រមណី​យដ្ឋានទេសចរណ៍ទឹកជ្រោះ៧ជាន់ ខេត្តរតនះគីរី

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News

រមណីយដ្ឋាន​ទឹកជ្រោះ​៧​ជាន់ ឬ ស៊ិន​លែរ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​

ដោយ : បញ្ញា (ថ្ងៃទី 19 មីនា 2011)

-----------------------------------------------------រតនគិរី: ​ស៊ិន​លែរ ឬ រមណីយដ្ឋាន​ទឹកជ្រោះ​៧​ជាន់ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើនសន្ធឹក​សន្ធាប់​ទាំង​ក្នុង​និង​ក្រៅប្រទេស​ ឲ្យ​ទៅ​កម្សាន្ត​ក៏ដូចជា​ទស្សនា​នូវ​ទេសភាព​ដ៏​ស្រស់ត្រកាល ប្រកបដោយ​សោភ័ណភាព និង​បរិស្ថាន គួបផ្សំ​ខ្យល់​ធម្មជាតិ​ល្អ​បរិ​ស​ទ្ធ ជួយ​បង្កើន​អារម្មណ៍​ឲ្យ​ជ្រះថ្លា​ទ្វេ​ឡើង​មួយកំរិត​ទៀត​។​

​    ​ទឹកជ្រោះ​៧​ជាន់ ឬ ស៊ិន​លែរ មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​លំផាត់ មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ ពី​ក្រុង​បា​លុង ខេត្តរតនគិរី គឺជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់បំព្រង​មួយ​ដែល​តែងតែ​ផ្តល់នូវ​ ភាពសប្បាយ​រីករាយ​ជក់ចិត្ត​ដិតអារម្មណ៍​ដល់​អ្នកទេសច​រ​គ្រប់ៗ​រូប​។ រមណីយដ្ឋាន​នេះ​គ្របដណ្តប់​ដោយ​ព្រៃស្រោង​ពណ៌​បៃតង ដែល​ហ៊ុមព័ទ្ធ​ជុំជិត​ដោយ​ជួរ​ភ្នំ និង​ខ្ពង់រាប​ប្រកបដោយ​ភាពសុខដុមរមនា​ពី​ធម្មជាតិ​សំរាប់​សត្វព្រៃ គ្រប់​ប្រភេទ និង​ឮ​តែ​សំលេង​ខ្ញៀវខ្ញារ​នៃ​សត្វ​បក្សាបក្សី ។

ទឹកជ្រោះ ​៧​ជាន់ ដែល​ទស្សនីយភាព​ដ៏​ស្រស់ស្អាត​នេះ ស្ថិតនៅ​កណ្តាល​ព្រៃ និង​មានការ​អភិរក្ស​ថែរក្សា​យ៉ាង​ល្អ ហើយ​កន្លែង​ខ្លះ​សូម្បីតែ​ពន្លឺព្រះអាទិត្យ ក៏​ពិបាក​នឹង​ចាំង​កាំរស្មី​ចូលដល់​ផង ។ កាលពី​ប៉ុន្មាន ឆ្នាំមុន រមណីយ​ដ្ឋា​ន​មួយ​នេះ ហាក់​នៅ​ដាច់ដោយឡែក បង្កប់ខ្លួន​នៅក្នុង​ហ្វូង​ធម្មជាតិ យ៉ាង​ត្រមង់​ត្រមោច​គ្មាន​អ្នកណា​ស្គាល់ ប៉ុន្តែ​បច្ចុប្បន្ននេះ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​លើ​ការស្តារ និង​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​លើ​គ្រប់​វិស័យ ដែល​ក្នុងនោះ​មាន​វិស័យ​ទេសចរណ៍​ដែលជា​ឧស្សាហកម្ម​គ្មាន​ផ្សែង​ផងដែរ ទើប​ធ្វើ​ឲ្យ​តំបន់​រមណី​យដ្ឋា​ន​ស៊ិន​លែរ​នេះ បានទទួល​នូវ​ការអភិវឌ្ឍន៍​ផ្លាស់ប្តូរ​មុខមាត់​ថ្មី ប្រែក្លាយជា​តំបន់​រមណីយដ្ឋាន​ជាតិ​ដ៏​ស្រស់បំព្រង ដែលមាន​ឥទ្ធិពល​ស្រូប​ទាញ នូវ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ទស្សនា មិនចេះ​ជិនណាយ ។

Untitled-1ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​តាម​ទោចក្រយានយន្ត ឬ រថយន្ត ដោយ​ប្រើ​ល្បឿន​យឺតៗ ដើម្បី​មានឱកាស​គយគន់​ទេសភាព​នៅតាម​ដងផ្លូវ​ដែល​ត្រូវ​បត់បែន​ដូច​ពស់​លូន​ ច្រើន​អន្លើ និង ត្រូវ​ឆ្លងកាត់​កូន​អូរ​តូចៗ​ទៀតផង ទើប​ទៅដល់​តំបន់​ទឹកធ្លាក់​៧​ជាន់ ។ គ្រាន់តែ​ធ្វើដំណើរ​ទៅដល់​ទីនោះ​ភ្លាម ភ្ញៀវទេសចរ​ទាំងអស់ សុទ្ធតែ​លាន់មាត់​សរសើរ​ថា ពិតជា​ស្រស់ស្អាត​មែន ធ្វើ​ឲ្យ​ទាក់ចិត្ត​ទាក់ភ្នែក​ណាស់​។​

​ទឹកជ្រោះ​៧​ជាន់ ឬ ស៊ិន​លែរ ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ដងអូរ​ដ៏​ធំ​វែង មាន​ទឹកធ្លាក់​មួយ​ជាន់ នៅ​ខាងក្រោម និង​ពីរ​ជាន់​ទៀត​នៅ​ផ្នែក​ខាងលើ ដែល​ទាមទារ​ឲ្យ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​បន្ត​ឡើង​ទៅលើ​ទៀត ។​

​ទឹកជ្រោះ​នេះ​ហូរ​ទម្លាក់ខ្លួន​ចុះ​ពីលើ​ថ្មដា ហើយ​ពត់ពេន​អង្គា​ញ់ៗ​ទៅតាម​ល្បាក់ភ្នំ ជា​ប្រាំពីរ​ផ្នត់​មើល​យូរ​ទៅ​ប្រៀបបាន​នារី​ម្នាក់​កំពុង​ឈរ​រំសាយសក់​យ៉ាង ​ស្ងប់ស្ងាត់ នៅ​ចំ​កណ្តាល​ហ្វូង​ធម្មជាតិ ។ ទឹកជ្រោះ​ដ៏​ថ្លា​គ្មាន​មន្ទិល និង ត្រជាក់ស្រេង គួរ​ឲ្យ​ចង់​ងូត និង​លេង​កម្សាន្ត នៃ​ពួក​ភ្ញៀវទេសចរ​ទាំងឡាយ ដើម្បី​បំបាត់​នូវ​អារម្មណ៍​មួហ្មង ស្អុះស្អាប់​ទាំង​អម្បាលម៉ាន ហើយ​ទទួលយក​មកវិញ​នូវ​អារម្មណ៍​ស្រស់ថ្លា និង​បរិសុទ្ធ ។

​នៅ​រៀងរាល់​រដូវប្រាំង​ចរន្តទឹក​ហូរ​មាន​សភាព​យឺត​ល្មម ដែល​អាច​ចុះ​ងូត និង​ហែល​លេង​បាន​យ៉ាង​មាន​សេចក្តីសុខ​និង​ប្រកបដោយ​សុវត្ថិភាព​ជាទីបំផុត​។ កំពុងតែ​សប្បាយ​ជាមួយ​ការ​ងូតទឹក​ស្រាប់តែ​រដូវវស្សា​ឈាន​ជើង​ចូល​មកដល់​ បានប្រែក្លាយ​ចរន្តទឹក​ហូរ​ខ្លាំង​កួច​ខ្មួលខ្មាញ់ ដោយ​អំណាច​នៃ​ទឹកភ្លៀង​។ ទាំងនេះ​មិន​អំណោយផល​ល្អ​ក្នុង​ការចុះ​ងូត​លេង និង​ហែល​កម្សាន្ត​ទៀត​ឡើយ ។​

​ដោយសារ​រមណីយដ្ឋាន​មួយ​នេះ មាន​បង្កប់​ទៅដោយ​អាថ៌កំបាំង​ធម្មជាតិ​ដ៏​សម្បូរបែប​ដូច្នេះហើយ​ទើប​ក្លាយជា ​រមណី​យដ្ឋា​ន​ដ៏​លេចធ្លោ​ជាងគេ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជា​តំបន់​ដែល​ល្បី​ថា​មាន​សោភ័ណភាព និង​បរិស្ថាន​ល្អ​ដាច់​គេ ហើយ​បាន​ទាក់ទាញ​អារម្មណ៍​ភ្ញៀវទេសចរ ធ្វើ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ជា​លំដាប់ ។​

Untitled-1គួរ​បញ្ជាក់ថា​ខេត្តរតនគិរី​មាន​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​កន្លែង ដូចជា រមណី​យដ្ឋា​ន​បឹង​យក្ស​ឡោម​, សារមន្ទីរ​ជនជាតិភាគតិច​, ត្បូង​រតនៈ​, ទឹកធ្លាក់​កាចា​ញ​, កា​ទៀង​, ទី​បញ្ចុះសព​បុរាណ​រប​ស់ជន​ជាតិ​ភាគតិច​នៅ​កា​ឆុង​, បឹង​កន្សែង​, លំ​កុ​ដ​, បឹង​នៃ​ប​ន្ទុះ​ភ្នំភ្លើង​, តំបន់​លំផាត់​, ជាទី​ឋាន​សុខដុមរមនានៃ​ពពួក​សត្វព្រៃ​, ព្រៃ​លាង​កា​បាត់​, កន្លែង​ទស្សនា​សត្វ​ស្លាប​, ផ្ទះ​កូនក្រមុំ​ជនជាតិ ឬ​ផ្ទះ​សាង​ស្នេហ៍​កំលោះ​ក្រមុំ​កុលសម្ព័ន្ធ​, ទន្លេសេសាន​, ជនជាតិភាគតិច​ចិន​, ល្បាក់ទឹក​តា​តៃ​, តំបន់​ប្រវត្តិសាស្ត្រ​ធម្មជាតិ​វាល​រំ​ផ្ល​ង់ ឥសី​ប​ទ្ទមៈ និង​ភ្នំ​ស្វាយ ព្រមទាំង​កន្លែង​កម្សាន្ត​ជាច្រើន​ទៀត ។ នេះ​គឺជា​មោទនភាព​របស់​ខេត្ត​ក៏ដូចជា​របស់​ប្រទេសជាតិ​ផងដែរ ដែលមាន​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​នេះ ។ ហេតុនេះ​ក្នុងនាម​កូន​ខ្មែរ ត្រូវ​រួមគ្នា​ថែរក្សា​សម្បត្តិ​ឲ្យ​ធម្មជាតិ​ដែលមាន​ស្រាប់​ឲ្យ​បាន​ គង់វង្ស​ជា​រៀងដ៏រាប ៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=ZTU4MGMwYjhjZTRjZTJlMDNjY2Y2MWI4YzczYjEz

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: