ប្រគល់​ជួង​បូរាណ​អាយុ​១០៥​ឆ្នាំទៅ​មន្ទីរ​វប្បធម៌​ខេត្តបាត់ដំបង​

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : មង្គល (ថ្ងៃទី 1 មីនា 2011)

Oddkntc5mt

បាត់ដំបង: ជួង​បូរាណ​សម័យ​លោក​ម្ចាស់​កថា​ថន​ឈុំ​មាន​អាយុកាល ១០៥​ឆ្នាំ ទម្ងន់​៦៧​គី​ទ្បូ​ក្រាម​ធ្វើ​ពី​សំរិទ្ធ​លាយ​លង្ហិន​ដែល​ដកហូត​បាន​ពី​ កសិករ​២​នាក់​ប្តី​ប្រពន្ធ​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១១ វេលា​ម៉ោង​១៥​និង​២០​នាទ​នៅ​ភូមិ​បល្ល័ង្ក សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ហើយ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១១ ត្រូវបាន​ប៉ូលិស​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​និង​មន្ត្រី​ តុលាការខេត្ត​បានធ្វើ​ពិធី​ប្រគល់​ជួង​បូរាណ​នេះ​ទៅឱ្យ​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ​ខេត្ត​យកទៅ​រក្សាទុក​ក្នុង​សារមន្ទីរ​ដើម្បីឱ្យ​ភ្ញៀវ​ ទេសចរណ៍​ចូល​ទស្សនា​។​

លោក​វរសេនីយ៍ទោ​ជេ​ត វណ្ណ​នី ស្នងការរង​ទទួលបន្ទុក​កណ្តាល​យុត្តិធម៌​បាន​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១១​សមត្ថកិច្ច​ប៉ូលិស​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​បាន​ឃាត់ខ្លួន​ ជនសង្ស័យ​ម្នាក់​ឈ្មោះ​យឿ តុំ អាយុ ៤៧​ឆ្នាំ ជា​យោធា​នៅ​កងពលតូច​លេខ​៥២ នៅ​ភូមិ​ស្វាយ​ជួរ ឃុំ​អណ្តើក​ហែប ស្រុក​រតនមណ្ឌល រួច​នាំមក​បង្ហាញ​ជួង​ដែលជា​របស់​ឈ្មោះ​ប៉ិច សារឿន អាយុ ៥៦​ឆ្នាំ ប្តី និង​ប្រពន្ធ​ឈ្មោះ​តុង រឿប អាយុ ៥១​ឆ្នាំ រស់នៅ​ភូមិ​បល្ល័ង្ក សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។​

ប្តី​ប្រពន្ធ​រូបនេះ​បាន​ រៀបរាប់ថា កាលពី​ឆ្នាំ​១៩៨៤ ពួកគាត់​បាន​កាប់​គាស់​ដី​ដាំ​ដំ​ទ្បូ​ងគ​ស្ថិត​កន្លែង​លេណដ្ឋាន​របស់​កងទ័ព ​វៀតណាម​ក៍​ប្រទះឃើញ​ជួង​នេះ​រួច​នាំគ្នា​សែង​ទៅ​ទម្លាក់​ទុក​ក្នុង​ អណ្តូងទឹក​។ លុះដល់​ឆ្នាំ​១៩៩០ ក៍​ស្រង់​ពី​ក្នុង​អណ្តូង​យកមក​ទុក​ក្បាល​ដំណេក​។ នៅ​ឆ្នាំ​២០០៥ អាជ្ញាធរ​ភូមិ​ឃុំ​មានបំណង​ដង្ហែរ​យកទៅដាក់​វត្ត​បល្ល័ង្ក​ពេល​បញ្ចុះសីមា​ តែ​គ្មាន​ថវិកា​ក៏​ទុក​ក​ន្លៃ​ងដដែល​។ ពេល​ថ្មីៗ​នេះ​ប្អូនថ្លៃ​គាត់​ឈ្មោះ​សឿ​ម រ៉ា បាន​ប្រាប់​ពួកគាត់​ថា​មាន​គេច​ង់ទិញ​ជួង​នេះ​ដើម្បី​យកទៅលក់​បន្ត​។ ស្រាប់តែ​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ មាន​ប៉ូលិស​នាំ​មនុស្ស​ប្រុស​ម្នាក់​មក​យក​ជួង​ព្រមទាំង​ហៅ​ពួកគាត់​ទាំង​២​ នាក់មក​ស្នងការ​ដើម្បី​សួរនាំ​។​

ចំណែក​លោក​តុ​ប តាន់​លាង និង​លោក​គឹម សោភ័ណ ប្រធាន​អនុប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​បាន​បញ្ជាក់ថា ជួង​បុរាណ​នេះ​កសាង​ទ្បើង​ក្នុងសម័យ​លោក​ម្ចាស់​កថា​ថន​ឈុំ​ក្នុង​គ្រឹ​ស្ត​ រាជ​១៩០៥ ព​.​ស ២៤៤៩ ដើម​សតវត្សរ៍​ទី​២០ ធ្វើ​ពី​សំរិទ្ធ​មាន​ជាតិ​ផ្សំ​ទង់ដែង​លាយ​លង្ហិន​។​ជួង​នេះ​មាន​ទម្ងន់ ៦៧​គី​ទ្បូ​ក្រាម កំពស់ ៧១​សង់ទីម៉ែត្រ វិ​ជ្ជ​មាត្រ​មុខកាត់ ៣៥​សង់ទីម៉ែត្រ ។ ស្រ​យ៉ូ​វ​ជួង​លម្អ​ដោយ​ក្បាច់​ក្បាល​នាគ​៤​និង​ដងខ្លួន​នាគ​ទៅ​ជួបគ្នា​ នៅក្រោម​ស្រ​យ៉ូ​វ​។ បន្ទាប់មក​មាន​ក្បាច់​ត្របក​ផ្កាឈូក​អណ្តែត​ព័ទ្ធជុំវិញ​។ នៅ​ពីក្រោម​ក្បាច់​ត្របក​ផ្កាឈូក​មាន​ក្បាច់​ពងត្រី​ព័ទ្ធជុំវិញ​។ នៅលើ​ស្មា​ជួង​មាន​ក្បាច់​ក្រ​ទ្បឹ​ង តួ​ជួង​ក្បាច់ ៤ បន្ទះ​ឈរ​ត្រង់​ពីលើ​ចុះក្រោម​។ ផ្នែក​ក្រោម​នៃ​ជួង​ហ៊ុមព័ទ្ធ​ដោយ​បន្ទះ​សំប៉ែត​ជុំវិញ​និង​នៅ​មាត់​ជួង​ រីកសាយ​។ មន្ត្រី​ជំនាញ​បាន​វាយតម្លៃថា​ជួង​នេះ គឺជា​ជួង​បូរាណ​មាន​អាយុកាល​ជាង ១០៥​ឆ្នាំ​។​

ក្រោយ​ធ្វើ​បទ​ បង្ហាញ​រួច​សមត្ថកិច្ច​ប៉ូលិស​ស្នងការ​ខេត្ត​និង​មន្ត្រី​តុលាការខេត្ត​ បានធ្វើ​ពិធី​ប្រគល់ ទទួល​ឱ្យទៅ​មន្ទីរ​វប្បធម៌​ដើម្បី​យកទៅដាក់​ក្នុង​សារមន្ទីរ​ទុកឱ្យ​ភ្ញៀវ​ ជាតិ​និង​អន្តរជាតិ​ចូល​ទស្សនា​រួមជាមួយ​វត្ថុ​បូរាណ​ជាច្រើន​ទៀត​៕

More infos: http://www.cen.com.kh/localnews/show_detail/132?token=YjU0OWFhYzg4NGVjMWI5Y2RjODNkNTQ1ZGNmYzll

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: