តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ Hahoe និង Yangdong នៅកូរ៉េខាងត្បូង

អត្ថបទដកស្រង់ចេញពីគេហទំព៍រ Cambodian Express News (CEN)

ភូមិ​ប្រវត្តិសាស្ត្រ Hahoe និង Yangdong ជា​ផ្នែក​សំខាន់​នៃ​តំបន់​ទាក់ទាញ​ទេសចរណ៍​របស់​កូរ៉េ​

ដោយ : បញ្ញា (ថ្ងៃទី 11 មីនា 2011)

Korea-andong-hahoe_folk_village-02តំបន់ទេសចរណ៍ក្រៅប្រទេស: ​ភូមិ​ប្រវត្តិសាស្ត្រ Hahoe និង Yangdong មាន​ទីតាំង​ស្ថិតនៅ​ភូមិភាគ​អាគ្នេយ៍​នៃ​ឧបទ្វីប​កូរ៉េ ដែលជា​តំបន់​ដ៏​សំខាន់បំផុត​នៃ​សន្តតិវង្ស Joseon (១៣៩២-១៩១០) ដែល​បាន​ត្រួតត្រា​ឧបទ្វីប​កូរ៉េ​ច្រើនជាង​ប្រាំ​រយ​ឆ្នាំ​។ ភូមិ Hahoe ស្ថិតនៅក្នុង​ទីក្រុង Andong ក្នុង​ខេត្ត Gyeongsang ហើយ​ភូមិ Yangdong ស្ថិតនៅក្នុង​ទីក្រុង Gyeongju ។

ទីក្រុង​ទាំងពីរ​នេះ​មាន​គម្លាត​ ឆ្ងាយ​ពីគ្នា ៩០​គីឡូម៉ែត្រ​។ ដោយ​ត្រូវបាន​ការពារ​ដោយ​ភ្នំ​សម្បូរ​ព្រៃឈើ ហើយ​បែរមុខ​ទៅរក​ទន្លេ​និង​វាល​ចំការ​កសិកម្ម ទិដ្ឋភាព​នៃ​ភូមិ Hahoe និង Yangdong ត្រូវបាន​មើលឃើញថា គឺជា​កន្លែង​ដែល​អាច​តំណាង​ឲ្យ​ភូមិ​ប្រវត្តិសាស្ត្រ​នៅក្នុង​ប្រទេស​កូរ៉េ​ ។ ភូមិ​ទាំងពីរ​ត្រូវបាន​ស្ថាបនា​ឡើង​នៅក្នុង​សតវត្សរ៍​ទី​១៤ ដល់ទី​១៥ ហើយ​ក្រោយ​មកវា​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​ជា​បន្តបន្ទាប់ រហូតដល់​មាន​ទំហំ និង​សមាសភាព​ដូច​បច្ចុប្បន្ន នា​ចុង​សតវត្សរ៍​ទី​១៨ និង​សតវត្សរ៍​ទី​១៩​។ របៀប​រៀបចំ និង​ការ​តាំងទី​នៃ​ភូមិ​ទាំងពីរ​នេះ ឆ្លុះ​ឲ្យ​ឃើញ​ពី​វប្បធម៌​វណ្ណៈ​អភិជន​នៃ​សត្ត​តិ​វង្ស Joseon សម័យ​ដើម​មួយចំនួន​។​

Dsc_0118edit-crop-resizeHahoe និង Yangdong បាន​បោះទីតាំង​ដោយ​ផ្តល់នូវ​ភាព​ចម្រើន​លូតលាស់​ទាំង​ផ្នែក​រាងកាយ​និង​ ផ្លូវចិត្ត​ពី​ទេសភាព​ទាំងឡាយ​ដែល​ស្ថិតនៅ​ជុំវិញ​។ ភូមិ​ទាំងពីរ​រួមមាន​និវាសដ្ឋាន​នៃ​ប្រមុខ​គ្រួសារ ព្រមទាំង​ផ្ទះ​ដែលមាន​គ្រោង​ឈើ​ដ៏​សំខាន់បំផុត នៃ​សមាជិក​របស់​ក្រុមគ្រួសារ​ដទៃទៀត និង​ពន្លា អគារសិក្សា វិទ្យាគារ និង​ចង្កោម​នៃ​រឿងរ៉ាវ​មួយ​ដែល​និយាយ​អំពី​ផ្ទះ​ជញ្ជាំង​ភក់ និង​ដំបូល​ប្រក់​ស្បូវ ដែល​កាលពីមុន​ជាទី​ជម្រក​សម្រាប់​ជន​សាមញ្ញ​ផងដែរ​។ ទេសភាព​របស់​ភ្នំ ដើមឈើ និង​ទឹក​ជុំវិញ​ភូមិ ដែល​បង្កើត​ផ្ទាំងទស្សនីយភាព​មើល​ពី​ពន្លា និង​ទីកន្លែង​ស្ងប់ស្ងាត់ បានទទួល​នូវ​ការលើកសរសើរ​អំពី​សម្រស់​របស់​វា ដោយ​កវី និពន្ធ​ទាំងឡាយ នា​សម័យ​សតវត្ស​ទី​១៧ និង​ទី​១៨​។​

Yangdong-folk-village-1​នៅ​ផ្នែក​ខាងក្នុង​ភូមិ​ទាំងពីរ ​នេះ ប្រជុំ​ក្រុម​អគារ​ដ៏​ល្អឥតខ្ចោះ ការតាំង​ទី​និង​ការរៀបចំ​ប្លង់​របស់​អគារ ព្រមទាំង​ប្រពៃណី នៃ​ការសាងសង់ គឺជា​ការឆ្លុះបញ្ចាំង​យ៉ាង​ពិសេស អំពី​របប​សង្គម​និង​វប្បធម៌​នៃ​សន្តតិវង្ស Joseon អំពី​ប្រព័ន្ធ​ប្លែក​ពី​គេ​នៃ​ភូមិ​គ្រួសារ​ដែលមាន​លក្ខណៈ​ដាច់ដោយឡែក​នៅ​ តំបន់​នេះ និង​អំពី​របៀប​ដែល​ភូមិ​ទាំងពីរ​នេះ​មាន​ប្រវត្តិ​ទាក់ទង​អស់​រយៈកាល​ជាង ប្រាំ​រយ​ឆ្នាំ​មកហើយ​។​
Hahoe និង Yangdong ត្រូវបាន​ចុះឈ្មោះ​ទៅក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ជា​ផ្លូវការ​ក្នុង​ ឆ្នាំ​២០១០ នៅ​អំឡុងពេល​នៃ​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៣៤ របស់​គណៈកម្មាការ​បេតិកភណ្ឌ​ពិភពលោក នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​។​
​ ស្ថាបត្យកម្ម​ដែលមាន​ចំណាស់​ជាង​៥០០​ឆ្នាំនេះ គឺជា​តំបន់​ទាក់ទាញ​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​សាធារណរដ្ឋ​កូរ៉េ ក្នុងចំណោម​តំបន់​សំខាន់ៗ​ជាច្រើន​ទៀត ដែលមាន​សក្តានុពល​ខាង​វិស័យ​ទេសចរណ៍​៕

Yangdong-folk-village-2Yangdong-folk-village-3

More infos: http://www.cen.com.kh/localnews/show_detail/23?token=OTI4MWJjMzZjNmUyYjc0MWE0MDU5NGMzY2ZiNjc4

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: