រមណីយដ្នានវប្បធម៌ប្រវត្តិសាស្ត្រ កោះកេរ និងការរីកចម្រើនផ្នែកទេសចរណ៍

អត្ថបទដកស្រង់ចេញពីគេហទំព័ររបស់​ កោះសន្តិភាព (ដោយ កោះសន្តិភាព)

ថ្ងៃ អាទិត្យ ទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១១

“រមណីយដ្ឋាន​​ប្រាសាទ​កោះ​កេរិ៍្ត​ក្នុងរដូវ​បុណ្យ​ចូលឆ្នាំ​​ចិនឆ្នាំ២០១១”

ប្រាសាទកោះកេរ្តិ៍អតីតរាជធានីចំណាស់របស់ខ្មែរ ខេត្ត​ព្រះវិហារ ៖ រមណីយដ្ឋាន​ប្រាសាទ​កោះកេរ្ដិ៍ដែល​ជា​អតីត​រាជធានី​ខ្មែរ​កាលពី​សម័យ​ដើមនា​ រដូវ​បុណ្យចូលឆ្នាំប្រពៃណី​ចិន​ឆ្នាំ​២០១១​នេះ ភ្ញៀវ​ទេសចរ​ជាតិនិង​អន្ដរជាតិ​​ចូល​ទៅ​ទស្សនា​កំ​សាន្តយ៉ាងច្រើនកុះករខុស​ ប្លែក​ពី​ឆ្នាំ​
មុន ។ តាម​ការ​សង្កេត​ចាប់ពី​ថ្ងៃ​ទី​២ រហូត​​ដល់​ថ្ងៃ​ទី​៤ ខែកុម្ភៈ ភ្ញៀវ​ភាគច្រើនជា​ជនជាតិខ្មែរ​កាត់​ចិន ។ ​បន្ទាប់​ពី​​ទស្ស​នា​​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​រួច​មក​ពួក​គេអុជ​ធូប​នៅ​ ក្បែ​រផ្នូរ​ស្ដេច​ដំរី​សរំលឹក​ដល់​គុណបុណ្យ​បារមី​​ និង​ព្រលឹង​វិញ្ញាណ​ក្ខន្ធ​បុព្វបុរស​ខ្មែរកាលពី​សម័យ​ដើមដែល​បាន​សង់​ ប្រាសាទ​ឡើង​ទុកជា​មរតកដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​បួងសួង​សុំ​សេចក្ដីសុខ​ពី​ប្ញទ្ធី​បារមីនៃ​ស្ដេច​ដំរី​សដែល​បាន​សម្លាប់ ​ខ្លួនឯង ដោយសារ​តែបុព្វហេតុ​បុត្រី​១​ព្រះ​អង្គ​ ។ បុត្រីនោះត្រូវ​​ចោរ​ព្រៃ​លួច​ចាប់​យក​ទៅ​ឃុំ​ខ្លួនទុក​ថ្វាយ​ស្ដេច​នៅ​​ កំពូល​មហាកំផែង​នៃ​ប្រាសាទកោះកេរ្ដិ៍​មានកំ​ពស់​៧​ជាន់ លុះ​ស្ដេច​ដំរី​សរក​ឃើញ​បុត្រី​ហើយ​មិន​អាច​រំដោះ​ចេញបាន​ពី​កណ្ដាប់ដៃ​ ក្រុម​ចោរ​ ក៏​​សម្លាប់​ខ្លួន​នៅ​ទីនោះ​តែ​ម្ដង​ ។

លោកភិន សំណាង មន្ដ្រី​អភិរក្ស​ប្រាសាទ​កោះកេរ្ដិ៍​ឱ្យ​ដឹង​ថា រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ្ដិ៍នៅ​ឆ្នាំ​២០១១​នេះ​ មាន​ភ្ញៀវ​​ចូល​មក​ទស្សនា ច្រើន​ជាង​ឆ្នាំ​មុន​ៗ ដោយ​គិ​ិ​តចាប់ពី​ថ្ងៃ​ទី​១ មក​រា រហូត​ដល់​ថ្ងៃ​ទី​៣១ មករា ឆ្នាំ​២០១១ គិតតែ​ភ្ញៀវ​បរទេស​មាន​១៥០០​នាក់ បើ​ប្រៀបនឹង​ឆ្នាំ​មុន​ៗ​ក្នុង​មួយ​ខែ​ភ្ញៀវ​កើនឡើង​៥០% ។ ភ្ញៀវ​ដែល​​ចូល​ទៅ​ទស្សនា​កំសាន្ដនៅរមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ្ដិ៍​នា​រដូវ ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ឆ្នាំ​២០១១ ​ចាប់ពី​ថ្ងៃ​ទី​២​រហូត​ទី​៤ កុម្ភៈ​នេះ ក្នុង​មួយ​ថ្ងៃ​ៗមាន​​ប្រហែល​១០០០​នាក់​ គឺ​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ ។ មន្ដ្រី​អភិរក្ស​ដដែលបញ្ជាក់​ឱ្យ​ដឹងថា ភ្ញៀវ​ដែល​ចូល​ទៅ​ទស្សនា​កំសាន្ដ​​នា​​ពេល​នេះ ភាគ​ច្រើនគឺ​កូន​ខ្មែរកាត់​ចិន​លាយឡំ​កូន​ខ្មែរ​ជា​មិត្ដ​ភក្តិ​ ។ ពួក​គេ​នៅ​ពេលទៅ​ដល់ទី​នោះតែងតែ​នាំ​គ្នា​ចូល​ទៅ​អុជធូបបួងសួង និង​​បន់ស្រន់សុំ​ឱ្យ​បារមី​នានាជួយ​ឱ្យ​ពួកគេ​បាន​សេចក្ដីសុខ ។

រមណីយដ្ឋានប្រា​​សាទ​​​​កោះ​កេ​រ្ដិ៍គឺជា​អតីត​រាជធានី ​ដ៏​មាន​វ័យ​ចំណាស់​​របស់​ខ្មែរ​យើង។ ​តាម​ប្រ​វត្ដិ​ប្រាសាទ​​ដែលចង​ក្រង​ដោយ​​មន្ទីរ​វប្ប​ធ​ម៌​ខេត្ដ​ឱ្យ​ដឹងថា ​ទីកន្លែង​នោះ​គឺជា​​បុរី​នៃ​លឹង្គ​។ ​បុព្វ​បុរសបាន​កសាងប្រាសាទ​តំ​កល់​លឹង្គព្រះឥសូរ​ជា​ច្រើន​​នៅ​តាម​ប្រាសាទ ​ដែល​ជា​​បរិវារ​ប្រា​សាទ​​នៅ​ជុំវិញ​បរិវេណ​ប្រា​សាទ​​កោះកេរ្ដិ៍​ ។ ​ប្រា​សាទកោះកេរ្ដិ៍​បច្ចុប្បន្ន​គ្រប់​គ្រង និង​អភិរក្ស​ដោយ​អាជ្ញាធរ​អប្សរា ។ តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​មន្ដ្រី​អភិរក្ស​ផ្នែក​បុរាណវិទ្យាឱ្យ​ដឹង​​ថា នៅ​រម​ណីយដ្ឋាន​ប្រា​សាទកោះកេរ្ដិ៍​ គឺ​មានការអភិវឌ្ឍ​ជាប្រចាំ​ដែល​មាន​មន្ដ្រី​ផ្នែកបុរាណវិទ្យាប្រចាំ​ទី​នោះ​ ​ចំនួន​៦​នាក់​​ ឆ្មាំចំនួន​៦៤​នាក់ ​កម្ម​ករអនាម័យ ក្នុង​ប្រា​សាទ និង​ជុំវិញ​តំបន់រម​ណីយដ្ឋាន​ប្រាសាទ​ចំនួន​៨០​នាក់ ។

​កំណើ​ន​ភ្ញៀវ​ទេស​ចរ​ទៅ​កាន់​រម​ណីយដ្ឋាន​ ប្រាសាទកោះកេរ្ដិ៍ គឺអាស្រ័យ​ដោយមានការ​យក​ចិត្ដទុកដាក់​ពី​រាជរដ្ឋាភិបាលកម្ពុជា​ ពិសេស​រាជ​រដ្ឋាភិបាល​បាន​ជំរុញ​ការ​អភិ​វឌ្ឍ​ផ្លូវគម​នា​គមន៍​ពី​រាជធានី​ ភ្នំពេញ​ទៅ​កាន់​ទី​រួមខេត្ដព្រះ​វិហារ ពី​ទីរួមខេត្ដ​ព្រះ​វិហារទៅ​កាន់​ប្រាសាទ​កោះកេរ្ដិ៍ និង​ពី​ទីរួមខេត្ដ​សៀមរាបទៅ​កាន់​ប្រាសាទកោះកេរ្ដិ៍​ និង​ប្រាសាទព្រះវិហារ​រួច​រាល់​ហើយ ។ ​បច្ចុប្បន្ន​ភ្ញៀវ​ទេសចរចង់​ទស្សនា​ប្រា​សាទកោះកេរ្ដិ៍ក៏​ដូច​ជា​ប្រាសាទ​ ព្រះ​វិហារ​ដែរ ​គឺ​អាច​ធ្វើ​ដំណើរ​ទៅ​បាន​ដោយ​សុ​វត្ថិភាព​មិន​ថា​រដូវប្រាំង​ ឬរដូវវស្សា​ទេ ​គឺ​ទៅ​បាន​គ្រប់​​ពេល ៕

More infos: http://kohsantepheapdaily.com.kh/article/20110205-18550.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: