មហាកំពែងចិន សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News

មហាកំពែង គឺជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែលមាន​សក្តានុពល​ទាក់ទាញ​ទេសចរណ៍​បំផុត​របស់​ចិន

ដោយ : បញ្ញា (ថ្ងៃទី 5 មេសា 2011)

800px-greatwall_2004_summer_1ចិន: ​ឆ្លងកាត់​តាមរយៈ​ពេលវេលា​ដ៏​យូរលង់ មហាកំពែង​បាន​បន្សល់ទុក​នូវ​រឿងរ៉ាវ និង​ប្រវត្តិ​អតីតកាល​ជាច្រើន ដែលមាន​រយៈពេល​ច្រើនជាង​ពីរពាន់​ឆ្នាំ​ទៅហើយ​។
​នៅ​ឆ្នាំ​២២០ មុន​គ​.​ស ក្រោម​ការដឹកនាំ​របស់​ស្តេច គីន ស៊ី ហួង (Qin Shi Huang) ផ្នែក​ទាំងឡាយ​នៃ​កំពែង​ដើម​ត្រូវបាន​ផ្គុំ​បញ្ចូល​គ្នា ដើម្បី​បង្កើត​ប្រព័ន្ធ​ការពារ​រួមគ្នា​មួយ​ប្រឆាំងនឹង​ការ​រាតត្បាត​ពី​ភាគ ​ខាងជើង​។ នៅពេលដែល

​មហាកំពែង​បាន​ក្លាយជា​រចនាសម្ព័ន្ធ​យោធា​ដ៏​ ធំជាងគេ​របស់​ពិភពលោក ការសាងសង់​បាន​បន្ត​រហូតមកដល់​សន្តតិវង្ស​មីង Ming dynasty (១៣៦៨-១៦៤៤)​។ សារសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ និង​យុត្តិសាស្ត្រ​នៃ​មហាកំពែង ត្រូវបាន​ផ្គូរ​ផ្គង​ត្រឹមតែ ដោយ​ភាព​សំខាន់​ខាង​ស្ថាបត្យកម្ម​របស់​វា​ប៉ុណ្ណោះ​។​

​    ​មហាកំពែង​ដែល​ប្រជាជន​ចិន​ស្គាល់​ថា កំពែង​វែង​ប្រវែង​ដប់​ពាន់​លី Long Wall of Ten Thousand Li រចនាសម្ព័ន្ធ​ការពារ សម្បើម​អស្ចារ្យ​ដែល​ត្រូវបាន​ស្ថាបនា​ដើម្បី​ទប់​ទល់នឹង​ការវាយលុក​ប្រទេស​ ចិន​ពី​សំណាក់អនារ្យជន ត្រូវបាន​ហៅ​ដោយ​ជនជាតិ​អឺរ៉ុប​ថា មហាកំពែង ឬ​កំពែង​ប្រទេស​ចិន​។ គោលការណ៍​នៃ​ការសាងសង់​កំពែង​ដ៏​វិសេស​អស្ចារ្យ​ទាំងនេះ កើតមាន​តាំងពីរ​សម័យកាល​ជុន​ឃ្យូ Chunqiu period (៧២២-៤៨១ មុន​គ​.​ស​) និង​សម័យកាល​រដ្ឋ​ចម្បាំង the Warring States period (៤៥៣-២២១ មុន​គ​.​ស​) មកម្ល៉េះ​។

800px-great_wall_of_china-mutianyu_4សំណង់​កំពែង​ពិតប្រាកដ​អាច​នឹង​ត្រូវបាន​ពន្យល់​ ដោយ​ជម្លោះ​សក្តិភូមិ ដូចជា​កំពែង​ដែល​បាន​សាងសង់ឡើង​ដោយ​អាណាចក្រ វ៉េ (Wei) ដើម្បី​ការពារ​អាណាចក្រ​របស់​ពួកគេ ប្រឆាំងនឹង​អាណាចក្រ​គីន (Qin) ក្នុង​ឆ្នាំ ៤០៨ មុន​គ​.​ស ។ ស្លាកស្នាម​បន្សល់ទុក​របស់​វា ដែល​បាន​រក្សាទុក​នៅក្នុង​មជ្ឈមណ្ឌល​នៃ​ប្រទេស​ចិន បានកើត​មាន​មុន​កំពែង​ដែល​ត្រូវបាន​សាងសង់ឡើង​ដោយ​អាណាចក្រ Qin អាណាចក្រ​ហ្សៅ Zhoa និង​អាណាចក្រ​យ៉ាន Yan អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​ប្រឆាំងនឹង​អនារ្យជន​ភាគ​ខាងជើង នៅ​រវាង​ឆ្នាំ ៣០០ មុន គ​.​ស​។ ចូល​មកដល់​ដើមឆ្នាំ ២២០ មុន​គ​.​ស ស្តេច គីន ស៊ី ហួង Qin Shi Huang ដែលជា​អង្គ​ក្សត្រ​បង្កើត​ចក្រភព​ដប់​ពាន់ ជំនាន់ the Empier of the Ten Thousand Generations បានធ្វើ​ព្រះរាជកិច្ច​ជួសជុល និង​ត​ភ្ជាប់​ផ្នែក​ដាច់ពីគ្នា​នៃ​មហាកំពែង ដែល​បាន​សាងសង់ឡើង​នៅ​សតវត្សរ៍​ទី ៣ មុន​គ​.​ស ឬ​ប្រហែលជា​អាច​នៅមុននេះ​ឡើងវិញ និង​ដែល​បាន​លាតសន្ធឹង​ពី​តំបន់​អរ​ដូ​ស Ordos ទៅ​តំបន់​ម៉ាន់​ជូ​រៀ Manchuria ។​

800px-greatwall_2004_summer_1ព្រះរាជា​បាន​ពន្លូត​កំពែង​ទៅ​ភាគ​ខាងលិច ដែលជា​ប្រព័ន្ធ​ការពារ​រួមផ្សំ​ដំបូង​គេ នៃ​អ្វី​ដែលជា​ស្លាកស្នាម​បន្សល់ទុក​ដ៏​សំខាន់ នៅ​បន្ត​គង់រ​ង្ស​ក្នុង​ជ្រលង​ហួង​ហ៊ី the valley of Huanghe រាល់​ទិសដៅ​ទៅកាន់​ទីក្រុង​ឡានហ្សូ Lanzhou ក្នុង​រយៈពេល​យ៉ាងខ្លី មុន​សម័យ​គ្រងរាជ្យ​របស់​សន្តតិវង្ស​ហាន Han dynasty (២០៦ មុន​គ​.​ស​)​។ នៅ​អំឡុង​រជ្ជកាល​នៃ​សន្តតិវង្ស​នេះ មហាកំពែង​ត្រូវបាន ពន្លូត​ប្រវែង​កាន់តែ​វែង​ថែមទៀត ហើយ​ស្ថិតនៅក្រោមការគ្រប់គ្រង​របស់​រាជា​ធិ​រាជ​វូ​ឌី Wudi (១៤០-៨៧ មុន​គ​.​ស​) មហាកំពែង​មាន ប្រវែង​ប្រមាណ​ជា ៦០០០ គ​.​ម  ស្ថិតនៅ​ចន្លោះ​ទីក្រុង​ឌុន​ហួង Dunhuang នៅ​ទិស​ខាងលិច និង​ឈូង​សមុទ្រ​បូ​ហៃ Bohai Sea នៅ​ទិសខាងកើត​។

គ្រោះថ្នាក់​ពី​ ការវាយលុក​តាម​បណ្តោយ​ខ្សែ​ព្រំដែន​ភាគ​ខាងជើង​ប្រទេស​ចិន​ពី​សំណាក់​ជនជាតិ ​ដែល​បាន​ចងក្រង​ជា សហព័ន្ធ មាន​ម៉ុង​ហ្គោល Mongols តឺ​ក Turks និង​តុ​ន​ហ្គូ​ស Tunguz នៃ​ចក្រភព​សៀន​ង៉ូ the Empier of the Xiongnu ដែលជា ចក្រភព​ដំបូង​នៃ​ដែនដី​តំបន់​វាលស្មៅ បាន​បង្កើត​នូវ​គោលនយោបាយ​ដែល​កាន់តែ​ចាំបាច់​មួយ ជាង​ពេលណា​ទាំងអស់​។ ក្រោយពី​ការ ធ្លាក់ចុះ​នៃ​សន្តតិវង្ស​ហាន Han dynasty (​គ​.​ស ២២០) មហាកំពែង​បានឈានចូល​មកដល់​តំណាក់កាល​បន្តបន្ទាប់​នា​មជ្ឈិមសម័យ​របស់​វា ។ ការសាងសង់​និង​កិច្ចការ​ថែទាំ​ត្រូវបាន​បញ្ឈប់ ហើយ​ប្រទេស​ចិន​នៅពេលនោះ​មានការ​ពេញចិត្ត​ចំពោះ​អានុភាព​ផ្នែក​យោធា ដ៏​អស្ចារ្យ ដែលជា​តម្រូវ​ការចាំបាច់សម្រាប់​នយោបាយ​ការពារ​បែបនេះ​មួយ ដែល​មិន​ត្រូវបាន​គេ​ដឹង​តទៅទៀត​។
​ 6ក្រោយពី​សម័យ​សង្គ្រាមរ​យៈ​ពេល​យូរ ដែល​បានបញ្ចប់​ដោយ​ការបណ្តេញចេញ​ជនជាតិ​ម៉ុង​ហ្គោល Mongols រាជា​ធិ​រាជ​មីង Ming Emperors (១៣៦៨-១៦៤៤) បានធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ​ប្រពៃណី​ដែលបានចាប់ផ្តើម​ឡើង​ដោយ​ស្តេច​គីន ហ៊ី ហួង Qin Shi Huang ។ នៅត្រង់ចំណុច​យុត្តិសាស្ត្រ ប៉ម​ការពារ​ទាំងឡាយ​ត្រូវបាន​សាងសង់ឡើង​ដើម្បី​ការពារ​ទីក្រុង ផ្លូវ​កាត់​តាម​ភ្នំ ឬ​តំបន់​ទឹក គោក​។ ច្រក​ដែល​រត់​កាត់​តាម​បណ្តោយ​ផ្នែកខាងលើ​កំពែង បាន​បង្កើត​លទ្ធភាព​ឲ្យ​កំពែង​អាច​ចល័ត​កងទ័ព​បាន​យ៉ាង​លឿន និង​សម្រាប់ ឲ្យ​អ្នក​នាំសារ​របស់​រាជា​ធិ​រាជ​ធ្វើដំណើរ​ឆ្លងកាត់​។ បូជនីយដ្ឋាន​ជា​និមិត្តរូប​ពីរ នៅតែ​បន្ត​បោះ​ជំហរ​យ៉ាង​មោទនភាព នៅ​ផ្នែក​ខាងចុង ទាំងពីរ​នៃ​កំពែង ដែល​ច្រកចូល​សាន​ហៃ​ហ្គា​ន Shanhaiguan pass ស្ថិតនៅ​ផ្នែក​ខាងចុង​កំពែង​ភាគ​ខាងកើត និង​ច្រកចូល​ជេ​យូ​ហ្គា​ន Jiayuguan pass ជា​ផ្នែក​នៃ​ប៉ម​ការពារ​ដែល​ត្រូវបាន​ជួសជុល​ទាំងស្រុង​ក្រោយ​ឆ្នាំ​១៩៤៩ ស្ថិតនៅ​ផ្នែក​ខាងចុង​កំពែង​ភាគ​ពាយ័ព្យ​។​

800px-chemin_de_ronde_muraille_long​ អចលនទ្រព្យ​ផ្នែក​វប្បធម៌​ដែលមាន​ទម្រង់​ខ្វាត់ខ្វែង​និង​អាយុកាល​យូរលង់​ នេះ គឺជា​គំរូ​ដ៏​ប្រសើរ​បំផុត​និង​មានតែ​មួយ នៃ​ក្រុម​ស្ថាបត្យកម្ម​ផ្នែក​យោធា​ដែល​បាន​បម្រើ​ឲ្យ​គោលបំណង​យុត្តិសាស្ត្រ ​តែមួយ សម្រាប់​រយៈពេល ២០០០ ឆ្នាំ ប៉ុន្តែ​ប្រវត្តិ​នៃ​សាងសង់​របស់​វា​បាន​លាតត្រដាង​កាត់​តែ​ច្បាស់​នូវ​ភាព​ រីកចម្រើន​លូតលាស់​ជា​បន្តបន្ទាប់​ខាង​បច្ចេកទេស​ការពារ និង​ការសម្របសម្រួល​ដើម្បី​ធ្វើការ​កែប្រែ​បរិបទ​នយោបាយ​។ ថ្វីបើ​គោលដៅ​នៃ​មហាកំពែង គឺ​ដើម្បី​ការពារ​ប្រទេស​ចិន​ពី​ការរំលោភ​ឈ្លានពាន​របស់​សត្រូវ​ខាងក្រៅ ប៉ុន្តែ​ក៏​ដើម្បី​ថែរក្សា​ការពារ​វប្បធម៌​របស់​ប្រទេស​ចិន ពី​ទំនៀមទម្លាប់​ប្រពៃណី​នៃ​អនារ្យ​ជនបរទេស​ផងដែរ​។ ដោយសារតែ​សំណង់​នៃ មហាកំពែង​នាំ​ឲ្យ​មានការ​ពាក់ព័ន្ធ​ចំពោះ​ភាព​ទទួលរង​នូវ​ការឈឺចាប់​ដោយ​ ប្រយោល ដូច្នេះ វា​គឺជា​កំណត់សម្គាល់​មួយ​ក្នុងចំណោម​កំណត់សម្គាល់​សំខាន់ៗ​ទាំងឡាយ នៅក្នុង​អក្សរសាស្ត្រ​របស់​ចិន​។​

800px-20090529_great_wall_8185​មហាកំពែង​របស់​រាជ​វង្ស​មីង Ming គឺជា​ស្នាដៃឯក​ខាង​សិល្បៈ​មួយ ដែល​មិន​ត្រឹមតែ​ដោយ​វា​មាន​ចរិត​មហិច្ឆតា​ខ្ពស់​នៅក្នុង​កិច្ចការ​ប៉ុណ្ណោះ ​ទេ ប៉ុន្តែ​ក៏ដោយ​សារ​សំណង់​ដ៏​ល្អឥតខ្ចោះ​របស់​វា​ផងដែរ​។ មហាកំពែងត្រូវបាន​គេ​ចាត់ទុកថា ជា​គំរូ​ស្ថាបត្យកម្ម​ដ៏​ល្អឥតខ្ចោះ​មួយ​ដែល​បានធ្វើ​បូ​រណកម្ម​ទៅក្នុង​ ផ្ទាំង​ទេសភាព នៅលើ​ផ្ទាំង​ទ្វីប​ដែលមាន​ទំហំ​ធំ​ល្វឹងល្វើយ​។ នៅក្នុង​សម័យកាល​ជុន​ឃ្យូ Chunqiu period ប្រជាជន​ចិន​បាន​ជម្រុញ​ឲ្យ​មានការ​គោរព​នូវ​គំរូ​នៃ​សាងសង់ និង​ការរៀបចំ​ចន្លោះ​ទំនេរ​នៃ​មហាកំពែង នៅក្នុង​ការបង្កើត​កិច្ចការពារ​តាម​បណ្តោយ​ព្រំដែន​ភាគ​ខាងជើង​។​

800px-20090529_great_wall_8125បច្ចុប្បន្ននេះ មហាកំពែង​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​ដែល​ទទួលបាន​នូវ​ កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​គ្រប់ទិសទី មិនតែប៉ុណ្ណោះ មហាកំពែង​គឺជា​ទីកន្លែង​ស្រស់ស្អាត​មួយ​ដែលមាន​សក្តានុពល​ទាក់ទាញ​ទេសចរណ៍​ បំផុត នៅក្នុង​ទឹកដី​នៃ ប្រទេស​ចិន ដែលជា​ប្រទេសមួយ​ស្ថិតក្នុង​ចំណោម​ប្រទេស​មាន​ចំណាត់ថ្នាក់​ទាក់ទាញ​ ភ្ញៀវទេសចរ​បរទេស​ច្រើនជាងគេ​បំផុត​របស់​ពិភពលោក​៕

 

More infos: http://www.cen.com.kh/localnews/show_detail/23?token=YmRjOTUyZGZkOTFkYzBhNjY0ODAxNjIyMzc4N2I4

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: