លោក ហ៊ឹម ឆែម​: រដ្ឋមន្ត្រី​វប្បធម៌​ថៃ​បញ្ឈប់​សកម្មភាព​បំផ្លាញ​ប្រាសាទព្រះវិហារ​

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : ចក្ខុ (ថ្ងៃទី 17 កុម្ភៈ 2011)

ព្រំដែនកម្ពុជា-ថៃ: លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​កាល​ពីថ្ងៃ​១១​ខែកុម្ភៈ​ឆ្នាំ​២០១១ បាន​ផ្ញើលិខិត​មួយច្បាប់​ទៅ​លោក និ​ពិត ឥ​ន្ត្រ​សម្បុត រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ ក៏ដូចជា​គ្រប់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន អង្គការ​យូណេស្កូ និង​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក ស្នើ​ទៅ​ភាគី​ថៃ​មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ចំពោះ​សកម្មភាព​ បំផ្លិចបំផ្លាញ​ប្រាសាទព្រះវិហារ​ដែលជា​បេតិកភណ្ឌ​ពិភពលោក​និង​ស្នើឱ្យ​ ព្រះរាជាណាចក្រ​ថៃ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​អន្តរជាតិ​ទាំងឡាយ​ ដែល​ខ្លួន​ជា​រដ្ឋ​ភាគី​។

លោក ហ៊ឹម ឆែម បាន​សម្តែង​នូវ​សេចក្តី​រន្ធត់​និង​ការព្រួយបារម្ភ​យ៉ាង​ធំធេង​ចំពោះ​ ការវាយប្រហារ​មកលើ​ប្រាសាទព្រះវិហារ​ជាទី​សក្ការៈ​របស់​ខ្មែរ​និង​ជា​ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​រួមទាំង​តំបន់​ជុំវិញ​ប្រាសាទ ពី​សំណាក់កងកម្លាំងប្រដាប់ អាវុធ​ថៃ​ដែល​បាន​បាញ់​គ្រាប់កាំភ្លើង​និង​គ្រាប់ផ្លោង​ធន់​ធ្ងន់​ជាច្រើន​ គ្រាប់​សំដៅ​មកលើ​ប្រាសាទ​និង​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈហើយ​បាន​ បង្កឱ្យមាន​ការខូចខាត​ធ្ងន់ធ្ងរ​ដល់​ផ្នែក​ជាច្រើន​នៃ​ប្រាសាទ និង​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ​ព្រមទាំង​ព្រះពុទ្ធ​រូប​ជាច្រើន​អង្គ​ក៏ ​ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ​ខ្ទេចខ្ទាំ​ផងដែរ​។

លោក​ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ បាន​មានប្រសាសន៍​បន្តទៀតថា ក្នុងនាម​ជា​អ្នក​វប្បធម៌​ដូចគ្នា ដែលមាន​កាតព្វកិច្ច​ថែរក្សា​ការពារ​កេរ​មរតក​វប្បធម៌​និង​អារ្យធម៌​ក្នុង​ ស្មារតី​គោរព​សម្បត្តិ​វប្បធម៌​របស់​ប្រជាជាតិ​ផងទាំងពួង​និង​សម្បត្តិ​ បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ។ ប្រាសាទព្រះវិហារ​មាន​ទីតាំង​នៅក្នុង​ទឹកដី​ដែល​ស្ថិតក្រោម​អធិបតេយ្យភាព​ របស់​ក​ម្ពុ​ជា​ដែល​អន្តរជាតិ​ទទួលស្គាល់​ដូច​សាលក្រម​តុលាការ​យុត្តិធម៌​ អន្តរជាតិ​ក្រុងឡាអេ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ១៩៦២​។ ជាងនេះទៅទៀត​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក​បាន​ចុះ​ប្រាសាទព្រះវិហារ​ជា ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃទី​៧​កក្កដា​២០០៨​។

ក្នុង​ដំណើរ​ ទស្សនកិច្ច​នៅ​រមណីយដ្ឋាន​អង្គរ​និង​ប្រាសាទព្រះវិហារ សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្ត្រៃ​យ៏​នៃ​សន្និសីទ​អន្តរជាតិ​គណបក្សនយោបាយ​ នៅ​អាស៊ី (ICAPP) កាលពី​ថ្ងៃទី​៤-៥​ខែធ្នូ​២០១០ បានចេញ​សេចក្តីថ្លែងការណ៍​រួម​គាំទ្រ​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ ​បេតិកភណ្ឌ​ពិភពលោក​ដែល​ចុះ​ប្រាសាទព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​កាលពី​ ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០០៨ នៅ​ទីក្រុង កេ​បិ​ច​ ប្រទេស​កាណាដា និង​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​នៅ​ថ្ងៃទី​១៥ ខែមិថុនា​១៩៦២ ដែល​សម្រេច​ថា​ប្រាសាទព្រះវិហារ​មាន​ទីតាំង​នៅក្នុង​ទឹកដី​ដែល​ស្ថិតក្រោម​ អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​។ ការបំផ្លិចបំផ្លាញ​ប្រាសាទព្រះវិហារ និង​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ ជា​បទឧក្រិដ្ឋ​ចំពោះ​សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្សជាតិ​និង​ជាការ​ប្រមាថ​ ចំពោះ​ព្រះពុទ្ធសាសនា​ដែល​ប្រជាជន​ថៃ​និង​កម្ពុជា​គោរព​ប្រណិប័តន៍​។ នេះ​ជា​អះអាង​របស់លោក ហ៊ឹម ឆែម​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​៕

More infos: http://www.cen.com.kh/localnews/show_detail/132?token=OGIzYjFjYTFkZTBiYWZiOWJlNGY2NDkxMTFkMGYx

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: