ក្រុម​តន្ត្រី​អាមេរិក​កំណើត​ខ្មែរ​សម្តែង​នៅ​កម្ពុជា

អត្ថបទដកស្រង់ចេញពីគេហទំព៍រ Phnom Penh Post

Thursday, 03 March 2011 10:27 ឈឹម ស្រីនាង

ភ្នំពេញៈ ក្រុម​ចម្រៀង​ប៉ុប​អាមេរិក​ដើម​កំណើត​ខ្មែរ មក​ពី​ទីក្រុង​ San Jose រដ្ឋ​កាលី​ហ្វ័រនីញ៉ា បាន​មក​ដល់​ប្រទេស​កម្ពុជា​​ជា​លើក​ដំបូង ដើម្បី​សម្ដែង​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំពោះ​ សិល្បៈ​បុរាណ​។

ឡូរ៉ា ម៉ម (Laura Mam)​ និង​សមាជិក​ក្រុម The Like Me’s បាន​ធ្វើ​ដំណើរ​កម្សាន្ដ​នៅ​ទីក្រុង​សៀមរាប​ ហើយ​នឹង​ត្រូវ​សម្ដែង​នៅ​ Parkway Studios នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ ដើម្បី​រៃ​អង្គាស​ប្រាក់​សម្រាប់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (Cambodia Living Arts) និង អង្គការ​ Anvaya Initiative របស់​កម្ពុជា​។

ក្រុម​​ដែល​មាន​សមាជិក​ស្រី​ទាំង​៤​ដួង​នេះ ​នឹង​លេង​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​​នៅ​ក្នុង​ទសវត្សរ៍​ទី​៦០​ អម​ជាមួយ​ចម្រៀង​ R&B និង​តន្រ្តី​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​លើ​គេហ​ទំព័រ​ YouTube​។

តារា​ចម្រៀង​ និង​ជា​អ្នក​លេង​ហ្គីតា​ ឡូរ៉ា ម៉ម បាន​និយាយ​ថា​៖​«​​កម្ពុជា​​គឺ​ជា​​ទិស​ដៅ​តន្រ្ដី​ទេសចរណ៍​​ក្នុង​ក្ដី​ សុបិន​ ​តាំង​ពី​ក្រុម​នេះ​ចាប់​កំណើត​។ យើង​ធ្លាប់​​គិត​ថា ​ពេល​យើង​​​បង្កើត​ក្រុម​បាន​​ យើង​​នឹង​​មក​កម្ពុជា​ក្នុង​ពេល​ណា​មួយ​ ហើយ​នឹង​​លេង​តន្រ្តី​សម្រាប់​អ្នក​ដែល​​ចូល​ចិត្ដ​តន្រ្តី​បែប​ថ្មី​នេះ​ បំផុត​»។

សមាជិក​ក្រុម​៣​នាក់​ទៀត​ ទី​១​ឈ្មោះ​​ ហេឡេណា ហុង (Helena Hong)​ នាង​​​មាន​ឈាម​ជ័រ​ជា​ខ្មែរ ទី​២​ ហ្វីលីប ពីណាស ម៉ូនិក កូឃ្វីឡា (Filippinas Monique Coquilla)​ និង​ទី៣ ឡូរ៉េន អាឡូនហ្សូ (Loren Alonzo)​។

ទស្ស​និក​ជន​ទូទាំង​ពិភព​លោក​បាន​ស្គាល់​​ក្រុម​មួយ​​នេះ តាម​រយៈ​បទ ​​ស្វា​រាំ​ម៉ាំងឃីស ដែល​មាន​ការ​ចូល​រួម​សម្ដែង​រាំ​​ក្នុង​វីដេអូ​នេះ​ពី​​ ម្ដាយ បង​ប្អូន​ស្រី មីង​ និង​បង​ប្អូន​ជីដូន​មួយ​ជា​ច្រើន​នាក់​។

ឡូរ៉ា ​បន្ដ​ថា​៖​«​ផ្ទះ​ខ្ញុំ​ជា​ផ្ទះ​ខ្មែរ​អាមេរិក​ធម្មតា​មួយ​ដែល​ សម្បូរ​ទៅ​ដោយ​ឌីស​ខារ៉ាអូខេ​ និង​ក្បាល​មីក្រូ​ហ្វូន​ទំនើប​ៗ​»។ ​នាង​បាន​រំឭក​ថា៖ «​ឪពុក​របស់​ខ្ញុំ​ជា​អតីត​អ្នក​ចម្រៀង​តាម​រោង​ការ​ម្នាក់ ​​ហើយ​កាល​នោះ គាត់​​បាន​ឲ្យ​ខ្ញុំ​ចូលរួម​សម្ដែង​ម្ដង​កាល​​ដែរ​។ ឪពុក​ម្ដាយ​ខ្ញុំបាន​លើក​​ទឹក​ចិត្ដ​ឲ្យ​ខ្ញុំ​ស្ដាប់​តន្រ្តី​ដោយ​យក​ ចិត្ដ​ទុកដាក់​បំផុត​​ដើម្បី​ចាប់​កាដង់​ភ្លេង​ឲ្យ​បាន​ត្រឹម​ត្រូវ បើ​ទោះ​បី​ជា​ពួក​គាត់​មិន​​ធ្លាប់​ទទួល​ការ​​បណ្ដុះ​បណ្ដាល​ផ្នែក​តន្រ្តី​ ពី​មុន​មក​ក្ដី​»។

ក្រុម​តន្រ្តី​ទេសចរណ៍​ដែល​កើត​ពី​ស្នាដៃ​កូន​ខ្មែរ​ The Like Me’s ទទួល​បាន​ការ​ឧបត្ថម្ភ​​ដោយ​អង្គ​ការ​មិត្ដ​វប្ប-​ធម៌​ខ្មែរ (Friends of Khmer Culture) ក្នុង​គោល​បំណង​ជួយ​ទ្រទ្រង់​ដល់​វិស័យ​ទេសចរណ៍​ និង​​គម្រោង​អភិរក្ស​នៅ​ប្រាសាទ​បន្ទាយ​ឆ្មា​។

ដើម្បី​ជ្រាប​ពី​ការ​សម្តែង​របស់ ឡូរ៉េន ម៉ម និង​សមាជិក​ក្រុម​ The Like Me’s លោក​អ្នក​អាច​ទៅ​មើល​ការ​សម្តែង​នៅ​ Parkway Studiosដែល​មាន​អាសយ​ដ្ឋាន​អគារ​លេខ​១៣៣ មហា​វិថី​ម៉ៅ​​សេង​ទុង​ នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣ មីនា​នេះ ​វេលា​ម៉ោង​៨​យប់​។ តម្លៃ​សំបុត្រ​​៨​ដុល្លារ​ និង​ដាក់​លក់​នៅ​អង្គការ​​សិល្បៈ​ខ្មែរ​អមតៈ​ ភោជនីយ​ដ្ឋាន​ Java Caf’s, Rubies, Promesses និង​នៅ Equinox​៕ HR

 

សមា ​ជិក​ក្រុម​តារា​ចម្រៀង​ប៉ុប​ដើម​កំណើត​ខ្មែរ និង​ហ្វីលីពីន The Like Me’s ។

ពី​ឆ្វេង​ទៅ​ស្តាំ ម៉ូនិក កូឃ្វីឡា, ហេឡេណា ហុង, ឡូរ៉ា ម៉ម និង ឡូរ៉េន អាឡូន​ហ្ស៊ូ។

More infos: http://khmer.phnompenhpost.com/index.php?option=com_content&view=article&id=53754:2011-03-03-03-35-32&catid=4:lifestyle&Itemid=79

4 Comments

  1. August 1, 2013 at 3:36 am

    Hiya! I simply wish to give an enormous thumbs up for the nice info you have right here on this post.
    I can be coming again to your weblog for extra soon.

  2. August 1, 2013 at 4:07 am

    Whats up! I simply want to give a huge thumbs up for the nice information you could have here on this post.

    I shall be coming again to your weblog for extra soon.

  3. August 1, 2013 at 6:47 am

    Good day! I simply would like to give a huge thumbs up for
    the nice data you have right here on this post.
    I will likely be coming back to your blog for
    extra soon.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: