កម្ពុជា​ជំរុញ​ការបង្កើត​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​

អត្ថបទដកស្រង់ចេញពី​គេហទំព័រ Cambodian Express News (CEN)

នាយករដ្ឋមន្ត្រី​កម្ពុជា​ជំរុញ​ការបង្កើត​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​

ដោយ : សារៈ (ថ្ងៃទី 24 មីនា 2011)

KDNK members in Phnom Penh, Cambodiaភ្នំពេញ: សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ជំរុញ​ឲ្យមាន​ការបង្កើ​ត ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ឲ្យបាន​ឆាប់​ក្នុង​អ្វី​ដែល​លោក​ពន្យល់​ថា​ ដើម្បី​អភិរក្ស​និង​អភិវឌ្ឍន៍​ភាសា​ខ្មែរ​។​ ​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃ ​ទី​២៤​ខែ​មីនា​ឆ្នាំ​២០១១​នេះ​សម្តេច​តេជោ​បាន​ថ្លែង​ទៅ​កាន់ មន្ត្រី​អប់រំ​ជា​ច្រើន​រយ​នាក់​ថា​ដើម្បី​ការ​អភិរក្ស​និង​អភិវឌ្ឍ​ ការប្រើប្រាស់​ភាសា និង​អក្សរ​ខ្មែរ សម្តេច​គាំទ្រ និង ជំរុញ​លើក​ទឹកចិត្ដ​ឱ្យបង្កើត​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ឱ្យបាន​ ឆាប់ ដើម្បី​ឱ្យ​ក្រុមប្រឹក្សា​ជាតិ​នេះ​កំណត់​ឱ្យ មាន​ការឯកភាព​ក្នុង​ការប្រើប្រាស់​ភាសា និង អក្សរ​ខ្មែរ​ក្នុង​គោលដៅ​អភិរក្ស​និង​អភិវឌ្ឍ​ការប្រើប្រាស់​ភាសា និង អក្សរ​ខ្មែរ​ឱ្យ​បាន​ប្រកបដោយ​និរន្ដរភាព​ផង​និង​ប្រកបដោយ ចិរភាព​ផង ។ សម្តេច​បាន​បញ្ជាក់ថា​ការ​ការអភិរក្ស និង​អភិវឌ្ឍន៍​ការប្រើប្រាស់​ភាសា និង អក្សរ​ខ្មែរ​ទាមទារ​ពេលវេលា​យូរអង្វែង និង តម្រូវឱ្យ​មាន​ធនធាន​ដ៏​ច្រើន​ទាំង​ធនធានមនុស្ស​ទាំង​ធនធាន​ហិរញវត្ថុ​។​នៅ​ ក្នុង​ស្មារតី​នេះ​ដើម្បី​ប្រមូលផ្ដុំ​ឥស្សរជន​ជំនាញ​ខាង​អក្សរ​ខ្មែរ​ពី​ គ្រប់​មជ្ឈដ្ឋាន និង បង្កើត​ឱ្យមាន​ស្ថាប័ន​អចិន្ដ្រៃយ៍​មួយ​ដើម្បី​ទទួល​ភារកិច្ច​ដ៍​មាន​ សារៈសំខាន់​នេះ ។

More infos: http://www.cen.com.kh/localnews/show_detail/19?token=OTcyNTVlODlkMDhlOGVkMTgzYWNkMzJjNTNkODRk

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: