សាងសង់​ចេតិយ​ឬ​ស្តូប​នៅ​សារមន្ទីរ​ទួលស្លែង រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​

អត្ថបទដកស្រង់ចេញពីគេហទំព៍រ Cambodian Express News (CEN)

ដោយ : ចក្ខុ (ថ្ងៃទី 5 មីនា 2011)

Dsc03161ភ្នំពេញ: ចេតិយ​ឬ​ស្តូប​ដែល​និង​ប្រតិស្ឋាន​ឡើង​នៅក្នុង​សារមន្ទីរ​ទួលស្លែង​ដើម្បី​ រំលឹក​វិញ្ញាណក្ខន្ធ​និង​ជា​សំណង​ផ្លូវចិត្ត​ដល់​ជនរងគ្រោះ​ដោយសារ​របប​ ប្រល័យពូជសាសន៍​ប៉ុលពត គឺជា​ប្រធានបទ​មួយ​ដែល​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​តុលាការ​ ខ្មែរក្រហម សហការ​ការ​គ្នា​លើក​យកមក​ពិភាក្សា​កាលពី​ថ្ងៃទី​៤ មីនា ឆ្នាំ​២០១១ នៅ​ទីស្តីការក្រសួង​វប្បធម៌ ។​

ការពិភាក្សា​គំរោង​សាងសង់​ចេតិយ​ឬ​ស្តូប​នេះ ក្រោម​អធិបតី​លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ ​កម្ពុជា​និង​ក្រុមការងារ ជាមួយ​លោក​អ៊ុន ទឹម អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​ថ្នាក់ដឹកនាំ​ជំនាញ ​ក្រសួង​។​

គោលបំណង​នៃ​ជំនួប​នេះ​គឺ​សុំ​ឱ្យមាន​ កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​តុលាការ​ ខ្មែរក្រហម​ដែល​ផ្តោត​សំខាន់​ទៅលើ​អ្វីមួយ​ដែលជា​សំណង​ផ្លូវចិត្ត​របស់​ ជនរងគ្រោះ​ដោយសារ​របប​ខ្មែរក្រហម អាចជា​ស្តូប​អនុស្សាវរីយ៍ ឬ​ឆ្លាក់​ឈ្មោះ​ជនរងគ្រោះ​ទាំងឡាយ​នៅលើ​ផ្ទាំង​ថ្ម​ជាដើម​នៅក្នុង​គុក​ ទួលស្លែង​និង​អាចបង្កើត​ទិវា​ប្រារព្ធ​ខួប​ប្រចាំឆ្នាំ ព្រោះ​រាល់​លើក​ពេល​បើក​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ម្តងៗ​ដើមបណ្តឹង​តែងតែ​ស្នើសុំ​សំណង​ដូចជា ស្តូប​អនុស្សាវរីយ៍ ឬ ឆ្លាក់​ឈ្មោះ​ជនរងគ្រោះ​ទាំងឡាយ​នៅលើ​ផ្ទាំង​ថ្ម​ជាដើម​។ នេះ​បើតាម​លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​។​

លោក សេង សោត ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួង​វប្បធម៌​និង​ វិចិត្រសិល្បៈ​បាន​ប្រាប់​ក្រុម​រាយការណ៍​ព័ត៌មាន​ថា ក្រសួង​វប្បធម៌​យល់ព្រម​ចំពោះ​កិច្ចសហប្រតិបត្តិការ​សាងសង់​ចេតិយ​ឬ​ស្តូប​ នេះ ព្រោះ​ក្រសួង​មាន​គម្រោង​រួចស្រេច​ជា​យូរ​មកហើយ ដែល​ឆ្លាក់​អក្សរ​ចំនួន​ពីរ​: ទី​១- ការសុំ​ទោស ទី​២- សំដែង​ការសោកស្តាយ​។​ចំណែក​អត្ថន័យ​និង​ខ្លឹមសា​លំអិត​នឹង​ពិភាក្សា​ពេល​ ក្រោយ​៕

More infos: http://www.cen.com.kh/localnews/show_detail/135?token=OTY0ODBlNWYwNTQ4YjdjYWNiYzQ0OTQ1MzA5MzZk

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: