យន្តហោះ Air France ចុះចត​នៅ​ភ្នំពេញ​

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News

យន្តហោះ Air France ចុះចត​នៅ​ភ្នំពេញ​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១​មីនា​នេះ​

ដោយ : បញ្ញវន្ត (ថ្ងៃទី 31 មីនា 2011)

Airfrance2ភ្នំពេញ: យន្តហោះ  Air France ធុន AF 270 របស់​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង  Air France កំពុងតែ​​ធ្វើដំណើរ​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ឆ្ពោះ​មក​កាន់​ព្រលាន​ យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ យន្តហោះ​​ដែល​មាន​ផ្ទុក​អ្នកដំណើរ​និង​គណៈប្រតិភូ​បារាំង​ដឹកនាំ​ដោយ​ រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​បារាំង នឹង​មក​​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​វេលា​ម៉ោង​២​និង​៣០​ នាទី​រសៀល​ថ្ងៃ​ទី​៣១​មីនា​នេះ​បន្ទាប់​ពី​ឈប់​សំចត​រយៈពេល​ខ្លី​នៅ​ប្រទេស​ ថៃ​។​

​ការមកដល់​នៃ​យន្តហោះ  Air France ថ្ងៃនេះ​ក៏​ជាការ​ចាប់ផ្តើម​ពិធី​សម្ពោធ​ការតភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​រវាង ​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង  Air France ជាមួយ​ប្រទេស​កម្ពុជា​បន្ទាប់ពី​បានកា​ត់ផ្តាច់​តាំងពី​ខែ​មេសា​ឆ្នាំ​១៩៧៥​ មក​។​ ​ពិធី​សម្ពោធ​នឹង​ត្រូវ​បើក​ធ្វើ​ក្រោម​អធិបតីភាព​របស់​លោក​ ឧបនាយករដ្ឋមន្ត្រី​សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ភាគី​បារាំង​មាន​លោក ធៀរី ម៉ារីយ៉ានី (Thierry MARIANI)  រដ្ឋលេខាធិការទទួលបន្ទុកដឹកជញ្ជូន ដែល​កំពុង​ធ្វើដំណើរ​តាម​យន្តហោះ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ ហ្វ្រង់​នៅ​កម្ពុជា​បាន​អះអាង​ថា​ជើងយន្ដហោះ​ពី អ៊ឺរ៉ុប​ដំបូង​គេ​ដែល​ហោះ​ចេញពី​ទីក្រុង​ប៉ារីស​ដោយ​ឆ្លងកាត់​ទីក្រុង​បាងកក ​នឹង​មកដល់​ប្រទេស​កម្ពុជា​ដោយ​នាំ​មក​ជាមួយ​នូវ​ភ្ញៀវ​ប្រមាណ​១០០​នាក់​។ ក្រុមហ៊ុន​អាកាស​ចរណ៍​អ៊ែ​ហ្វ្រង់​នឹង​ប្រើប្រាស់​ប្រភេទ​យន្ដហោះ អ៊ែរ​ប៊ឺ​ស A340 ដែល​អាច​ដឹក​អ្នក​ដំណើរ​បាន​ប្រមាណ​ជា ១០០ នាក់​។​

ក្រុមហ៊ុន Air France គ្រោង​ប្រើ​យន្តហោះ អ៊ែរ​ប៊ឺ​ស A340 ក្នុង​ដំណាក់កាល​ដំបូង​ប្រភេទ​យន្ដហោះ​អ៊ែរ​ប៊ឺ​ស​នេះ​រហូតដល់​ខែ​ឧសភា ហើយ​នឹង​បន្ថែម​យន្ដហោះ​ប្រភេទ​បូ​អ៊ីង ៧៧៧ ដែល​មាន​កៅអី​ចំនួន ៣០៩ ដើម្បី​បំរើ​ការហោះហើរ​ម្ដងម្កាល​ទៀត​។

​អ្នកដំណើរ​ជនជាតិ​បារាំង​ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា នឹង​ធ្វើដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ដោយ ប្រើប្រាស់​អាកាសយានដ្ឋាន​អន្ដរជាតិ​នៅ​កម្ពុជា តាមរយៈ​ការហោះហើរ​របស់ ក្រុមហ៊ុន​អាកាសចរណ៍ នេះ​ចំនួន ៧០.០០០ នាក់​។ ជនជាតិ​ខ្មែរ​ដែល​រស់​នៅ​ក្រៅប្រទេស​ក៏​អាច​ធ្វើ​ដំណើ​ត​ត្រង់​មក​កាន់​ កម្ពុជា​បានដែរ​ចាប់ពីពេលនេះ​តទៅ​។​

គួររំលឹកថា អ៊ែ​ហ្វ្រង់​គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​អ៊ឺរ៉ុប​ទី​មួយ​ដែល​ហោះហើរ​ ដោយផ្ទាល់​មក​កាន់​កម្ពុជា​តាំងពី​ទសវត្សរ៍​៥០​មកម្ល៉េះ ប៉ុន្តែ ការហោះហើរ​ត្រូវបាន​កាត់ផ្តាច់​ទៅវិញ​កាលពី​ឆ្នាំ​១៩៧៥៕

More infos: http://www.cen.com.kh/localnews/show_detail/20?token=OGZiMWExNTY0YzNjZjUyZDg2NzI2OTE4YTRkNWJj

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: