ខន​សឺត​ព្រះ​គុណគ្រូ​របស់ បុស្បា ប៉ាន់ បាន​អង្រួន​រាត្រី​នៅ​ប្រាសាទ​បាយ័ន​

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : បាយ័ន​ (ថ្ងៃទី 26 កុម្ភៈ 2011)

Ywjhyznhndសៀមរាប: សម្លេង​ដ៏​គ្រលួច របស់​កុមារី​បុស្បា ប៉ាន់ និង​សិល្បៈករ ឃួន សិទ្ឋិ​ស័ក្តិ រួម​នឹង​សិល្បៈករ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ទៀត បាន​ធ្វើឲ្យ​រាត្រី​នៅ​ប្រាសាទបាយ័ន​គ្រប់ដណ្តប់​ដោយ​ក្តីរំភើ​ប រំជួលចិត្ត នឹង​ទស្សនីយភាព​ដែល​កំរ​នឹង​បានឃើញ​ដូច​ពេលនេះ​។​

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ចូលរួម​ទស្សនា​ខន​សឺត ដោយ​មាន​ការចូលរួម​ពី​តន្ត្រីករ​មកពី​ទីក្រុង​ហុងកុង និង​បាន​អង្គុយ ទស្សនា​តាំងពី​ដើម​រហូត​ដល់​ចប់​បាន​មានប្រសាសន៍​បន្ទាប់ពី​ខន​សឺត​បញ្ចប់​ កាលពី​រាត្រី​ថ្ងៃ​ទី​២៥​កុម្ភៈ​ដោយ​បាន​ចាត់ទុក​ខន​សឺត​នេះ​ជា​ ការផ្សាភ្ជាប់​វប្បធ៌ម​រវាង​ប្រជាជន​ចិន​និង​ប្រជាជន​កម្ពុជា​ដែល​ជា​ ការផ្លាស់ប្តូរ​វប្បធម៌​គ្នា​ទៅវិញទៅមក​ដើម្បី​រឹតចំណង​មិត្តភាព​និង​ កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ភាពរឹងមាំ​ថែម ​ទៀត​។ ​លោក​បន្តថា​ “ ​នេះ​ជា​ព្រឹត្តិការណ៍​ធំ​មួយ​នៃ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​ ពីរ ​ខ្ញុំ​គិត​ថា​នេះ​ជាការ​រឹតចំណង​សាមគ្គីភាព​មិត្តភាព​រវាង​រវាង​ប្រទេស​ ទាំង​ពីរ ហើយ​បុស្បា ប៉ាន់​ជា​កុមារី ម្នាក់​មាន​ទេពកោសល្យ​ល្អ ដែល​មាន​សក្តានុពល​និង​អនាគត​ដ៏​ភ្លឹស្វាង ” ។​

ជាមួយនឹង​អារម្មណ៍​រំភើប ពិធី​ការិនី​ដ៏​ស្រស់​ស្អាត​អ្នកនាង​យុ​គ ចិន្តា​របស់​ស្ថានីយ៍​បណ្តាញ​ទូរទស្សន៍​កម្ពុជា​ស៊ី​ធី​អិន បានបង្ហាញ​ចំណាប់អារម្មណ៍​របស់​ខ្លួន​ថា  “ ខ្ញុំ​គិតថា បុស្បា ប៉ាន់​នាពេល​អនាគត នឹង​តំណាង​ឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ នាង​នឹង​តំណាងឲ្យ​មោទនភាព​ជាតិ​របស់​យើង លើ​វិស័យ​សិល្បៈ ” ។ អ្នកនាង​បន្តថា “ អ្វី​ដែល​បុស្បា ប៉ាន់​មាន​និង​បង្ហាញ នាពេល​បច្ចុប្បន្ន​មិន​ទាន់​បញ្ច​ញ​អស់​សក្តានុពល​នៅ​ទ្បើយ​ទេ ប៉ុន្តែ​នាង​ជា​សិល្បៈការិនី​ប្លែក​គេ ដែល​សិល្បៈករ ដទៃទៀត មិន​អាច​ធ្វើបាន ” ។​

លោក​ឃួន សិទ្ឋិ​ស័ក្តិ តារាចម្រៀង​អូ​ប៉េរា​ប្រុស​របស់​កម្ពុជា​ម្នាក់​គត់ និង​បាន​ច្រៀង​នូវ​បទ ចំរៀង​ដែល​និពន្ឋ​ទំនុកច្រៀង និង​បទ​ភ្លេង​ដោយ​លោក​សាស្ត្រាចារ្យ​អ៊ឹង ជី​ណា​រី ដែល​មាន​ចំណងជើង​ថា ជីវិត​ក្រោយ​ថ្ងៃ​រះ ​បាន​មានប្រសាសន៍ថា កុមារី​បុស្បា ប៉ាន់​ជា​សិល្បៈការិនី​មាន​ទេព​កោស ល្យ​និង​មាននិស្ស័យ​ម្នាក់ ក្នុង​វិស័យ​សិល្បៈ ប៉ុន្តែ​លោក​មិនទាន់​ដឹង​ទេពកោសល្យ​របស់​នាង​មានកំ​រិត​ណា​នៅ​ទ្បើយ​ទេ​។​

អ្នកនាង​សែត ស៊ីណា ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្តសៀមរាប ដែល​បាន​ចំណាយ​ប្រាក់ ១០០​ដុល្លារ ដើម្បី​ទិញ​សំបុត្រ ចូល​ទស្សនា ខន​សឺត​បុស្បា ប៉ាន់​បានបង្ហាញ​ចំណាប់អារម្មណ៍​របស់  ខ្លួន​ថា ក្នុងការ​ច្រៀង​របស់​កុមារី​បុស្បា ប៉ាន់​បាន​ច្រៀង​ចំរៀង​យ៉ាង​ពិរោះ ដែល​មាន​ទឹកដម​ហើយ ពេល​នាង​ស្រែ​កមាន​ភាព​ក្រអួន​ក្រអៅ និង​លន្លង់លន្លោច​គួរឲ្យ​រំភើប​ក្នុង​អារម្មណ៍ ។​

លោក​ហ្វី​លីព កៅ​អ្នកគ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ​បូរី​អង្គរ រី​សត និង​ស្បា​ដែលជា​អ្នក​ចូល រួម​ឧបត្ថម្ភ​ការប្រគុំ​តន្ត្រី​លំដាប់​អន្តរជាតិ នាពេល​នេះ​បាន​មានប្រសាសន៍ថា ដោយសារ​ចង់​លើក​តម្កើង​តំលៃ​របស់​ខ្មែរ បានជា​យើង​ចូលរួម​នូវ​ការឧបត្ថម្ភ​ទាំង​ម្ហូប ស្រា តុ ក្នុង​ការរៀបចំ​ខន​សឺត​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​ជាតិ​របស់​យើង​ឲ្យ​ជន បរទេស​បាន​ស្គាល់ មុន​អ្វីដែល​យើង​បាន​មក ដល់​ថ្ងៃនេះ ដែល​យើង​មើលឃើញថាការ ប្រគុំ​តន្ត្រី​នេះ​ពិតជា​មាន​ភាព​ជោគជ័យ យើង​សប្បាយចិត្ត និង​ភ្ញៀវ​ចូលរួមសប្បាយ ចិត្ត​។​

Nthimdjhymលោក​ហូ វណ្ឌី​សហប្រធាន​ក្រុមការងារ​ឯកជន និង​រដ្ឋាភិបាល​ផ្នែក​វិស័យ​ទេសចរណ៍​បាន មានប្រសាសន៍ថា នេះ​ជា​ទស្សនីយភាព​ដ៏​ល្អ​សម្រាប់​ប្រជាជន​ខ្មែរ ដែល​មិនសូវ​មាន​ព្រឹតតិការណ៍ បែប​នេះ​កន្លងមក ប៉ុន្តែ​យើង​អាចធ្វើ​បាន​មិន​ចាញ់​បណ្តា​ប្រទេស​នានា​ទ្បើយ​។ នេះ​ជា​ការរួម​បញ្ជូ ក​គ្នា​នូវ​ទំរង់​សិល្បៈ​ចម្រុះ​ទាំង​ជាតិ និង​អន្តរជាតិ​។​

លោក​បន្តថា “ ព្រឹត្តិការណ៍​បែប​នេះ​ប្រសិន​ជា​មាន​ការរៀបចំ និង​ផ្សព្វផ្សាយ​រយៈពេល​យូរ និង​បាន​ល្អ វា​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន ប៉ុន្តែ​បើ​ធ្វើ​ញឹកញាប់​ពេក​ក៏​មិន​ល្អ​ដែរ ត្បិត​វា​នាំ​ឲ្យ សាប​ដល់​កម្មវិធី ” ។ លោក​បន្ថែមថា “ ព្រឹត្តិការណ៍​នេះ​ក៏​ជា​ការចូលរួម​លើក​កំពស់​វប្បធ៌ម និង មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ហើយ​បើ​អាច​យើង​រៀបចំ​បាន​មួយ​ឆ្នាំ​ម្តង ប្ញ​ពី​របី​ឆ្នាំ​ម្តង​ជា​ការល្អ  ” ៕

 

More infos: http://www.cen.com.kh/localnews/show_detail/23?token=ZDAzZjU2ZDc4MTFjZDhiYjI4MzM1MmQxNGZiMTNj

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: