ទីបញ្ចុះសពបុរាណនៅតំបន់ជួរភ្នំក្រវ៉ាញ និងការងារអភិរក្ស

អត្ថបទនេះសរសេរដោយលោក ទី ធាវី ក្រោមចំណងជើងថា

មឈូសនិងពាងបុរាណនៅភ្នំប៉ែលជួរភ្នំក្រវ៉ាញ ក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ប្រទេសកម្ពុជាគួរត្រូវថែរក្សា

ថ្ងៃទី ០៥ ខែមីនា ឆ្នាំ​ ២០១១ (ត្រួតពិនិត្យ និងកែសម្រួលដោយ “កេរដំណែលខ្មែរ”)

កោះកុង : បើទោះបីមានការលើកឡើងជាការចាប់អារម្មណ៍អំពីពាងបុរាណ

និងមឈូសដ៏អាថ៌កំបាំងនៅតំបន់មួយនៃជួរភ្នំក្រវ៉ាញ

ប្រទេសកម្ពុជាដែលបច្ចុប្បន្នគ្រប់គ្រងដោយសហគមន៍

អេកូទេសចរណ៍ ឃុំជីផាត​ស្រុក​ថ្មបាំង​​ ខេត្តកោះកុង

ពីសំណាក់លោកនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា

ក្នុងសនិ្នបាតបុកសរុបសភាពការណ៍​អនុវត្តន៍​ការងារទេសចរណ៍

ឆ្នាំ២០០៨ ឆមាសទី១ ឆ្នាំ២០០៩​ និងទឹសដៅអនុវត្តន៍ឆមាសទី២

ឆ្នាំ​២០០៩ និង​ ឆ្នាំ​២០១០ នៅសាលសន្និសិទចតុមុខ

ដែលប្រារពធ្វើឡើង កាលពីថ្ងៃទី២៩ដល់៣០ ខែកក្កដា

ឆ្នាំ២០០៩កន្លងទៅនេះ យ៉ាងណាក៏ដោយ ទីបុរាណស្ថាននេះនៅតែមាន​ការ

ចាប់អារម្មណ៍តិចតួច​នៅឡើយ​ពីមជ្ឈដ្ឋាន​អ្នកទេសចរ

ក្នុងស្រុក។ ​ប៉ុន្តែ ទោះជាយ៉ាងនេះក្តី តំបន់នេះនៅតែ​មានទេសចរបរទេស

ចូល​ទៅដល់​ជា​ហូរហែរ។

នៅដើម​​ ខែមករា​ ឆ្នាំ២០០៩​ ក្នុងនាមជាអ្នកនិពន្ធខ្មែរម្នាក់

ខ្ញុំក៏បានធ្វើដំណើទៅដល់​ទីនោះ​ផង​ដែរ​ ​ជាមួយលោកស្រី​បណ្ឌិត ណាន់ ស៊ី

បុរាណវិទូខាងឆ្អឹង​កំណត់កាលបរិច្ឆេទ​តាមរយៈ​វិទ្យុ

សកម្មកាបូន១៤ និងដោយមានអ្នកម៉ូតូឌុបសហគមន៍អេកូទេសចរណ៍ជីផាតជូនដំណើរ។

តំបន់ដែលខ្ញុំបានរៀបរាប់ពីខាងលើ ឈ្មោះថា“ភ្នំប៉ែល” ជាទីកន្លែងដ៏អាថកំបាំង

បំផុត មានទីតាំងស្ថិតក្នុងភូមិជាំស្លាឃុំជីផាត

ខេត្តកោះកុងមានចំងាយ២១គីឡូម៉ែត្រពីភូមិជីផាត​ ក្នុងព្រៃនៃជួរភ្នំក្រវ៉ាញ។

កន្លែងនេះ នៅពុំទាន់មានអ្នកណាម្នាក់អាចដឹង និង​បកស្រាយអំពី​ការពិតរបស់វាបានឡើយ។

តំបន់នេះ បានត្រូវរកឃើញមុនគេដោយអ្នកឡើងភ្នំ រកខ្លឹមចាន់គ្រឹះស្នា

ក្នុងឆ្នាំ១៩៨៤។​ ដើម្បីទៅដល់ទីនោះ គេអាច​ជិះកងទៅបាន

ប៉ុន្តែត្រូវចំណាយពេល​ទៅមក៧ម៉ោង​សំរាប់​ដំណើរទៅមក។

គ្រានោះយើង អ្នករត់ម៉ូតូឌុបបានជូនពួកយើង ជិះកាត់ព្រៃនិងវាល

ក៏ដូចជា​ឆាយតូចធំ​៧​កន្លែង។​​ ប៉ុន្តែ​​គួរអោយស្តាយ ព្រោះ

ម៉ូតូមិនបានជួនយើងដល់​ទី​ដំ​កល់​សពបុរាណនោះឡើយ

គឺគាត់​គ្រាន់​តែ​បាន​​​ឈប់ត្រឹមផ្លូវឡើងប៉ុណ្ណោះ។

ដូចនេះ យើងក៏បានបន្តដំណើរដោយថ្មើរជើងឡើងទៅ។

គួរអោយរន្ធត់​ណាស់ក្នុងដំណើររបស់យើងគឺយើងបានដើរ

អស់រយៈពេលយ៉ាងយូរដោយកាត់ព្រៃតូចធំនិងព្រៃឬស្សី

ជាច្រើនកន្លែងនិងកាត់ជ្រោះឡើងភ្នំ។​ នៅតាមផ្លូវ យើងបានឮសំលេងទោចយំ

និង​សំលេង​សត្វភ្នំ​ដទៃទៀត​បានលាន់​ឮ​ល្វើយៗ។ យើង

មានអារម្មណ៍​ថាដូចជាវង្វែងផ្លូវទើបត្រូវសំរេចដើរ​ត្រលប់

ក្រោយវិញ។​ អ្វីដែលកាន់តែរន្ធត់​ក្នុងចិត្តបំផុតនោះ គឺនាឡិកា

បានរំកិលទ្រនិចជិតម៉ោង៤រសៀលទៅហើយដែលថ្មើនោះ

សភាពជាក់ស្តែងនៅក្នុងព្រៃដ៏សែនជាជ្រៅចាប់ផ្តើមងងឹតទៅហើយ។

យើងបានវង្វេងផ្លូវអស់រយៈ៤ម៉ោងគត់ក្នុងម្លប់ព្រៃដ៏សែនស្ងាត់

ជ្រងំនេះ។ពេលនោះ យើងបានជួបសត្វពស់ធំមួយផងដែរ បន្ទាប់មកទើបជួបអ្នក

រត់ម៉ូតូឌុបដដែល ទើបគាត់ជួនយើងឡើងភ្នំទៅ​ដល់ទីតំកល់សពមួយនោះ។

ការឡើងភ្នំ​ដ៏សែនខ្ពស់ វាហាក់បីដូច​មិនគួរ

អោយ​ជឿ​ឡើយថា នៅ​រមណីយដ្ឋាន និង​ក្នុងព្រៃដ៏ក្រាស់នេះមានតំកល់សពដ៏អាថ៌កំបាំង។

ដោយឃើញសភាព លោកស្រី ​ណាន់​ ស៊ី​ បាន​ដង្ហក់

និងហូរឈាមតាមច្រមុះយ៉ាងខ្លាំង​នោះ យើងក៏បានឈប់

សំរាកមួយសន្ទុះ ​ទើបបន្ត​ដំណើរ​ទៅដល់​គោលដៅ។

ម្ចាស់ម៉ូតូដែលជូនយើងឡើងលើភ្នំនោះបានរៀបរាប់អោយដឹងថា

“នៅរមណីយ​ដ្ឋាន​ភ្នំ​ប៉ែលនេះ មានពាងបញ្ចុះធាតុ សរុបទាំងអស់

ចំនួន​១៨​ភាជន៍​ ដែលស្ថិតនៅគន្លាក់​ភ្នំទាំងពីរ​ ព្រមទាំងមាន​កន្លែង

តម្កល់មឈូសដ៏គួរអោយព្រឺព្រួច​” ប៉ុន្តែ គួរអោយស្តាយណាស់

យើង​មិន​បាន​ឡើង​ទៅ​ដល់​ពាង​បុរាណនោះទេ គឺយើងគ្រាន់តែអាច

មើលឃើញតែពាង​បុរាណ​ចំនួន​៧ពាង​ប៉ុណ្ណោះ​ដោយ​ការ​ឡើង

លើដើមឈើមើលពីចំងាយ។ ជាក់ស្តែង យើងបានទៅដល់តែ

ទីតំកល់មឈូសចំនួន១៣ នៅលើគន្លាក់ភ្នំ​នេះ​ប៉ុណ្ណោះ។

អ្នកម៉ូឌុបរូបនោះនិយាយថា “បច្ចុប្បន្ននេះ ពាង

បុរាណ​មួយចំនួន​ក្នុង​ចំណោម​ពាង​ទាំង៧ បានបែកបាក់ហើយ។

ការបែកបាក់នេះទំនងជាដោយសារតែមនុស្សបានបោក

បំបែកវាដើម្បី​ស្វែងរកវត្ថុមានតំលៃនៅខាងក្នុងពាងនោះ។

ពួកគេជឿថា បើសិនជាគេបានយកខ្សែកអង្កាំពីក្នុង

ពាងនោះទៅពាក់អោយកូនចៅរបស់គេនោះ ពួកគេ

នឹងមានសេចក្តីសុខនិងមិនចេះឈឺស្កាត់។

ជាការពិតណាស់ ចំពោះកន្លែងនេះបច្ចុប្បន្ន ត្រូវបានការពារ

ដោយសហគមន៍អេកូទេសចរណ៍ជីផាត ហើយដោយ​​មានការ

ស្នើរសុំគ្រប់គ្រង់កន្លែងនេះទុកសំរាប់សកម្មភាពទេសចរណ៍

កាលពីឆ្នាំ២០០៨ កន្លង​ទៅ​នេះ​​។  ម្យ៉ាងវិញទៀត ក៏មានបុរាណវិទូមួយ

ក្រុមមក​ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ក្រុងភ្នំពេញ​បានមកធ្វើ​ទស្សនកិច្ចសិក្សានៅទីនេះផងដែរ។

លទ្ធផលនៃដំណើរទស្សនះកិច្ចសិក្សានោះ​បានវាយតំលៃថា

មឈូស​និង​ពាងបុរាណ និងឆ្អឹងនៅទីនេះ​មានអាយុកាល

៥០០ឆ្នាំមកហើយ ហើយភាជន៍​ខ្លះបាន​នាំចូល​មក

ពីប្រទេសចិនហើយពាងខ្លះបានផលិតក្នុងប្រទេសកម្ពុជា។

ការសន្និដ្ឋាននេះ ធ្វើឡើងដោយផ្នែកតាមការវាយតំលៃលើភាជន៍

បញ្ចុះសពទីកន្លែងផ្សេងទៀតនៅតាមតំបន់ជួរក្រវ៉ាញនេះ។

អ្នកម៉ូតូឌុបរូបនេះ បានសួរខ្ញុំថា ហេតុអ្វីបាន​ជាគេយកឆ្អឹងលលាដ៏ក្បាល

មកទុកក្នុងភាជន៍​ ហើយ​​​ឆ្អឹងដងខ្លួន​ត្រូវបានគេតំកល់ក្នុង

ក្តាមឈូសទៅវិញ? ខ្ញុំឆ្លើយតាមការយល់មិនផ្លូវការនៅ

គ្រា​នោះ​ថា នេះ​ទំនងដោយ​សារតែខ្មែរបុរាណយើង

បានជឿលើព្រហ្មញ្ញសាសនា ដែលចាត់ ទុកទីទួល

ខ្ពស់​ទាំងនេះជាទីសក្ការះបូជារបស់ពួកគេ។មានន័យថាកំពូលភ្នំ

គឺតំណាងអោយក្បាលមនុស្សយើងហើយចង្អេះភ្នំនេះគឺតំណាង

អោយដងខ្លួនរបស់មនុស្ស។ ការដែលខ្ញុំឆ្លើយបែបនេះ ដោយសារតែគ្រានោះខ្ញុំបានឃើញ

និងស្វែងយល់ផងដែរទៅលើក្តាមឈូសមានលក្ខណៈខុសពីគ្នាគឺថា

មានក្តាមឈូសខ្លះមានលកឈ្មោលដែលទំនងជាសំរាប់សាកសព

មនុស្សប្រុសនិងមឈូមផ្សេង​ទៀតមានលក់ញីជាដើម​ដែលសុទ្ធ​សឹង

តែ​និមិត្តរូប​នៃ​លឹង្គ​ព្រះឥសូរនិងយោនីនាងឧមានៅក្នុងជំនឿព្រហ្មញ្ញសាសនា។

មួយឆ្នាំក្រោយមក ពីថ្ងៃទី២ដល់១២​ខែមករាឆ្នាំ២០១០

លោកស្រី​បណ្ឌិត​ ណាន់ស៊ី​ ក៏បានដឹកនាំ​ក្រុមការងារជំនាញ

មូយក្រុមទៅដល់ទីម្តងទៀត។ ​ប៉ុន្តែគួរអោយ​ស្តាយ ​គ្រានោះ​ខ្ញុំ

មិន​បាន​ចូលរួមដំណើរ​នោះទេ។ ទោះជាយ៉ាងនេះក៏ដោយ

ជាភ័ព្វសំណាង​ ខ្ញុំមាន​របាយកាណ៍​ពីអំពីក្រុមស្រាវជ្រាវ​របស់

ពួក​គាត់។ ​របាយការណ៍​នោះ​ គឺបរិយាយអំពីការសិក្សាស្រាវជ្រាវនោះ​ ដោយបានលំអិតថា

ក្រុមការងាររបស់​ពួកគាត់​មានគ្នា​សរុបទាំងអស់១៣នាក់

ក្នុងនោះរួមមានអ្នកជំនាញ៥រូបៈ

o   ទី១.អ្នកវិភាគអាយសូតូបនៃការបំលាស់ទីមកពី

សាកលវិទ្យាល័យអូស្ត្រាលី

o   ទី២.អ្នកកំណត់ផែនទីភូមិសាស្ត្រស្ថានីយ៍និអាយសូតូប

មកសាកលវិទ្យាល័យជាតិអូស្ត្រាលី

o   ទី៣.អ្នកបុរាណវិទ្យាខាងឆ្អឹងមកពីសាកលវិទ្យាល័យ

អូតាហ្គូប្រទេសញ៉ូវហ្សីឡែន

o   ទី៤.ជំនួយការគម្រោងនិងអ្នកអភិរក្សកុលាលភាជន៍

មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈភ្នំពេញ

o   ទី៥.អ្នកជំនាញវិភាគអាសធាតុនៅអាស៊ីអាគ្នេយ៍តាមរយៈ

ក្រយៅឈើមកពីសាកលវិទ្យាកាលុមប៊ែ

o   ទី៦.និស្សិតកម្ពុជាផ្នែកបុរាណវិទ្យា​៥រូប

o   ទី៧.អ្នកចូលរួមស្រាវជ្រាវ២រូប ដែលម្នាក់មកពី

ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ និងម្នាក់ទៀតមកពី

មន្ទីរវប្បធ៌មខេត្តកោះកុង។

នៅក្នុងរបាយការណ៍នោះបានអោយដឹងទៀតថា មុនពេលធ្វើ

សកម្មភាពក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវ ក្រុមនេះ

បានក៏បានរៀបចំពិធីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដីតាមទំលាប់

បុរាណផងដែរ។ នៅក្នុងពេលស្រាវជ្រាវ ពួកគេ​បាន

ចាត់ជាក្រុមទៅតាមជំនាញរៀងៗខ្លួន។ នេះជាសកម្មភាព

មួយ​ដែល​ភ្ញៀវ​ទេសចរ​ចាប់អារម្មណ៍នឹងទៅទស្សនាហូរហែរ

ក្នុងរយៈ​ពេល៧ថ្ងៃនៃបេសកម្មរបស់​ក្រុមស្រាវជ្រាវនោះ។

តាមរយៈការ​សិក្សាស្រាវជ្រាវ​ ​គេបាននាំយកវត្ថុវិភាគរួមមានបំណែក

ឈើមឈូស និងឆ្អឹងមនុស្ស ដើម្បី​កំណត់​កាល​បរិច្ឆេទ

តាមវិទ្យុសកម្ម១៤​និងវិភាគតាម​បែបវិទ្យាសាស្ត្រដើម្បី​អោយដឹង

ពីអាយុកាលនៃស្ថានីយ៍នេះ។ ​ការ​ស្រាវជ្រាវនេះ

គឺផ្តោតលើចំនុចសំខាន់ក្នុងថែរក្សា និងអភិរក្សរមណីយដ្ឋាន

បុរាណមួយនេះអោយនៅ​ដដែល ដោយគ្រាន់តែជួសជុលភាជន៍និង

ចានដែលបាក់បែកនៅនឹងកន្លែង។ គេបាន

រកឃើញមានឆ្អឹង និងធ្មេញ មនុស្ស​ចាស់​ក្មេងប្រុសស្រី

ជា​ច្រើន ដែល​សពទាំងនោះ​មិនមែនជា​អ្នករស់​នៅ​ជាប់​​លាប់

នៅភូមិសាស្ត្រនោះទេ។

រីឯ របស់របរប្រើប្រាស់ផ្សេងៗមានដូចជា អង្កាំកែវ

ចាន ឆ្នាំង និងឆ្អឹង​ត្រី​ក៏​បានរកឃើញផងដែរ

ដែលការវិភាគនោះបានសន្និដ្ឋានថា អង្កាំទាំងនោះគឺជា

អង្កាំដែលបានផលិតក្នុង​ប្រ​ទេសចិន។ រីឯចានក្រឡូមវិញ

គេដាក់ជាដង្វាយនៅពេលបញ្ចុះសព។ បន្ថែមពីលើនេះ

គេក៏បានសែនត្រីជាសំណែន ព្រោះគេឃើញមានសំណល់ឆ្អឹងត្រីនៅជាមួយសពនោះ។

អ្វីដែលគួរអោយចាប់អារម្មណ៍បំផុត គឺពាងបុរាណ​ទាំងអស់សុទ្ធតែបានចោះ​ប្រហោង។

ពាងខ្លះ​ត្រូវ​បាន​ចោះនៅផ្ទៃបាតពាង ឯ​ខ្លះទៀតត្រូវ

បានចោះ នៅក្អេងជុំវិញភាជន៍​ទាំងនោះ

ដែលការចោះនេះ​ទំនងមិន​អោយ​​គេលួចយកទៅប្រើប្រាស់បាន។

តាមរបាយការណ៍នេះ​ដែរ បាន​បង្ហាញ​ការ

សនិ្នដ្ឋាន​ថាភាជន៍​ទាំងនេះ ​បានផលិតក្នុងប្រទេសថៃ

មិនដូចការសន្និដ្ឋានក្រុមដំបូងឡើយ។ គឺថានៅអំឡុងឆ្នាំ១៥៥៨

ដល់១៥៦៩នៃគ្រឹស្តសករាជ ជនជាតិភូមាបានវាយចូលអាយុធ្យា។

គ្រានោះ​ឧស្សាហកម្ម​នៅសុខោទ័យ ​និងឡានណាបានឈប់ផលិត

ភាជន៍ហើយ។ តែមានឡផលិតភាជន៍ថ្មីបានកើតឡើង នៅសឹង្ហ​បុរី

ក្នុង​ឆ្នាំ១៦០០ គ.ស ដែលផលិតតែសំរាប់ការប្រើប្រាស់ប៉ុណ្ណោះ

ដូចជាដាក់គ្រឿងឧបភោគ បរិភោគ​ផ្សេងៗ

ហើយសំរាប់ប្រើប្រាស់​តែក្នុងតំបន់អយុធ្យានិងកន្លែងផ្សេងទៀត

ក្នុងអាណាចក្រនោះប៉ុណ្ណោះ។ ​(សូមបញ្ជាក់ផងដែរថា សឹង្ហបុរីនៅពេលនោះ

គឺគ្រប់គ្រងដោយព្រះអង្គម្ចាស់ នៅតំបន់ស្រីវិជ័យឈ្មោះ Parameswara។

សឹង្ហបុរីនៅពេលនោះ គឺជាកំពង់ផែដ៏ធំរបស់ ស្រីវិជ័យ Sriwijaya

ហើយត្រូវបំផ្លាញដោយពួកព័រទុយហ្គេ នៅក្នុងសតវត្សរ៍ទី ១៦ (១៥៦៣ គ.ស)។

នៅក្នុងឆ្នាំ ១៦០០ តំបន់នេះគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកំពង់ផែយ៉ាងសំខាន់

រវាងចិន និងឥណ្ឌា។ ស្របពេលជាមួយនោះដែរ ប្រជាជននៅ

តំបន់នោះក៏នៅតែផលិតនូវរបស់របរមួយចំនួនសម្រាប់

ប្រើប្រាស់ និងនាំចេញផងដែរ។

ប៉ុន្តែ ពាងដែលដាក់ទឹកឃ្មុំ និងប្រេង

គឺផលិតសំរាប់នាំចេញទៅក្រៅប្រទេស។ ទោះជាយ៉ាងនោះ

ក៏ដោយ ​សំរាប់ពាង​បញ្ចុះធាតុនៅតំបន់ជួរភ្នំក្រវ៉ាញនេះ

គេនឹងធ្វើការសន្និដ្ឋាន និងផ្តល់លទ្ធផលទាំងស្រុងនៅពេលកោយទៀត។

ក្នុងចំណោមពាងទាំងអស់ មានពាងមួយដែលមានក្បាច់លំអ និងប្រភេទ

ខុសគេ។ គេបាន​សន្និដ្ឋានដោយឡែក

ថា ពាងមានអាយុកាលស្ថិតក្នុងសម័យអង្គរ​ សតវត្សទី១២​ដល់ទី១៣ នៃគ្រឹស្តសករាជ។

ហេតុដូចនេះ ដោយយោងតាមការរៀបរាប់របស់ខ្ញុំខាងលើ

យើងជាកូនខ្មែរគួរតែនាំគ្នាអភិរក្ស និងថែររក្សានូវតំបន់ប្រវត្តិសាស្ត្រមួយនេះ

ដើម្បីទុកអោយអ្នកជំនាន់ក្រោយបានសិក្សា និងស្រាវជ្រាវបន្ត។

ប៉ុន្តែ តើយើង​ត្រូវ​ការ​ពារ​ដោយរបៀប​ណា បើថ្មីៗនេះព័ត៌មានពីការរុករករ៉ែ

និងការធ្វើអាជីវកម្មរ៉ែទីតាញ៉ូមនៃក្រុមហ៊ុន​United Khmer Group។

តាមរយះគម្រោងនេះ គេនឹងវាទទីមកដល់ក្នុងតំបន់ព្រៃដែលសំបូរដោយ

សម្បត្តិវប្បធម៌បុរាណ និងជីវៈចំរុះមួយនេះ។ ហេតុដូចនេះ តាងនាមអោយក្រុមការងារ

“កេរដំណែលខ្មែរ” យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរ

គ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធ សូមមេត្តាជួយថែរក្សាការពារ និងអភិរក្សរាល់សម្បត្តិវប្បធម៌

រូបីយ​ និង​អរូបីយដែលមាននៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ និងតំបន់ដ៏ទៃទៀតផងចុះ បើមិន

ដូចនោះទេ យើងប្រាកដជានឹងបាត់បង់សម្បត្តិទាំងអស់នោះជាក់ជាមិនខាន។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: