​គម្រោង​ខ្សែ​រថភ្លើង​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News

កម្ពុជា​-​បារាំង​ចុះ​កិច្ច​ព្រមព្រៀង​លើ​គម្រោង​ខ្សែ​រថភ្លើង​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​

ដោយ : សម្បត្តិ (ថ្ងៃទី 2 មេសា 2011)

Pic-03

ភ្នំពេញ: ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កម្ពុជា បាន​ចុះហត្ថលេខា​ជាមួយ​សម​ភាគី​បារាំង​លើ​គម្រោង​ខ្សែ អយ​រថភ្លើង​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​។ ពិធី​ចុះហត្ថលេខា​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១​មេសា​រវាង​លោក​ រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ជាមួយ​លោក ជី​អេ​រី ម៉ា​រី​យ៉ានី (Thierry MARIANI) រដ្ឋលេខាធិការ​ទទួល​បន្ទុក​ដឹកជញ្ជូន​បារាំង និង​លោក កែប ជុតិមា​អភិបាល​រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ក្រសួង​សាធារណការ​ បានបញ្ជាក់​ថា រាជធានី ភ្នំពេញ​ជា​ទីក្រុង​មួយ​ពោរពេញ​ទៅ​ដោយ​ការកើនឡើង​នៃ​ប្រជាជន​យ៉ាងច្រើន​ នាំអោយ​មាន​ការ រំខាន​ដល់​សេចក្តី​ត្រូវការ​ធ្វើ​ដំណើរ​នៅក្នុង​ទីក្រុង ដែល​មាន​ការកើនឡើង​នូវ​កំណើន​ចរាចរណ៍​ផ្លូវគោក​នាំឩ្យ​មាន​ការយឺតយ៉ាវ​ដល់​ ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ក្នុង​រាជធានី​។ ដូចនេះ​ការដាក់ឩ្យ​មាន​ខ្សែ​ដឹកជញ្ជូន​លើកទី​១ ដោយ​មាន​សមត្ថភាព​ល្អ​ប្រសើរ ដែល​បង្កើត បាន​ជា​ឆ្អឹងខ្នង​នៃ​បណ្តាញ​ដឹកជញ្ជូន​រួម​មួយ​ប្រកប​ដោយ​រចនាសម្ព័ន្ធ​គឺជា ​ការ​ឆ្លើយតប​តែមួយគត់​ដ៏​យូរអង្វែង​នៃ​ការធើ្វដំណើរ របស់​ប្រជាពលរដ្ឋ​កម្ពុជា ។​

​ក្នុងឱកាស​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ ត្រាំ អ៊ីវតឹក បាន​រំលឹក​ជូន​ភ្ញៀវ​ថា​បារាំង ដែល​ធ្លាប់​ជួយ​ក្រសួង សាធារណការ​និង​ដឹកជញ្ជូន​កន្លងមក ក្នុង​ការរៀបចំ​មន្ទីរ​ពិសោធន៍​សំណង់​សាធារណការ បណ្ណាល័យ និង​សាលា​បច្ចេកទេស​បណ្តុះបណ្តាល​វិស័យ​ផ្លូវដែក​។​ល​។ និង​រួមចំណែក​វិស័យ​ផ្សេងៗ ទៀត​ជាច្រើន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា វិស័យ​សុខាភិបាល អប់រំ ជាដើម ។​

​លោក ស្លូត សំបូរ អនុរដ្ឋលេខាធិការ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង បាន ប្រាប់​អ្នកកាសែត ថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​គម្រោង​សិក្សា​ខ្សែរ​ទេះ​ ភ្លើងអគ្គិសនី (Tramway) នៅ រាជធានី​ភ្នំពេញ​ជា​សក្ខីភាព​បញ្ជាក់​ឱ្យឃើញ​នូវ​គោលបំណង​រួម​គ្នា​របស់​យើង ​ក្នុង​ការផ្តួចផ្តើម និង ពង្រឹង​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​បង្កើន​កិច្ចសហប្រតិបត្តិការ​នៃ​ ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​រវាង​ប្រទេស​យើង​ទាំង​ពីរ​៕

More infos: http://www.cen.com.kh/localnews/show_detail/21?token=Y2QyNGRhY2ExNjdmNGM4MGM2NjUyNzZkZTU5ZDFi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: