សក្តានុពលនៃវិស័យទេសចរណ៍ព្រែកកាំពី ខេត្តក្រចេះ​

អត្ថបទដកស្រង់ចេញពីគេហទំព័ររបស់​ កោះសន្តិភាព (ដោយ កោះសន្តិភាព)

ថ្ងៃ ច័ន្ទ ទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១១

“រមណីយដ្ឋាន​​កាំពី​កន្លែង​រីករាយ​​និង​ការ​ងូតទឹក​​កំសាន្ត​​លេង

ខេត្តក្រចេះ​ ៖ ​ទោះបីជាកំណាត់​ផ្លូវ​ក្រាល​​កៅស៊ូ​មួយ​ខ្សែ​ ឆ្ពោះ​​ទៅ​រមណីយដ្ឋា​ន​អន្លង់​ផ្សោត ​​រមណីយដ្ឋាន​​កាំពី​ និងវត្ត​​សសរ​​មួួយ​រយ​​​​ មាន​លក្ខណៈ​​តូច​ចង្អៀត​​ក្តី​ ក៏ប្រជាពលរដ្ឋ​ ភ្ញៀវ​​ទេ​ស​ចរ​​ជាតិ​ និងអន្តរជាតិ​ នៅតែព្យាយាម​​ធ្វើ​​ដំណើរ​ទៅទស្សនា​កំសាន្ត​ តាម​​​មធ្យោ​បាយ ​​រៀងៗ​ខ្លួន​ដែរ​ ព្រោះ​ថា​ជាផ្លូវសំខាន់​​ហើយ​តែង​មាន​សភាព​កុះករ​ក្នុង​ពេល​​មានបុណ្យទាន​ ម្តងៗ។ នាឱកាស​បុណ្យ​ចូលឆ្នាំ​​ចិន​កន្លងទៅ​ ចាប់​​ពី​ថ្ងៃ​ទី២​ រហូត​ដល់​​ថ្ងៃទី​៤ ខែកម្ភៈ​ គេ​ឃើញ​​ភ្ញៀវ​ទេសចរ​ជាតិ​និងអន្តរជាតិ​​ធ្វើដំណើរ​​ទាំង​​៣​ថ្ងៃ​ជាប់ៗគ្នា លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​​នេះ​ឆ្ពោះ​ទៅ​កាន់​​រមណីយ​ដ្ឋាន​អន្លង់​ផ្សោត ​រមណីយ​ដ្ឋាន​​កាំពី​ និង​វត្ត​សសរ​១០០​​ ថ្វីដ្បិត​សភាព​​ផ្លូវ​​មាន​លក្ខណៈ​​តូច​ចង្អៀតនិង​​​ជិះ​ប្រជ្រៀត​គ្នា​ យ៉ាងណា​ក៏ដោយ ។

នៅ​រមណីយដ្ឋាន​​កាំពី​ តាំងពី​​​ព្រឹក​ដល់​ព្រលប់​​ក្នុង​រយៈពេល​៣​ថ្ងៃ​នេះ មាន​ភ្ញៀវ​​ទេសចរ​ជាតិ និងអន្តរជាតិ មកងូតទឹក​លេង និង​ហូប​ចំណី​​អាហារ​យ៉ាង​ច្រើន​កុះករ​ ខ្លះ​​ជា​លក្ខណៈ​គ្រួសារ ខ្លះជា​លក្ខណៈ​​មិត្តភក្តិ ព្រម​ទាំង​​​ហោ៊កញ្ជ្រៀវ​យ៉ាង​សប្បាយ​អឺង​កង​ទាំង​នៅ​ក្នុង​ទឹក​ហូរ និង​នៅ​​តាម​បណ្តា​រោង​​ស្បូវ​​ដែល​​អាជីវករ​បាន​សង់​ជាជួរ នៅ​តាម​​មាត់​ទន្លេ​ ។ ប៉ុន្តែយ៉ាងណា​ក៏​ដោយ​ ​​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​​មក​លេង​នៅ​រមណីយ​ដ្ឋាន​​មួយ​ចំនួន​ក្នុង​ ខេត្ត ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់​ៗ​គ្នា​នា​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​​ចិន​នា​ ឆ្នាំ២០១១​នេះ គឺ​មាន​អត្រា​ថយ​ចុះ​ជាង​ឆ្នាំ​២០១០ បន្តិច ឯ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​​ថយ​ចុះ​ជាង​ឆ្នាំ​២០១០ដែរ​ ។ នេះ​បើ​​តាម​ការ​ឱ្យ​ដឹង​​ពីមន្ត្រី​អាជ្ញាធរ​ខេត្ត ។
កញ្ញា​​សៅ រចនា អាយុ​១៩ឆ្នាំ ជាអ្នក​លក់​ម្ហូប​​អាហារ​នៅ​រមណីយ​ដ្ឋាន​​កាំពី​ បាន​រៀបរាប់​​ថា នៅ​​ក្នុង​ឱកាស​​ចូល​ឆ្នាំ​ប្រពៃណី​ចិន​រយៈពេល​​៣​ថ្ងៃ​​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​​មក​លេង​នៅ​រមណីយដ្ឋាន​កាំពី មាន​តិច​ជាង​ឆ្នាំ​២០១០ ហើយ​​របស់​របរជា​ច្រើន​មិន​បាន​លក់​ដាច់​ដូច​​កាលពី​ឆ្នាំទៅ​ ​ទេ​ ។​ ម្យ៉ាង​ទៀត​ភ្ញៀវ​​ទេសចរ​ដែល​មក​ងូត​ទឹក​លេង​​នៅ​រមណីយ​ដ្ឋាន​​​កាំពី ​រយៈ​ពេល​៣​ថ្ងៃ​បន្តបន្ទាប់​គ្នា​នេះ ពួកគាត់​សុទ្ធតែមាន​​ចំណី​អាហារ​​​​​វេច​ខ្ចប់​មក​ហើយ​ស្រេច​គឺ​មិន​សូវ​យក​ ចិត្តទុក​ដាក់​ទិញ​ចំណី​អាហារ​នៅ​រមណីយ​ដ្ឋាន​នេះទេ ។

មាន​ភ្ញៀវ​​ទេសចរមួយ​ចំនួន​​បាន​​រអ៊ូរទាំថា ការ​មក​ងូតទឹក​លេង​ និងទទួល​​ទាន​អាហារ​នៅ​រមណីយដ្ឋាន​កាំពីនេះ​ គឺម្ហូប​​​មាន​តម្លៃ​ថ្លៃ​ ហើយ​រោង​អង្គុយ​ក៏​ថ្លៃ​​ដែរ​គឺ​១ម៉ឺន​​រៀលក្នុង​មួយ​ម៉ោង។ ជាពិសេស​ ពួកគាត់​បាន​​រិះគន់​​ទៅ​​លើ​បញ្ហា​​អនា​ម័យ​​ព្រោះ​​មាន​សំរាម​នៅ​ចាក់​ចោល ​​ពាស​វាល​ពាសកាលហើយ​ការ​ធ្វើ​ម្ហូប​របស់​​អាជីវ​ករក៏​​​យក​​កាកសំណល់​​ ទំលាក់​​ចូល​​ទឹក​​ទន្លេ ។ ឆ្លើយ​តប​​ចំពោះ​​ការរអ៊ូ​រទាំនេះ ​នារី​​អ្នក​លក់​ម្ហូប​អាហារ​នៅ​ក្នុង​រមណីយ​ដ្ឋាន​​​​និយាយ​ថា ចំពោះ​មុខ​​ម្ហូប​គឺ​​ខុស​ត្រូវ​តម្លៃ​គ្នា​បន្តិច​​បន្តួច​ប៉ុណ្ណោះ​​ ពីថ្ងៃ​​បុណ្យ​​ទាន និង​ថ្ងៃធម្មតា ចំណែក​រោង​អង្គុយ​ទើប​មាន​តម្លៃ​កើន​ឡើង​១០០%​ពី​ថ្ងៃ​បុណ្យ​​ទាន​និង​ថ្ងៃ​ ធម្មតា ។​

លោក​អនុសេនីយ៍​ទោ អ៊ុន ហយ នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​សំបុក​បាន​ឱ្យដឹងថា តាម​ការ​សង្កេត​​មើល​​ទៅ​លើ​ទិដ្ឋ​ភាព​​ភ្ញៀវទេសចរ​ដែល​​​មក​កំសាន្ត​​​នៅ​ រមណីយ​ដ្ឋានរយៈពេល​៣​ថ្ងៃ​​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីចិននេះ គឺ​មាន​អត្រា​​ថយ​ចុះ​ជាង​ឆ្នាំ​មុនបន្តិច ។ ដោយ​ឡែក​ចំពោះ​បញ្ហា​​សន្តិសុខ​សណ្តាប់​ធ្នាប់​​ លោក​នាយ​ប៉ុស្តិ៍​​រដ្ឋ​បាល​​បាន​បញ្ជាក់​ថា ដោយ​អនុវត្ត​ទៅ​តាម​បទបញ្ជា​​របស់​លោក​ឧត្តម​សេនីយ៍​​​ស្នង​ការ​នគរ​បាល​ ខេត្ត​ កំលាំង​ប៉ុស្តិ៍​​រដ្ឋ​បាល​ដើរ​ល្បាត​ ​ជា​ប្រចាំ​នៅ​តាម​រមណីយ​ដ្ឋាន​ ដើម្បីរក្សា​សន្តិ​សុខ​​សណ្តាប់​ធ្នាប់​​​មិន​មានអ្វី​កើតឡើង​នោះ​ទេ ។ លោក​វរសេនីយ៍​ត្រី​គង់ វណ្ណា​រឹទ្ធ នាយ​រង​ការិយាល័យ​កណ្តាល​សណ្តាប់​ធ្នាប់​​នៃស្នង​ការ​​ដ្ឋាន​​ខេត្ត​ឱ្យ​ ដឹងថា គ្រោះ​ថ្នាក់​ចរាចរណ៍​រយៈ​ពេល​​​៣​ថ្ងៃ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ ក្នុងឆ្នាំ​២០១១​នេះគឺ​​កើត​ឡើង​ចំនួន​​​៤​ករណី​ បង្ក​ឱ្យ​ខូចខាត​ម៉ូតូស្រាល​ ហើយ​ជនរងគ្រោះ​ក៏រង​របួស​ស្រាល​ដែរ គឺ​មាន​អត្រា​ថយ​ចុះ​ជាង​ឆ្នាំ​២០១០ ដែល​បាន​កើត​ឡើងចំនួន​៦ករណី ៕

More infos: http://kohsantepheapdaily.com.kh/article/20110206-030854.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: