ប្រាសាទស្នឹង និងបញ្ហាការងារអភិរក្ស

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News

“រមណីយដ្ឋាន​ប្រាសាទ​ស្នឹង គ្មាន​ការអភិវឌ្ឍន៍​ភ្ញៀវទេសចរ​ទៅ​ហួស​មក​ហួស​”

ដោយ : មង្គល (ថ្ងៃទី 8 មីនា 2011)

001បាត់ដំបង: រមណីយដ្ឋាន​ប្រាសាទ​ស្នឹង គឺជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ស្ថិតនៅ​ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង មាន​ទីតាំងនៅ​ប៉ែក​ខាងលិច​ទី​រួម​ខេត្ត​មាន​ចម្ងាយ​ប្រមាណ ២៣ គី​ទ្បូ​ម៉ែត្រ​តែប៉ុណ្ណោះ​។ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​តាមផ្លូវ​ជាតិ​លេខ​៥៧ ពី​បាត់ដំបង​ឆ្ពោះទៅ​ប៉ៃលិន​នៅជាប់​នឹង​ផ្លូវជាតិ​ដោយ​ប្រើពេល​តែ​កន្លះ​ ម៉ោង​យ៉ាងយូរ​នឹង​ទៅដល់​ទីដៅ​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​ដោយសារ​តួ​ប្រាសាទ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​និង​បាក់បែក​រាយប៉ាយ​ គ្មាន​ការអភិវឌ្ឍន៍ ទើប​ភ្ញៀវ​ទេសចរណ៍​មិន​ចាប់អារម្មណ៍​ទៅ​ហួស​មក​ហួស​។​

​     ​លោក​តុ​ប តាន់​លាង ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​បាន​បញ្ជាក់ថា បើតាម​ប្រវត្តិសាស្ត្រ​ប្រាសាទ​ស្នឹង​នេះ​សាងសង់​ទ្បើង​នៅ​សតវត្សរ៍​ទី​១២ ដែល​ចែកចេញជា​២ គឺ​ស្នឹង​ខាងកើត និង ស្នឹង​ខាងលិច​។ ប្រាសាទ​ទាំង​២​នេះ​ស្ថិតនៅក្នុង​បរិវេណ​វត្ត​ស្នឹង សង់​អំពី​ឥដ្ឋ​នៅលើ​ដី​ទួល​មួយ​មាន​បណ្តោយ ៣០ ម៉ែត្រ​ទទឹង ២០ ម៉ែត្រ​នឹងមាន​លក្ខណៈ​ដូចជា ចេតិយ​ចំនួន ៣ ដាច់ពីគ្នា​ព្រមទាំង​មាន​លក្ខណៈ​ប្រហាក់ប្រហែល​ទៅនឹង​បណ្តា​ប្រាសាទ​ដែល​ កសាង​នៅ​សតវត្សរ៍​ទី​១២​។ នៅ​ខាងក្រោយ​ប្រាសាទ​មាន​ព្រះវិហារ​មួយ​ទើបនឹង​កសាង​ថ្មី​។ បច្ចុប្បន្ន​ប្រាសាទ​ទាំងនេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​គណៈកម្មការ​ វត្ត​។​

​លោក​ម៉ក់ ស៊ុន​ណា​រ៉ា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បានឱ្យដឹងថា បើ​ភ្ញៀវ​ជាតិ​ឬ​ភ្ញៀវ​អន្តរជាតិ​ចង់ទៅ​ទស្សនា​ប្រាសាទ​ស្នឹង​គឺមាន​ ភាពងាយស្រួល ព្រោះ​ប្រាសាទ​ទាំងនេះ​ស្ថិតនៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧​។ នៅ​បរិវេណ​ប្រាសាទ​នេះ​មាន​វត្ត​មួយ​ឈ្មោះថា វត្ត​ស្នឹង ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាង​កុះករ​ពេល​មាន​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ ផ្សេងៗ​។ បា​សាទ​ស្នឹង គឺជា​ប្រាសាទបុរាណ​ដែលមាន​ក្បូរក្បាច់​យ៉ាង​ល្អ​ប្រណិត​នៅលើ​ជញ្ជាំង​ ប្រាសាទ លើសពីនេះទៅទៀត​នៅ​ភាគ​ខាង​កើតមាន​ស្រះ​ទឹកធំ​មួយ​ដែលមាន​ទឹកថ្លា​យង់​ សម្រាប់​ការប្រើប្រាស់​ជាប្រចាំ​ទៀតផង​។ លោក​អនុប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា តាំងពី​ក្រោយ​រំដោះ ៧ មករា រហូតមកដល់​បច្ចុប្បន្ន​ប្រាសាទ​ស្នឹង​ទាំង​ខាងកើត​និង​ខាង​លិច​មាន​ចំនួន ៤ ប្រាសាទ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ព្រមទាំង​បាក់បែក​ជ្រុះ​រាយប៉ាយ​មក​ដី​ ដោយ​គ្មាន​ថវិកា​សម្រាប់​ថែរក្សា​និង​ជួសជុល​គឺ​គ្មាន​ការអភិវឌ្ឍន៍​ដូចជា ប្រាសាទ​បា​សែត ស្ថិតនៅ​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ ទើបបានជា​ភ្ញៀវទេសចរ​មិនសូវ​ចាប់អារម្មណ៍​ចូល​ទស្សនា​ទោះបីជា​ប្រាសាទ​ ទាំងនេះ​នៅជាប់​នឹង​ថ្នល់ជាតិ​ក៏ដោយ​ក៏​គេ​ធ្វើដំណើរ​ទៅ​ហួស​មក​ហួស​។​

41លោក​តន់ ប៊ុន​រឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់ថា ចំពោះ​ប្រាសាទបុរាណ​មួយចំនួន​ដែលមាន​នៅក្នុង​ខេត្តបាត់ដំបង​ហើយ​រង​នៅ​ការ​ បាក់បែក​ជ្រុះ​រាយប៉ាយ​មកលើ​ដី​មានដូចជា ប្រាសាទ​ស្នឹង ប្រាសាទ​បា​សែត ប្រាសាទឯកភ្នំ ជាដើម​ត្រូវបាន​ផ្នែក​ជំនាញ​មន្ទីរ​វប្បធម៌​ធ្លាប់បាន​ធ្វើសំណើរ​សុំឱ្យ​ ក្រសួង​វប្បធម៌​និង​អង្គការ​ជាតិ​និង​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​ជួយ​ជួសជុល​ ប្រាសាទ​ទាំងនោះ ប៉ុន្តែ​គ្មាន​គេ​ជួយ​ទេ​រហូតមកដល់​សព្វថ្ងៃ​នេះ​។ ដោយសារតែ​គ្មាន​ការជួសជុល​និង​ថែមទាំង​គ្មាន​ការអភិវឌ្ឍន៍​ទៀត ទើប​ប្រាសាទបុរាណ​ទាំងនេះ​ត្រូវ​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទៅ​ហួស​មក​ហួស​៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=NDExYTY4YWU5N2MzNjdjM2E1NWNkZmU0ZjgxM2Q4

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: