រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ភ្នំ​ប្រុស​ភ្នំ​ស្រី​និង​ការអភិវឌ្ឍន៍​

អត្ថបទដកស្រង់ចេញពីគេហទំព៍រ Cambodian Express News (CEN)

ដោយ : សេសាន (ថ្ងៃទី 5 មីនា 2011)

Phnombrosកំពង់ចាម: ភ្នំ​ប្រុស​ភ្នំ​ស្រី ស្ថិត​ក្នុងភូមិ​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។ ភ្នំ​ទាំងពីរ​នេះ​នៅ​ឃ្លាត​ពីគ្នា​ប្រមាណ ៥០០​ម៉ែត្រនៅ​ទិសពាយ័ព្យ​មាន​ចម្ងាយ ៧ គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ចាម ។ ភ្នំ​ពីរ​នេះ​វា​មាន​ទំនាក់ទំនង​នឹង​រឿងព្រេង​បុរស​និង​ស្ត្រី​នាំគ្នា​ពួន​ ដី​ឲ្យ​ក្លាយ​ភ្នំ​ក្នុង​ពេលវេលា​ដំណាលគ្នា តាំងពីព្រលប់រហូតផ្កាយព្រឹករះ ហើយ​ក្រុម​ណា​ពួន​ភ្នំ​បាន​ខ្ពស់ជាង​គឺជា​អ្នកឈ្នះ រីឯ​អ្នកចាញ់ ជា​អ្នក​ចូល​ស្តីដណ្តឹង តែ​ទីបំផុត​ភាគី​ខាង​ស្ត្រី​បានទទួល​ជោគជ័យ គឺ​តម្រូវ​ឲ្យ​បុរស​ចូល​ស្តីដណ្តឹង​នារី​តាំងពីបុរាណមក​រហូតដល់​សព្វ​ ថ្ងៃនេះ​។

ទាក់ទង​ភ្នំ​ប្រុស​ភ្នំ​ស្រី​នេះ មានរឿង​ព្រេង​មួយ​ដំណាល​ពី​ស្តេច​ស្រី​មួយអង្គ​ព្រះនាម​ស្រី​អយុធ្យា​ សោយរាជ្យ​នៅ​នគរ​ខ្មែរ​។ ពេល​ព្រះ​នាង​សោយរាជ្យ​គ្មាន​បុរស​ណា​ម្នាក់​ហ៊ាន​ដណ្តឹង​ស្រីៗ​យក​ធ្វើជា​ ភរិយា​ឡើយ ម្លោះ​ហើយ​ទើប​ព្រះ​នាង​រក​ដណ្តឹង​បុរស​ដែលមាន​រូបសម្បត្តិ​ល្អ​ជាទី​គាប់​ ព្រះ​ហរ​ទ័យ​មក​ធ្វើជា​ព្រះ​ស្វាមី​។ ចំណែក​ស្រីៗ​ដែល​នៅក្រោម​ព្រះរាជ​ឱវាទ​ព្រះ​នាង​ក៏​ទៅ​ដណ្តឹង​ប្រុសៗ​ធ្វើជា ​ប្តី​តាម​ព្រះ​នាង​ដែរ​។​
ក្នុង​រជ្ជកាល​នោះ​គួរ​ឲ្យ​វេទនា​ចំពោះ​ស្រី ​ខ្លះ​ដែលមាន​រូប​អន់ៗ​ទៅរក​ដណ្តឹង​ប្រុស​គេ​នាំគ្នា​ប្រកែក​មិន​ព្រម​ទទួល​ ពួកគេ​រើស​តែ​ស្រី​ណា​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​ទើប​យក​ជា​ភរិយា​។ ធ្វើ​ដូច្នេះ​អស់​មួយ​រាជ្យ​ស្តេច​ស្រី​អយុធ្យា​។

លុះដល់​រាជ្យ​ ស្តេច​ក្រោយៗ​មកទៀត​ពួក​ស្រីៗ​ជំនុំ​គ្នា​ថា “​ធ្វើបែបនេះ​ដូចជា​មិន​សមសោះ​ខ្លួន​យើង​ជា​ស្រី​ដែល​ដើរទៅ​ស្តីដណ្តឹង​ ប្រុស​ធ្វើជា​ប្តី​ដូច្នេះ​។ យើង​នឹង​ធ្វើការ​ភ្នាល់​គ្នា​​ជាមួយ​ពួក​ប្រុសៗ គឺ​នាំគ្នា​លើកដី​ចាក់​ពូន​ជា​ភ្នំ​ម្ខាង​ឲ្យ​បាន​មួយ​។ បើ​ខាង​ប្រុសៗ​ចាញ់​យើង​ត្រូវ​ឲ្យ​ប្រុសៗ​ជា​អ្នក​មក​ស្តីដណ្តឹង​យើង​ធ្វើជា ​ប្រពន្ធ​វិញ​”​។ លុះ​គិត​ដូច្នេះហើយ​នាំគ្នា​ទៅ​ប​បូល​ពួក​ប្រុសៗ​លើក​ភ្នំ​ចុះ​ខសន្យា​ ជាមួយគ្នា​ហើយ​ពួកគេ​ក៏បាន​ចាត់​មេ​កំណែន​កេណ្ឌ​មនុស្ស​ស្រី​ឲ្យ​បាន​ច្រើន​ ។ ចំណែក​ខាង​បុរស​ក៏មាន​​មេ​កំណែន​ប្រកាសប្រាប់​ប្រុសៗ​ជាច្រើន​នាក់​ដែរ​។ បន្ទាប់ពី​ប្រមូលគ្នា​ជា​ក្រុម​ហើយ​មេដឹកនាំ​ខាង​ស្រី​និង​ខាង​ប្រុស​និយាយ​ និង​គ្នា​ថា “​យើងទាំងអស់គ្នា​ត្រូវ​ជញ្ជូន​ដី​ធ្វើ​ភ្នំ​ចាប់ពី​ពេល​ព្រលប់​រហូតដល់​ ផ្កាយព្រឹក​រះ​ទើប​ឈប់​”​។ គិត​ព្រម​គ្នា​ដូច្នេះហើយ ក៏​នាំគ្នា​ចាប់ផ្តើម​ជញ្ជូន​ដី ខ្លះ​កាប់​ដី ខ្លះ​ទូល ខ្លះ​រែក ខ្លះ​សែង តាម​បច្ចេកទេស​រៀងៗ​ខ្លួន​។ រាត្រីកាល​ចូលមក​ដល់​ខាង​ស្រីៗ​បាន​ជញ្ជូន​ដី​អស់​វេលា​ជាច្រើន​ម៉ោង​ក៏​ ប្រើ​វិធី​មួយ គឺ​នាំគ្នា​បង្ហូតគោម​តូច​មួយ​យ៉ាងខ្ពស់​នៅ​ជ្រុង​ឦសាន​។ ចំណែក​ខាង​ប្រុសៗ​ក្រឡេកឃើញ​ស្មានតែ​ផ្កាយព្រឹក​រះ​មែន ក៏​បបួលគ្នា​ឈប់​ធ្វើការ​នាំគ្នា​និ​ន្ទ្រា​លង់លក់​អស់​គ្មាន​សល់​ម្នាក់​។ រីឯ​ខាង​ស្រីៗ​នាំគ្នា​បន្ត​លើកដី​ដរាប​ដល់​ផ្កាយព្រឹក​មែនទែន​រះ​ទើប​ឈប់​។ ដល់​មាន់រងាវ​កឺ​ត​ពូក​ប្រុសៗ​ក៏​ភ្ញាក់ឡើង​ឃើញ​ផ្កាយព្រឹក​រះ​ក៏​លាន់មាត់​ ថា “​ពួកយើង​ទាំងអស់គ្នា​ខុស​ហើយ ចាញ់កលពួកសី្រៗហើយ ផ្កាយព្រឹក​ទើបតែនឹង​រះ​ទេ​!” ហើយ​នាំគ្នា​ក្រឡេក​មើលទៅ​ភ្នំ​ស្រីៗ​មាន​ទំហំ​ខ្ពស់ជាង​ភ្នំ​របស់ខ្លួន ក៏មាន​សេចក្តី​អៀនខ្មាស​ដោយ​ចាញ់​ល្បិចកល​ស្រីៗ​។ ចាប់តាំងពី​ពេលនោះ​មក ប្រុសៗ​ចូលទៅ​ស្តីដណ្តឹង​ស្រីៗ​ធ្វើជា​ភរិយា​តរៀងមក​រហូត​ដល់​សព្វថ្ងៃនេះ​។

ការអធិប្បាយ​រឿងព្រេង​ភ្នំ​ប្រុស​ភ្នំ​ស្រី​ដោយ​យ៉ៗ​ខ្លីៗ​ ត្រឹមនេះ យើង​សូម​នាំ​អារម្មណ៍​អស់លោកអ្នក​ទៅ​ទស្សនា​និង​ការអភិវឌ្ឍន៍​ក៏ដូចជា​ សមិទ្ធផល​នានា​នៅក្នុង​ទី​តាំ​ប្រវត្តិសាស្ត្រ ទំនៀម​ទំលាប់​បុរស​ចូល​ស្តីដណ្តឹង​ស្ត្រី ដែល​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ រួមគ្នា​ស្ថាបនា កសាង​ប្រែ​ក្លាយទៅជា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ក្នុងចំណោម​ រមណីយដ្ឋាន​ជាច្រើន​ទៀត​របស់​ខេត្តកំពង់ចាម​ដែលមាន​មនុស្ស​រស់​កុះករ​។​
•​
ភ្នំ​ប្រុស​:
នៅ​ទន្ទឹមនឹង​រូបចំលាក់​សត្វ​ហង្ស​ជាន់​ផែនដី​យើង​ប្រទះឃើញ​ខ្លោងទ្វារ​ដ៏ ​ប្រណិត​មួយ​ដែល​ប្រកបដោយ​ក្បូរ​ក្បាច់រចនា​ឥតខ្ចោះ គឺជា​ច្រក​ឡើងទៅ​កាន់​ភ្នំ​ប្រុស ឬ ភ្នំ​សុវណ្ណ​គិរី​រតនជាមួយ​ផ្លូវ​ឡើង​ក្រាល​កៅស៊ូ​អមដោយ​បង្កាន់ដៃ​រូប ពស់នាគរាជ​មាន​ចម្ងាយ​ប្រមាណ ៣០០ ម៉ែត្រ​។ នៅលើ​ផ្លូវ​នេះ​យានយន្ត​គ្រប់​ប្រភេទ​អាចធ្វើ​ដំណើរ​ឡើង​ទៅលើ​កំពូលភ្នំ​បាន ​។ ប៉ុន្តែ​ចូរ​ប្រយ័ត្ន​សត្វ​ស្វា​ខាំ​ប្រសិនបើ​នាំ​កូនចៅ​ទៅលេង​ជាមួយ គឺ​កុំឱ្យ​ពួកគេ​ដើរ ឬ ទៅលេង​ជិត​ស្វា​ទាំងនោះ​។ ព្រោះ​ពួកវា​ភាគច្រើន​ជា​ស្វាចិញ្ចឹម​បង្ក្រាប​លែង​បាន​ក៏​យ​កវាម​កលែង​ចោល​ ។

លោក ប៉ុល ច​ន ប្រធាន​គណៈកម្មការ​វត្ត​បានឱ្យដឹងថា សមិទ្ធផល​ស្ទើរតែ​ទាំងអស់​ដែល​យើង​បានឃើញ​នា ពេលនេះ​សុទ្ធតែ​បានកកើតឡើង​នៅក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ។ ពិសេស​ផ្លូវ​ឡើង​ក្រាល​កៅស៊ូ និង ខ្លោង ទ្វារ​ពីមុន​គ្មាន គឺ​គ្រាន់តែ​ជា​ផ្លូវលំ​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង​ឡើង​យ៉ាង​លំបាក​។ អ្វីដែល​នៅសល់​មកទល់​សព្វថ្ងៃ​មាន​ថ្ម​ផ្តែរ​សតវត្ស​រ៏​ទី​៦-៧ និង​ថ្មបាយក្រៀម​សតវត្ស​រ៏​ទី​១០-១១ ប៉ុន្មាន​បន្ទះ​បាន​រក្សាទុក​នៅលើ​កំពូលភ្នំ​ប្រុស​។ ចេតិយ​បុរាណ​កម្ពស់ ៣៣ ម៉ែត្រ ដែល​បាន​សង់​ឡើង​តាំងពី​កើត​វត្ត​នេះ​ដំបូង​នៅ​ឆ្នាំ​១៩១៨ មាន​ព្រះនាម​ចៅអធិការ​វត្ត កែវ សូ ។ នៅលើ​កំពូលចេតិយ​នោះ​មាន​តម្កល់​សុទ្ធ​ប៉ុន​ផ្លែរ​ត្រយូងចេក​ដែលនាំឱ្យ​វត្ត ​នេះ​មានឈ្មោះ “​សុវណ្ណ​គិរី​រតន​” ឬ វត្តភ្នំ​ប្រុស​។ ប៉ុន្តែ​ចេតិយ​នេះ​បាន​ត្រូវ​បំផ្លាញ​បែកបាក់​ទាំងស្រុង​នៅក្នុង​របប​ប៉ុលពត ​នា​ឆ្នាំ​១៩៧៧​។ ចំណែក​ចេតិយ​ដែល​សង់​ចំ​កន្លែង​ដែល​ខ្ពស់ជាង​មុន ៣​ម៉ែត្រ​នេះ​គឺ​សង់​នៅក្រោយ​ឆ្នាំ​១៩៧៩ ទាំងអស់ គឺ​សង់​នៅ​ឆ្នាំ​២០០៣ ដែលមាន​ការជួយឧបត្ថម្ភ​ពី​លោក មុត ខៀវ និង ភរិយា​របស់គាត់​។​
បន្ទាប់ពី ​បញ្ចប់​ការ​ទស្សនា​ទេសភាព និង ស្រូបយក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​លើ​កំពូលភ្នំ​សុវណ្ណ​គិរី​រតន ឬ ភ្នំ​ប្រុស បន្តដំណើរ​ទស្សនា​ទៀត គឺ យើង​អាចធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​ចុះ​តាម​កាំជណ្តើរ​ក៏បាន ឬ ក៏​ធ្វើដំណើរ​តាម យានយន្ត​ចុះ​តាមផ្លូវ​ឡើងមក​វិញ​ក៏បាន​យើង​នឹង​ឃើញ​ផ្លូវលំ​មួយ​បត់​ទៅខាង​ ឆ្វេង​តាម​ជើងភ្នំ​ប្រុស នឹង​ឃើញ​មាន​សមិទ្ធផល​ជាច្រើន​គួរ​ជាទី​គយគន់ និង គោរព​ប្រណិប័តន៍​មាន​សួនច្បារ​ព័ទ្ធជុំវិញ​បណ្ណាល័យ​ដែលមាន​កំពូល​រូបព្រហ្ម ​មុខ​បួន រូប​ព្រះអង្គ​គង់ …​ជាដើម​។​
លោក​ប្រធាន​គណៈកម្មការ​វត្ត​ បាន​បន្តថា សមិទ្ធផល​ដ៏​វិចិត្រ​ទាំងអស់​នៅ​កន្លែង​បរិវាសកម្ម ហៅ​សមាធិ​ដ្ឋា​ន​ដែល​យើង​ឃើញ​សព្វថ្ងៃនេះ​ក៏​ទើបបាន​កសាង​ថ្មី​ស្ទើរ​ ទាំងស្រុង​ក្រោម​ការជួយឧបត្ថម្ភ​ដោយ ផ្ទាល់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង លោកជំទាវបណ្ឌិត ព្រមទាំង​សប្បុរសជន​មួយចំនួនទៀត ។ សមាធិ​ដ្ឋា​ន​បានចាប់ផ្តើម​សាងសង់​ដំបូង​នៅ​ឆ្នាំ​១៩៥២ ដោយ​លោក អុង ឃឹម ដែលមាន​ស្រុកកំណើត​នៅ​កោះ ប៉ែន​ស្រុក​កំពង់សៀម​។ ប៉ុន្តែ​សមិទ្ធផល​កាលពី​សម័យ​នោះបាន​ត្រូវ​បាត់​បែក​ស្ទើរ​ទាំងអស់ គឺ​នៅសល់តែ​កន្លែង​សមាធិ​ដ្ឋា​ន​មួយ​ខ្នង​ប៉ុណ្ណោះ​។​
•
ភ្នំ​ស្រី​:
ស្ថិតនៅ​ទិសឦសាន​នៅលើ​កំណាត់​ផ្លូវលំ​ដែលមាន​ចម្ងាយ​ប្រមាណ ៥០០ ម៉ែត្រ​ពី​ភ្នំ​ប្រុស​យើង​នឹង​មើលឃើញ​កំពូលភ្នំ​ស្រី​មាន​កម្ពស់​ខ្ពស់ជាង​ ភ្នំ​ប្រុស​។ ក្នុង​ដំណើរ​ថ្មើ​ជើង​តាម​ជណ្តើរ​ចំនួន ២១៧ កាំ និង​ក៏មាន​បង្កាន់ដៃ​រូប​នាគ​អម​សងខាង​ដែរ​។ នៅលើ​ភ្នំ​មួយ​នេះ​ក៏​មិន​ខុសពី​ភ្នំ​ប្រុស​នោះដែរ គឺមាន​សំណង់​ជា​សមិទ្ធផល​ច្រើន​ស្អេក​ស្អះ​នៅ​លាយឡំ​សំណង់​មួយចំនួន​មិនទាន់ ​សង់​រួចរាល់​។

Phnomsrey1លោកតា ធុច ស្រឿង អាយុ ៧១​ឆ្នាំ ជា​សមាជិក​គណៈកម្មកា​រ​ម្នាក់​ដែល​គ្រប់គ្រង​ភ្នំ​ស្រី​បាន​មានប្រសាសន៍ថា ក្រៅពី​សមិទ្ធផល​ទើបបាន​សង់​ថ្មី​ក្រោម​ការជួយឧបត្ថម្ភ​រប​ស់​សប្បុរសជន​ សុទ្ធ​តែមាន​សរសេរ​ឈ្មោះ និង កំពុង​សង់​មិនទាន់​ហើយដោយ​សារ​អស់​ថវិកា​នេះ គឺ​នៅមាន​សល់​សំណង់​ចាស់​មាន​វិហារ​មួយ​ខ្នង​ដែល​សង់​នៅ​ចន្លោះ​ឆ្នាំ​ ១៩៥៦-១៩៥៧ និង​ចេតិយ​ខាងក្រោយ​វិហារ​មាន​អាយុ​ប្រហែល ២.០០០​ឆ្នាំ​។ ប៉ុន្តែ​សំណង់​ដ៏ ចំណាស់​ទាំងអស់​ត្រូវបាន​ជួសជុល​ជា​អន្លើៗ​ទើបបាន​នៅ​គង់វង្ស​ដល់​សព្វថ្ងៃ​ ។ លោកតា​បន្តថា ភ្នំ​ស្រី​មាន​កម្ពស់​ប្រហែល​ជាង ១១០ ម៉ែត្រ ឡើង​តាម​កាំជណ្តើរ​ចំនួន ២១៧ កាំ​នេះ​តែមួយគត់ គឺ​គ្មាន​ផ្លូវ​ផ្សេង​ទេ​។

លោក ស្រី កា​នឿន ប្រធាន​មន្ទីរ​ធម្មការ និង សាសនា​ខេត្តកំពង់ចាម​បានឱ្យដឹង​ដែរ​ថា អាជ្ញាធរខេត្ត​កំពង់ចាម លោក ហ៊ុន ណេង មាន​គម្រោង​អភិវឌ្ឍន៍ និង ប្រែក្លាយ​ភ្នំ​ប្រុស ភ្នំ​ស្រី​ឱ្យទៅជា​តំបន់​រមណីយដ្ឋានប្រវត្តិសាស្ត្រ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ ទេសចរណ៍​ឱ្យ​ចូលមក​កម្សាន្ត​ខេត្តកំពង់ចាម​កាន់តែច្រើន​ថែមទៀត​៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=ODNiZTAzZDIwNmRmZDc1NGQ1NTFiZmNmNjkwMzEx

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: