ឧទ្យាន​សួនសត្វ​លីន​កូ​ល នៅទីក្រុងស៊ីកាហ្គូ ប្រទេសអាមេរិក

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News

ឧទ្យាន​សួនសត្វ​លីន​កូ​ល បើក​បម្រើភ្ញៀវ​ទេសចរ​ណ៍​ជា​រៀងរាល់ថ្ងៃ​

ដោយ : បញ្ញា (ថ្ងៃទី 26 មីនា 2011)

627_img_1617bអាមេរិក : ឧទ្យាន​សួនសត្វ​លីន​កូ​ល មាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង​ឈី​កា​ហ្គោ គឺជា​ឧទ្យាន​មួយ​ក្នុងចំណោម ឧទ្យាន​សួនសត្វ​ចំណាស់​ជាងគេ​បំផុត នៅក្នុង​ប្រទេស​អា​មេ​រិច (​ដែល​បាន​ស្ថាបនា​ឡើង​ក្នុង​ឆ្នាំ​១៨៦៨) ប៉ុន្តែ ក៏​ជា​ឧទ្យាន​មួយ​ក្នុងចំណោម​ឧទ្យាន​ដែល​ទំនើប​ជាងគេ​បំផុត​ផងដែរ​។

មិន ​ត្រឹម​ជាទី​កន្លែង​ទាក់ទាញ​វិស័យ ទេសចរណ៍​បំផុត​មួយ​របស់​ទីក្រុង​ឈី​កា​ហ្គោ​ប៉ុណ្ណោះ​ទេ ឧទ្យាន​សួនសត្វ​លីន​កូ​ល​នេះ ក៏បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ច្រើនជាង​បី​លាន​នាក់​រៀងរាល់ឆ្នាំ​ផងដែរ ដែល​ផ្តល់​ឲ្យ​ភ្ញៀវ​នូវ​ការរីករាយ និង​ការកម្សាន្ត​។ ឧទ្យាន​នេះ​ក៏មាន​ភាពល្បីល្បាញ​ផងដែរ​ចំពោះ​រចនាសម្ព័ន្ធ​ផ្នែក​ ប្រវត្តិសាស្ត្រ​របស់​វា ហើយ​បានទទួល​ជោគជ័យ​ក្នុងការ​ផ្សារភ្ជាប់​ប្រភេទ​សត្វ​ស្អាតៗ​បំផុត ទៅនឹង​សេវា​បម្រើភ្ញៀវ​ទេសចរណ៍​។​    ​

012779633_169686604ខណៈដែល​ឧទ្យាន​លីន​កូ​ល បន្ត​វិវឌ្ឍន៍​ទៅជា​សួនសត្វ​មួយ​ក្នុងចំណោម​សួនសត្វ​ដែល​ស្រស់ស្អាត ជាងគេ​បំផុត​ទូទាំង​ពិភពលោក ធាតុ​មួយ​ដែល​នឹងមិន​ផ្លាស់ប្តូរ គឺ​នយោបាយ​បើកចំហរ​របស់​វា ៖ ឧទ្យាន​សួន សត្វ​លីន​កូ​ល តំណាង​ឲ្យ​ទីកន្លែង​មួយ​នៃ​ទីកន្លែង​វប្បធម៌​សេរី​ដ៏​ធំ​ចុងក្រោយ​គេ នៅក្នុង​សហរដ្ឋ​អា​មេ​រិច និង ជា​ឧទ្យាន​តែមួយគត់​ដែល​ត្រូវ​បន្សល់ទុក​ក្នុង​ទីក្រុង​ឈី​កា​ហ្គោ​។

​ ឧទ្យាន​សួនសត្វ​លីន​កូ​ល គឺជា​ពិភព​ជីវិត​សត្វព្រៃ នៅក្រោម​ម្លប់​នៃ​អគារ​កប់​ពពក​របស់​ទីក្រុង​ទំនើប ឈី​កា​ហ្គោ ហើយ​ឧទ្យាន​នេះ​បើកទទួល​ភ្ញៀវទេសចរ​ណ៍ ៣៦៥​ថ្ងៃ ក្នុង​មួយឆ្នាំ​៕

2618269652_285c62f09a_oLincoln_park_zoo_109Prairie-dogsRare-primate-born-at-chicagos-lincoln-park-zoo

More infos: http://www.cen.com.kh/localnews/show_detail/23?token=OWZjOTFjMTlkNWE2YmM4NjUwNDdjNGU3NDVlNGRi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: