ឆ្នេរខ្សាច់ China Beach នៅប្រទេសវៀតណាម

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News

China Beach ឆ្នេរ​ខ្សាច់​មួយ​ក្នុងចំណោម​ឆ្នេរ​ខ្សាច់​ស្អាតៗ របស់​វៀតណាម​

ដោយ : បញ្ញា (ថ្ងៃទី 17 មីនា 2011)

1វៀតណាម: ​ឆ្នេរ​ខ្សាច់ China Beach របស់​វៀតណាម គឺជា​ឆ្នេរ​លាតសន្ធឹង​វែង​អន្លាយ​ដែលមាន​ខ្សាច់​ពណ៌​ស​ដ៏​ស្រស់ស្អាត​។ វា​គឺជា​ឆ្នេរ​ខ្សាច់​មួយ​ក្នុងចំណោម​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត​ផ្សេងៗ​ទៀត ដែល​ស្ថិតនៅក្នុងដែនដី​នៃ​ប្រទេស​វៀតណាម​។ ឆ្នេរ​ខ្សាច់ China Beach មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​ទីក្រុង Da Nang និង ទីក្រុង Hoi An ។​

​ សព្វថ្ងៃនេះ​ឆ្នេរ​ខ្សាច់ China Beach ត្រូវបាន​គេ​ចាត់ទុកថា​ជា​តំបន់​ទាក់ទាញ​ទេសចរ​សំខាន់​មួយ​របស់​ប្រទេស​ វៀតណាម ដោយសារ​វាល​ខ្សាច់​ពណ៌​ស​ដ៏​មានតម្លៃ និង​មនុស្ស​ដ៏​រាក់ទាក់​នៃ​ទីកន្លែង​នេះ​។ បច្ចុប្បន្ននេះ​ឆ្នេរ​ខ្សាច់ China Beach ត្រូវបាន​បង្កើត​ទៅជា​ទី​កន្លែង​សម្រាប់​សហគមន៍ តូច​មួយ​នៃ​ម្ចាស់ផ្ទះ​សំណាក់ ហាង​លក់​រូបចម្លាក់​ថ្ម​ម៉ាប និង​ពាណិជ្ជកម្ម ឬ​សេវាកម្ម​ផ្សេងៗ​ទៀត​។​
​    ​
ជាមួយនឹង​ផ្ទៃ​លាតសន្ធឹង​ដ៏​ធំ​ ល្វឹងល្វើយ​នៃ​ទឹកសមុទ្រ​ខៀវ​ថ្លា​ដាច់​កន្ទុយភ្នែក និង​វាល​ខ្សាច់​ពណ៌​ស​ដ៏​ស្រស់ត្រកាល ឆ្នេរ​ខ្សាច់​នៃ​ប្រទេស​វៀតណាម​មួយ​នេះ អាច​ផ្តល់​ឲ្យ​ភ្ញៀវទេសចរ​គ្រប់រូប​នូវ បទពិសោធន៍​នៃ​ភាពស្រស់ថ្លា​បរិសុទ្ធ​។ ការ​ហែល​ទឹក​លេង ឬ​ការដើរតាម​បណ្តោយ​ឆ្នេរ​ដែល​សម្បូរ ដោយ​ខ្សាច់​ស្រស់ស្អាត​លាតសន្ធឹង​ក្នុង​ចម្ងាយ​យ៉ាង​វែង គឺជា​រឿង​ចាំបាច់​សម្រាប់អ្នកទេសច​រដែ​ល ទៅលេង​កម្សាន្ត​នៅ​ទីនោះ​។ សម្រាប់​ភ្ញៀវទេសចរ​ទាំងឡាយ​ដែល​ពេញ​2037da_nang_23ចិត្តនឹង​ការ​ស្នាក់នៅ​បែប​ប្រណីត ឆ្នេរ​ខ្សាច់ China Beach មាន​រមណីយដ្ឋាន​ដ៏​ល្អ​បំផុត​សម្រាប់​ទទួល គឺ​រមណីយដ្ឋាន​ហ្វឺ​រ៉ា​ម៉ា Furama Resort ។ វា​គឺជា​រមណីយដ្ឋាន​មួយ​ដែលមាន​កន្លែង​ស្នាក់នៅ​ដ៏​ងាយស្រួល ហើយ​សមស្រប​សម្រាប់​ស​កម្ម​ភាព​កម្សាន្ត​ផ្សេងៗ ដូចជា ការ​លោតទឹក និង​កីឡា​លេង​ក្នុង​ទឹកជា​ដើម​។ រមណីយដ្ឋាន នេះ​មាន​បន្ទប់​ដោយឡែក និង​បន្ទប់​ជាប់​គ្នា​យ៉ាង​ល្អ​ប្រណីត​ចំនួន ២០០ បន្ទប់​។

​ប្រសិនបើ​អ្នក​ចូលចិត្ត​ជិះ​ស្គី​លើទឹក ឆ្នេរ​ខ្សាច់ China Beach ជាទី​កន្លែង​សក្តិសម​បំផុត​សម្រាប់​អ្នក ជាពិសេស​ចាប់ពី​ខែកញ្ញា ដល់ ខែធ្នូ​។ ឆ្នេរ​ខ្សាច់​នេះ​ធ្លាប់ជា​ទីតាំង​នៃ​ការប្រកួត​ជិះ​ស្គី​អន្តរជាតិ​ លើកដំបូង​របស់​ប្រទេស​វៀតណាម កាលពី​ឆ្នាំ​១៩៩២​។​
​    ​ក្រៅពីនេះ​ក៏​នៅមាន​សកម្មភាព​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​នៅក្នុង​តំបន់​ នេះ​ផងដែរ​។ ដំណើរ​កម្សាន្ត​ទៅកាន់​ឆ្នេរ​ខ្សាច់ China Beach ក៏​រួមមាន​ជួរ​ភ្នំ Marble Mountain តំបន់​ទេសចរ My Son និង ទីក្រុង Hoi An ផងដែរ​៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=MWJlNmExMmQxMzBjYjg5MTBlZjFkYTg4ODYxZWEz

2198845406

Trippin_06-07

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: