របាំ​ផ្លិត​ដែលជា​របាំ​បរិសុទ្ធ​ទាំង​ចិត្ត និង​កាយ​បង្ហាញខ្លួន​នៅ​អង្គរវត្ត​

អត្ថបទដកស្រង់ចេញពីគេហទំព៍រ Cambodian Express News (CEN)

ដោយ : សេរី (ថ្ងៃទី 3 មីនា 2011)

Nthiotq1n2

ភ្នំពេញ: សិស្សសាលា​របាំ​ព្រះរាម​បុប្ផា​ទេវី នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​រាំ​របាំ​ផ្លិត ក្នុង​សភាព​យ៉ាង​រស់​រវើក​បីដូច​នាង​ព្រិល​ស នៅ​ប្រាសាទអង្គរវត្ត ដើម្បី​បួងសួង​សុំ​សុខសន្តិភាព​សម្រាប់​ប្រទេស ។ អ្នករាំ​របាំ​ទាំងអស់​ស្លៀក​សម្លៀកបំពាក់​ពណ៌​ស ដោយ​គ្មាន​ការ​ផាត់មុខ និង​ជា​យុវតី​បរិសុទ្ធ​ទាំង​ចិត្ត និង​កាយ​បាន​រាំ​យ៉ាង​ល្វត​ល្វន់​នៅតាម​ថែវ​នានា នៃ​ប្រាសាទអង្គរវត្ត​ជា​ផ្នែក​មួយ នៃ​ការយាង​បារមី​អាទិទេព​មកកាន់ និង​ថែរ​រក្សា​ក្រុង​អង្គរ​អាណាចក្រ​អច្ឆរិយៈ​ទ្បើង​វិញ ។​

លោកស្រី ក​ន្ថា រ៉ា​វីន ងិន​កា​រ៉េត ជា​អ្នកបង្កើត​របាំ​ផ្លិត បាន​និយាយ​ឲ្យ​ដឹងថា ការ​រាំ​របាំ​ផ្លិត​នៅ​អង្គរវត្ត​នេះ​ជា​លើក​ទី​១ ដើម្បី​ឧទ្ទិស​សុំ​ក្តី​សុខសន្តិភាព​សម្រាប់​ប្រទេស និង​សុំ​យាង​បារមី​ព្រះមហាក្សត្រ ដែលជា​អាទិទេព​នៅ​អង្គរ និង​បារមី​មេទ័ព​ទាំងទ្បាយ​យាង​មកកាន់ និង​ថែរ​រក្សា​ប្រាសាទអង្គរវត្ត និង​ព្រះរាជាណាចក្រ​កម្ពុជា​ទ្បើង​វិញ ។ អ្នករាំ​បាន​ពាក់​គ្រឿងអលង្ការ​សម័យអង្គរ នៅ​កដៃ កជើង និង​បន្តោង​ខ្សែក​របស់​ពួកគេ ។ គ្រឿងអលង្ការ​ទាំងនោះ​ត្រូវធ្វើ​ពិធីបួងសួង និង​សុំ​ការអនុញ្ញាត​ពី​អាទិទេព​នៅ​អង្គរ តាមរយៈ​ទឹកមន្ត និង​ឲ្យ​យុវតី​ជា​អ្នករាំ ធ្វើការ​លាងដៃ សំអាត​កាយ​ចិត្ត​មុននឹង​ពាក់​គ្រឿងអលង្ការ​ទាំងនោះ ។​

លោកស្រី និង​អ្នក​ផ្សេងទៀត​សុទ្ធតែ​មើលឃើញថា មុនពេល​រាំ​គ្រឿងអលង្ការ​ទាំងនោះ​មាន​សភាព​ស្រអាប់ ប៉ុន្តែ​ក្រោយ​ពាក់​ឲ្យ​យុវតី​រាំ​រួច គ្រឿងអលង្ការ​ទាំងនោះ​មាន​សភាព​ភ្លឺ​ថ្លា ហាក់​មាន​បារមី​អាទិទេព​មក​សណ្ឋិត ។ ការ​បួងសួង​នេះ​មានការ​រៀបចំ​បាយសី​ពី​១ ថ្នាក់​ដល់​២១ ថ្នាក់ មាន​ដាក់​ផ្លែឈើ ៧ មុខ មាន​នំអន្សម ចេក អន្សមជ្រូក និង​នំផ្លែអាយ ដែលមាន​អត្ថន័យ​ខុសៗ​គ្នា តាម​គ្រឿង​ដ​ង្វា​យ​និ​មួយៗ ។​

លោកស្រី​បាន​បន្តថា របាំ​ផ្លិត​ដែល​លោកស្រី​បង្កើត​ទ្បើង​មកនេះ សម្រាប់​រាំ​ក្នុង​ពិធីបួងសួង និង​ពិធី​បុណ្យជាតិ​ធំៗ មិនអាច​យកទៅ​រាំ​តាម​ភោជនីយដ្ឋាន​បាន​នោះទេ ហើយ​លោកស្រី​បានធ្វើ​ការព្រមាន អ្នក​នាំយក​របាំ​បែបនេះ​ទៅ​រាំ​តាម​ភោជនីយដ្ឋាន នឹង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន ប្រសិនជា​មិន​សុំ​ការអនុញ្ញាត​ពី​លោកស្រី ត្បិត​របាំ​ផ្លិត​មិនអាច​អ្នកណា​ក៏​រាំ​បាន​នោះទេ ព្រោះ​យើង​តម្រូវ​ឲ្យ​អ្នករាំ​ជា​មនុ​ស្សមានភាព​បរិសុទ្ធ​ទាំង​ចិត្ត និង​កាយ ៕

More infos: http://www.cen.com.kh/localnews/show_detail/24?token=ODU5NjQ3MDIxNWQwZjE4NGUxZWY1ZjBlNGFjMDQw

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: