ខន​សឺត បុស្បា ប៉ាន់ បង្ហាញ​នូវ​សិល្បៈ​ចំនួន​៤​ជំនាន់​មាន​ការទទួលស្គាល់​ពី​អង្គការ​យូណេស្កូ​

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : សេរី (ថ្ងៃទី 25 កុម្ភៈ 2011)

Oguyn2y4ywសៀមរាប: ការបង្ហាញ​វត្តមាន​របស់​សិល្បៈករ​៤​ជំនាន់ ដែល​ផ្តើម​ចេញពី​សិល្បៈករ ជំនាន់​ទសវត្សរ៍​ទី​៦០ និង​ទសវត្សរ៍​បន្តបន្ទាប់ រហូតដល់​បច្ចុប្បន្ន ត្រូវបាន​អង្គកា​រ UNESCO ទទួលស្គាល់ ដោយសារ​ការសម្តែង​ខ​ន​សឺត​នេះ ជា​ការចែករំលែក​ទស្សនៈ​ចំណេះដឹង​ពី​វប្បធ៌ម ពី​សិល្បៈ​ករចាស់ៗ ដល់​អ្នកជំនាន់ក្រោយ​។

ជាមួយនឹង​ទិស​ស្លោក​ផ្តោត​លើ​ការ​អភិរក្ស័ ដើម្បី​អភិ​វឌ្ឈន៍ សិល្បៈករ​ជាតិ និង​អន្តរជាតិ បាន​រួម​បញ្ចូល​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ការបង្ហាញ​នូវ វប្បធ៌ម​ថ្មី​មួយ ដែល​ជា​ការ​អភិ​វឌ្ឍន៍​វិស័យ​វប្បធម៌ ក្នុង​ជំនាន់​ថ្មី ក្នុងខន​សឺត​បុស្បា ប៉ាន់​ព្រះ​គុណ​គ្រូ ដែល​ការសម្តែង​នឹង​ចាប់ផ្តើម​ពី​រាត្រី​ថ្ងៃទី​២៥ ដល់ ២៦ កុម្ភៈ​នៅ​បរិវេណ​មុខ​ប្រាសាទ​បាយ័ន​។​

លោក​ប៉ាន់ ម៉េង​ហ៊ាង ​ប្រធាន​សមាគម​សិល្បៈ​បុស្បា ប៉ាន់​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​កម្មវិធីសន្និសីទកាសែត កាលពី​រសៀល ថ្ងៃទី​២៤​ខែ​កុម្ភៈ នៅ​សណ្ឋាគារ​សុខា​ ថា ការជួបប្រជុំ​គ្នា​លើ​វេទិ ការ​ខាង​មុខ​ប្រាសាទបាយ័ន​នេះ នឹង​អាច​ក្លាយ​ជា​រូបមន្ត​ដែល​អាច​ទាញ​បានការ ចាប់​ពី​គ្រប់​មជ្ឈដ្ឋាន​។ លោក​បន្ត​ទៀត​ថា​អង្គការ​យូណេសស្កូ ក៏​បាន​គាំទ្រ​ការប្រគុំ​តន្ត្រី​នេះ ដោយសារ​តែ​វា​គឺជា កម្ម​វិធី​សិល្បៈ​ដែល​បង្កប់​នូវ អត្ថន័យ​ជ្រាលជ្រៅ និង​អាច​ផ្ទេរ​និង​ចែកចាយ​នូវ​បទពិសោធន៏ ចំណេះដឹង​ផ្នែក​សិល្បៈ ពី​មនុស្ស​មុន​ទៅ​ដល់​ក្មេង​ជំនាន់​ក្រោយ​ហើយ​វា​ក៏​ស្ថិតនៅក្នុង លក្ខខណ្ឌ​ពី​ការអភិរក្ស​ឈានទៅ​ការអភិវឌ្ឍន៍ ដើម្បី​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។​

លោក​បាន​បន្តថា  “ ខ្ញុំ​សប្បាយចិត្ត​ចំពោះ​ការរៀបចំ​របស់​ក្រុម​សិល្បៈករ វា​មើលទៅ​ហាក់ បី​ដូចជា​នរៈវិទ្យា​។ ខ្ញុំ​សង្ឃឹម​ថា​ខន​សឺត​នេះ វា​នឹង​ផ្ទុះ​ចេញ​មក​ក្នុង​ការបង្ហាញ​វប្បធ៌ម​ខ្មែរ ទៅ​បរទេស​។ ខ្ញុំ​សង្ឃឹមថា​វា​នឹង​ផ្ទុះដូច​ពន្លឹ​កាំជ្រួច ដែល​បាញ់​មុខ​ព្រះបរមរាជវាំង​នា​ពិធី​បុណ្យ​អុំទូក  ” ។​
បើ​តាម​លោក​ប៉ាន់ ម៉េង​ហ៊ាង​បានឲ្យដឹងថា ក្នុង​រាត្រី​ខន​សឺត​លើក​ទី​១​នេះ នឹង​មាន​ការបង្ហាញ​មុខ​ម្ហូប​ពិសេសៗ​របស់​ខ្មែរ​ផងដែរ ដូចជា ញ៉ាំ​ក្បាល​ត្រី​សណ្តាយ ការី​សារា​ម៉ាន់ អា​ម៉ុក​កំពង់ធំ និង​បង្អែម​បាយ​ដំណើ​ម​ស្វាយពុំសែន​ទុំ ។​

លោក​បាន​មានប្រសាសន៍​បន្ត​អំពី​មុខម្ហូប​ទាំងនេះ​ថា  “ ជា​មុខម្ហូប​តំណាង​ឱយ​ការ​អភិរក្ស័ ឆ្ពោះទៅ​រក​ការ​អភិ​វឌ្ឍន៍ ហើយ​ខ្ញុំ​បានដាក់​មុខម្ហូប​នេះ​តំណាង​ឲ្យ​រសជាតិ​ខ្មែរ ដែល​មានន័យថា រសជាតិ គឺ​ជាតិរស់ ” ។​

សាស្ត្រាចារ្យ​ក្នុង​វិស័យ​តូរ្យតន្ត្រី​លោក​អ៊ឹង ជី​ណា​រី អ្នកនិពន្ធ​បទ​ភ្លេង​ជនជាតិខ្មែរ ដែល​បាន ទទួល​រង្វាន់​ណូ​ប៊ែល សមមូល​នៅ​សហរដ្ឋអាមេរិក និង​ពានរង្វាន់​ចំនួន​ពីរ​ផ្សេងទៀត បាន​មានប្រ សាសន៍​ថា លោក​មាន​មោទនភាព​ណាស់ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ព្រោះ​កម្មវិធី​នេះ​បាន​ឆ្លុះ បញ្ចាំង​ឱ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​រួមគ្នា បន្ត​ថែរក្សា និង​អភិវឌ្ឍន៍​កេរ្តិមរតក ហើយ​សិល្បករ ទាំង​៤​ជំនាន់​នឹង​រួម​គ្នា​បញ្ចោ​ញ​ឲ្យ អស់ពី​សមត្ថភាព​នូវ​អ្វី​ដែល​ខ្លួន​មាន​។

លោក​បន្តថា “ ក្នុង​ឱកាស​នេះ​ខ្ញុំ​បាននិ​ពិន្ធបទ​ចំរៀង​មួយបទ ដែល​មាន​ចំណងជើង​ថា ជីវិតក្រោយ​ថ្ងៃ​រះ សម្រាប់​លោក​ឃួន សិទ្ឋិ​ស័ក្តិ​ច្រៀង​ជា​ភាសា​អង់គ្លេសនិង​សំង្ក្រឹត ” ។​

លោក​ សាស្ត្រាចារ្យ​អ៊ឹង ជី​ណា​រី​បាន​មាន​ប្រស​សន៍​ថា នេះ​ជា​លើក​ទី​១ ដែល​លោក​នឹង​ដឹក នាំ​ការសម្តែង​ចម្រៀង​នេះ​នៅ​ស្រុក​ខ្មែរ ហើយ​ខន​សឺត​ដែល​មាន​ការចូលរួម ពី​សិល្បៈករ​ចំរុះ​ជាតិ សាសន៍​លេង​បញ្ជូលគ្នា​បែបនេះ កំ​រ៉មា​ន​ណាស់​នៅលើ​ពិភពលោក ។ លោក​បន្តថា ដោយសារ​ការ ប្រគុំ​ខន​សឺត​នេះ ជា​ការបង្ហាញ​នូវ​សកម្មភាព​សិល្បៈ​៤​ជំនាន់​រួម​បញ្ជូលគ្នា ដើម្បី​ចែកចាយ​ទៅ​អ្នក ជំនាន់​ក្រោយ​ទៀត ទើប​លោក​រំភើប​រីករាយ​នឹងចូលរួម​។​

លោក​យន់ ខៀន​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធ៌ម នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​តន្ត្រីករ​ខ្មែរ​បុរាណ​ប្រាប់ថា នា​រាត្រី​នេះ​ក៏​នឹង​មាន​ការប្រគុំ​បញ្ចូល​គ្នា​នូវ ឧបករណ៍​តន្ត្រីសម័យ និង​បុរាណ ដែល​កាន់តែ​ធ្វើឱ្យ​អារម្មណ៍​អ្នក​ស្តាប់ កាន់តែ​ជក់ចិត្ត​បើទោះបី ជា​ការប្រគុំ​បញ្ចូល​គ្នា ជាមួយ​សិល្បករ​មកពី​ទីក្រុង​ប៉ារីស​នេះ ជួប​ការលំបាក​មួយ​ចំនួន​ក្តី​។​

កញ្ញា​លួ​រ៉ា ម៉ម​ជា​អ្នកចម្រៀង​ជនជាតិខ្មែរ សញ្ជាតិ​អាមេរិកាំង ដែល​ជា​អ្នកដឹកនាំ​ក្រុម តន្ត្រី​យុវវ័យ​របស់​នាង មក​ចូលរួម​ការសម្តែង​នេះ​ដែរ​ប្រាប់ថា ប៉ើទោះបីជា​នាង​កើតលើ​ទឹក​ដីអា មេរិក ប៉ុន្តែ​ខ្ញុំ​មាន​បេះដូង​ជា​ខ្មែរ មាន​ឈាមជ័រ​ជា​ខ្មែរ ខណៈ​ជនជាតិខ្មែរ​នៅ​បរទេស​ផ្សេងទៀត មិន​មោទនភាព​នឹង​ជាតិ​សាសន៍​របស់ខ្លួន ប៉ុន្តែ​ខ្ញុំ​ស្រលាញ់​ស្រុកកំនើត​ឪពុក​ម្តាយ​របស់​ខ្ញុំ ហើយ​នេះ ជា​ពេលវេលា ដែល​ខ្ញុំ​នឹង​បង្ហាញ​ពី​សមត្ថភាព និង​ក្តីស្រលាញ់​ជូន​ជាតិ​មាតុភូមិ​។​

កញ្ញា​បន្តថា  “ ពេល​សិក្សា​នៅ​សហរដ្ឋអាមេរិក ខ្ញុំ​បាន​សិក្សា​ពី​ប្រវត្តិសាស្ត្រ និង​ប្រវត្តិ​ប្រា សាទ​បាយ័ន និង​ប្រាសាទ​អង្គរវត្ត ហេតុនេះហើយ​ទើប​ខ្ញុំ​រីករាយ និង​មាន​មោទនភាព​ដែល​បានមក សម្តែង​នៅ​ប្រាសាទ​នេះ ” ។​

កុមា​ជ​រី​បុស្បា ប៉ាន់​និយាយថា នាង​ពិតជា​រំភើប​នឹង​ការជួបជុំ​សិល្បករ​សិល្បការិនី​ក្មេង​ចាស់ ប្រុស​ស្រី​ទាំង​ខ្មែរ នឹង​បរទេស​នៅពេលនេះ ព្រោះ​ក្រៅពី​ជួយ​ថែរក្សា​និង​អភិវឌ្ឍន៍ សិល្បៈ​វប្បធម៌ ជាតិ​នោះ​ក៏​កម្មវិធី​នេះ បាន​ជួយ​ផ្តល់​នូវ​បទពិសោធន៍ ឱ្យ​គ្នា​ទៅវិញទៅមក​ផងដែរុ​។ នាង​នឹង​លើក យក​នូវ​បទ​ចម្រៀង​មួយចំនួន ដែល​ជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះ​វ​រា​ជបី​តា​ជាតិ បទ​ចម្រៀង​របស់​អ​ធិរាជ​សំឡេង​មាស​លោក​ស៊ិន ស៊ី​សាមុត​ជាដើម​។​

បុស្បា ប៉ាន់​បាន​បន្តទៀតថា  “ ខ្ញុំ​គិត​ថា​កម្មវិធី​នេះ ជា​ការកសាង​ទ្បើង​វិញ​នូវ​សិល្បៈ របស់​ខ្មែរ​ដែល​បាន​បាត់បង់ និង​កប់​បាត់​ក្នុង​អតីតកាល ដើម្បី​ង្ហា​ញ​ប្រាប់​ពិភពលោក​ទ្បើង​វិញ ពី​អ្វី​ជា​តំលៃ​មរតក​វប្បធ៌ម របស់​ប្រទេស​កម្ពុជា​ដ៏​ស្រស់ស្អាត​នេះ ” ។​

អ្នកស្រី សា​រ៉ា រ្សា​ហា បឿ​រិនេ​សារ៉ា អូ​ប្រាយ​អិន ជា​តន្ត្រីករ​ប្រចាម​ស្តូឌីយូ​ហូលីវូត ដែល មាន​វត្តមាន​នា​កម្មវិធី​នេះ​ក៏​ធ្វើ​ការកោតសរសើរ ពី​គំនិត​ផ្តួចផ្តើម ក្នុង​ការរៀបចំ​នេះ ហើយ​អ្នកស្រី ក៏​បាន​ធ្វើ​ការកោតសរសើ អំពី​ទេព​កោសល្យ និង​សមត្ថភាព​របស់​កុមារី​បុស្បា​ប៉ាន់ ដែល​អាច ដើរ​លើ​ផ្លូវ​មួយ​ដ៏​វែងឆ្ងាយ​ក្នុង​ពិភព​សិល្បៈ​។ អ្នកស្រី​រំពឹងថា នឹង​ដឹកនាំ​នូវ​បទពិសោធន​ល្អៗ ដែល ទទួលបាន​នៅ​ពេល​នេះ​ទៅ​ធ្វើ​ការផ្សព្វផ្សាយ បន្ត​ទៀត​ក្នុង​ឆាក​អន្តរជាតិ ៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=ODNkNzQ3ZmVjYzZlZDg3ZDE2NmQ1Yzc1YTEwNjAy

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: