កោះ​សំខាន់ៗ និង​មាន​ប្រជាប្រិយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បំផុត​នៅក្នុង​ប្រទេស​វៀតណាម​

អត្ថបទដកស្រង់ចេញពីគេហទំព៍រ Cambodian Express News (CEN)

ដោយ : បញ្ញា (ថ្ងៃទី 3 មីនា 2011)

Mwzjmmu4ngតំបន់ទេសចរណ៍ក្រៅប្រទេស: នៅក្នុង​ប្រទេស​វៀតណាម ថ្វីបើ​កោះ​ចំនួន ១៦ ត្រូវបាន​ចុះបញ្ជី ប៉ុន្តែ​មាន​កោះ​សំខាន់ៗ និង មាន​ប្រជាប្រិយ​ជាងគេ​បំផុត ដូចជា Ha Long ដែលជា​ឆកសមុទ្រ​មួយ​សម្បូរ​ទៅដោយ​កូន​កោះ​តូចៗ រាប់ពាន់​កោះ Phu Quoc ដែល​ប្រជាជន​ខ្មែរ​ស្គាល់​ថា​កោះត្រល់ និង​កោះ Con Dao ។

នៅក្នុង​ ចំណោម​កោះ​ទាំងនេះ ឆក​សម្បូរ​កូន​កោះ Ha Long គឺជា​ឆក​ដែលមាន​ភាពល្បីល្បាញ​នៅក្នុង​ចំណោម អ្នក​ទេសចរណ៍ និង​អ្នក​ដើរលេង​កម្សាន្ត​គ្រប់ៗ​រូប ប៉ុន្តែ​ទោះបីជា​យ៉ាងណា វា​អាស្រ័យ​លើ​ការជ្រើសរើស​របស់​អ្នក​ទេសចរណ៍ ថា​តើ​ពួកគេ​ត្រូវ​ទៅលេង​ទីកន្លែង​ណា​មុន​នៅ​អំឡុងពេល​ដំណើរ​កម្សាន្ត​របស់​ ពួកគេ បន្ទាប់មកទៀត​។

* ឆក Ha Long ៖
នៅពេលដែល​មនុស្ស​និយាយ​អំពី​ប្រទេស​វៀតណាម គេ​ជឿថា​ភ្ញៀវ​ទេសចរណ៍​ភាគច្រើនបំផុត នឹង​ចងចាំ​អំពី​ឆក Ha Long ដែល​តាមន័យរ​បស់ពាក្យ​មានន័យថា ឆក​នាគ​ចុះ​ទឹក Bay of Descending Dragons ហើយ​វា​គឺជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​វៀតណាម ​។ ការលេងកម្សាន្ត​នៅ​ឆក​នេះ​គេ​នឹងមាន​ការភ្ញាក់ផ្អើល​ដោយសារតែ​ឆក​នេះ​ស្តែង​ ឲ្យ​ឃើញ​នូវ​ស្រទាប់​ថ្ម និង​កូន កោះ​តូចៗ​រាប់ពាន់​ដែលមាន​លក្ខណៈ​និង​ទ្រង់ទ្រាយ​ផ្សេងៗ​គ្នា​។ Ha Long គឺជា​តំបន់​មរតក​វប្បធម៌​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។ មាន​ភស្តុតាង​បុរាណវត្ថុ​ដែល​បង្ហាញ​ឲ្យ​ឃើញថា មនុស្ស​បាន មក​តាំង​ទីលំនៅ​ក្បែរ​ឆក Ha Long នេះ​តាំងពី​យូរយា​ណាស់​មកហើយ​ដែល​យ៉ាងហោចណាស់​ក៏​ចាប់តាំងពី ៣.០០០ ឆ្នាំមុន គ​.​ស មកម្ល៉េះ​។

Mwnhyzi2njជាមួយនឹង​ភាព​បរិបូណ៌​ដោយ​ធម្មជាតិ​និង​ព្រៃឈើ​ក៏​នៅមាន​គុហា​ដែល​គួរ​ឲ្យ​ ចាប់អារម្មណ៍ និង​ល្បីល្បាញ​បំផុត​ផងដែរ​ដូចជា គុហា Sung Sot (​មានន័យថា​គុហា​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​) គុហា Dau Go (​គុហា​ស្នឹង​) គុហា Trinh Nu (​គុហា​ព្រហ្មចារី​) គុហា Thien Cung (​គុហា​វិមាន​ស្ថានសួគ៌​) និង​គុហា ដទៃ​ជាច្រើន​ទៀត​ដូចជា គុហា Trong (​មានន័យថា​គុហា​ស្គរ​) គុហា Tam Cung (​គុហា​វិមាន​បី​) គុហា Bo Nong (​គុហា​សត្វ​ទង់​)​។

ការធ្វើដំណើរ​តាម​រថយន្ត​ពី​ទីក្រុង​ ហាណូយ​មកដល់​ទីនេះ ត្រូវ​ប្រើ​រយៈពេល​ប្រហែលជា​បួន​ម៉ោង​។ ជំនួស​ឲ្យ​ការធ្វើដំណើរ​ដោយ​រថយន្តក្រុង​ក្នុងស្រុក​ដែលមាន​ការយឺតយ៉ាវ និង​ជួនកាល​គ្មាន សុ​វត្ថ​ភាព ភ្ញៀវទេសចរ​អាច​ជួល​ឡាន ឬ ជិះឡាន​ក្រុង​ទេសចរណ៍​លំដាប់​ពិសេស ឬ កក់​ដំណើរ​ទេសចរណ៍​ដែលមាន​រថយន្ត​ភី​ក​អាប់​ពី​ទីក្រុង​ហាណូយ​។ ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ​អាច​សម្រាក​ពេញ​មួយ​យប់​នៅលើ​ទូក​បណ្តែត​ទឹក​ក្នុង​ ឆកសមុទ្រ​នេះ ឬ ក្នុង​ទីប្រជុំជន Cat Ba លើ​កោះ Cat Ba ។

* កោះ Phu Quoc ៖
ជាមួយនឹង​ស្រមោល​ខុសៗ​គ្នា​នៃ​ថ្លើមថ្ម​ខៀវ និង​វាល​ខ្សាច់​ដ៏​ធំ​ទូលាយ កោះ Phu Quoc គឺជា​កោះ​ដែលមាន​ប្រជាប្រិយភាព​ទាក់ទាញ​ទេសចរណ៍​លំដាប់​ទី​ពីរ​របស់​ប្រទេស​ វៀតណាម​។ កោះ Phu Quoc ដែល​ប្រជាជន​កម្ពុជា​ស្គាល់​ថា​កោះត្រល់ មាន​ទីតាំង​ស្ថិតនៅ​ចំក​ណ្កា​ល​ឈូង​សមុទ្រ​សៀម ដែល​លេចឡើង​ដូចជា ត្បូង​មរកត​ពី​ផ្ទៃ​ទឹកសមុទ្រ​វៀតណាម​ខាងត្បូង​។ ថ្វីបើ​ភ្ញៀវ​ទេសចរណ៍​ភាគច្រើន ចូលចិត្ត​ដេក​លេង​លើ​ឆ្នេរ​ខ្សាច់ ប៉ុន្តែ​ក៏​នៅមាន​វត្ថុ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន​ទៀត​ដើម្បី​ ទស្សនា​ផងដែរ ដូចជា កសិដ្ឋាន​គុជ​ខ្យង ទឹកជ្រោះ និង​ប្រាសាទបុរាណ​ដ៏​ល្អ​វិចិត្រ​ផងដែរ​។

Nte4otuyyzចាប់ពី​ខែ​វិឆ្ឆិកា ដល់​ខែមីនា (​រដូវប្រាំង​) គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ទៅលេង​កម្សាន្ត​នៅ​ដែន​កោះ​នេះ ហើយ​វា​តែងតែ​ជា​ពេលដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចង់​កក់​បន្ទប់​សណ្ឋាគារ​ ទុកជាមុន ព្រោះ​បន្ទប់​សណ្ឋាគារ​ត្រូវបាន​គេ​កក់​អស់យ៉ាង​ឆាប់រហ័ស​។ មធ្យោបាយ​ល្អ​ដើម្បី​ទៅដល់​កោះ​នេះ គឺត្រូវធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​ពី​ទីក្រុង​ហូជីមិញ​ដែល​នឹងត្រូវ​ប្រើពេល ​ប្រហែល​ជាមួយ​ម៉ោង ប៉ុន្តែ​គេ​ក៏ អាច​ទៅដល់​ទីនោះ​បានដែរ​ដោយ​ការធ្វើដំណើរ​តាម​ទូក កប៉ាល់ ឬ ទូកក្តោង​ខ្លួន​ពីរ​។

* កោះ Con Dao ៖
កោះ Con Dao ក៏ត្រូវ​បាន​គេ​ស្គាល់​ថា​កោះ Poulo Condore ផងដែរ ហើយ​វា​គឺជា​កោះ​មួយ​ក្នុងចំណោម​កោះ​សំខាន់ៗ​នៃ​កម្រង​កោះ​ចំនួន​១៥ ដែលមាន​ទីតាំង​ស្ថិតនៅ​សមុទ្រ​ចិន​ខាងត្បូង​។ កោះ Con Doa មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ ២០០​គីឡូម៉ែត្រ ដល់​ភាគខាងត្បូង​សាយ​ហ្គ​ន (​ទីក្រុង​ហូជីមិញ​)​។
កោះ​នេះ​សម្បូរ​ដោយ​ភ្នំ​ធំៗ និង​គ្របដណ្តប់​ដោយ​ព្រៃឈើ​ដែល​ផ្តល់នូវ​ឱកាស​គ្រប់គ្រាន់​សម្រាប់​ការ​ ដើរលេង​កម្សាន្ត​តាម​ព្រៃភ្នំ និង​ទស្សនា​សត្វព្រៃ​នៅ​តំបន់ភ្នំ​ថ្ម​។ កោះ Con Son នេះ​ក៏បាន ផ្តល់​លទ្ធភាព​ដល់​កីឡា​លោតទឹក diving ឲ្យ​កើតមាន​នៅលើ​ទឹកដី​វៀតណាម​ផងដែរ​៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=YWRhMzMyYzJlMDRkMjNiMmJjYTg1NTMzZWMyYzQx

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: