​​ភាព និង​តម្លៃ​សម​ស្រប។ ទំនិញ​​ទាំង​នោះ​ត្រូវ​តែ​ដាក់​​ភ្ជាប់​តម្លៃ​​លើ​នោះ»​។

លោក​បន្ថែម​ទៀត​​ថា គម្រោង​ជួស​ជុល​ផ្សារ​ធំ​ថ្មី មាន​រយៈ​ពេល ២​ឆ្នាំ ដោយ​មាន​ ៤​ដំណាក់​កាល ហើយ​វា​បាន​ចាប់​ផ្តើម កាល​ពី​ខែ​មករា ឆ្នាំ​២០០៩ និង​បញ្ចប់​នៅ​ចុង​​ឆ្នាំ​២០១០។ នៅ​ក្នុង​ផ្សារ​នេះ មាន​​​តូប​សរុបចំនួន​ ៣ ០៦៨ ​តូប​។

អាជីវករ​នៅ​ក្នុង​ផ្សារ​ថ្មី​ទាំង​អស់​បាន​ស្វាគមន៍​ចំពោះ​ការ​រៀប​ចំ​ ថ្មី​ នេះ ដោយ​ពួក​គាត់​សង្ឃឹម​ថា​នឹង​ទទួល​បាន​ប្រាក់​ចំណូល​កាន់​តែ​ច្រើន។

អាជីវករ ហុង ឈុន​លី ម្ចាស់​ហាង​លក់​គ្រឿង​ប្រាក់ និង​ចម្លាក់ ណាវី នៅ​ប៉ែក​ខាង​កើត​ផ្សារ​ធំ​ថ្មី បាន​ឲ្យ​ដឹង​ថា លោក​ស្រីមាន​ទំនុក​ចិត្ត​ជាមួយ​នឹង​ទី​កន្លែង​ថ្មី ដែល​នឹង​ជួយ​ឲ្យ​លោក​ស្រី មាន​ប្រាក់​ចំណូល​កាន់​តែ​ច្រើន នៅ​ឆ្នាំ​នេះ។

លោក​ស្រី​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់ ជា​មួយ​នឹង​ទី​កន្លែង​ថ្មី ស្អាត និង​មាន​សន្តិសុខ។ ខ្ញុំ​ចង់​ឲ្យ​​​ថ្នាក់​គ្រប់​គ្រង​ផ្សារ​រក្សា​សេវា​កម្ម​ឲ្យ​បាន​​ល្អ​ សម្រាប់​ពួក​យើង និង​អតិថិជន។ ម្យ៉ាង​​វិញ​ទៀត ខ្ញុំ​ចង់​ឲ្យ​ពួក​គេ ពង្រឹង និង​រក្សា​​ភាព​ស្អាតនៅ​ក្នុង​ផ្សារ​នេះ​ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​មក​កាន់​​ តែ​ច្រើន»​។

កញ្ញា ជុន លី​លី​ដា អាជីវករ​លក់​ផ្កា នៅ​ក្នុង​ផ្សារ​ធំ​ថ្មី​ បាន​ឲ្យ​ដឹង​ថា រូប​នាង​ពិត​ជា​​សប្បាយ​រីក​រាយ​ណាស់៖ «ខ្ញុំ​សង្ឃឹម​ថា ប្រាក់​ចំណូល​របស់​ខ្ញុំ នឹង​កើន​ឡើង​ទ្វេ​ដង។ ខ្ញុំ​សង្កេត​ឃើញ​ថា ភ្ញៀវ​តាម​រថយន្ត​​ក្រុង​ពី២០ ទៅ៣០​នាក់ បាន​មក​ទស្សនា​ផ្សារ​នេះ​ជា​រៀង​រាល់​ថ្ងៃ។ ខ្ញុំ​នឹង​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​អតិថិ​ជន»៕CS

More infos : http://www.postkhmer.com/index.php?option=com_content&view=article&id=58675:2011-05-26-08-01-26&catid=2:business-news&Itemid=77

1 Comment

  1. August 1, 2013 at 5:27 am

    Hiya! I simply would like to give a huge thumbs up for the nice information you could
    have here on this post. I shall be coming
    again to your weblog for more soon.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: