ការសម្តែងសិល្បះទស្សនីយភាពខ្មែរនៅភ្នំពេញ

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

“ភ្ញៀវទេសចរ​អាច​ទស្ស​នា​ការសំដែង​សិល្បៈ​ខ្មែរ​នៅ​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​១១​មីនា​ទៅ​”

ដោយ : សម្បត្តិ (ថ្ងៃទី 10 មីនា 2011)

Artភ្នំពេញ: ជា​រៀងរាល់ថ្ងៃ​សុក្រ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១១​ខែ​មីនា ឆ្នាំ ២០១១ វេលា​ម៉ោង​៧​យប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​មាន​ឱ្យ​កាស​ទស្សនា​ការសម្តែង​ផ្ទាំង​ទស្សនីយភាព​
​ សិល្បៈ​ខ្មែរ​នៅក្នុង​បរិវេណ​សាលសន្និសីទ​ចតុមុខ​។ ការសម្តែង​សិល្បៈ​នេះ​រៀបចំ​ដោយ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​នៃ​ក្រសួង​ វប្បធម៌​និង​វិចិត្រសិល្បៈ​សហការ​ជាមួយ​សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា​ (CATA) ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​និង​ទាក់ទាញ​អ្នកទេសចរ​បរទេស​ ។​

​មន្ត្រី​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​នៃ​ក្រសួង​វប្បធម៌​និង​ វិចិត្រសិល្បៈ បាន​ប្រាប់​ឱ្យដឹងថា​សិល្បករ​សិល្បការិនី​ជាង​៥០​នាក់​បាន​ត្រៀមលក្ខណៈ​ រួចរាល់​ហើយ​​ក្នុងការ​​​ សម្តែង​របាំ​គ្រប់​ប្រភេទ​ដូចជា​របាំ​បុរាណ របាំ​ប្រពៃណី របាំ​សម័យ នៅ​រៀងរាល់​ថ្ងៃ​សុក្រ​នៅក្នុង​បរិវេណ​សាល​មហោស្រព​ចតុមុខ​។ ក្រៅពី​នោះ​ក្រសួង​វប្បធម៌​ក៏មាន​គំរោង​បន្ថែម​ការសម្តែង​ល្ខោន​គ្រប់​ ទម្រង់​ដែល​ដកស្រង់​ចេញពី​រឿង​រាមកេរ្តិ៍​ទៀតផង​។​

​យោង​តាម​មន្ត្រី ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាពនៃក្រសួងវប្បធម៌ ការរៀបចំ​សំដែង​សិល្បៈ​ទស្សនីយភាព​​នា​មាត់ទន្លេ​ក្រោយ​សាលសន្និសីទ​ចតុមុខ​ នេះ​គឺ​ដើម្បី​​ផ្សព្វ​ផ្សាយ​ ​វប្បធម៌​ខ្មែរ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​លើកកម្ពស់​ការសំដែង​សិល្បៈ​ខ្មែរ​ដើម្បី​បង្ហាញ​អំពី​អារ្យធម៌ និង​កេរ្តិ៍មរតក​ខ្មែរ​នា​សម័យ​អង្គរ​នៅ​លើ​ឆាក​ជាតិ​និង​អន្តរជាតិ​។

​ ទន្ទឹមនឹងនោះ ការសម្តែង​នេះ​ក៏​ជួយ​បង្កើត​ការងារ​ឱ្យ​សិល្បករ​សិល្បការ​នី​ខ្មែរ​ក៏​ ដូចជា​ជួយ​លើកកម្ពស់​ការ​សំដែង​ជា​លក្ខណៈ​អាជីព​របស់​ពួកគេ​ឱ្យ​កាន់តែ​ ប្រសើរ​ផង​ដែរ​។​
​តម្លៃ​សំបុត្រ​ចូល​ទស្សនា​គឺ​១០​ដុល្លារ​សម្រាប់​ ជនបរទេស និង​១​ម៉ឺន​រៀល​សម្រាប់​ជន​ជាតិខ្មែរ​។ សម្រាប់​សមាជិក​នៃ​សមាគម​ទី​ភ្នាក់​ទេសចរណ៍​កម្ពុជា តម្លៃ​មាន​ត្រឹមតែ​៧​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ជនបរទេស​៕

More infos: http://www.facebook.com/home.php?sk=group_190911884275323&id=193558290677349&notif_t=like

2 Comments

  1. Anonymous said,

    August 2, 2013 at 1:52 am

    I have a happy analytical attention for details and may foresee complications prior to these people happen.

  2. Anonymous said,

    August 4, 2013 at 8:16 am

    I love to share information that will I have built up with the 12 months to
    help enhance group efficiency.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: