រមណីយដ្ឋាន​ល្អាង​ភ្នំ​បា​ដាក មិនសូវមាន​ភ្ញៀវ​ទេសចរណ៍​ចាប់អារម្មណ៍​

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : មង្គល (ថ្ងៃទី 1 មីនា 2011)

Nzjjzmi0ogបាត់ដំបង: រមណីយដ្ឋាន​ល្អាង​ភ្នំ​បា​ដាក ស្ថិតនៅ​តំបន់​ព្រៃភ្នំ​ឆ្ងាយ​ដាច់ស្រយាល​មាន​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ ប៉ុន្តែ​ត្រូវ​ខូចខាត​យ៉ាងច្រើន​នៅ​រដូវវស្សា​កន្លងមក ហើយ​ម្យ៉ាង​ដោយសារ​គ្មាន​ការអភិវឌ្ឍន៍​ពី​មន្ទីរជំនាញ​ក៍​ដូចជា​អាជ្ញាធរ​ មូលដ្ឋាន​ផង ធ្វើឱ្យ​រមណីយដ្ឋាន​មួយ​នេះ​មាន​សភាព​ស្ងាត់ជ្រងំ​និង​មិនសូវមាន​ភ្ញៀវ​ ទេសចរណ៍​ចាប់អារម្មណ៍​ទៅ​ទស្សនា​ផងដែរ​។​

ល្អាង​ភ្នំ​បាំ​ដាក​មាន​ទីតាំង​ស្ថិតនៅក្នុង​ភ្នំ​បា​ដាក ដែលមាន​ចម្ងាយ ៥២,៦០ គី​ទ្បូ​ម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់ដំបង​។ គេ​អាចធ្វើ​ដំណើរ​ទៅកាន់​រមណីយដ្ឋាន​ភ្នំ​បា​ដាក​តាម​ផ្លូវជាតិ​លេខ​៥៧ ដែល​ទើប​ចាក់​កៅស៊ូ​រួច​ឆ្ពោះទៅ​ទិស​ខាងលិច​ប្រមាណ ៣៣,៩ គី​ទ្បូ​ម៉ែត្រ​នឹង​ទៅដល់​វត្ត​ស្តៅ​ស្ថិត​ក្នុងស្រុក​រតនមណ្ឌល​រួច​បត់​ ស្តាំ​តាមផ្លូវ​ក្រាល​គ្រួស​ក្រហម​ចូលទៅក្នុង​ចម្ងាយ ១៨,៧ គី​ទ្បូ​ម៉ែត្រ​នឹង​ទៅដល់​ភ្នំ​បា​ដាក ស្ថិតក្នុង​ភូមិ​អូរ​ឃ្មុំ ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល​។​

លោក​ម៉ក់ ស៊ុន​ណា​រា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់ថា ភ្នំ​បា​ដាក គឺជា​ភ្នំ​មួយ​កើត​ទ្បើង​តាំងពី​យូរយារ​ណាស់​មកហើយ​ដែល​យើង​ពុំ​អាច​កំណត់​ បាន​កកើត​តាំងពី​ឆ្នាំ​ណា​នោះទេ វា​ជា​ល្អាង​ដែល​ស្ថិតនៅក្នុង​រូងភ្នំ​ហើយ​មាន​លក្ខណៈ​បត់បែន​ទៅតាម​ ស្ថានភាព​ពី​ធម្មជាតិ​របស់​វា​។ ល្អាង​នេះ​មាន​រូង​ធំ​ទូលាយ​អាចឱ្យ​ភ្ញៀវ​ទេសចរណ៍​រាប់រយ​នាក់​អង្គុយលេង​ កំសាន្ត​យ៉ាង​សប្បាយ​និង​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ ត្រជាក់ចិត្ត​ព្រមទាំង​មាន​ដើមឈើ​ធំៗ​ផ្តល់​ជា​ម្លប់​ត្រឈឹងត្រឈៃ​។ ល្អាង​បា​ដាក​មាន​ពពុះ​ថ្ម​និង​មាន​រន្ធ​នៅ​កណ្តាល​ល្អាង​ហើយ​យើង​អាច​ទ្បើង ​ទៅដល់​កំពូលភ្នំ​ទៀតផង​។​

ចំណែក​លោក​តន់ ប៊ុន​រឿន នាយក​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​បានឱ្យដឹងថា ល្អាង​ភ្នំ​បា​ដាក​មានការ​បែងចែក​តែមួយ​តំបន់​ប៉ុណ្ណោះ​សម្រាប់​ជា​តំបន់​ ស្នូល​ដែល​នៅក្នុង​នោះ​រួមមាន​ល្អាង​ដ៍​ល្អ​ប្រណិត តួ​ភ្នំ​បា​ដាក​ទាំងមូល​និង​ព្រៃ​ដែល​ដុះ​នៅ​ទីនោះ​យ៉ាង​ស្រស់បំព្រង​។​ នៅតាម​ជើងភ្នំ​មាន​ផ្លូវ​ព័ទ្ធជុំវិញ និង​មាន​ភូមិ​អ្នកស្រុក​ព្រមទាំង​វាលស្រែ​ពណ៌​ខៀវស្រងាត់​ដែល​ប្រជាកសិករ​ បង្កបង្កើនផល​រៀងរាល់​រដូវ​។ លោក​តន់ ប៊ុន​រឿន​បាន​បញ្ជាក់ថា មន្ទីរ​មាន​ផែនការ​ការពារ​ល្អាង​ភ្នំ​បា​ដាក​រក្សា​ឱ្យមាន​សោភ័ណភាព​ ស្រស់បំព្រង​ជានិច្ច​រក្សា​អនាម័យ ការពារ​សត្វព្រៃ ធនធានធម្មជាតិ​រ៉ែ​ថ្ម និង​ការពារ​ព្រៃ​ធម្មជាតិ​។ មន្ទីរ​ក៍មាន​ផែនការ​ហាមឃាត់​មិនឱ្យ​កាប់បំផ្លាញ​ដើមឈើ​ធំៗ កាប់ឆ្ការ​និង​ដុត​ព្រៃ​ធម្មជាតិ​នៅលើ​កំពូលភ្នំ ហាម​ដាក់​អង់​តែ​ន​ទូរស័ព្ទ​និង​អង់​តែ​ន​ផ្សេងៗ ហាម​ការ​គាស់​យក​ថ្មភ្នំ​ទៅធ្វើ​អាជីវកម្ម​ផ្សេងៗ ហាម​បរបាញ់​សត្វព្រៃ​និង​ហាម​មិនឱ្យ​សាងសង់​តូប ឬ លក់​ដី​នៅជាប់​និង​ជើងភ្នំ​ហើយ​អាជ្ញាធរ​មូលដ្ឋាន​មិនត្រូវ​ចេញ​ ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នៅតាម​ជើងភ្នំ​។

ទៅ​អនាគត​មន្ទីរ​លើក​គម្រោង​ជួសជុល​ផ្លូវ​ចូលទៅ​កាន់​ល្អាង​បា​ដាក​ឱ្យបាន​ ស្អាត​និង​រៀបចំ​ធុង​សម្រាប់​ដាក់​សម្រាម​ឱ្យបាន​ច្រើន​ដើម្បី​រក្សា​អនាម័យ ​កុំឱ្យ​ប៉ះពាល់​បរិស្ថាន​ធម្មជាតិ រៀបចំ​បង្កើត​ព្រៃ​សហគមន៍ ដាំ​ដើមឈើ​និង​ដំណាំ​ហូប​ផ្លែ លែង​សត្វ​ដែល​អាច​សម្រប​ខ្លួន​បានដាក់​ស្លាក​សញ្ញា​បង្ហាញផ្លូវ​ចូលទៅ​កាន់​ ល្អាង​តាំងពី​ផ្លូវបត់​ចូល​រហូតដល់​ល្អាង​ព្រមទាំង​ពង្រីក​ផ្លូវ​ទៅកាន់​ ល្អាង​ឱ្យបាន​ធំ​ទូលាយ​ងាយស្រួល​ភ្ញៀវ​ទេសចរណ៍​ចូលទៅ​កំសាន្ត​ឱ្យបាន​ស្រួល​ ៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=NjY0OWU2NjNiYmQ5ZGZiYzJkYzA2ZDg5YTk3N2E0

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: