ពិធី​ក្រុង​ពាលី​បួងសួង​មុន​នឹង​ប្រារព្ធខន​សឺត​ព្រះ​គុណគ្រូនៅ​ប្រាសាទ​បាយ័ន​​

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : សេរី (ថ្ងៃទី 24 កុម្ភៈ 2011)

Zmmzzjdlzdសៀមរាប: សម្លេង​ស្គរ​តូចធំ រនា​ត ទ្រខ្មែរ និង​ឧបករណ៍​តន្ត្រី​ជាច្រើន​ទៀត​បាន​បន្លឺសម្លេង យ៉ាង​ទ្រហឹងអឺងកង នា​មុខ​ប្រាសាទ​បាយ័ន ទី​ដែល​មាន​ព្រះភ័ក្ត្រ ព្រះព្រហ្ម​ទាំង​៥៤ កំពុង​ស្មឹង​ស្មា​ធ យ៉ាង​ស្ងៀមស្ងាត់ ដើម្បី​ស្តាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​ព្រះអង្គ​ធ្វើ​ពិធី​សម្រាប់​រំលឹក គុណ​ដល់​បុព្វបុរស​របស់ខ្លួន។

សិល្បៈករ តន្ត្រីករ និង​អ្នកដឹកនាំ​ភ្លេង ចំនួន​ជាង ​២០០​នាក់ បាននិងកំពុង​ប្រា​រព្ធ​ពិធី​ក្រុង​ពាលី និង​ធ្វើ​ពិធី​បួងសួង ប្រមាណ​ ២០​បទ ជា​កិច្ច​ចាប់ផ្តើម​មុននឹង​ការ​ប្រា​រព្ធ​ខន​សឺ​ត ព្រះ​គុណគ្រូ ជា​លើកដំបូង​នៅ​ប្រាសាទ​បាយ័ន ដែល​មាន​កុមារី​បុស្បា ប៉ាន់ និង​សិល្បករ លំដាប់អន្តរជាតិមកពី​សហរដ្ឋអាមេរិក បារាំង ចិន និង​សិល្បករ មកពី​ទីក្រុង​ហុងកុង​ចូលរួម។

លោក​ សុខ សុខុម​ អាចារ្យ​ដឹកនាំ​កម្មវិធី​ក្រុង​ពាលី និង​បួងសួង​នៅ​ប្រាសាទ​បាយ័ន​បាន​មានប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព៌តមាន​ ជាតិ និង​អន្តរជាតិ ​ដែល​ចូលរួម​ពិធី​នា​ព្រឹក​ថ្ងៃ​ព្រហស្បត៍ ទី២៤ កុម្ភៈ​កន្លងមក​ថា ពិធី​នេះ​ជា​ពិធីបួងសួង និង​សំពះគ្រូ​នេះ​ធ្វើ​ទ្បើង​ដើម្បី​រំលឹក​គុណ និង​គោរព ដល់​គ្រូសិល្បៈ​គ្រប់​ប្រភេទ​ជំនាន់​ដើម ដែល​បាន​បន្សល់​កេរ​មរតក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ លោក​បន្តថា ពិធី​នេះ​ ក៏​ជា​ការសុំ​ម្ចាស់​ទឹក ម្ចាស់​ដី ដើម្បី​ចាប់ផ្តើម​សម្តែង​សិល្បៈ ក្រែង​លោការសម្តែង​ខន​សឺត​នេះ ប៉ះពាល់​ដល់​ទសបារមី​ដែល​ថែរ​រក្សា​ក្រុង​អង្គរ​នេះ។

លោក​បន្តថា ពិធីបួងសួង​នេះ​ ក៏​ជា​ការ​បួងសួង​ដល់​ព្រះ​វិញ្ញាណក្ខន្ឋ និង​វិញ្ញាណក្ខន្ឋ​សិល្បៈករ​គ្រប់​ជំនាន់ ហើយ​នេះ​ជា​លើក​ទី​១ ដែល​យើង​ធ្វើ​ពិធីនៅ​ប្រាសាទ​បាយ័ន ប៉ុន្តែ​កន្លងមក​យើង​បានធ្វើ​ពិធី​ធំ​ជាង​នេះ​នៅ​ប្រាសាទអង្គរវត្ត ដូចជា​ឆ្នាំ​១៩៩៣ ឆ្នាំ​១៩៩៥ ឆ្នាំ​២០០០ និង​ឆ្នាំ​២០១០ កន្លងមកនេះ​។ លោក​បន្តថា តាម​ទំនៀប​ទំលាប់​យើង​លេង​ចំនួន​ ៣១​បទ ប៉ុន្តែ​ដោយសារ​ពេលវេលា​យើង​ខ្លី​ការសម្តែងត្រូវ​កាត់​បន្ថយ​មក​ចំនួន​តិច​ ជាង​នេះ តាម​ការកំណត់​របស់​ពេលវេលា​។

តើ​បទ​ភ្លេង​នេះ​ចាប់ផ្តើម​នៅ​ពេល​ណា​? លោក​ សុខ សុខុម​ បាន​មានប្រសាសន៍ថា “ យើង​មិនដឹង​ពី​ភ្លេង​នេះ​ចាប់កំណើត​នៅ​ពេល​ណា​ទេ ប៉ុន្តែ​បើ​យោង​តាម​សិលា​ចារឹក និង​រូបចម្លាក់​នៅតាមជញ្ជាំង​ប្រាសាទ ភ្លេង​នេះ​មាន​តាំងពី​សម័យ​មុន​កសាង​ក្រុង​អង្គរ​មក​ម្លេះ ”។

លោក​បណ្ឌិត​ យន់ ខៀន​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធ៌ម នៃ​ក្រសួងវប្បធ៌ម និង​វិចិត្រសិល្បៈ ដែល​បាន​ចូលរួមដឹកនាំ​ពិធី​ក្រុង​ពាលី និង​បួងសួង​ថ្វាយបង្គំ​គ្រូ​បាន​មានប្រសា​សន៍​ថា ពិធី​នេះ​ការលេង​តាម​ក្បួន​មាន​វង់​តូច​ចំនួន​១១​បទ និង​វង់​ធំ​ចំនួន ​៣៣​បទ ប៉ុន្តែ​ដោយសារ​ពេលវេលា​ខ្លី យើង​លេង​មិន​គ្រប់​ចំនួន​នោះ​ទេ ដូច្នេះ​យើង​លេង​ឆ្លាស់គ្នា​រវាង​វង់​តូច និង​វង់​ធំ។ លោក​បន្តថា  “ ការលេង​បទ​ភ្លេង​នេះ ជា​ចិត្តសាស្ត្រ​មួយ ដើម្បី​ដាស់​ស្មារតី​តន្ត្រីករ និង​សិល្បៈករ កុំឲ្យ​មាន​អារម្មណ៍​ភ័យភិត ដើម្បីឲ្យ​ការសម្តែង​របស់​ពួកគេ​កុំឲ្យ​មាន​ការខុសឆ្គង ផ្ទុយ​ទៅវិញ​យើង​ធ្វើឲ្យ​ពួកគេ​មាន​ភាពរ​លូន​ល្អ​ក្នុង​ការសម្តែង ”។

លោក​បន្តថា ការ​លេងភ្លេង​ក្រុង​ពាលី និង​បួងសួង​នេះ ​ជា​លេងភ្លេង​មេ​ធំៗ ដើម្បី​ឲ្យយើងប្រា​រព្ធ​ពិធី​តាម​ក្បួនខ្នាត​របស់​យើង ដែល​បន្សល់ទុក​ពី​បុព្វបុរស​របស់​យើង តាំងពី​មុន​សម័យអង្គ​រមក។

លោកស្រី​សា​រ៉ា អូ​ប្រា​អិន Sarah O Brien  អ្នកសរសេរ​បទ​ភ្លេង និង​ចម្រៀង​មកពី ឧស្សាហកម្ម​ផលិត​ភាពយន្ត​ហូលីវូដ ដែល​បាន​ចូលរួម​អបអរ​ក្នុង​ពិធី​នេះ និង​បាន​សរសេរ​បទ​ភ្លេង និងទំនុកច្រៀង​មួយ​បទ​សម្រាប់ បុស្បា​ប៉ាន់ បាន​មានប្រសាសន៍ថា វា​អស្ចារ្យ​ណាស់ ដែល​កម្មវិធី​នេះ ​បានកើត​ទ្បើង​ដែល​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​បំផុត​ក្នុង​ការចូលរួមតាម​ការ ​អញ្ចើញ​របស់​ក្រុម​ការងារ បុស្បា ប៉ាន់​ នៅ​ក្នុងខន​សឺ​ត ដែលមាន​សិល្បៈករ​មកពី​ទីក្រុង​ហុងកុង សហរដ្ឋអាមេរិក បារាំង ចិន និង​ប្រទេស​ថៃ ​បាន​ចូលរួម ។

លោកស្រី​បាន​មានប្រសាសន៍ថា “ ក្នុងខន​សឺត​នេះ ​ខ្ញុំ​បាន​សរសេរ​បទភ្លេង ​និង​ទំនុក​ច្រៀងមួយ​បទ​យ៉ាង​ពិសេស​សម្រាប់​ បុស្បា ប៉ាន់ ​ច្រៀង​នៅក្នុង​ខន​សឺត​ដ៏​អស្ចារ្យ​នេះ ” ។ លោកស្រី​បន្ថែមថា “ បទ​ភ្លេង និង​ចម្រៀង​ដែល​ខ្ញុំ​និពន្ធទ្បើង​នេះ​បុស្បា ប៉ាន់ នឹង​ច្រៀង​ជា​ភាសា​អង់គ្លេស​និង​ភាសាខ្មែរ ”។

លោកស្រី Sarah O Brien បាន​បន្តថា ការចូលរួម​របស់​សិល្បៈករ​លំដាប់​អន្តរជាតិ ក្នុងខន សឺត​នេះ​ជា​ផ្នែក​មួយ នៃ​ការចែករំលែក​បទពិសោធ​ន៍​ពីគ្នា​ទៅវិញទៅមក នៅ​ប្រទេស​ដ៏​ស្រស់​ស្អាត និង​សម្បូរ​មរតក​វប្បធម៌ដ៏​មហស្ចារ្យ​នេះ​។ លោកស្រី​បន្ថែមថា លោក​ស្រី​កំពុង​ពិនិត្យ និង​ចាប់យក​នូវ​អ្វី ដែល​មាន​ក្នុង​កម្មវិធី​នេះ​ទៅ​កាន់​ហូលីវូដ៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=OTEyMjZhNTQ5NGI4NDJjOWRkODBhZWQ3MTJmNTE5

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: