គម្រាងសាងសង់មហាវិថី​ដែលមានទំហំធំ ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ក្រុមហ៊ុន​មួយ​គ្រោង​ស្ថាបនា​មហាវិថី​សម្តេច ហ៊ុន សែន ធំ​ជាង​គេ​នៅ​កម្ពុជា

ដោយ : សម្បត្តិ (ថ្ងៃទី 2 មីនា 2011)

ភ្នំ​ពេញ: សាលា​រាជធានី​ភ្នំពេញ​សហការគ្នា​ជាមួយ​ក្រុមហ៊ុន​អ៊ី​ន​ហូល​ឌី​ង ខូ​អិល​ធី​ឌី “​អេ​ហ្សិត​ថោ​ន​” ( ING HOLDING CO LTD AND  AZ  TOWN ) គ្រោង​ស្ថាបនា​មហា​វិធី​សម្តេច ហ៊ុន សែន​ធំជាងគេ​នៅ រាជធានី​ភ្នំពេញ​និង​ជា​មហាវិថី​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​ទំហំ​ ៦០​ម៉ែត្រ​និង​បណ្តោយ ប្រវែង​៩១៦០​ម៉ែត្រ​ត​ភ្ជាប់​ពី​ចំណុច​ច្រមុះជ្រូក​ក្បាល​ថ្នល់​ផ្លូវ​លេខ​ ២៧១​ក្នុង​ខណ្ឌ​មានជ័យ ទៅ​ភ្ជាប់​ផ្លូវជាតិ​លេខ​២​ត្រង់​ភូមិ​ព្រែកកំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ កាត់​តាម​បឹង​ចំនួន​២ គឺ​បឹងទំពុននិង​បឹង​ជើងឯក​។​

លោក​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​មួយ​ជាមួយ​ ក្រុមហ៊ុន AZ TOWN ដែល​តំណាង​ដោយ​លោកឧ​ញ៉ា លឹម ប៊ុន​សួរ ថា សាលា​រាជធានី​ភ្នំពេញ​គាំទ្រ គម្រោង​របស់​ក្រុមហ៊ុន​ទាំងស្រុង​ដោយ​ក្រុមហ៊ុន​នេះ​បាន​ទទួល​គោល​ការណ៍​និង ​ឯកភាព ពី​រាជរដ្ឋាភិបាល​ពិសេស​សម្តេច​តេជោ ហ៊ុន សែន រួចហើយ តែ​សាលាក្រុង​នឹង​បង្កើត​ក្រុមការងារ មួយ​ដើម្បី​ពិនិត្យមើល​ផលប៉ះពាល់​ឱ្យបាន​ល្អិតល្អន់​សិន​មុន​នឹង​ឈាន​ដល់​ ការសម្រេច​ចុងក្រោយ​គឺ​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​នេះ​។​

ប៉ុន្តែ តើ​អ្នកណា​ជា​អ្នកដោះស្រាយ​ផលប៉ះពាល់​ជា​មួយ​ប្រជាជន​និង​ក្រុមហ៊ុន​ដែល​មាន ​ដីធ្លី​នៅ​ទីនោះ​ហើយ​អ្នកណា​ជា​អ្នក​ចេញ​សំណង​? ទាំងនេះ​នៅ​តែ​ជា​បញ្ហា​ដែល​កំពុង​ពិភាក្សា​នៅ​ឡើយ​។​លោក​កែប ជុតិមា​បាន​បន្តថា​បឹងទំពុនជា​បឹង​ធំ​មួយ​សម្រាប់​ស្តុក​ទឹកស្អុយ​ទាំ​អស់​ របស់​រាជធានី ភ្នំពេញ​។ ដូច្នេះ​ដើម្បី​ការពារ​អាង​ស្តុក​ទឹក​ស្អុយ​នេះ​គេ​ត្រូវ​គិត​ឱ្យបាន​ ច្បាស់លាស់​។ ក្រុង​បារម្ភ​ទៅលើ​ផល​ប៉ះពាល់​ធំ​ជាង តែបើ​ធ្វើ​មហាវិថី​សម្តេច​ហ៊ុន សែន​ដ៏​ធំ​នេះ​ចេញ​វា​សំខាន់​ណាស់​ពីព្រោះ ស្ពាន​ព្រែក​សំរោង​កាត់​ទន្លេ​ពី​តា​ខ្មៅ​ទៅ​ត្រើយ​ខាងកើត​នឹង​បើក​ការដ្ឋាន ​នៅ​ឆមាស​ទី​២​ឆ្នាំ​២០១១ខាងមុខនេះ​។

លោក​អភិបាល​អះអាងថា​មហាវិថី​ ខាងលើ​នឹង​ដោះស្រាយ​បាន​ចរាចរណ៍​ដ៏​ច្រើន​នៅ ភាគខាងត្បូង​រាជធានី​ភ្នំពេញ​។ ការធ្វើ​មហាវិថី​ដ៏​ធំ​នេះ​វា​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​អភិវឌ្ឍន៍​តំបន់ បឹងទំពុន​និង​បឹង​ជើងឯក​របស់​ក្រុមហ៊ុន AZ TOWN   ចំនួន ២ ៥៧២ ហិ​តា ប៉ុន្តែ​ក្រុមហ៊ុន អេ​ហ្សិត​នេះ​ចាប់ផ្តើម​ធ្វើ​ផ្លូវ​ជា​មុន​សិន​ដើម្បី​ឈានដល់​ការ​អភិវឌ្ឍន៍ ​គម្រោង​ដ៏​ធំ​នេះ​។​

តំណាង​ក្រុមហ៊ុន​បាន​ពន្យល់​ថា​នៅពេល​ខាងមុខ​ ក្រុមហ៊ុន​នឹង​ស្ថាបនា​មហាវិថី​សម្តេច ហ៊ុន សែន ដ៏​ធំ​នេះ​១​ខ្សែ​នេះ​។ ក្រៅពី​សាងសង់​មហាវិថី​សម្តេច​ហ៊ុន សែន​ដ៏​ធំ​១​ខ្សែ​នេះ​នឹង​មាន​សាងសង់​វិថី កាត់​ទទឹង​២​ខ្សែ​ធំៗ​ទៀត​គឺ​ខ្សែ​ទី​១​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៣៧១​ទៅកាន់​ សង្កាត់​ចាក់អង្រែលើ​ក្នុង ភូមិ​ទួល​រការ​ប្រវែង​២៧៣០​ម៉ែត្រ​ទទឹង​៣០​ម៉ែត្រ និង​ខ្សែ​ទី​២​ត​ភ្ជាប់​ពី​ផ្លូវ​ជើងឯក​​ខណ្ឌ​ដង្កោ​ទៅ​ភ្ជាប់​ផ្លូវ​ជាតិ​ លេខ​២​ក្នុង​ភូមិ​ព្រែក​តា​ឡុង​ប្រវែង​៥៥២០​ម៉ែត្រ​ទំហំ​៥០​ម៉ែត្រ​។​

មហាវិថី​សម្តេច​ហ៊ុន សែន ដ៏​​ធំ​នេះ​ចាក់​បេតុង​កៅស៊ូ​តែ​ទំហំ​៣០​ម៉ែត្រ​ចិញ្ចើម​សងខាង​គឺ​ម្ខាង​១៥​ ម៉ែត្រ​និង​មាន​ធ្វើ​សួនច្បារ​លម្អរ​សម្រាប់​ឱ្យ​ប្រជាជន​កំសាន្ត​តាម​ គម្រោង​ត្រូវ​ចំណាយ​អស់​ថវិការ​៣៦​លាន​ដុល្លារ​អាមេរិក​។ ​រីឯ​ផ្លូវ​កាត់​ទទឹង​២​ខ្សែ​ហើយ​ខ្សែ​ទី​១​ប្រវែង​២៧៣០​ម៉ែត្រ​ទទឹង​៣០​ ម៉ែត្រ​ចំណាយ​អស់​ថវិការ​ចំនួន​៩​លាន​៥​សែន​ដុល្លារ​និង​ខ្សែ​ទី​២ដែល​មាន​ ប្រវែង​៥៥២០​ម៉ែត្រ​ទទឹង​៥០​ម៉ែត្រ​ត្រូវ​ចំណាយ​ថវិការ​អស់​២១​លាន​និង​៦​ សែន​ដុល្លារ​។​

បើ​យោង​តាម​តំណាង​ក្រុមហ៊ុន តំបន់​នេះ​មាន​ប្រជាជន​រស់នៅ​ជាង​៤​ម៉ឺន​នាក់​​និង​ជាង​​ ៨​ពាន់​គ្រួសារ​ជាប់​ពាក់ព័ន្ធ​ជាមួយ​គំរោង ដែល​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​២​ខណ្ឌ​គឺ​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​ដង្កោ​។ ក្រុមហ៊ុន​នឹង​រក្សាទុក​​អាង​ស្តុក​ទឹក​និង​ប្រឡាយ​មេ​ទាំងអស់​។ តាម​គម្រោង​ការអភិវឌ្ឍ​ន៍​នេះ​មាន​រយៈពេល​៣​ឆ្នាំ​ក្រោយពី​មាន​ការដោះស្រាយ​ ផល​ប៉ះពាល់​រួចរាល់​និង​ចាប់​ដំណើរការ​អភិវឌ្ឍ​ន៍​តែម្តង​៕

More infos: http://www.cen.com.kh/localnews/show_detail/21?token=ZTM2ZDkzZTM2OThlOTQxYzcwYWRmOTg4YTZjODY2

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: