Aeroflot រុស្ស៊ី​ក៏​គ្រោង​ហោះ​ត្រង់​មក​កាន់​ប្រទេស​កម្ពុជា

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News

ក្រុមហ៊ុន​អាកាសចរណ៍ Aeroflot រុស្ស៊ី​ក៏​គ្រោង​ហោះ​ត្រង់​មក​កាន់​ប្រទេស​កម្ពុជា​ដែរ​

ដោយ : សម្បត្តិ (ថ្ងៃទី 31 មីនា 2011)

ភ្នំពេញ​: ​ស្របពេល​ដែល​យន្តហោះ អ៊ែ​ហ្វ្រង់​របស់​បារាំង​បាន​ចុះចត​នៅ​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី​៣១​មីនា​នេះ ក្រុមហ៊ុន​អាកាសចរណ៍​រុស្សី​ដែល​មានឈ្មោះ​ថា​ក្រុមហ៊ុន​អាកាស​ចរណ៍​អ៊ែ​រ៉ូ​ ហ្លូត (Aeroflot)  ក៏​គ្រោង​នឹង​ហោះហើរ​ត្រង់​ពី​ទីក្រុង​មូ​ស្គូ​ប្រទេស​រុស្ស៊ី​មក​កាន់​ ទីក្រុង​ភ្នំពេញ​ដែរ ។​

​លោក ទិ​ត្យ ចន្ថា អគ្គនាយក​ទេសចរណ៍​នៃ​ក្រសួង​ទេសចរណ៍ បាន​ប្រាប់​ឱ្យដឹងថា ផែន​ការហោះហើរ​ត្រង់​ពី​ទីក្រុង​ម៉ូស្គូ​មក​កាន់​ទីក្រុង​ភ្នំពេញ​ត្រូវបាន​ លើក ឡើង​នៅក្នុង​កិច្ច​ពិភាក្សា​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង មន្ត្រី​រុស្ស៊ី​នៅក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​នៅក្នុង​ប្រទេស​នេះ​ កាលពីដើម​ខែ​នេះ​។​

​លោក​បាន​បញ្ជាក់ថា ខាង​ក្រុមហ៊ុន​អាកាស​ចរណ៍​នេះ​បាន​ដាក់ពាក្យ​មកកាន់​រដ្ឋលេខា​ធិការដ្ឋាន អាកាស​ចរណ៍​ស៊ីវិល​រួចហើយ​។ គេ​រំពឹងថា​ការហោះហើរ​ពិតប្រាកដ​អាច​កើតមាន​នៅក្នុង​ឆ្នាំ ២០១១​នេះ​តែម្តង​។ មន្ត្រី​នៅ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​មិន​អាច​ទំនាក់ទំនង បាន​នៅ​ថ្ងៃ​ដដែល​នេះ​។
​    ​
​តាម​ការ​មានប្រសាសន៍​របស់​លោក ទិ​ត្យ ចន្ថា រុស្ស៊ី ​គឺជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​សំរាប់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ហើយ​នៅក្នុង​មួយឆ្នាំ ២០១១ នេះ ភ្ញៀវ​ទេសចរណ៍​រុស្ស៊ី​ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង ប្រមាណ​ជា ១០​ម៉ឺន​នាក់។ លោក​បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ ២០១០ កន្លងទៅ​នេះ​ភ្ញៀវ​ទេសចរ​រុស្ស៊ី​មក​កម្ពុជា​មាន​ចំនួន ប្រមាណ​ជា ៤​ម៉ឺន​នាក់ ប៉ុន្តែ​នៅក្នុង​រយៈពេល ២ ខែ ដើមឆ្នាំ ២០១១ នេះ​សន្ទុះ​នៃ​កំណើន គឺមាន រហូតដល់ ទៅ ១០២ ភាគរយ​។ ដូច្នេះ​បើ​កំណើន​វា​នៅ​ថេរ​បែប​នេះ​យើង​រំពឹងថា កម្ពុជា​អាច​ទទួល​ភ្ញៀវ​ទេសចរ​រុស្ស៊ី​យ៉ាងហោចណាស់​ក៏ ១០​ម៉ឺន នាក់​ដែរ​។
​    ​
​ សូមបញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី​អ៊ែរូ​ហ្លូត​នេះ​ធ្លាប់​ហោះហើរ​មកកាន់​ប្រទេស​ កម្ពុជា​កាលពី​អំឡុង​ពី​ឆ្នាំ ១៩៨០ ដល់ ឆ្នាំ ១៩៩០ ដោយ​ហោះហើរ​នៅ​ក្នុង​មួយ​សប្តាហ៍​២​ជើង​។ បន្ទាប់មក​ក៏​បាន​ផ្អាក​ទៅវិញ​៕

More infos: http://www.cen.com.kh/localnews/show_detail/20?token=NTU4ODk3MzYzOTg3MDU0ZDA1ZmZjZjgzMjYwODlk

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: